Friday, January 3, 2014

កម្រងអត្ថបទយល់ឃើញរបស់អ្នកសរសេរ”មរតក៌សម្បត្តិជាតិ២៤ខេត្តរាជធានីដោយខ្ញុំព្រះករុណាខ្ញុំបាទ ផេង សុខវ៉ាន់ដា (វិសុដ្ឋារ៉ាមុនី)

កម្រងអត្ថបទយល់ឃើញរបស់អ្នកសរសេរ”មរតក៌សម្បត្តិជាតិ២៤ខេត្តរាជធានី
ស្ទើរតែគ្រប់ខេត្តក្រុងនៃកម្ពុជាសុទ្ធតែមានសម្បត្តិធម្មជាតិដ៏មហិមា។បច្ចុប្បន្ននេះឈូងសមុទ្រកម្ពុជាមានផ្ទៃទឹកសរុបចំនួន៩៥០០០Km2ហើយកំណប់ប្រេងកាតមានច្រើនជាងគេទៀតក្នុងពិភពលោកឯបឹងទន្លេសាបមានផ្ទៃសរុប(រដូវបំា្រង)ចំនួនគឺ៣០០០Km2ហើយសម្បូរត្រីជាងគេក្នុងពិភពលោកថែមទំាងមានកំណប់ប្រេងកាតទៀតងាកទៅខេត្តមណ្ឌលគិរីវិញថ្មីៗនេះក្រុមហ៊ុនអូស្រ្តាលីរុករកឃើញរ៉ែមាសសុទ្ធដល់ទៅចំនួន៨លាន១សែនតោន(អាចច្រើនជាងគេទៀតក្នុងពិភពលោក)ចំណែកឯខេត្តបាត់ដំបងជាតំបន់ជង្រុកស្រូវធំជាងគេក្នុងតំបន់ទៀត។ហើយខេត្តសៀមរាបជាតំបន់មរតក៌កេរ្តិដំណែលវប្បធម៌ខ្មែរធំជាងគេថែមទំាងល្បីល្បាញពាសពេញពិភពលោកទៀត។ដល់ទៅខេត្តកម្ពុងធំវិញជាទឹកដីសម្បូរព្រៃឈើម្រឹគីម្រឹគា(ព្រៃឡង់)និងផ្ទុកដោយឈើប្រណីតៗល្អជាងគេក្នុងតំបន់អាស៊ានក៏ដូចជាពិភពលោកដែរ។បង្វែចក្ខុទៅខាងក្រុងព្រះសីហនុកែបកំពតវិញបច្ចុប្បន្ននេះជាអច្ឆរិយឆ្នេរសមុទ្រស្អាតខ្នាតអន្តរជាតិថែមទំាងសម្បូរសត្វសមុទ្រច្រើនជាងគេក្នុងពិភពលោកទៀត។ឯខេត្តពោធិសាត់ជាតំបន់ផ្ទុកទៅដោយថ្លើមថ្មគ្រប់បែបយ៉ាងឈើខ្លឹមគ្រប់ប្រភេទសត្វចតុបាតុសំខាន់ៗសឹងតែច្រើនជាងគេក្នុងតំបន់អាស៊ានទៀត។ងាកមកកម្ពុងឆ្នំាងជាដែនដីស្មូនឆ្នំាងផលិតចានឆ្នំាងគ្រប់ប្រភេទពីដីឥដ្ឋដែរកម្រមានជាតិសាសន៏ណាក្នុងពិភពលោកមានគំនិតធ្វើបានឡើយ។ហើយខាងកម្ពុងចាមឯណេះវិញជាដែនដីក្រហមនិងសម្បូរចម្ការកៅស៊ូធំជាងគេទៀតក្នុងឥណ្ឌូចិន។រតនគិរីមណ្ឌលគិរីសម្បូរទៅដោយដីក្រហមហ្នឹងឈើប្រណីតៗមិនចាញ់ខេត្តដទៃឡើយ។ទឹកដីក្រចេះជាតំបន់សម្បូរសត្វផ្សោតច្រើនជាងគេក្នុងទន្លេមេគង្គអាស៊ាន។កម្ពុងស្ពឺជាដែនដីសម្បូរដើមត្នោតខ្មែរច្រើនជាងខេត្តដទៃហើយអាចច្រើនជាងគេក្នុងពិភពលោកសព្វថ្ងៃទៀត។ទឹកដីបរប៉ៃលិនដែនដីត្បូងកែវមរកដ៌ដ៏មានតម្លៃមហាសាលយ៉ាងមហិមាបំផុតលើសប្រទេសក្នុងតំបន់អាស៊ានក៏ដូចជាក្នុងពិភពលោកដែរ។ប្រទេសកម្ពុជាយើងមានសព្វមានគ្រប់នូវសម្បត្តិធម្មជាតិទំាងលើគោកក្នុងទឹកក្នុងសមុទ្រច្រើនណាស់សឹងតែអាចច្រើនលើសគេក្នុងពិភពលោកទៅហើយតែអ្វីដែរយើងនៅខ្វះសព្វថ្ងៃគឺអ្វី?មែង២៤ខេត្តក្រុងសុទ្ធតែមានសម្បត្តិធម្មជាតិមហាសាលប្រចំាខេត្តរៀងខ្លួនៗតែព្រះរាជធានីភ្នំពេញដែរមានទន្លេចតុមុខគ្មានពីរលើពិភពលោកនោះគឺជាកន្លែងស្ថាប័នអប់រំបណ្តុះបណ្តាលកុលបុត្រកុលធីតាខ្មែររួមគ្នាប្រជុំកូនខ្មែរគ្រប់ខេត្តក្រុងទូទំាងប្រទេសរួមទំាងខ្មែរកម្ពុជាក្រោមផងដើម្បីកសាងធនធានមនុស្សខ្មែរឲពោពេញទៅដោយសមត្ថភាពពិតប្រកបដោយឆន្ទះឯករាជ្យស្នេហាជាតិពិតហ៊ានទទួលខុសត្រូវខ្ពស់ក្នុងតួនាទីគ្រប់រូបភាព។ដល់ពេលនោះហើយព្រះរាជាណាចក្រកម្ពុជាយើងហ្នឹងក្លាយជាប្រទេសប្រកបដោយឯករាជ្យភាពអធិបតេយ្យភាពពេញលេញសង្គមយុត្តិធម៌ប្រកាន់នៅសច្ចះភាពពិតអព្យាក្រឹតភាពពិតមានការទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតប្រទេសជាតិ។សូមមិត្តនិស្សិតហ្នឹងបងប្អូនជនរួមជាតិទំាងក្នុងនឹងក្រៅប្រទេសមេត្តាគិតពិចារណាតាមសច្ចះភាពសាកលមើលដូចខាងក្រោម%ព្រៃឈើច្រើនបំផុតក្នុងពិភពលោក+រ៉ែមាស៨លាន១សែនតោន+ប្រេងកាតក្នុងសមុទ្រហ្នឹងបឹងទន្លេសាបច្រើនជាងគេ+ត្រីពេញទន្លេសាបលើសគេក្នុងពិភពលោក+មហាប្រាសាទបុរាណវប្បធម៌ល្បីច្រើនជាងគេក្នុងពិភពលោក+ឆ្នេរសមុទ្រស្អាតខ្នាតអន្តរជាតិ+ត្បូងមរតក៌មានតម្លៃល្អជាងគេក្នុងពិភពលោក+អច្ឆរិយវត្ថុខ្មែរដែរមានគ្រប់ខេត្តក្រុង+តំបន់ទេសចរណ៏ល្អដាច់គេទំាងវប្បធម៌ប្រវត្តិសាស្រ្តហ្នឹងកែច្នៃ=តើអនាគតព្រះរាជាណាចក្រកម្ពុជាជាប្រទេសបែបណាទៅវិញ?ហើយប្រទេសកម្ពុជានៅខ្វះអ្វីទៀត?ចម្លើយគឺមានធនធានមនុស្សខ្មែរទំាងប្រុសទំាងស្រីប្រកបដោយការអប់រំខ្ពស់ហើយមានជំហឯករាជ្យអព្យាក្រឹតសច្ចះភាពនិយមពោពេញទៅដោយសមត្ថភាពការងារពិតគ្រប់កុលបុត្រកុលធីតាខ្មែរដែរមានឈាមជ័រជាខ្មែរពិតៗ។ហើយធនធានខ្មែរទំាងនោះថែមទំាងមានសីលធម៌ខ្ពស់មានការទទួលខុសត្រូវខ្ពស់ក្នុងនាមជាកូនខ្មែរ។នៅពេលអនាគតបើសិនជាធនធានមនុស្សខ្មែរយើងមានការអប់រំដូចដែរខ្ញុំបាននិយាយខាងលើមែងនោះស្រុកខ្មែរយើងហ្នឹងក្លាយជា(ប្រទេសឯករាជ្យប្រទេសសុចរិចទៀងត្រង់ប្រកាន់សច្ចះភាពជាប្រទេសប្រកបដោយគុណធម៌បរិបូរណ៏ដោយបញ្ញាជនជាន់ខ្ពស់ហើយអាចជាប្រទេសឈានមុខគេក្នុងពិភពលោកលើការអប់រំសីលធម៌សច្ចះធម៌ឯករាជ្យទៀត។
សរសេរចប់ដោយបរិបូរណ៏
នៅព្រះរាជធានីភ្នំពេញ,ថ្ងៃពុធទី២៣ខែតុលាឆ្នំា២០១៣

ដោយខ្ញុំព្រះករុណាខ្ញុំបាទ ផេង សុខវ៉ាន់ដា (វិសុដ្ឋារ៉ាមុនី)

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks