Friday, August 22, 2014

នេះហើយឬស្រុកខ្មែរសព្វថ្ងៃ ?

នេះហើយឬស្រុកខ្មែរសព្វថ្ងៃ ?
----------------------------------------------
 I. លុយឡានវីឡា កត្តិយសមាសប្រាក់       អំណាចបុណ្យសក្តិកូនខ្មែរចង់បាន
     កាមគុណ តណ្ហា ចរិតប្រុសប្រាណ    
  ភ្លេចអ្វីភ្លេចបាន មិនភ្លេចអាហ្នឹង ។
 II. នេះឬស្រុកខ្មែរ ប្រទុស្តរាល់ថ្ងៃ        
   អ្នកមានបានដៃ រំលោភសិទ្ធប្តឹង
     អ្នកក្ររងទុក្ខ មុខអង្គុយខឹង              
  សញ្ជប់សញ្ជឹង តូចចិត្តវាសនា ។
III. តម្លៃមនុស្ស បាត់បងអស់ហើយ        
  មិនរង្វល់ឡើយ គុណធម៌ថ្លៃថ្លា
      នេះហើយឬស្រុកខ្មែរថ្កើងអស្ចារ្យ      
 អោយតម្លៃស្រា បុណ្យសក្តិអំណាច ។
 IV. ស្មារតីជាតិនិយម ខ្មែរខ្លាចស្លាប់        
  ខ្លាចគេចងចាប់ ខ្លាចច្បាប់គេកាច
      អំណួតខុសក្បួនយួនចូលប្រសាច    
   នេះហៅពេញឆ្លាត កូនខ្មែរសព្វថ្ងៃ។
                            និពន្ធដោយ៖ ផេង សុខវ៉ាន់ដា  
                ទីប្រឹក្សានិពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks