Sunday, January 26, 2014

កំនាព្យ “មរតក៌ធនធានធម្មជាតិ២៤ខេត្តរាជធានី!” (បទពាក្យ ៨ )

កំនាព្យ “មរតក៌ធនធានធម្មជាតិ២៤ខេត្តរាជធានី!”
(បទពាក្យ ៨ )
១. សាសន៏ណាមិនល្បីថានៅស្រុកខ្មែរ 
ក្រុងចម្ការស្រែម្ភៃបួនខេត្តក្រុង
ជាដែនសុវណ្ណភូមិខ្មែរទំាងស្រុង 
ខ្មែរនៅក្រៅក្នុងមោទនះភាពជាតិ។
២. កម្ពុជាដែនដីសុវណ្ណភូមិ 
ខេត្តស្រុកភូមិឃុំសម្បត្តិច្រើនទៀត
ប៉ៃលិនសំបូរកែវត្បូងព្រោងព្រាត 
ព្រៃឈើច្រើនទៀតពេញកម្ពុជា។
៣. កំពង់សោម.ព្រះសីហនុខេត្ត
បច្ចុប្បន្នល្អឯកស្រស់មហិមា
នៅក្នុងសមុទ្រសុទ្ធប្រេងកាតហៀ
តើកម្ពុជាជាតិក្រដល់ណា?។
៤. កោះកុងកោងកាងច្រើនឈើលិចទឹក
ពោធិសាត់សន្ធឹកថ្លើមថ្មថ្លៃថ្លា
បាត់ដំបងខេត្តខ្មែរចិញ្ចឹមខេមរា
ដែនដីអស្ចារ្យខាងផលិតស្រូវ។
៥. បន្ទាយមានជ័យមានបន្ទាយឆ្មា
ចម្លាក់រចនាក្បូក្បាច់ពេកកូវ
ឧត្តរមានជ័យប្រាសាទល្អឯក
តាក្របីស្រែកប្រាប់ពេញលោកា។
៦. ទឹកដីខ្មែរខេត្តដែនព្រះវិហារ
ទឹកដីសួគ៌ាសម្បតិខេមរា
ប្រាង្គព្រះវិហារល្បីពេញទ្វីបា
ទំាងលោកាស្ងប់ស្ងែងម្លេះណា!។
៧. សៀមរាបអង្គរព្រលឹងកូនខ្មែរ
ទឹកដីដំណែលប្រាសាទសិលា
ចំណូលទេសចរណ៏ចិញ្ចឹមខេមរា
ខ្មែរបានដោយសាមរតក៌ដូនតា។
៨. កំពង់ធំប្រាសាទសំបូរព្រៃគុក
ព្រៃឡង់ខ្មែរទុកសម្បត្តិលោកា
មានទំាងផូស្វាត,ស្ពាន់មាសពេជ្រថ្លា
ភ្នំសន្ទុករ៉ាគុហារនគរ។
៩. ខេត្តកំពង់ឆ្នំាងទឹកដីទន្លេសាប
ត្រីច្រើនដរាបចិញ្ចឹមនគរ
មានភ្នំកង្រីប្រវត្តិលេចធ្លោ
ដែនដីជំហរផលិតស្មូនឆ្នំាង។
១០. កំពង់ស្ពឺវាលស្រែដំណែលដើមត្នោត
មានច្រើនលានកោដិត្នោតមោទនះខ្លំា
ភ្នំស្រួច,ឱរ៉ាល់ទេសចរណ៏ណែនក្តំាង
វស្សាស្រែស្រំាងស្រូវមានច្រើនស្រុក។
១១. កំពតភ្នំបូកគោ វិមានសួគ៌
ទីឋានសុខស្រួលរមណីយក្តីសុខ
ភ្នំកំពង់ត្រាចទេសចរណ៏សម្រុក
ដែនដីស្រណុកទេសចរណ៏ធម្មជាតិ។
១២. ក្រុងកែបឆ្នេរកែបស្រស់ស្អាតបំផុ
ជ្រោយច្រំាងសមុទ្រខ្នាតអន្តរជាត
មានសត្វសមុទ្ររ៉ែប្រេងថែមទៀត
ទេសចរណ៏ប្រជ្រៀតកំសាន្តរ៉ាប់លាន
១៣. កំពង់ចាមដីចម្ការកៅស៊ូ
រមណីយគំរូប្រាសាទក៏មាន
ភ្នំប្រុសភ្នំស្រីទីឋានទាក់ទាញ
ភ្នំហាន់ជ័យមាននគរបាជ័យ។
១៤. ព្រះធាតុទឹកឆាជ្រោយចេក-ទឹកធ្លាក
រមណីយត្រជាក់ប្រាសាទជើងព្រៃ
ដែនដីក្រហមជីជាតិប្រពៃ
ព្រៃឈើសត្វព្រៃក៏មានច្រើនដែល។
១៥. ក្រចេះទន្លេមេគង្គសត្វផ្សោត
សកលលោកកោតដែនដីស្រុកខ្មែរ
ធនធានធម្មជាតិមានច្រើនក្រាស់ក្រែល
បឹងបួរស្រុកស្រែស្រស់លើសស្រុកគេ!។
