Sunday, August 3, 2014
ប្រវត្តិសង្ខេបរបស់ អាចារ្យចុង -អាចារ្យចុងកើតនៅភូមិព្រៃអណ្តូងស្វាយ,ឃុំកំបូល ស្រុកភ្នំពេញ,ខេត្តកណ្តាល។ (ថ្ងៃខែឆ្នាំកំណើត?)
ប្រវត្តិសង្ខេបរបស់ អាចារ្យចុង
-អាចារ្យចុងកើតនៅភូមិព្រៃអណ្តូងស្វាយ,ឃុំកំបូល ស្រុកភ្នំពេញ,ខេត្តកណ្តាល។
(ថ្ងៃខែឆ្នាំកំណើត?)
-ឪពុកឈ្មោះអ៊ុក អ៊ូ ហៅ ង៉ុយ(១៨៦៥-១៩៣៦)( អ្នកព្រះភិរម្យភាសាអ៊ូ ហៅក្រមង៉ុយ)
-ម្តាយឈ្មោះ អ៊ិន ។
-អាចារ្យចុងជាកូនទី៥ក្នុងគ្រួសារដែលមានបងប្អូនសុទ្ធតែប្រុស៦នាក់គឺ៖
១,ឈ្មោះ ដួង
២,-ដ- ចេង
៣,-ដ- ចា
៤,-ដ- ចិន
៥,-ដ- ចុង
៦,-ដ- ចេវ ។
-អាចារ្យចុង មានកូនប្រុសម្នាក់ចេះច្រៀងអាយ៉ៃឈ្មោះស្មៀនស្លឹកឬនាយស្លឹក។
នាយស្លឹក ជាគូចម្រៀងនឹងនាយល្វៃ។
-ស្នាដៃនិពន្ធរបស់អាចារ្យចុងគឺ៖
១,កំណាព្យ ច្បាប់គោរពមាតាបិតា
២,កំណាព្យ កិរិយាចិញ្ចឹមជីវិតដោយកម្រ
៣,កំណាព្យ ពុទ្ធប្រវត្តិ
៤,កំណាព្យ ដំបូន្មានបព្វជិត
៥,កំណាព្យ ដំបូន្មានគ្រហស្ថ
-ស្នាដៃដកស្រង់គឺ៖
កំណាព្យ ច្បាប់គោរពមាតាបិតា
បទកាកគតិ
-ភូមិធម៌ភូមិសុខ ភូមិបុណ្យទៅមុខ កូនរកមិនត្រូវ
មិនស្តាប់វាចា ទេសនាម៉ែឪ តែងចង្អុលផ្លូវ
ប្រាប់កូនប្រុសស្រី។
-តែកូនមិនដឹង ច្រើនណាស់តែខឹង នឹងម៉ែឪស្តី
តាមពិតគួរស្តាប់ សូរស័ព្ទសម្តី លោកហើយគាប្បី
គោរពបូជា។
-ដូចស្តាប់ព្រះសង្ឃ លំអុតឱនអង្គ បង្គំវន្ទា
ព្រះពុទ្ធដាក់ក្បួន ប្រធួននាមា ឈ្មោះជាបុព្វា-
ចារ្យគ្រូខាងដើម។
-សម្រាប់ទូន្មាន កូនចៅគ្រប់ប្រាណ ឱ្យបានយ៉ាងឆ្នើម
កុំឱ្យដើរលេង ជាល្បែងគេខ្ពើម កុំឱ្យរងើម
សប្បាយជ្រុលពេក។
-ពេលយប់ព្រលប់ មើលការឱ្យគ្រប់ ទុកដាក់ហើយដេក
ហើយភ្ញាក់ពីយប់ ប្រារឰពុនរែក កុំឱ្យទាស់ភ្នែក
អ្នកផងទាំងឡាយ។
-មើលគេអ្នកមាន គេមិនអត់ឃ្លាន មានកាសប្រាក់ចាយ
ព្រោះគេបានស្តាប់ (នូវ)ច្បាប់ឪពុកម្តាយ ទើបបានសប្បាយ
នាលោកនេះហោង។ល។by ven son
Subscribe to:
Post Comments (Atom)
No comments:
Post a Comment