ប្រិយមិត្តជាទីមេត្រី! ខ្ញុំសូមបង្ហាញជូនកំណាព្យដែលជាស្នាដៃផ្ទាល់របស់
បងប្អូនយើងអ្នកស្រុកភ្នំ ជាខ្មែរជនជាតិទំពួន នៅខេត្តរតនគិរី ដូចខាង
ក្រោមនេះ . . .
កំណាព្យ វប្បធម៌អ្នកស្រុកភ្នំ
បទកាកគតិ
វប្បធម៌យើងខ្ញុំ ជាអ្នកស្រុកភ្នំ មានពីយូរលង់
ភូមិផងទាំងឡាយ សុទ្ធឆ្ងាយខេត្តក្រុង រស់ផ្អែកទាំងស្រុង
ធនធានធម្មជាតិ។
ចម្ការវិលជុំ ស្រូវល្អបែកគុម្ព ពោតទុំព្រោងព្រាត
ននោងខ្ចីល្ហក់ ត្រសក់រីកមាឌ ដំណាំផ្សេងទៀត
មានច្រើនស្អេកស្កះ។
ផ្លែឈើទុំខ្ចី បេះយកពីព្រៃ ឆីទៅឆ្ងាញ់ណាស់
ប្រុសៗដងជ័រ បរបាញ់សត្វខ្លះ ស្រីៗក្មេងចាស់
រកបេះបន្លែ។
រដូវទឹករីង បងប្អូនពូមីង ចុះទៅវាលស្រែ
រកចាប់ក្តាមខ្យង ដងត្រីផងដែរ ជួនបណ្តើរឆ្កែ
ទៅរកសត្វព្រៃ។
ជំនឿសាសនា ជឿលើអ្នកតា ម្ចាស់ទឹកម្ចាស់ដី
ពេលឈឺរៀបសែន តាមប្រពៃណី កាប់គោក្របី
ជ្រូកមាន់ស្រាពាង។
ពេលមានអ្នកស្លាប់ ធ្វើតាមទម្លាប់ វាយគងរាំច្រៀង
រួចបញ្ចុះសព តាមទម្លាប់រៀង ដើម្បីចៀសវាង
គ្រោះកាចចង្រៃ។
បើសិនខុសខ្មោច ពុំមែនរឿងតូច ទេណាម្ចាស់ថ្លៃ
ឈឺស្លាប់ភ្លាមៗ ដូចគែប្រល័យ នេះអត្ថន័យ
បញ្ជាក់យ៉ាងច្បាស់។
យើងអ្នកស្រុកភ្នំ រស់នៅជាក្រុម ផ្តុំតាមជាតិសាសន៍
បុរសនារី សាមគ្គីគ្នាណាស់ ដោយមានចាស់ៗ
ទូន្មានអប់រំ។
តាមភូមិមួយៗ ចេះត្បាញប៉ឹងភួយ កាផាតូចធំ
ត្បាញតាមក្បាច់ក្បូរ បូរាណបរម ឱ!អ្នកស្រុកភ្នំ
អម្បូរមន-ខ្មែរ៕៚
និពន្ធដោយលោក ធៀង សាវឿន
(ជនជាតិភាគតិចទំពួន) ខេត្តរតនគិរី

No comments:
Post a Comment