១៦. ស្ទឹងត្រែងល្បាក់ខោនរមណីយទេសចរណ
កោះខ្សាច់បវរសែនល្អម្លេះទេ
រ៉ែមាសរ៉ែស្ពាន់ច្រើនម្លេះទេ
ស្ទឹងត្រែងស្ទឹងមេជាប់ព្រំឡាវ។
១៧. រតនគិរីដែនបឹងយក្ខឡោម
ទេសចរណ៏ចូលចោមចិត្តស្រួចស្រាវ
ម្រឹគីម្រឹគាស្លូតសាហាវ
មានពាសពេញព្រៃរតនគិរី។
១៨. មណ្ឌលគិរីប្រជុំព្រៃ
មរតក៌ប្រពៃស្រស់សោភី
ដែនដីក្រហមមានជាតិជី
ខ្មែរគ្រប់ទិសទីសែនមោទនះ។
១៩. បច្ចុប្បន្នខេត្តមណ្ឌលគិរី
ក្រុមអូស្រ្តាលីឃើញមាសប្រាក់
ស្រុកកែវសីមាច្រើនគ្រឹកគ្រាក់
ភ្នំមាសភ្នំប្រាក់ច្រើនម្លេះណា!
២០. ខេត្តមណ្ឌលគិរី ភ្នំមាស
ជាង ៨ លាន ១ សែនតោន រ៉ា
អាចច្រើនជាងគេក្នុងលោកា
មាសមហាសាលក្នុងលោកិយ។
២១. ខេត្តកណ្តាលសម្រស់ជាតិ
រម្មណីយច្រើនទៀតសុទ្ធល្បាញល្បី
ភ្នំព្រះរាជទ្រព្យ ព្រះនរបតី
ភ្នំប្រសិទ្ធក្តីនឹងភ្នំស្អាង ។
២២. ភ្នំធនមន្តប្រាសាទភ្នំរាប
កណ្តាលជ្រួតជ្រាបសែនសំណាង
ទន្លេសាប បាសាក់ មេគង្គអាង
សម្បត្តិច្រើនយ៉ាងមរតក៌ខ្មែរ។
២៣. ព្រៃវែងបាភ្នំដែនដីចាស់
រឿងប្រវត្តិសាស្រ្តបញ្ជាក់ដែល
ត្បូង ស្ពាន់ មាស ប្រាក់ ធនធានរ៉ែ
ទំាងព្រៃផងដែរក៏មានច្រើន។
២៤. ខេត្តតាកែវភ្នំជីសូរ
ដែនដីសំបូរប្រាសាទច្រើន
ភ្នំដា បាយ៉ង់ ភ្នំតាម៉ៅកើន
ទេសចរណ៏ចំរើនកើនសេដ្ឋកិច្ច។
២៥. ទន្លេបាទី សំរោងយ៉ោង
មានទំាងព្រៃស្រោងព្រៃរនាម
បា្រសាទនាងខ្មៅជប់ពលរាម
កូនខ្មែររួមឈាមគប្បីដឹង។
២៦. ខេត្តស្វាយរៀងដែនដីស្រុកស្រែ
សម្បត្តិច្រើនដែរទន្លេបឹង
ទេសចរណ៏អន្តរជាតិសម្លឹង
អនាគតខេត្តហ្នឹង រាស្រ្តសប្បាយ។
២៧. បឹងទន្លេសាបបណ្តុំត្រី
ច្រើនក្នុងលោកិយសាសន៏ទំាងឡាយ
ព្រៃព័ទ្ធជុំវិញខ្មែរស្រស់ស្រាយ
មានបាំ្រខេត្តផ្លាយព្រៃលិចទឹក។
២៨. កំណប់ប្រេងក៏មានក្នុងបឹង
មានច្រើនម្លឹងៗយ៉ាងច្រើនសន្ធឹក
សម្បត្តិធម្មជាតិលើគោកក្នុងទឹក
ផ្ទៃដីសំណឹកសំនើមស្រុកខ្មែរ។
៣០. ភ្នំពេញប្រជុំគ្រប់ខេមរា
មិនថាខេត្តណាឲតែខ្មែរ
បណ្តុំចំណេះបណ្តុះខ្មែរ
មរតក៌ច្រើនដែរមានតម្លៃ។
៣១. ចតុមុខគង្គាគ្មានពីរ
ខ្មែរគ្រប់ទិសទីមាននិស្ស័យ
កើតជាកូនខ្មែរមោទនះក្រៃ
ជីវិតថ្លាថ្លៃដែនសុវណ្ណភូមិ។
៣២. អត្ថបទពាក្យកាព្យបញ្ចប់ខ្លី
ខុសត្រូវម្តេចក្តីសូមមេត្តា
ព្រោះអីខ្ញុំបាទខ្ចីប្រាជ្ញា
សូមញាតិខេមរាជួយស្ថាបនា។
ព្រះរាជធានីភ្នំពេញថ្ងៃ ពុធ ទី ២៧ ខែ មិនា ឆ្នំា២០១៣
និពន្ធដោយ ផេង សុខវ៉ាន់ដា (វិសុដ្ឋារ៉ាមុនី)

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks