Sunday, January 26, 2014

បងខ្លាចគេដណ្តឹងអូនបាត់

បងខ្លាចគេដណ្តឹងអូនបាត់
===============
១. បងខ្លាចគេដណ្តឹងអូនបាត់
ទើបបងខំស្កាត់មកជួបជីវ៉ា
មកសារភាពស្នេហ៏ប្រាប់កន្និដ្ឋា
ថាបងស្នេហាតែរូបស្រីមួយ។
២. ជាតិនេះគឺមានតែពៅពិសី
ដែរបងបេតី ស្មើសង្ខារត្រួយ
បើមិនបានអូន បងច្បាស់ទុក្ខព្រួយ
រលេះរលួយ ក្ស័យសូន្យជីវិត ។
៣. បងសុំចម្លើយស្នេហ៏ពីកល្យាណ
សូមអូនក្លាហ៊ាន ប្រាប់ស្នេហ័ការពិត
ព្រមស្ម័គ្របងទេ ណាកែវវរមិត្ត
សូមស្រីប្រាប់ពិត ដល់ចិត្តបងផង។
៤. បើស្រីព្រមស្ម័គ្រ បងសូមធានា
រក្សាការពារ ស្មោះតែនួនល្អង
លុះក្ស័យជីវិត រក្សាចំណង
ស្នេហ៏អូន និងបងជាស្នេហ៏អមតះ ។
======================
រាជធានីភ្នំពេញថ្ងៃទី១៧ខែមករាឆ្នំា២០១៤
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks