ឬ រិះគន់ ផ្តាច់ស្នេហ៏
១. ឱ!កោះសូទិន ម្ចាស់ស្នេហ៏ដួងចិត្ត
ម្តេចមិនអាណិតដល់ចិត្តរៀមផង
គ្រាន់តែបងរិះគន់ដល់នួនល្អង
នៅក្នុងបំណងប៉ងអោយអូនល្អ ។
២. ពាក្យពីរ-បីម៉ាត់ អូនផ្តាច់និស្ស័យ
Facebook ចរណៃ Block បងចោលទៀត
សូម្បីមិត្តភក្តិ ព្រមគ្រួសារញាតិ
អូនប្រាប់គេទៀត អោយប្លុកបងចោល។
៣. អូនមិនស្រណោះអនុស្សារីយ៏
បង និងឆវី ដែរធ្លាប់សិក្សា
ផ្តោះផ្តងពាក្យពេច៏ ល្អូកល្អូនស្និទស្នាល
រួមរ័ក្សស្នេហា នៃយើងទ្វេហា។
៤. ពាក្យបងរិះគន់ ស្ថាបនាដល់ស្រី
ហេតុម្តេចពិសី អូនគ្មានមេត្តា
អូនខឹងបង ផ្តាច់និស្ស័យស្នេហា
បងមិនស្មានថា៖រិះគន់ផ្តាច់ស្នេហ៏ ។
៥. ឱ!កោះសូទិន ថ្លៃមាសបងអើ្ហយ
បងឈប់ជួបហើយ វង្សភ័ក្រមាសស្នេហ៏
នំាតែស្រីស្អប់ ពេលឃើញបងដែរ
បងឈប់មកក្បែរ លុះសូន្យជីវិត។
៦. ហ្វេសស្ប៊ុក ក៏បងឈប់ Add មកស្រី
នំាតែពិសី កាន់តែក្តៅចិត្ត
កោះសូទិន,មាសបង មិនអាណិត
រាត្រី,ថ្ងៃសោរិ៏ ទី ២៥ ខែមករា ឆ្នំា២០១៤
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
No comments:
Post a Comment