Monday, August 18, 2014

ឈូងសមុទ្រកម្ពុជា

v  ឈូងសមុទ្រកម្ពុជាមានទំហំផ្ទៃទឹកសរុបចំនួន៩៥០០០Km2។មានជំរៅមធ្យម៥០ម៉ែត្រ ជំរៅអតិបរិមា៧៥ម៉ែត្រ។ហើយមានបាតរាបស្មើដែរប្រសព្វគ្នាត្រង់ចន្លោះចរន្តទឹកក្តៅនឹងចរន្តទឹកត្រជាក់។ព្រំប្រទល់ដែនសមុទ្រកម្ពុជាជាប់ :
·        ខាងកើតជាប់ខេត្តកោះកុង;ខេត្តកែប;ខេត្តព្រះសីហនុ;ខេត្តកំពត;
·        ខាងលិចនឹងខាងជើងជាប់ឈូងសមុទ្រថៃឡង់។
·        ខាងត្បូងជាប់សមុទ្រវៀតណាម(អតីតសមុទ្រកម្ពុជាក្រោម)។
v  ឈូងសមុទ្រកម្ពុជាមានប្រវែងឆ្នេរសរុប៤៤០kmចែកជាបួនឆ្នេរគឺ :
·        ខេត្តកោះកុងមានឆ្នេរប្រវែង ២៣៧ Km
·        ខេត្តព្រះសីហនុមានឆ្នេរប្រវែង ១១០ Km
·        ខេត្តកំពតមានឆ្នេរប្រវែង ៦៧ Km
·        ខេត្តកែបមានឆ្នេរប្រវែង  ២៦ Km
v  ចំនុចកណ្តាលនៃឆ្នេរសមុទ្រកម្ពុជាគឺស្ថិតនៅចំក្រុងព្រះសីហនុ(កម្ពុងសោម)
ឆ្នេរសមុទ្រកម្ពុជាលាតសន្ធឹងពីចាំយាម(ព្រំដែនថៃ)ដល់ហាទៀង(ព្រំដែនយួន)។
ឆ្នេរសមុទ្រកម្ពុជាមានរាងរឆេតរឆូតខ្លំាង។ហើយស្ថិតនៅប៉ែកនិរតីនៃប្រទេស។
v  តំបន់ឆ្នេរសមុទ្រកម្ពុជាមានក្រឡាផ្ទៃសរុបចំនួន១៧២៣៧Km2រួមមាន:
·        ខេត្តកោះកុង មានផ្ទៃដីសរុប ១១១៦០Km2
·        ខេត្តព្រះសីហនុ មានផ្ទៃដីសរុប ៨៦៨ Km2
·        ខេត្តកំពត មានផ្ទៃដីសរុប ៤៨៧៣ Km2
·        ខេត្តកែប មានផ្ទៃដីសរុប ៣៣៦ Km2
v  ឈូងសមុទ្រកម្ពុជាមានកំពង់ផែធំខ្នាតអន្តរជាតិមួយគឺ :
·        កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ(កំពង់សោម)។កំពង់ផែនេះមានបណ្តោយ
៣៥០ម៉ែត្រ ទទឹង២៨ម៉ែត្រ។កំពង់ផែនេះចាប់ផ្តើមសាងសង់នៅឆ្នំា១៩៥៤។ហើយ
បានបើកសម្ភោធឲប្រើជាផ្លូវការនៅឆ្នំា១៩៦០ក្រោមព្រះអធិបតីភាពដល់ខ្ពង់ខ្ពស់នៃសម្តេចព្រះឧបយុវរាជព្រះនរោត្តមសីហនុវរ្ម័នព្រះប្រមុខរដ្ឋជាតិកម្ពុជានៃយើង។
v  ឆកសមុទ្រកម្ពុជាដែរធំជាងគេគឺ " ឆកកំពង់សោម "។មានទំហំផ្ទៃសរុបចំនួន៣០Km។ដែរស្ថិតនៅចន្លោះខេត្តកោះកុង នឹង ក្រុងព្រះសីហនុ។
v  កោះដែរធំជាងគេក្នុងលំហសមុទ្រកម្ពុជាគឺ : កោះត្រល់ ដែលស្ថិតនៅចំងាយតែ១៥Kmពីឆ្នេរសមុទ្រខេត្តកំពត។កោះត្រល់នេះមានទំហំផ្ទៃសរុបចំនួន៥៩៣.Km2គឺជិតស្មើនឹងប្រទេសសិង្ហបូរីដែលមានផ្ទៃដីសរុបតែ៦១៨Km2។ប៉ុន្តែជាអកុសលកោះខ្មែរដល់ធំមហិមានេះបានកំពង់ត្រូវរដ្ឋាភិបាលយួនឈ្លានពានគ្រប់គ្រងជាកម្មសិទ្ធរបស់គេដែលយួនប្តូរឈ្មោះហៅថា"កោះភូក្វុក"ទៅវិញ។កោះត្រល់នេះមានចំងាយ៤៥Kmពីខេត្តកៀនយ៉ាងប្រទេសយួន។ឬខេត្តពាមដែនដីកម្ពុជាក្រោមនៃអតីតខេត្តខ្មែរយើងកាលនៅជាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
v  លំហសមុទ្រកម្ពុជាមានកោះសរុបទំាងអស់ចំនួន៦០កោះរួមមាន :
  • ខេត្តកោះកុង មានកោះសរុប ២៣ កោះ ។
  • ខេត្តព្រះសីហនុ មានកោះសរុប ២២ កោះ ។
  • ខេត្តកែប  មានកោះសរុប  ១៣ កោះ ។
  • ខេត្តកំពត  មានកោះសរុប  ២ កោះ ។
v  ក្រុងព្រះសីហនុ មានឆ្នេរលំហែកាយចំនួន ៥ គឺ :
  • ឆ្នេរអូរឈើទាល ឆ្នេរសុខា  ;  ឆ្នេរប្រំាពីរជាន់  ;ឆ្នេរឯករាជ្យ ឆ្នេរដើមជ្រៃ ។
v  ក្រុងកែប មានឆ្នេរលំហែកាយតែមួយគត់គឺ ឆ្នេរកែប”។
            —
ចងក្រងដោយខ្ញុំព្រះករុណាខ្ញុំបាទ  ផេង វិសុដ្ឋារ៉ាមុនី
និស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
ឯកទេស សង្គមវិជ្ជា


No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks