១- ស្រុកក្រទៅហើយ អង្ករឡើងថ្លៃ—ប្រេងសាំងបានដៃ ឡើងដល់មេឃា ទំនិញផ្សេងទៀត ក៏ឡើងតាមគ្នា— ពួករាស្រ្តប្រជា ដកដង្ហើមធំ ។ ២- បន្ទោសនរណា បើស្រុកវាអញ្ចឹង—អ្នកក្រហ៊ានប្តឹង អ្នកខ្លាំងចាប់ឃុំ ស៊ីតូចដោយតូច ស៊ីធំដោយធំ—ពីកំពូលភ្នំមកដល់វាលរាប ។ ៣- ស្រុកណាក៏មានដែរ ពុករលួយ—តែស្រុកខ្មែរមួយ ស៊ីខុសរបៀប ពីមេដំបូល មកដល់រនាប —ស៊ីដាច់ឱ្យរាប ក្រាបដល់បាតដី ។ ៤- ស៊ីភ្នំ ស៊ីព្រៃ ស៊ីដី ស៊ីទឹក—ស៊ីច្រើនសន្ធឹក រាប់មិនអស់អី តែឆ្អិនត្រង់ណា ស៊ីឱ្យអស់ដៃ—ស៊ីឱ្យទាល់ ក្ស័យធនធាននគរ ។ ៥- គេថាស្រុកយើង ក៏មានច្បាប់ដែរ—គេចែងហូរហែ ឥតមានភូតភរ តែច្បាប់ស្រុកខ្មែរ គឺជាច្បាប់ចោរ— ច្បាប់ទៅ ច្បាប់ម៉ោ ឱ្យចោររួចខ្លួន ។ ៦- អ៊ូយ! ហ្វូងចោរស្រុកយើង វាមានច្រើនម៉ាក—មានចោរឥតស្លាក មានចោរពាក់ដួន មានចោរកូនកាត់ មានចោរសុទ្ធយួន—លួចមិនបាច់ពួន រួចខ្លួនជាន់ច្បាប់ ។ ៧- ចោរថៃបៀតបៀន ពានព្រះវិហារ—បាញ់តទល់គ្នា យោធាមានស្លាប់ ចោរយួនមានគ្នា អាជ្ញាមិនចាប់—គឺជាក្រមច្បាប់ សម្រាប់កម្ពុជា ។ ៨- ច្បាប់មានចែងស្តែង លើក្រដាសមែន— តែគឺ ហែន ស៊ុន អ្នកមានឬទ្ធា ថាឈឺគឺឈឺ ថាជាគឺជា— នេះ គឺកម្ពុជា សង្គមបច្ចុប្បន្ន !
១- ស្រុកក្រទៅហើយ អង្ករឡើងថ្លៃ—ប្រេងសាំងបានដៃ ឡើងដល់មេឃាទំនិញផ្សេងទៀត ក៏ឡើងតាមគ្នា— ពួករាស្រ្តប្រជា ដកដង្ហើមធំ ។២- បន្ទោសនរណា បើស្រុកវាអញ្ចឹង—អ្នកក្រហ៊ានប្តឹង អ្នកខ្លាំងចាប់ឃុំស៊ីតូចដោយតូច ស៊ីធំដោយធំ—ពីកំពូលភ្នំមកដល់វាលរាប ។៣- ស្រុកណាក៏មានដែរ ពុករលួយ—តែស្រុកខ្មែរមួយ ស៊ីខុសរបៀបពីមេដំបូល មកដល់រនាប —ស៊ីដាច់ឱ្យរាប ក្រាបដល់បាតដី ។៤- ស៊ីភ្នំ ស៊ីព្រៃ ស៊ីដី ស៊ីទឹក—ស៊ីច្រើនសន្ធឹក រាប់មិនអស់អីតែឆ្អិនត្រង់ណា ស៊ីឱ្យអស់ដៃ—ស៊ីឱ្យទាល់ ក្ស័យធនធាននគរ ។
៥- គេថាស្រុកយើង ក៏មានច្បាប់ដែរ—គេចែងហូរហែ ឥតមានភូតភរ
តែច្បាប់ស្រុកខ្មែរ គឺជាច្បាប់ចោរ— ច្បាប់ទៅ ច្បាប់ម៉ោ ឱ្យចោររួចខ្លួន ។
៦- អ៊ូយ! ហ្វូងចោរស្រុកយើង វាមានច្រើនម៉ាក—មានចោរឥតស្លាក មានចោរពាក់ដួន
មានចោរកូនកាត់ មានចោរសុទ្ធយួន—លួចមិនបាច់ពួន រួចខ្លួនជាន់ច្បាប់ ។
៧- ចោរថៃបៀតបៀន ពានព្រះវិហារ—បាញ់តទល់គ្នា យោធាមានស្លាប់
ចោរយួនមានគ្នា អាជ្ញាមិនចាប់—គឺជាក្រមច្បាប់ សម្រាប់កម្ពុជា ។
៨- ច្បាប់មានចែងស្តែង លើក្រដាសមែន— តែគឺ ហែន ស៊ុន អ្នកមានឬទ្ធា
ថាឈឺគឺឈឺ ថាជាគឺជា— នេះ គឺកម្ពុជា សង្គមបច្ចុប្បន្ន !
No comments:
Post a Comment