Sunday, August 24, 2014

តម្លៃ និងមុខងារនៃសិល្បៈខ្មែរបុរាណ

តម្លៃ និងមុខងារនៃសិល្បៈខ្មែរបុរាណ
ដើម្បីជាជំនួយនៅក្នុងការសិក្សាទៅប្រវត្ដិសាស្ដ្រ និងស្វែងយល់អំពីមុខងារនៃសំណង់ប្រាសាទនានា នៅប្រទេសកម្ពុជា និងស្វែងយល់អំពីតម្លៃ នៃស្ថាបត្យកម្មខ្មែរបុរាណដូចតទៅ នៅ ពេលដែលនិយាយអំពីពាក្យថា សិល្បៈយើងគួរតែស្វែងយល់ថាតើពាក្យនេះមានប្រភពនិងដើមកំណើត និង ប្រភពមក ពីណា ? ពាក្យថា “ សិល្បៈ ” តាមភាសំស្ដ្រឹត ឬសិល្បៈ តាមភាសាបាលី សំដៅយកការងារ ផ្សេងៗ តំណាងហត្ថកម្ម គ្រប់បែបយ៉ាង ដែលមានសិល្ប៍ ពោលគឺធ្វើឱ្យមនុស្សចាប់ចិត្ដ ចាប់អារម្មណ៍ ចង់មើល ចង់ឃើញ ចង់ស្ដាប់ ។ សិល្បៈមានច្រើនប្រភេទណាស់ ដូចជា សិល្បៈរបាំ ចម្រៀង ភ្លេង ល្ខោន កុន ចម្លាក់គំនូរសំណង់សូន្យរូប ។ល។
យើង ខ្ញុំសូមអធិប្បាយ និងលើកយកតែលក្ខណៈសំខាន់ៗ នៃសិល្បៈខ្មែរបុរាណ មកបង្ហាញតាមមុខងារតែប៉ុណ្ណោះ ដើម្បីជាជំនួយដល់ ការសិក្សា។
សិល្បៈ ស្ថាបត្យកម្ម ៖គឺយើងនិយាយទៅដល់ស្នាដៃនៃការសាងសង់ផ្សេងៗ ដែលមានដូចជាប្រាសាទ អាគារ រមណីដ្ឋាន ផ្ទះសំបែង...ដែលប្រកបទៅដោយសោភ័ណ្ឌភាព។
សិល្បៈ ចម្លាក់ ៖ បានដល់សិល្បៈសូនរូប សិល្បៈស្មិត សិល្បៈជាពុម្ភ សិល្បៈជាងទង ដែលគេអាច យកសម្ភារៈផ្សេងៗ ដូចជា ថ្ម ឈើ លោកហធាតុ ដី ឬវត្ថុផ្សេងៗមកកែច្នៃរូបរាងកាយមនុស្ស សត្វ និងក្បាច់រចនាផ្សេងៗ ។
សិល្បៈគំនូរ ៖ ជាសិល្បៈមួយបែបដែលកើតឡើងតាមរយៈការគូសវាសការឱ្យពណ៌នៅលើរូបភាព នៃការឆ្លុះបញ្ចាំងអ្វីមួយ ដែលអាចទាក់ទាញចិត្ដគំនិតរបស់មនុស្ស ឱ្យមានការជក់ចិត្ដជក់អារម្មណ៍ ។
សិល្បៈតន្ដ្រី ៖ ដែលហៅថាសិល្បៈតន្ដ្រី គឺជាសិល្បៈដែលស្ដែងចេញតាមរយៈឧបករណ៍ ដែលអាច បន្លឺសូរ សម្លេងពិរោះ អន្លង់អន្លោច ពោរពេញទៅដោយ មនោសញ្ចេតនា ដែលលាយឡំទៅដោយការសប្បាយ រីករាយ និងភាពក្រៀមក្រំ ដែលស្ដែងចេញឡើងតាមរយៈសកម្មភាពរបស់មនុស្ស និងបង្ហាញអំពីទិដ្ឋភាព និង ជីវភាពសង្គមមនុស្សដែលកំពុងជួបប្រទៈ ។
សិល្បៈរបាំ ៖ គឺជាសិល្បៈម្យ៉ាង ដែលសំដៅទៅដល់នៃការបញ្ចេញកាយវិការ ប្រកបដោយគំនិត ច្នៃប្រឌិត និងមានលក្ខណៈទន់ភ្លន់ បត់បែនទៅតាមចង្វាក់ភ្លេង ដើម្បីសេចក្ដីសប្បាយរីករាយរបស់មនុស្ស និងអទិទេព។
សិល្បៈភាពយន្ដ ៖ មានកុន ល្ខោន ជាសិល្បៈដែលស្ដែងចេញតាមរយៈរូប ភាពពិតៗ ឬរូប ភាពដែលឆ្លុះបញ្ចាំង ធ្វើឱ្យមនុស្សមានចិត្ដរំដើម ញាប់ញ័រសប្បាយរីក រាយគោលបំណងធំរបស់សិល្បៈប្រភេទនេះ គឺដើម្បីបម្រើឱ្យមនុស្សនិងសង្គមមនុស្ស ។
សិល្បៈអក្សរសិល្ប៍៖ សិល្បៈមួយបែបដែលឆ្លុះបញ្ចាំងអំពីតថភាព សត្យានុម័ត នៃជីវភាពរស់នៅរបស់មនុស្សស្ដែងចេញតាមរយៈពាក្យសំដី និងអក្សរ...ដែលអាចធ្វើឱ្យមនុស្សមានការចាប់ចិត្ដ ចាប់អារម្មណ៍ រំភើបញាប់ញរ័ សប្បាយរីករាយ ឬក្ដៅក្រហាយ...។ គោលបំណងនៃសិល្បៈនេះ គឺដើម្បីដោះស្រាយ ពីបញ្ហាមនុស្ស និងសង្គមមនុស្សដើម្បីមនុស្ស និងសង្គមមនុស្ស ។
មុខងារនៃចម្លាក់ខ្មែរ៖ នៅក្នុងសិល្បៈខ្មែរ រូបចម្លាក់បុរាណមានមុខងារសំខាន់ៗ ២ យ៉ាងគឺ ៖
១-ចម្លាក់សម្រាប់បូជា (សជុលផតុរេ Cutltuelle)ដូចជារូបបដិមា ព្រះពុទ្ធ ពោធិសត្វ ឥសូរ ព្រហ្ម នរាយជាដើម ។
២-ចម្លាក់សម្រាប់ចំអក(សជុលផតុរេ De Lé Coration) ដូចរូបចម្លាក់សត្វខ្លះ ចម្លាក់ក្បាច់

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks