Saturday, August 30, 2014

ស្រណោះសំនៀងល្ខោនបាសាក់ បទពាក្យប្រំាបី

ស្រណោះសំនៀងល្ខោនបាសាក់
បទពាក្យប្រំាបី
.   ល្ខោនសម្តែងក្រោមពន្លឺច័ន្ទ                                     មនុស្សម្នាណែនណាន់ពេញត្រៀបត្រា
      ក្មេងចាស់ប្រុសស្រីអ៊ូអរក្លៀវក្លា                                 មានតូបអាហារ ហូបឆ្អែតពេញពោះ។
.   ពេលលឺសម្លេងបទភ្លេងបាសាក់                              អារម្មណ៏ខ្ញុំដាក់ ស្តាប់សែនពិរោះ
​​​​       ថែមទំាងស្រណោះអាឡោះដល់ឈ្មោះ                    បាសាក់ជាឈ្មោះទន្លេស្រុកខ្ញុំ ។
  សូរសៀងសំនៀងចំរៀងបាសាក់                            កំសត់អួលអាក់ សប្បាយសុខដុម្យ
       និរាសព្រាត់ប្រាស់ សំណើចសុខុម                           កូនខ្មែរនិយម ​​គ្រប់ខេត្តខ័ណ្ឌស្រុក  ។
.    ឱ!បទភ្លេងបាសាក់ ខ្ញុំសែនស្រណោះ                      អាល័យអាឡោះនឹកទៅដល់ស្រុក
       កំណើតល្ខោនខ្មែរ ត្រូវយួនអុកឡុក                          ដែនដីធ្លាប់សុខ  ល្ខោនខ្មែរឆើតឆោម ។
  គឺស្រុកកំណើតល្ខោន៖នៅខេត្តឃ្លំាង                       ទល់ព្រះត្រពំាង កម្ពុជាក្រោម
       ខាងចុងដងទន្លេបាសាក់ក្រោម                                 ដែនដីល្អឆោម សណ្តរមេគង្គ ។

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks