វិធីសាស្ត្រនិពន្ធរឿងខ្លីសម្រាប់កុមារ(សង្ខេប)
១/ ការចាប់ផ្តើម បើតាមបទពិសោធន៍របស់ខ្ញុំដូចខាងក្រោមនេះ។
ក/ ការសរសេរចាប់ផ្តើម អ្នកនិពន្ធត្រូវបង្ហាញពីបំណងរឿង ដែលជាកម្លាំងចលករជំរុញសាច់រឿងឱ្យកុមារ ឬអ្នកអានមានការចាប់អារម្មណ៍ចង់អានបន្តបន្ទាប់ទៀត។
ខ/ ការសរសេរពីបញ្ហា( Problem )
ចំណុចនេះ អ្នកនិពន្ធត្រូវសរសេរពីផលវិបាករបស់តួអង្គដែលត្រូវប្រឈមនឹងបញ្ហាផ្សេងៗដូចជាទំនាស់និងអាត្មាខ្លួន,ទំនាស់នឹងក្រុមគ្រួសារ,ទំនាស់នឹង
សង្គមឬនឹងធម្មជាតិ។
គ/ ការសរសេរអំពីភាពស្មុគ្រស្មាញ(Complication)អ្នកនិពន្ធត្រូវសរសេរបង្ហាញពីស្ថានការណ៍ឬពីសកម្មភាពផ្លូវកាយនិង
ផ្លូវចិត្ត របស់តួអង្គដែលកំពុងតានតឹង(ដំណាក់កាលនេះយើងត្រូវធ្វើឱ្យរឿង
ឡើងខ្ពស់ និងបង្ហាញពីការខំព្យាយាមរបស់តួអង្គ ក្នុងការដោះស្រាយបញ្ហា )។
ឃ/ចំណុចនេះអ្នកនិពន្ធត្រូវសរសេរពីភាពស្មុគ្រស្មាញដល់កំពូល ( Climax )គឺបង្ហាញពីបញ្ហាឬស្ថានការណ៍ដែលកាន់តែធ្ងន់ធ្ងរឡើងៗ ដែលតួអង្គកំពុងប្រឈមមុខនិងពិបាកដោះស្រាយ។ ចំណុចនេះសាច់រឿងឡើងដល់
កំពូល ធ្វើឱ្យអ្នកអានចង់ដឹងពីដំណោះស្រាយ។ល។
ង/ អ្នកនិពន្ធត្រូវសរសេរពីដំណោះស្រាយ( Solution )បញ្ហារឿងទាំងមូលឱ្យសមហេតុសមផលដែល
កុមារ( ឬអ្នកអាន)ទទួលយកបាន។វ៉ែន សុន
No comments:
Post a Comment