វិធីសាស្ត្រដើម្បីចងចាំបានយូរ
វិធីសាស្ត្រដើម្បីចងចាំបានយូរជាច្រើនលើកដែលអ្នកបានឃើញកូនក្រោក ពីព្រលឹម ម៉ោង៤:០០ដើម្បីរៀន និងត្រៀមទៅសាលា ប៉ុន្ដែចុងខែនៅតែមានលទ្ធផលមិនល្អហើយត្រូវគ្រូនិយាយថា កូនអ្នកចាំមេរៀន!ព្រោះតែ ពេលគ្រូហៅសូត្រមេរៀន រឺប្រឡងគឺអ្វីៗដែលបានរៀនត្រូវភ្លេចអស់។ បើដូច្នេះអ្នកគួរតែជួយកូនរបស់អ្នកដោយវិធីខាងក្រោម ដើម្បីអោយពួកគេចងចាំបានល្អ។ជាដំបូងកូនរបស់អ្នកត្រូវតែរកកន្លែងរៀនផ្ទាល់ខ្លួនដ៏ស្អាតល្អមួយ។ ពេលនោះកូនអ្នកនឹងអាចប្រមូល អារម្មណ៍ទៅលើការសិក្សាដោយគ្មានការរំខានពីកត្ដាជុំវិញ។
វិធីកំណត់ទិសដៅ
នៅក្នុងខួរក្បាលក្មេង តែងតែមាន ខ័ណ្ឌនៃការចងចាំពីរដោយឡែកពីគ្នាខ័ណ្ឌទីមួយគឺ “ខ័ណ្ឌខ្ចី” ជាកន្លែងដែលការចងចាំត្រូវប្រមូលផ្ដុំ នៅទីនេះមួយរយះពេលខ្លី រួចភ្លេចទៅវិញ(រយះពេល៥នាទី)។ ខ័ណ្ឌទីពីរគឺ“ខ័ណ្ឌវែង”ជាខ័ណ្ឌដែលអាចទទួលយកព័ត៌មានទាំងឡាយ និងម្តុំនៅទីនេះ និងរក្សាទុកបានរយះពេលវែងអាចរហូតដល់អស់មួយជីវិតផង។
ព័ត៌មានមួយត្រូវរក្សាក្នុងរយះពេលវែងបើសិន ក្មេងគិតថានឹងចាំបាច់ក្នុងការប្រើប្រាស់នូវ ចំណេះដឹង ពេលនេះសំរាប់អនាគត។ ឧទាហរណ៍ៈពេលរៀនពីរូបមន្ដគុណរឺចែកអ្នកគួររំពោះកូនៈ “បើកូនរៀនចេះវិធីគុណ ចែក បូកនិងសង ហើយនោះកូននឹងអាចគិតលុយបានត្រឹមត្រូវពេល កូនទៅទិញរបស់របរនៅផ្សារ”រឺ បើពេលរៀនភាសាអង់គ្លេសវិញគួរនិយាយថាៈ“ ពេលកូនរៀនចេះភាសាអង់ គ្លេសពុកម៉ែនាំកូនទៅលេងបរទេសហើយ កូនត្រូវ និយាយភាសាអង់គ្លេសដើម្បីសួរផ្លូវណា។ ចំពោះមេរៀនដូចជាប្រវត្ដិសាស្ដ្រផែនដីវិទ្យា.....ជាដើម ដែលមិនមានឥទ្ធិពលបន្ទាប់ផ្ទាល់នោះ អ្នកគួរស្មាននិងធ្វើការដាក់ចេញនូវសំនួរដែលគិតថា នឹង ត្រូវសួរដោយគ្រូពេលថ្ងៃស្អែក។ ពេលក្មេងដឹងថាអ្វីដែលឆ្លើយនៅថ្ងៃស្អែកនោះរាល់ព័ត៌មាន ចាំបាច់នឹងត្រូវរក្សាក្នុងការចងចាំដោយ Logic និងបាន យូរជាង។
វិធីប្រៀបធៀប
ខួរក្បាលដំណើរការគឺទទួលព័ត៌មាន បន្ទាប់មកបំព្រួញ និង ផ្សាភ្ជាប់បណ្ដាព័ត៌មានទាំងនោះមកម្ដុំ។ ដើម្បីរក្សាព័ត៌មានអោយបានល្អនិងមាន ប្រសិទ្ធភាពជាងក្នុងរយះពេលវែងនោះកត្ដាសំខាន់ គឺខួរក្បាល ក្មេងត្រូវចេះតភ្ជាប់ព័ត៌មានតាមលំដាប់លំដោយ Logic និងចេះប្រៀបធៀបរវាងព័ត៌មានថ្មីនិងចាស់។ព័ត៌មានទើបនិងទទួលបាន ត្រូវដាក់ចូលតាមទំនាក់ទំនង និង ព័ត៌មានចាស់។ ព័ត៌មានថ្មីដែលបន្ថែមបដិសេធ រឺបញ្ជាក់អោយព័ត៌មានចាស់។ ដើម្បីអោយក្មេងចងចាំបានល្អអ្នកគួរតែឧស្សាហ៍ធ្វើការប្រៀបធៀបរវាង ព័ត៌មានរឺរបស់ចាស់និងថ្មីដែលក្មេងទើបទទួលបាន។
វិធីរំលឹកឡើងវិញ
ការពិសោធអោយដឹងថាៈមនុស្សធម្មតា នឹងភ្លេច៥០% ព័ត៌មានដែលទទួលបានក្នុងរយះពេល៣០ នាទីបន្ទាប់។ ៥០% នៃព័ត៌មាននឹងត្រូវភ្លេចបន្ដិចម្ដងពីមួយថ្ងៃ។តែព័ត៌មាន ទាំងនេះនឹងអាចរក្សាបានយូរបើវាត្រូវគេរំលឹកជា ញឹកញាប់។ ពេលកូនត្រូវរៀនវិធីគុណចែក.....អ្នកត្រូវរំលឹកឡើងវិញក្រោយពីកូនរៀនចាំ ១០នាទី។ បន្ទាប់មកត្រូវរំលឹកមុនពេលចូលគេង នឹងពេលព្រលឹមមុនកូន ទៅសាលារៀន ។អ្នកត្រូវនិយាយថា អ្នកនឹងពិនិត្យសួរឡើងវិញនៅថ្ងៃស្អែក រឺបីថ្ងៃបន្ទាប់ រឺមុនការប្រលងប្រចាំសប្ដាហ៍នៅសាលា.....។ អ្នកក៏គួរសួរកូននូវសំនួរ ក្នុងមេរៀនថ្មីដែល ជាប់ទាក់ទងនិងចំណេះដឹងមេរៀនចាស់ផងដែរ.....។
ម្តាយក៏ជាគ្រូ
ធ្វើអោយកូនខំសិក្សាពុំមែនជារឿងពិបាកទេជួន កាលអ្នកគ្រាន់តែអង្គុយក្បែរកូន ពេលគេរៀននៅ ផ្ទះគឺគ្រប់គ្រាន់ហើយដែលកូនអាចយល់ពីភារកិច្ចសិក្សារបស់ខ្លួន។
១-លើកទឹកចិត្ដក្មេងៈ អ្នកគួរនិយាយនូវពាក្យសរសើរល្អៗដែលត្រឹមត្រូវចំពោះកូន។ក្រោយពី ការរៀនប្រកបដោយភាពស្ងៀមស្ងាត់និងតឹងតែងចូរជូនរង្វាន់កូនសំរាប់ នូវរង្វាន់ណាដែលមានអត្ដន័យជាសំណូក។
២-មានមុខគ្រប់ពេលដើម្បីឆ្លើយសំនួរកូនៈ អ្នកគួរធ្វើការរឺអានសៀវភៅក្បែរកូនកំពុងរៀន។លើកទឹកចិត្ដកូនអោយខំរៀន និងព្យាយាមដោះ ស្រាយបញ្ហាដោយខ្លួនឯងមុននឹងសុំជួយពីអ្នក។ អ្វីដែលនៅក្រៅសមត្ថភាពកូនអ្នកគួរពន្យល់អោយច្បាស់និងលើក ឧទាហរណ៍សមស្របសំរាប់កូនធ្វើ ដោយខ្លួនឯង ដែលអាចធ្វើឱ្យ ឯករាជ្យជាង។
៣-បង្កើតកាលវិភាគសិក្សាសំរាប់កូនៈ កូននឹងគូសចំណាំនូវអ្វី ដែលត្រូវរៀនថ្ងៃស្អែក។ ភារកិច្ចត្រូវធ្វើគួរតែបង្កើតជាជំហ៊ានៗ អោយក្មេង៤-ធ្វើសៀវភៅកំណត់ហេតុៈ វាអាចជួយអោយកូនធ្វើទៅតាមភារកិច្ចដែលត្រូវប្រគល់តាមរយះសៀវភៅនេះ វាក៏អាចកត់នូវលេខទូរស័ព្ទរបស់មិត្ដរួមថ្នាក់ រឺគ្រូប្រចាំថ្នាក់ដើម្បីទាក់ទងពេលត្រូវការ...។
៥-ទាក់ទង និងគ្រូបង្រៀនៈ គួរជួបគ្រូបង្រៀនកូនអោយបានញឹកញាប់ដើម្បីពិភាក្សាពីការសិក្សារបស់កូន និងគំរោងផ្សេងៗទៀតដើម្បីកូន.....។
វិធីសាស្ត្រដើម្បីចងចាំបានយូរ
No comments:
Post a Comment