សូមបង្ហាញជូនពីរបៀបបង្កើតរូបារម្មណ៍ពេលនិពន្ធកំណាព្យ។ របៀបបង្កើត
រូបារម្មណ៍នៅក្នុងកំណាព្យមានច្រើនវិធី, ប៉ុន្តែខ្ញុំសូមបង្ហាញជូនវិធីមួយដែល
ពេលនិពន្ធយើងបង្កើតរូបារម្មណ៍ដោយធ្វើត្រាប់សំឡេងធម្មជាតិ។
កំណាព្យនេះខ្ញុំនិពន្ធផ្ទាល់នៅនឹងកន្លែងល្អាងទឹកជ្រោះតែម្តង។ គឺនៅពេល
ដឹកនាំសិក្ខាកាម ដែលភាគច្រើនបងប្អូនជាជនជាតិ ទំពួន និងគ្រឹង ។
សូមអញ្ជើញសិក្សាស្វែងយល់ដូចខាងក្រោមនេះ . . .
កំណាព្យ ល្អាងទឹកជ្រោះចាអ៊ុង
បទពាក្យ៧
ចាអ៊ុងជាឈ្មោះល្អាងជ្រោះធ្លាក់
ជំនោរត្រជាក់មិនចង់ឃ្លាត
រតនគិរីកេរធម្មជាតិ
ចង់មកម្តងទៀតពេលបែកទៅ។
ស័ព្ទសូរទឹកហូរធ្លាក់កាត់ថ្ម
“ ឈូៗ! ឆៗ! ” ក្នុងព្រៃជ្រៅ
សំឡេងសព្វសត្វខ្លះទំនៅ
ខ្លះហើរឆ្ងាយទៅទាំងអាល័យ។
ផ្កាព្រៃរីកស្រស់ក្បែរខ្សែទឹក
អារម្មណ៍ព្រួចនឹកញាតិពេកក្រៃ
ពពកបាំងបាត់ពន្លឺថ្ងៃ
ចិត្តនឹកស្រមៃដូចសួរឋាន។
ស្លឹកឈើទុំជ្រុះដូចបាចផ្កា
ពរពីទេព្តាល្អហួសស្មាន
អាកាសត្រជាក់អស់អង្គប្រាណ
មកជុំសន្តានម្ល៉េះសុខា។
ទឺកជ្រោះហូរធ្លាក់ហាក់តន្ត្រី
ពីរោះហួសស្តីប្លែកសោតា
រលករេរាំលើសិលា
នេត្រាគយគន់ឥតមានណាយ៕៚
ថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០០៩
និពន្ធដោយ វ៉ែន សុន

No comments:
Post a Comment