លង់ស្នេហ៏កវីក្រមុំ
១. គ្រាន់តែឃើញភ័ក្រជំពាក់ចិត្តស្រី
លង់ស្នេហ៏កវីក្រមុំល្អស្រស់
ស្នាដៃស្រីន័យជ្រៅលើសបុរស
ល្អគ្រប់ទំាងអស់អូនស្រីកវី
។
២. បងអានកំណាព្យកាព្យដែរអូនតែង
ពាក្យពេចន៏មានន័យពិរោះសេចក្តី
ចងចិត្តបងជាប់អោយគួចបេតី
លង់ស្នេហ៏កវីក្រមុំនិស្សិត។
៣. អានហើយជាប់ចិត្ត នឹកដល់ម្ចាស់កាព្យ
ស្រីតែងកំណាព្យអោយបងជាប់ចិត្ត
អារម្មណ៏គួចនឹកព្រឹកថ្ងៃផ្តេកផ្តិត
លង់ស្នេហ៏ជាប់ចិត្តកវីក្រមុំ។
៤. បងសូមស្នើចិត្ត ទៅអូនកវី
ថា៖បងស្នេហ៏ស្រី
លង់សម្រស់ម៉ុម
ជាប់ចិត្តស្នាដៃកវីក្រមុំ
ចម្លើយស្នេហ៏៖សូមអូនចេញវាចារ
។
៥. បងចង់បានស្រី ជាគូវាសនា
រួមរ័ក្សស្នេហា
លុះសូន្យសង្ខារ
បើស្រីព្រមស្នេហ៏ បងសូមសន្យា
ការពារ
រក្សាអូនមួយជីវិត ។
រាជធានីភ្នំពេញ,ថ្ងៃ ច័ន្ទ ទី ២៧
ខែមករា ឆ្នំា២០១៤
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
No comments:
Post a Comment