Friday, January 10, 2014

របៀបនិពន្ធ និងសូត្រ បទឥន្ទជិត ឬឥន្ទ្រជិតដែលខ្ញុំស្រាវជ្រាវឃើញពី ឆ្នាំ២០០០ ពីលោកតាអាចារ្យសួង គ្រុយ ភូមិហង្សឈូក ឃុំស្វាយ ស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

របៀបនិពន្ធ និងសូត្រ បទឥន្ទជិត ឬឥន្ទ្រជិតដែលខ្ញុំស្រាវជ្រាវឃើញពី
ឆ្នាំ២០០០ ពីលោកតាអាចារ្យសួង គ្រុយ ភូមិហង្សឈូក ឃុំស្វាយ ស្រុក
សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ខាងក្រោមនេះជាបទឥន្ទជិត មានចំណងជើងថា៖
ពេលអរុណរះ (ខ្ញុំនិពន្ធតម្រូវចិត្តសាស្ត្រកុមារ ពេលដែលខ្ញុំធ្វើការនៅសមាគម
Cambokids 2000-2007 )
ថ្ងៃរះជះពន្លឺ ផ្តើមបំភ្លឺ លោកនេះសាជាថ្មី។
សព្វសត្វលើផែនដី ភ្ញាក់ឃ្មាតខ្មី ចេញស្វែងរកអាហារ។
ចាបចេបទំចុងចារ ផ្អើលសត្វស្វា លោតតោងទៅមែកស្វាយ។
កង្កែបសើចក្អាកក្អាយ ក្បែរប្រឡាយ លបមើលធ្វើភ្នេកស្លឹង។
ទាស្រែកកាបៗប្រឹង រត់ចុះបឹង ព្រោះភ័យភេដេញតាម។
សត្វមៀមមុខស្រមាម ក្តាន់ឃើញក្តាម រត់ខ្លាចមុខទីទុយ។
មមង់មូសនិងរុយ នៅអង្គយ សើចលេងលើមាត់ពាង។
គីងគក់ឃើញមេភ្លៀង ស្តាប់រៃច្រៀង រ៉ែៗលើមែករាំង។
កូនមាន់មេឈរពាំង ព្រោះឃើញស្ទាំង ហើរស្ទុយលើអ្នកស្ទូង។
សត្វត្លុមលីអន្លូង ចាប់ស្គរទូង ទូកៗលាន់ឮឆ្ងាយ៕៚វ៉ែន សុន

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks