Tuesday, September 29, 2015

កំណាព្យ" ពិពណ៌នានៃនគរយក្ស " និពន្ធដោយ ៖ ផេង សុខវ៉ាន់ដា

សូមជូនកំណាព្យ ១ ចំពោះខេមរៈជន ដែល
ចង់ដឹង ចង់ស្គាល់ពីនគរយក្ស ។ តើនគរយក្ស
នៅឯណា ?? បើញាតិចង់ដឹង សូមបងប្អូន
អញ្ជើញអានកំសាន្ត លេងជាមួយយើងខ្ញុំដូច
តទៅដើម្បីបានជ្រាបទាំងអស់គ្នា ៖
==<<<<<<<<<<<<<<<<<<<<<<<<<==
កំណាព្យ" ពិពណ៌នានៃនគរយក្ស "
-------បទពាក្យ ៧ -----------
+ តាមព្រេងបុរាណ បញ្ជាក់ថា
នគរយក្សា ខាងលិចមេឃ
ឆ្ងាយណាស់សែនឆ្ងាយៗពន់ពេក
នៅខាងលិចមេឃ មានដីសល់ ។
+ ឆ្លងកាត់សមុទ្រឥតសសៃ
ហួសនិងវិស័យ គេទៅដល់
ឆ្លងទាំងនគរ រងទឹកខ្យល់
ផែនដីនឹងថ្កល់ ឥតមានភ្លៀង ។
+ និយាយទំហំផែនដីយក្ស
ធំពន់ពេកជាក់ យក្សជាន់ផ្អៀង
ព្រះអាទិត្ររៈ រស្មីព្រាង
ច័ន្ទរះបញ្ឆៀង ពីខាងលិច ។
+ និយាយពីបុត្រានិងបុត្រី
តាមកម្មលោកិយ បានកំហិត
បុត្រីជាមនុស្ស មានល្អចិត្ត
រូបកាយវរមិត្ត ស្រស់អស្ចារ្យ ។
+ បុត្រាជាយក្ស កម្លាំងខ្លាំង
មានចិត្តមោហ៍បាំង កាចណាស់ណា៎
ខុសពីបុត្រី វិស័យមនុស្សា
រូបស្អាតស្រស់ថ្លា ល្អទាំងចិត្ត ។
+ បើមានមនុស្ស ពីផែនដី
ចង់បានបុត្រី យក្សស្នេហ៍ស្និទ្ធ
ចេះវិធីញ៉ែ ដល់កម្រិត
មានមន្តស្នេហ៍ចិត្ត ទាំងសំដី ។
+ ជាមនុស្សល្អ កម្រមាន
វិជ្ជាពិតរៀន ឋានទាំងបី
ទាំងទេវតា-មនុស្សលោកិយ
ខ្លាចឬទ្ធិបារមី លើអ្នកនោះ ។
+ នគរយក្សនោះ ដូចសួគ៌ឋាន
រុងរឿងថ្កើងថ្កាន ជាងមនុស្ស
របៀបដឹកនាំ មានគំនូស
ប្រៀបឋានមនុស្ស និតិរដ្ឋ ។
+ បើមនុស្សជាន់ដី នគរយក្ស
វិស័យខ្លួនអ្នក ស្រាលសឹងអី
ស្ទើរតែហោះបើង ដូចសំឡី
ជើងស្អិតជាប់ដី ទើបផុតភ័យ ។
+=<<<<<<<<<<<<<<<<<<=+
២៩ / ០៩ / ២០១៥ ម៉ោង ១ : ៣៣ PM
និពន្ធដោយ ៖ ផេង សុខវ៉ាន់ដា
០១០ ៤៩២ ៤៣៧ & ០១៧ ៥២ ៨៦ ៥២
Email : Visotharamuny@gmail.com
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks