គុណជីដូនថ្លៃ និស្ស័យចៅខ្ពស់!
(ដោយ ផេង វិសុដ្ឋារ៉ាមុនី)
—
១. គុណជីដូនខ្ញុំធំលើសសមុទ្រ
គុណធ្ងន់បំផុតលើជីវិតខ្ញុំ
រក្សាបីបាច់មើលថែរូបខ្ញុំ
ខ្វល់ខ្វាយដល់ខ្ញុំទំនុកបំរុង។
២. ជីដូនខ្ញុំបានប្រាប់ក្រើនរំលឹក
យប់ថ្ងៃល្ងាចព្រឹកឲចៅប្រុសប្រុង
តស៊ូរៀនសូត្រឲមានចំណេះ
ខ្លួនចៅហ្នឹងចេះអនាគតភ្លឺ។
៣. ជីដូនខ្ញុំបានផ្តំាកាលនៅកុមា
ចៅជាខេមរាពូជពង្សខ្មែរគឺ
ត្រកូលអ្នកប្រាជ្ញអង់អាចពន្លឺ
ជាតិល្បីរន្ទឺកាលពីបូរាណ។
៤. បើចៅបានចេះចំណេះមានពិត
ចៅច្នៃប្រឌិតគិតជាតិកុំខាន
គិតដល់ប្រយោជន៏កូនខ្មែរគ្រប់ប្រាណ
ចៅស្ទួយអោយបានកេរឺ្តឈ្មោះជាតិខ្មែរ។
៥. ជីដូនខ្ញុំផ្តំាទៀតបៀបរស់នៅ
ចិត្តចៅចំានូវបណ្តំា ម៉ា ដែល
" ពេលដែរហូបបាយចំណីបន្លែ
កុំខ្ជាក់នៅមុខ រៀនសូត្រមិនចេះ។
៦. ជាតិនេះជីដូនមិនចេះអក្សរ
តែ ម៉ា ត្រេកអរ ឲចៅបានចេះ
ទាន់ខ្លួននៅក្មេងចៅរកចំណេះ
ប្រាជ្ញាតំរិះ ជួយជាតិសង្គម។
៧. ម៉ា ខំឲរៀនទោះអស់ប៉ុន្មាន
ម៉ា ឧបត្ថម្ភបានឲតែចៅខំ
សិក្សារៀនសូត្រឲចេះមំា
ទាន់ ម៉ា មំាទំានៅឧបត្ថម្ភបាន។
៨. ជីដូនខ្ញុំមានគុណលើសត្រៃត្រឹងឋាន
និស្ស័យខ្ញុំខ្ពស់ អនាគតថ្កាន
ដោយគុណជីដូនគ្មានអ្វីប្រៀបបាន
ចៅប្រឹងឲបានដូចបណ្តំា ម៉ា ។
និពន្ធនៅព្រះរាជធានីភ្នំពេញថ្ងៃពុធទី ១៣ ខែ មិនា ឆ្នំា ២០១៣
ដោយខ្ញុំបាទយុវនិស្សិត
ផេង វិសុដ្ឋារ៉ាមុនី
១. គុណជីដូនខ្ញុំធំលើសសមុទ្រ
គុណធ្ងន់បំផុតលើជីវិតខ្ញុំ
រក្សាបីបាច់មើលថែរូបខ្ញុំ
ខ្វល់ខ្វាយដល់ខ្ញុំទំនុកបំរុង។
២. ជីដូនខ្ញុំបានប្រាប់ក្រើនរំលឹក
យប់ថ្ងៃល្ងាចព្រឹកឲចៅប្រុសប្រុង
តស៊ូរៀនសូត្រឲមានចំណេះ
ខ្លួនចៅហ្នឹងចេះអនាគតភ្លឺ។
៣. ជីដូនខ្ញុំបានផ្តំាកាលនៅកុមា
ចៅជាខេមរាពូជពង្សខ្មែរគឺ
ត្រកូលអ្នកប្រាជ្ញអង់អាចពន្លឺ
ជាតិល្បីរន្ទឺកាលពីបូរាណ។
៤. បើចៅបានចេះចំណេះមានពិត
ចៅច្នៃប្រឌិតគិតជាតិកុំខាន
គិតដល់ប្រយោជន៏កូនខ្មែរគ្រប់ប្រាណ
ចៅស្ទួយអោយបានកេរឺ្តឈ្មោះជាតិខ្មែរ។
៥. ជីដូនខ្ញុំផ្តំាទៀតបៀបរស់នៅ
ចិត្តចៅចំានូវបណ្តំា ម៉ា ដែល
" ពេលដែរហូបបាយចំណីបន្លែ
កុំខ្ជាក់នៅមុខ រៀនសូត្រមិនចេះ។
៦. ជាតិនេះជីដូនមិនចេះអក្សរ
តែ ម៉ា ត្រេកអរ ឲចៅបានចេះ
ទាន់ខ្លួននៅក្មេងចៅរកចំណេះ
ប្រាជ្ញាតំរិះ ជួយជាតិសង្គម។
៧. ម៉ា ខំឲរៀនទោះអស់ប៉ុន្មាន
ម៉ា ឧបត្ថម្ភបានឲតែចៅខំ
សិក្សារៀនសូត្រឲចេះមំា
ទាន់ ម៉ា មំាទំានៅឧបត្ថម្ភបាន។
៨. ជីដូនខ្ញុំមានគុណលើសត្រៃត្រឹងឋាន
និស្ស័យខ្ញុំខ្ពស់ អនាគតថ្កាន
ដោយគុណជីដូនគ្មានអ្វីប្រៀបបាន
ចៅប្រឹងឲបានដូចបណ្តំា ម៉ា ។
និពន្ធនៅព្រះរាជធានីភ្នំពេញថ្ងៃពុធទី ១៣ ខែ មិនា ឆ្នំា ២០១៣
ដោយខ្ញុំបាទយុវនិស្សិត
ផេង វិសុដ្ឋារ៉ាមុនី
No comments:
Post a Comment