Sunday, August 3, 2014

"សុភាសិតខ្មែរ"


"សុភាសិតខ្មែរ"

កកក៏បាយ មេម៉ាយក៏ស្រី។
ក្រអ្វីក្រចុះកុំឲ្យតែក្រគំនិត។
ក្រមុំដណ្ដឹងម្ដាយមេម៉ាយដណ្ដឹងចិត្ត។
ក្រពើវង្វេងបឹង។
កាត់ទឹកមិនដាច់ កាត់សាច់វាឈឺ។
កាប់បំពងរង់ចាំទឹកភ្លៀង។
ការប៉ុនភ្នំមិនគិតទៅគិតឯស្គរបែកមាត់។
ការមិនបៀតបៀនគ្នា ជាប្រភពនៃសន្តិសុខក្នុងផ្ទៃលោក។(ព្រះធម្មវរោត្តម តុង ឈួន)
ការអប់រំ គឺជាការហ្វឹកហ្វឺននួវសក្តានុភាព ដែលជាគ្រឿងពង្រីកបណ្តុះ ឬ បង្កើនចំណេះវិជ្ជា។
ការយល់ដឹងតែមួយដងអាចធ្វើឲ្យជីវិតទាំងមូលមានន័យ។
ការធ្វើវិនិយោគចំណេះដឹងតែងនាំមកនូវផលប្រយោជន៍ដ៏ប្រសើរបំផុត។
កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី។
កោសមិនដាក់ទឹក។
ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត។
ក្ដៅស៊ីរាក់ត្រជាក់ស៊ីជ្រៅ។
កំភ្លាញព្រោះមាត់ខ្វែក ស្លាប់ព្រោះអាចម៏។
កំហុសរមែងមានដល់អ្នកធ្វើ អ្នកនៅឥតអំពើបានអ្វីនឹងខុស។
កុំខ្វើកតាមខ្យល់កុំខ្វល់តាមរលក។
កុំគូរមុនគិត។
កុំជិះចង្អេរលើកខ្លួនឯង ក្បាលទូលកញ្ច្រែងកុំក្អេងក្អាង កុំដេកទទូរចាំសំណាង កុំអាងព្រះប្រោសត្រូវតែប្រឹង។
កុំឈ្លោះនឹងស្រី កុំក្ដីនឹងគ្នាឯង។
កុំដេកផ្សងព្រេងកុំវង្វេងខុសផ្លូវ។
កុំដេកចាំស្លាប់ អង្គុយចាំមាន ខ្មាស់ល្ងង់ទើបចេះ ខ្មាស់ក្រទើបមាន ដឹងខ្លួនថាល្ងង់ គង់បានជាប្រាជ្ញ កុំស្លាប់មុនរស់ រស់ហើយសឹមស្លាប់ ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល។ (ព្រះគ្រូធម្មបណ្ឌិត គង់ ស៊ឹម)
កុំដាំស្រូវនៅផ្លូវដំរី។
កុំទុកចិត្តមេឃកុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសាហាយ កុំទុកចិត្តម្ដាយថាគ្មានបំណុល។
កុំទុំមុនស្រគាល។
កុំផ្ទុកតាមទូកថ្វែ។
កុំពត់ស្រឡៅ កុំប្រដៅស្រីខូច។
កុំពាក់មុខយក្ស កុំពាក់ស្បែកខ្លា។
កុំពូតផ្សែងជាដុំ កុំយកភ្នំទ្រាប់អង្គុយ។
កុំយកស្រឡៅធ្វើខ្នួច កុំសម្រួចឈើពុក។
កុំរាយមុខដឹង កុំទទឹងមុខសឹក។
កុំរៀននៅទំនេរខាតការកម្ម កុំរៀនបណ្តាក់ចាំជាពេលក្រោយ កុំរៀនប្រហែសមើលងាយនាំធ្លោយ កុំរៀនមិនអោយទានស្មូមយាចក។
កុំអាងថា បើមានមិនបាច់ខំ បើរលំមិនបាច់ច្រាន។
កុំអោយប្រព្រឹត្តទុច្ចរិត ដោយការគប់មិត្រលបចងពន្ធ លួចលាក់មានស្រីសហាយស្មន់ ក្បត់ចិត្តប្រពន្ធអោយមួរហ្មង។

ខ្ពស់កប់ពពក ចុះមកជ្រកអាចម៏ជន្លេន។
ខ្លាមិនខ្លាច ទៅខ្លាចអាចម៏ខ្លា។
ខឹងខុសខឹងខាតខឹងខូច។
ខឹងខុសខូចខាត ប្រមាថលិចលង់។
ខឹងគោវាយរទេះ។
ខឹងឲ្យអត់ ខ្សត់ឲ្យរក។
ខឹងឥតពិចារណា នាំខូចការខូចប្រយោជន៍ ធម៌ខឹងនាំអាសោចិ ខុសខាតខូចដោយមិនគិត។
ខ្លួនរស់ របស់រកបាន។
ខ្មោចស្រុកឲ្យដៃ ខ្មោចព្រៃវាហ៊ាន។
ខំរកស៊ីធ្វើការ មិនអសារឥតប្រយោជន៍ ចង្រៃណាស់ហោចគង់គ្រប់ស៊ីមិនសុំគេ។ ប្រសិនមានសំណាង បានកសាងពីបុព្វេ ផ្សំផងមិនលេងទេ ឡើងជាកុដុម្ពិក៏សេដ្ឋី។

គ្មានកម្លាំង គ្មានបញ្ញា គ្មានអាហារ គ្មានជិវិត។
គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ។
គុកនិងសោគឺចោរបង្កើត ឪសថល្អឆើតកើតពីរោគ ដំណកកើតពីការងុយងោក មនុស្សក្នុងលោកកើតពីកម្ម។
គ្រូកាចសិស្សខូច។
គ្រូទាយម្តាយថា។
គួរគិតជិវិតពុំទៀងទាត់ តែងតែបែរបត់កាន់ក្តីស្លាប់ ពុំដែលបានស្រួលប្រែប្រួលឆាប់ ក្រឡាប់ស្ងាត់សូន្យចាកកូនចៅ។
គោដំបៅខ្នង ក្អែកហើររំលងរសាយកន្ទុយ។

ឃាត់កំហឹងដោយប្រឹងអត់អោយបាន ឃាត់ពាលសាមាន្យដោយអាជ្ញាបុគ្គល ឃាត់ចិត្តចាកទោសា ប្រសើរថ្លៃថ្លាក្នុងលោកិយ។
ឃាត់ចិត្តចាកក្តីស្នេហា ក្នុងកាមតណ្ហានាលោកិយ ដូចយកអំបោះចងដំរី ពិបាកពេកក្រៃគួរវៀរមុន។
ឃ្លាតឆ្ងាយណាយចិត្ត។
ឃ្លានឆ្ងាញ់ស្រលាញ់ល្អ។
ឃុបឃិតជនពាលរាលទុក្ខដល់ខ្លួន។
ឃុបឃិតបណ្ឌិត សុខមួយជិវិតឥតទុក្ខា។
ឃើញខ្លាដេកថាខ្លាស្លាប់ ឃើញខ្លាក្រាបថាខ្លាសំពះ។
ឃើញគេទៅកុំអោយខាន ឃើញគេបានកុំអោយទៅ។
ឃើញឈើពុកកុំអាលដាក់គូថអង្គុយ ឬ(កុំអាលដាក់គូថលើ)។
ឃើញដំរីជុះ កុំជុះតាមដំរី ឬ(ដំរីជុះ កុំជុះតាមដំរី)។
ឃើញថ្លុកថាជាថ្នល់ ក្រែងកំហល់កំហុសមាន។
ឃើញពីនាយកុំអាលទាយអាក្រក់ល្អ លុះឃើញជាក់ជាខ្មៅស ទើបថាបាន បើបណ្តោយតាមគំនិតដែលគិតស្មាន នឹងរំខានព្រោះការខុសកំហុសខ្លួន។
ឃើញសម្បកថាខ្លឹមរុក្ខា យល់ពួកបច្ចាថាជាមិត្រ ពាលប្រឡំថាបណ្ឌិត ច្រឡំលាមកពិតថាបុប្ផា។
ឃ្លានកុំអាលស៊ី ងងុយកុំអាលដេក។
ឃ្លានក្រៃណាឆ្ងាញ់ ស្រឡាញ់ក្រៃណាល្អ ឬ (ពិសាក្រៃណានឹងឃ្លាន អាក្រក់ប៉ុន្មានក្រៃណានឹងចិត្ត)។
ឃ្លេមិនខ្លាច ទៅខ្លាចខ្លា។ (រឿងអាខ្វាក់អាខ្វិន)
ឃ្លោកលិច អម្បែងអណ្តែត។
ឃ្វាលក្របីជិះក្របី ឃ្វាលគោជិះគោ។
ឃ្វាលចិត្តលំបាកពេកពិត ដូចឃ្វាលពពក។
ឃ្វាលគោក្របីដោយអាជ្ញា ឃ្វាលចិត្តល្អជាដោយអំណត់។
ឃ្វាលចិត្តឥតកំណាញ់ ដោយលះបង់កុំប្រណី។
ឃ្វាលនគរដោយពលរដ្ឋប្រុសស្រី រួមសាមគ្គីតាមរដ្ឋបុរសជាតិ។

ងប់នឹងកូនប្រពន្ធទ្រព្យ ព្រះថាអភ័ព្វព្រោះជាប់ចំណង។
ងប់នឹងញាតិឃ្លាតច្បាប់។
ងប់នឹងមាសប្រាក់ខូចយសសក្តា។
ងប់នឹងប្រុសខូចព្រហ្មចារី។
ងប់នឹងប្រុស ខូចឈ្មោះមួយជាតិ។
ងប់នឹងស្រីចំណីទុក្ខ។
ងប់នឹងល្បែងតែងហិនហោច។
ងប់នឹងល្បែងតែងវិនាស។
ងប់នឹងស្រាខូចស្មារតី។
ងប់នឹងពាក្យសរសើរគេថាភ្លើ។
ងប់នឹងពាក្យបង្អាប់ស្លាប់គំនិត។
ងប់នឹងស័ក្តិយសស្អុយទាំងអស់ក្នុងលោកិយ។
ងប់នឹងជំនឿរឿគំនិត។
ងាប់ដើម្បីជាតិមាតុភូមិ ទេវតាឥន្ទ្រព្រហ្មចោមអោយពរ។
ងាប់ខ្លួន សមសួនជាងងាប់កេរ្តិ៍ឈ្មោះ។
ងាប់គំនិត ងងឹតដល់ស្លាប់។
ងាប់ទាំងរស់ ស្អុយទាំងស្រស់។
ងាប់ដៃជើង ថ្កើងជាងងាប់ពាក្យសម្តី។
ងាប់នឹងស្រី ចង្រៃមួយជាតិ។
ងាប់នឹងសំដី ដូចត្រីកំភ្លាញ។
ងាប់នឹងអាចម៍ឯង ជាក់ស្តែងដូចខ្វែក។
ងាប់ព្រោះគំនិត ដូចកាំបិតចិតដងឯង។
ងាប់ជាតិ ព្រោះឃ្លាតសាមគ្គី។
ងាប់នយោបាយ ព្រោះស្តាយលាភ។
ងាប់ស្តួក ដូចឃ្លោកទុំ។
ងាយមិនក្រៃណានឹងបាន មានមិនក្រៃណានឹងអ្នកបានសុខ ចេះក្តីមិនក្រៃណានឹងម្ចាស់ស្រុក។
ងើយ(ឬ ងើប)ស្កក ឪនដាក់គ្រាប់។

ចង់ឲ្យមានជួញអង្ករចង់ឲ្យក្រជួញឡាន។
ចង់ចេះឲ្យធ្វើល្ងង់។
ចង់ស្រួចដូចបន្លា ត្រូវឧស្សាហ៍ដុសដែកដុល។
ច្របាច់កចិន លៀនអណ្តាតខែ្មរ។
ចម្ងល់គឺជាបិតានៃការចៃ្នប្រឌិត។
ចម្ងល់គឺជាការចាប់ផ្តើមមិនមែនជាចុងបញ្ចប់នៃបញ្ញាទេ។
ចង្អៀតផ្ទះនៅបាន ចង្អៀតចិត្តនៅពុំបាន។
ចាក់អង្ករយកអង្កាម។
ចានមួយរាវ លែងអីរណ្តំគ្នា។
ចាញ់ចត្រង្គអស់ប្រាជ្ញា ចាញ់តណ្ហាអស់កុសល។
ចាញ់បានជាព្រះ ឈ្នះបានជាមារ។
ចាប់ក្ដាមដាក់ចង្អេរ។
ចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា។
ចាប់ច្រវាក្រាក សំឡឹងជ្រោយ។
ចាប់ត្រីបាន កុំឲ្យល្អក់ទឹក។
ចាប់វល្លិមួយ រញ្ជួយរាល់ដើម។
ចាស់អាងស្លាប់ ពាលអាងកាប់ កេ្មងអាងយំ។
ចិត្តល្អ ក្រខ្លួន។
ចិត្តល្អ ក្រមិនយូរ។
ចិត្តជាទេវវត្ត មាត់ជាទេវតា។
ចិញ្ចឹមកូនខ្លា វាសងគុណ។
ចិញ្ចឹមមនុស្សខូច ដូចចិញ្ចឹមខ្លា។
ចូលព្រៃទាន់ព្រឹក ចង់សឹកទាន់ក្មេង។
ចូលស្ទឹងតាមបទ ចូលស្រុកតាមប្រទេស។
ចូរមើលកាលវែង កុំមើលកាលខ្លី។
ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល។
ចេះដប់មិនស្មើប្រសប់មួយ។
ចេះឯង ឲ្យក្រែងចេះគេ។
ចេះពីរៀន មានពីរក ក្រពីខ្ជិល។
ចេះមកពីរៀន មានមកពីរក។
ចំណេះបានពីរៀន មានបានមកពីរក។
ចំណីឆ្ងាញ់កុំទុកស្អែក។
ចុះទឹកក្រពើ ឡើងលើខ្លា។

ឆ្មាមិននៅ កណ្តុរឡើងរាជ្យ។
ឆ្ងាយកាយ ណាយចិត្ត។
ឆ្ងាញ់មាត់មិនស្អិត ដូចចិត្តឆ្ងាញ់។
ឆ្អិនគំនិតពិតជាឆ្អិនគ្រប់យ៉ាងឆ្អិន ព្រេងសំណាងផុតទុក្ខា។
ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ។
ឆែ្កខាំឲ្យរកម្ចាស់ គោឆ្កឹះឲ្យរកនាយ។
ឆ្កែខាំកុំខាំឆ្កែវិញ។
ឆែ្កទាល់ច្រក រលកទាល់ច្រាំង។
ឆែ្កព្រូសមិនដែលខាំ ផ្គរលាន់រអាំមិនដែលភ្លៀង។
ឆ្នាំងណាគ្របនឹង។
ឆ្លុះកញ្ចក់ ធេ្មចនេត្រា។

ជក់នឹងលែ្បង តែងវិនាស។
ជាការងាយក្នុងការធើ្វការងារមួយបានល្អ ជាងពន្យល់គេពីរបៀបធ្វើការងារនោះ។
ជាតិទាពូជទាប ចង់នៅទីរាប មិនចង់ឡើងធ្នើរ។
ជាងទងស៊ីរងកំបែក ជាងដែកស៊ីហែកនឹងដៃ។
ជាងមិនកើតបន្ទោសដែក។
ជ្រងោប៉ុនគល់ មិនយល់ប៉ុនសក់។
ជ្រាយរអៀច ដូចបបរឈ្មោល។
ជ្រូកស្លាប់ ព្រោះសាច់។
ជួញខាតកុំឈប់ខាន បើចង់បានកុំខ្លាចបង់។
ជំពប់ជើងគង់បាក់ ជំពប់មាត់បង់ប្រាក់។
ជ្រើមដូចមហាត។
ជ្រៃលោមស្រឡៅ ត្រាវលោមបឹង។
ជ្រៅដូច ក្តិតចាន។
ជ្រៅតែមាត់ គំនិតរាក់កំផែល។
ជ្រះថ្លាតែមាត់ ចិត្តស្មូរជន។
ជិះក្របីចម្លងភក់ ស្រណុកជាជាងហែល។

ឈាមស្រែកស្បែកហៅ។
ឈឺធ្ងន់យកដំរីទៅបន់ ដល់ជំងឺស្រន់យកពងមាន់ទៅថ្វាយ។
ឈឺជើងធាត់ ឈឺមាត់ស្គម។
ឈើពុក កុំដាក់គូថលើ។
ឈើកោងវល្លិព័ទ្ធ មនុស្សខ្ចាត់ភ្លាត់កុំយកខ្លួនបៀត។
ឈ្មោះខ្លួនបែបណា ខំធ្វើការឲ្យដូចឈ្មោះ។
ឈ្លោះនឹងស្រីនាំឲ្យហិន ក្តីនឹងចិននាំឲ្យថោក។
ឈ្លោះនឹងបរទេស កុំធេ្វសគំនិត។

ញ៉ាមដូចក្តាម ស៊ីអាចម៍។
ញាតិផ្ទាល់ បើមិនស្គាល់គឺអ្នកដទៃ។
ញាតិនិងមិត្រ បើញាតិមិនគិត មិត្រប្រសើរជាង។
ញៀននឹងស្រីចំណីទុក្ខ។
ញៀននឹងលែ្បងតែងហិនហោច។
ញៀននឹងបៀប៉ោ អស់ខោអស់អាវ។
ញៀននឹងបៀ គឃៀរស្លៀកពាង។
ញៀននឹងលាភ ថោកទាបដូចសត្វ។
ញៀននឹងស្រា ដេកផ្ងាក្នុងផ្លូវ។
ញៀននឹងលែ្បងតែងបង់យស។

ដល់ត្រើយ សើយគូថ។
ដង្កូវចេញពីសាច់ ច្រែះចេញពីដែក។
ដាក់ទុកកូនចៅ ឲ្យមើលផៅសន្តាន។
ដឹកគោញី បន្សីគោលឈ្មោល។
ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា។
ដឹងរង្គោះ បោះបណ្តោយ។
ដឹងថាខ្លួនល្ងង់ គង់បានជាប្រាជ្ញ។
ដឹងបាំងតាមសាប់ ច្បាប់កាត់តាមពាក្យ។
ដុតឲ្យខ្លោច រោចឲ្យឆៅ។
ដូចដេកផ្ងាស្តោះដាក់ទ្រូងឯង។
ដូច(ជាគេ)អូសឆែ្កឲ្យចុះទឹក។
ដូចខ្វៀនកន្ទុយឆែ្ក ទោះនៅប្រែពត់ពុំត្រង់។
ដូចក្រពើ វងេ្វងបឹង។
ដួលត្មោល ដូចគ្មានអីទប់។
ដួលមិនបាច់ច្រាន បានមិនបាច់ខំ។
ដើមនៅឯស្រែ ផែ្លនៅឯផ្សារ។
ដើរដោយផ្លូវគន្លង តម្រាយអ្នកចាស់បុរាណ។
ដើរឲ្យរំពៃ អង្គុយឲ្យរំពឹង។
ដើរឲ្យមានបី ស្រដីឲ្យមានបួន។
ដើម្បីធើ្វរឿងធំមួយត្រូវគិតជាមុនសិនចាំធ្វើជាក្រោយ។
ដេកយប់កុំដេកយូរ ខ្លាចក្តីទុជ៌‌នដល់ប្រាណ។
ដេកមិនលក់កុំខំដេក។
ដេកដល់ថៃ្ង នាំចង្រៃខ្លួន។
ដេកផ្ងាស្តោះលើទ្រូងឯង។
ដេកលើភ្លៅ ទៅបៅដោះអ្នកដទៃ។
ដេកយប់ កុំនិយាយនឹងស្រី។
ដេកទាល់ថៃ្ង យកកំជិលដែលគេ។
ដេកមិនលក់ បក់មិនល្អើយ។
ដេកផ្សំដួល រមួលផ្សំគ្រេច។
ដេញទាន់កុំជាន់កែង។
ដៃតូច ខ្លួនទាប ចង់ឈោងចាប់ផ្កាយ។
ដៃភ្លើងជើងមាន់។
ដាំដូងឲ្យខំថែ ចង់ស៊ីផែ្លឲ្យដុតគល់។
ដាំជើងក្រាន មិនប្រមាណឆ្នាំង។
ដំរីខ្វាក់ ទ្រមាក់ឆ្កួត។
ដំរីជល់គ្នា ងាប់ស្មៅចិញ្ចៀន។
ដំរីសាស្លាប់ យកចង្អេរបាំង។
ដំបៅមិនឈឺ យកឈើទៅចាក់។
ដោះស្រាយប្រស្នា ថ្កើងអ្នកប្រាជ្ញ។
ដោះកនែ្ទក អារឹសកូន។

ឋិតនៅក្នុងសេចក្តីប្រមាទ ឈ្មោះថាស្លាប់។

ឌមជនគឺអ្នកថោក អាចប្រែក្លាយភាពជាខ្ពង់ខ្ពស់ ដោយការសេពគប់នឹងសប្បុរស ដង្កូវបានខ្ពស់ព្រោះបុប្ផា។

ឍាលិនប្រែថាអ្នកកាន់ខែល ចេះកាប់ប្រហែលចេះការពារ ដូចអ្នកចេះដឹងមិនខ្លាចរា ឧបស័គ្គនានាការពារបាន។ ខែលនិងអាវុធគឺវិជ្ជា នៃប្រុសនិងនារីគ្រប់ប្រាណ ដែលបានរៀនសូត្រយ៉ាងចំណាន ក្នុងភូមិភពឋាននាលោកិយ។

ណាយកាយ ឆ្ងាយចិត្ត។
ណែនាំខុសផ្លូវ តែងទៅអបាយមុខ។
ណែនាំកូន ត្រូវប្រដៅខ្លួនទុកជាគំរូ។

តសំពៅ មិនត្រូវស្តាយដែក។
តវាសនា ឲ្យខំសន្សំបុណ្យ។
តដងរែក ឲ្យល្មមនឹងស្មា។
តកម្លាំងអោយសេពអាហារ។
តក់ៗពេញបំពង់។
តមមេស៊ីពង ស៊ីរងសម្បុក។
ត្រង់ មិនឈ្នះទាល់។
ត្រីឆ្តោរស៊ីកូនឯង។
ត្រីងៀត ឆ្លៀតពង។
ត្រីមួយត្រកតែស្អុយមួយ ស្អុយទាំងអស់។
តឹងគិតឲ្យធូរ យូរគិតឲ្យឆាប់។
តឹងព្អឹះដូចអូសឫស្សីច្រាសចុង។
ត្រឹកៗដល់ផ្ទះ តូងតាងដេកផ្លូវ។
ត្រកូលសជាតិ មាយាទសពូជ។
ត្រួសត្រាយទុក ស្រណុកជាងកែកុន។
ត្រូវសន្សំទ្រព្យ តិចៗត្រឡប់ ចំរើនធាត់ធំ។
តៀ្រមទុកមុន មិនស្កុនការ។
ត្រេកអរមុន ទុក្ខក្រោយ។

ថយយស ព្រោះព្រហើន។
ថិតថេរតែខ្លួន ចិត្តផ្ទួនតែទុក្ខ។
ថោកអីនៅដៃថៃ្លអីនៅមាត់។

ទម្ពក់វាទៅ ទើបព្នៅវាមក។
ទ្រព្យច្រើនព្រួយរក្សា ទ្រព្យតិចណាព្រួយរិះរក។
ទ្រព្យធនទោះថោកថៃ្ល រួមរក្សាកុំបីធ្លោយ។
ទនេ្លដប់ មិនស្កប់សមុទ្រមួយ។
ទឹកថ្លាល្គឹកបើល្អក់ ដ្បិតរលកបោកសោះសា។
ទឹកជន់ បុណ្យសេ្តច ។
ទឹករាក់ត្រឹមភ្លៅ ទឹកជ្រៅ ត្រឹមជង្គង់។
ទឹកត្រជាក់ត្រីកុម ទឹកក្តៅត្រីរត់ចេញ។
ទឹកបាក់ទៅទាប ដីខ្ពស់កណ្តៀរពូន។
ទឹកហូរមិនដែលហត់ ព្រះពុទ្ធមិនដែលខឹង។
ទឹកហូរមិនដែលហត់ ប្រុសស្បថកុំឲ្យជឿ។
ទឹកថ្លាលាងសក់ ទឹកល្អក់លាងជើង។
ទុកចោលវាចាស់ ប្រើណាស់វាថ្មី។
ទូកទៅ កំពុងនៅ។
ទូកយើងវែង ទូកគេខ្លីតាមគេមេ្តចទាន់។
ទូកដាច់យកទូកតាម។
ទូកបែកជាទូកគត់ ទូកកំបុតជាទូកកង។
ទាំងអ្នកមាននិងអ្នកក្រគឺជាកូនចៅនៃគំនិត។
ទៅឥតគេរក មកឥតគេហៅ។

ធ្ងន់នៅថ្ម ក្រនៅក្តី។
ធ្វើមិនបាច់ភ្ជួរ រក្សាតែមួរ ស៊ីស្រូវមិនអស់។
ធ្វើគុណបានទោស ដូចប្រោះខ្លាស្លាប់។
ធ្វើបាបមិនធ្វើបុណ្យ លែងជាតិទៅនៅនរក។
ធ្វើស្រែទាន់ក្តៅដី ចង់ស្រីទាន់ក្តៅចិត្ត។
ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ។
ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលសន្ដាន។
ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។
ធ្វើចេះត្រូវគេប្រើ ធ្វើល្ងីល្ងើស្រណុកខ្លួន។
ធ្វើការតិចចាយច្រើនចម្រើនក្រ។
ធ្វើគុណ១០០ សំពៅទោស១ចូលទៅរលាយគុណអស់។
ធុងទទេឮខ្លាំងណាស់។
ធ្នូបាញ់ធម៏ទន្ទេញស្រ្ដីបង់ភស្ដា។
ធំតែខ្លួន ដូចឃ្លោក។

និយាយបាតដៃជាខ្នងដៃ។
និយាយច្រើនគេមិនស្តាប់ អាប់ប្រាជ្ញា។
និយាយបែកជាអូរ ហូរជាស្ទឹង។
និយាយយប់ផ្ទប់ព្រៃ និយាយថៃ្ងព្រៃមានត្រចៀក។
និរាសកុំមេ្ញញ ខឹងកុំទនេ្ទញ ស្អប់កុំព្យាបាទ។
នឹងលេបវាស្លាក់ នឹងខ្ជាក់វាសែ្លង។
នឹងឆីចង់ពិសា ខ្ជិលទំពាឲ្យម៉ដ្ឋហ្មង។
នឿយណាយកុំដេក យកប្រពន្ធឲ្យមើលម្តាយកេ្មក ចូលដំណេកកុំនិយាយនឹងប្រពន្ធ។
នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយជាមួយ។
នៅពេលដែលបុគ្គលម្នាក់មានចរិតមិនច្បាស់លាស់ចំពោះអ្នក ត្រូវរកមិត្តផេ្សង។

បង់ព្រះទៅសំពះឯបាយាប។
បង់បោយមិនមើលប្រាណ ដាំជើងក្រានមិនប្រមាណឆ្នាំង។
បន់ព្រះ សំពះទេព្តារ។
បណ្ឌិតមានការមិនរករឿងជាកម្លាំង។
បញ្ញើទុក ស្មើបំណុល។
ប្រពន្ធពីរ គោបី ដំរីមួយ នាំឲ្យព្រួយចិត្ត។
ប្រហែសបាត់ ប្រយ័ត្នគង់។
ប្រមាថម្តាយ រំលាយព្រះ។
ប្រមាថព្រៀងលាន តែងមានក្តីទុក្ខ។
ប្រមាថចាស់ អាយុខ្លី។
ប្រមាត់ដី អួតចង់ឡើងទ្រើង។
ប្រញាប់ពេកដេកផ្លួវ។
ប្រើខ្ញុំមើលមុខវា ទោះកាចជាមើលឲ្យសែ្តង។
បាតដៃជាខ្នងដៃ។
បានតែបាប មិនឆ្អាបមាត់។
បានពីកែ្អក ចែកទៅតាវ៉ៅ។
បានមាស ក្រអីនឹងក្រដាស់ខ្ចប់។
បាបកម្មកុំបីមាន សីលនិងទានឲ្យរិះគិត។
បា្រក់ក៏បង់ ថង់ក៏ដាច់។
ប្រាជ្ញាបុណ្យផងកើតដោយប្រតិបត្តិ។
ប្រះដេកឆាប់លក់ ត្បិតឥតបើគិត។
បុណ្យបាត់ដ្បិតបាប លាបបាត់ដ្បិតឃោរ។
បុណ្យក៏ធ្វើ ឈើក៏កាប់។
បុរសទុកដូចមាស ស្រីទុកដូចទង់ដែង។
បួសដោយវត្ត ចិត្តដោយខ្លួន។
បំណាច់នឹងបាប ឲ្យឆ្អាបមាត់។
បើត្រាប់ឯតាំងយូ ក្រឯគ្រូពុំគួរត្រាប់។
បើនឹងរស់ឲ្យគាប់ បើនឹងងាប់ឲ្យគួរ។
បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក។
បើប្រឹងនឹងស្រួច បាច់អីសម្រួចដូចបន្លា។
បើឆីកុំតាមឃ្លាន មើលប្រមាណគ្រប់គ្នីគ្នា។
បើកាចៗឲ្យគេកោត បើឆោតៗឲ្យគេអាណិត។
បើក្រទ្រព្យក៏ក្រចុះ កុំឲ្យតែទាល់គំនិត។
បើខឹងឲ្យខំអត់ បើខ្សត់ឲ្យខំរក។
បើត្រាប់សត្វក្ងោក កុំបីត្រាប់ពុតទន្សាយ។
បើមិត្តមិនល្អ កុំយកជាមិត្ត។
បើឮសូរផ្គរ កុំអាលចាក់ទឹកចោល។
បើស្តីឲ្យពិនិត្យ ពាក្យណាពិតសឹងចរចា។
បើកក្តោងទាន់ត្រូវខ្យល់។

ផឹកស្រាក្លាសំដី។
ផ្ទុករទេះតាមចំណុះ។
ផែ្លឈើមិនដែលជ្រុះឆ្ងាយពីគល់។
ផ្លស់យស ព្រោះប្រមាថ។
ផ្ទះធំស្រណុក ដ្បិតភរិយាជា។
ផ្ទះបាក់បែក ឆាប់ទល់ទ្រ។
ផោមក្នុងទឹកមេ្តចគង់ស្អុយ។

ពងមាន់កុំផ្ញើនឹងកែ្អក។
ពាក្យគ្រូរែងរឹង ស្រារែងស្រវឹង ពុំដែលពិសា។
ពាក្យអប្រិយចាញ់អាត្មា។
ពាក្យច្រើនភូត ចាញ់អាត្មា។
ពាក្យសែ្លងកុំស្អប់ ពាក្យគាប់ឲ្យយក។
ពាក្យម្តាយ ទំនាយគ្រូ។
ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក។
ពូជទានៅតែទា ពូជមាន់នៅតែមាន់។
ពូកែឯង ឲ្យក្រែងពូកែគេ។
ពួនតែមុខ គូថនៅកណ្តាលវាល។
ពេលវេលាជាវត្ថុមានតមៃ្លបំផុតសម្រាប់មនុស្សម្នាក់ៗ។
ពេជ្រកើតពីថ្ម តែងទំពាស៊ីថ្មវិញ។
ព្នៅនៅថ្នក់ តម្ពក់នៅដៃ។
ព្រះមិនសម ព្រហ្មមិនជួយ។
ព្រះរាជាមាន ឥស្សរិយៈជាកម្លាំង។

ភ័ព្វសំណាងផ្តល់ឲ្យតែមនុស្សណាដែលចេះ លួង លោមវាប៉ុណ្ណោះ។
ភរិយាល្អក្ររកបាន បើជាមានទុកធ្វើគំរូ។
ភាពក្រីក្រនិងការមានទ្រព្យសម្បត្តិគឺជាពន្លកនៃគំនិត។
ភូតនៅហោរ ចោរនៅជាង។
ភ្លើងឆេះមកពីសម្រាម។

មនុស្សពាលមានការរករឿងជាកម្លាំង។
មនុស្សចេះគេថាកាច មនុស្សប្រាជ្ញគេថាព្រើល។
មនុស្សកុំមើលងាយមនុស្ស។
មនុស្សឆ្លាតគេថាឆោត មនុស្សប្រាជ្ញគេថាល្ងង់។
មនុស្សកាចកុំប្រសព្វ កុំទៅគប់នឹងចោរក្មួញ។
មនុស្សបាក់ត្រង់ណា ល្អិតស្មៅត្រង់ណោះ។
មនុស្សស្លាប់ ព្រោះវាចា។
មនុស្សជាគេថាឆោត មនុស្សស្លូតគេថាល្ងង់។
មនុស្សនឹងបា្រក់ យក្សនឹងសាច់។
មនុស្សជាតិទាំងអស់ដែលកើតឡើងតាមធម្មជាតិតែងតែប្រាថ្នាចង់ដឹង។
មានល្អព្រោះរោម រូបឆោមល្អព្រោះតែង។
មានផ្ទះឥតមនុស្សនៅ មានផ្លូវឥតមនុស្សដើរ។
មានគំនិត ឥតកំណើត។
មានដំបៅទើបរុយវារោម។
មាត់តែប្រកែក អម្រែកតែទទួល។

យកពងមាន់ទៅផ្ញើនឹងក្អែក។
យកសំផឹងធ្វើប្រពន្ធ យកប្រពន្ធធ្វើសំផឹង។
យប់មើលនឹងដៃ ថ្ងៃមើលនឹងភ្នែក។
យល់ទោសថាជាគុណ យល់ឯបុណ្យថាជាបាប។
យើងធ្វើគេ គេធ្វើយើងវិញដូចគ្នា។

រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក។
រកស៊ីនិងក្តិត ដូចពឹងពាង។
រកអុសប្រទះឈើងាប់។
រស់ក៏គាប់ ងាប់ក៏គួរ។
រស់នៅថាអាក្រក់ ស្លាប់បាត់មុខថាល្អ។
រត់ឥតអំពើ ដើរអំណត់ចម្រើនជាង។
រទេះបាក់មិនគិត ទៅគិតឯគោលួចដាំង។
រទីសរទាស ដូចរាស្រ្តឥតសេ្តច។
រលំមិនបាច់ច្រាន បានមិនបាច់ខំ។
រហ័សតែពាក្យ ត្រគាកស្លាប់ស្តូក។
រឿងដ៏កម្របំផុតដែលមនុស្សមិនដែលធ្វើ គឺត្រូវខំធ្វើតាមដែលអាចធ្វើទៅបាន។
រៀនរិះរក្សាគ្រង យកចេញចាយដោយរដូវ។
រោគរោមកាយា ថ្កើងឯគ្រូពេទ្យ។

លាក់តែមុខ គូទនៅកណ្តាលវាល។
លិចសឹមលោត ដល់កំប៉ូតសឹមតោង។
លិចកញ្ជង់ លង់កញ្ជើ។
លូកប្រហុក លូកឲ្យកប់ក្លៀក។
លួចគេវាគ្រាន់ ដល់ពេលគេទាន់វាក្រែល។
លួចគេវាធ្លាប់ដៃ ដេកថៃ្ងវាធ្លាប់ភែ្នក។
លឺផ្គរឲ្យមើលខ្យល់ ក្តីពុំយល់កុំអាលក្រោធ។
លឿនលៃមិនទាន់។
លេងក្មេងអាប់យស លេងពស់ៗខាំ។
លេបទៅវាស្លាក់ ខ្ជាក់ទៅវាសែ្លង។
លោភពេក វាបែកពោះ។

វក់នឹងអាភៀន តែងញៀនជាប់។
វេចសំពាយចាំព្រេងសំណាង អាងតែដុតធូប។

ស្រលាញ់កុំទៅញឹក បើរលឹកសឹមទៅម្ដងៗ។
សង្ឃផ្គង់វិន័យ ស្រីផ្គង់មារយាទ។
សត្វតុកកែស្លាប់ ដោយសារប្រើស។
សង់ផ្ទះតាមចិត្តអ្នកនៅ។
សប្បាយមានទុក្ខ ស្រណុកមានភ័យ។
សប្បុរសជនចង់ដឹងពីសេចក្តីត្រូវការមិនមែនចង់ដឹងពីមូលហេតុទេ។
សព្វថៃ្ងនេះប្រភពធនធានធំបំផុតតែមួយគត់គឺនៅចន្លោះត្រចៀកអ្នក។
សរសើរតែមាត់ ចិត្តផ្ទន្ទា។
សាងល្អបានល្អ។
សាងបាបបានបាប សាងបុណ្យបានបុណ្យ។
សាបមួយដៃ ប្រៃមួយចឹប។
ស្លាប់ដូចពស់ រស់ដូចកង្កែប។
ស្ថិតសេ្ថរឥតអំពើ បើមិនធើ្វអំពើល្អ។
សីលជាស្ពាន ទានជាស្បៀង។
សូវទូលក្តីតបាវ កុំឲ្យទូលក្តីតកញ្ជើ។
សេរីភាពគ្មានអ្វីក្រៅពីជួយឲ្យមនុស្សមានឱកាសល្អប្រសើរទេ។
សំដីជាឯក លេខជាទោ អក្សរជាត្រី។
ស៊ីនឹងអ្នកណា ត្រូវយកអាសាអ្នកនោះ។
សែ្វងរករៀនច្បាប់ ពុំស្មើចិត្តជា។

ហាឡើងវាស្លាក់ ខ្ជាក់ទៅវាសែ្លង។
ហាហួសចង្កា ថាហួសសេចក្តី។
ហ៊ានសែ្បកដាច ខ្លាចសែ្បកស្វិត។

ឡេះឡោះ ដូចទឹកកន្លះក្អម។

អន្ទង់វែងឆ្នាំងវែង។
អ្នកខ្ពស់រស្សាទាប ដោយសុភាពធម៌បុរាណ។
អ្នកចេះដប់ មិនស្មើអ្នកប្រសប់មួយ។
អ្នកដំកុំផ្ញើដែក អ្នកប្រមឹកកុំផ្ញើស្រា។
អាងតែមានអណ្តាត ចេះតែផ្ទាត់ទៅ។
អាងតែអណ្តាតឆ្អឹង ចេះតែគ្រលាស់ទៅ។
អាគកណា ក៏ស៊ីស្រូវដែរ។

ឥតដំបៅហៅជម្ងឺ ដំបៅមិនឈឺយកឈើចាក់។ ~ ដកស្រង់ពី
http://vannchivorn9.blogspot.com/2010/04/blog-post_05.html?m=1

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks