ស្នេហ៏លាក់ក្នុងចិត្ត
—
១. ស្នេហ៏អើយៗស្នេហ៏ៗលាក់ក្នុងចិត្ត អារម្មណ៏ផ្តេកផ្តិតនឹកតែរូបស្រី
យប់ថ្ងៃស្រម៉ៃឃើញភ័ក្រវត្តី ថាបានថ្នមបីប្រឡែងកើកកើយ។
២. តែអនិច្ចា!វាសនាស្នេហ៏ខ្ញុំ មិនហ៊ានប្រាប់ម៉ុមស្រីស្រស់ត្រើនត្រើយ
មិនហ៊ានសួរចិត្តសុំស្នេហ៏ចម្លើយ ទ្រូងខ្ញុំមិនល្ហើយព្រោះមិនហ៊ានស្តី។
៣. ទោះពេលជួបភ័ក្រកែវស្រស់ជីវ៉ា បានត្រឹមពោលថាជាមិត្តមេត្រី
មិនហ៊ានប្រាប់នាងថាខ្ញុំស្នេហ៏ស្រី
បេះដូងភក្តី ស្មោះស្ម័គ្រឥតប្រែ។
៤.
ដល់ពេលថ្ងៃមួយខ្ញុំឃើញនាងស្រី ថ្នមត្រកងបី ប្រឡែងប្រុសស្នេហ៏
ថើបថួនយ៉ាងស្និទ្ធបបោសអង្អែល
ក្រោមដើមសង្កែ ក្បែរវិទ្យាល័យ។
៥.
ទ្រូងខ្ញុំស្ទើរធ្លាយ ប្រេះថ្លើមប្រម៉ាត់
ចិន្តាខ្ចាយខ្ចាត់ ទួញសោកសង្រៃ
ព្រោះតែលួចស្នេហ៏មិនហ៊ានប្រាប់ថ្លៃ បៀមទុក្ខរាល់ថ្ងៃពាន់លានទុក្ខា។
៦. នេះហើយស្នេហ៏ខ្ញុំស្នេហ៏លាក់ក្នុងចិត្ត បេះដូងក្រៀមស្វិតស្ទើរក្ស័យសង្ខារ
ខ្វះក្តីក្លាហ៊ាន មិនហ៊ានវាចា ប្រាប់គូស្នេហាធីតាក្នុងចិត្ត។
រាជធានីភ្នំពេញ,ថ្ងៃ អាទិត្រ ទី ០៨ ខែ ធ្នូ ឆ្នំា២០១៣
និពន្ធដោយ ផេង សុខវ៉ាន់ដា(វិសុដ្ឋារ៉ាមុនី)
និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
No comments:
Post a Comment