Saturday, August 30, 2014

ព្រឹទ្ធាចារ្យ​វរៈសិល្បករ​ខ្មែរចំនួន ១៧​រូប ត្រូវបាន​តែង​តាំង​ជា​មតក​មនុស្ស​រស់

ព្រឹទ្ធាចារ្យ​វរៈសិល្បករ​ខ្មែរចំនួន ១៧​រូប ត្រូវបាន​តែង​តាំង​ជា​មតក​មនុស្ស​រស់
នៃព្រះរាជាណាចក្រកម្ពុជា
¬¬¬¬¬¬
ព្រឹទ្ធាចារ្យ​សិល្បករ​ខ្មែរ​ចំនួន ១៧ រូប ត្រូវ​បាន​ប្រកាស​តែង​តាំង​ដោយ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ស្រប​តាម​ព្រះ​រាជក្រឹត្យ​ពី​ព្រះបរមរាជវាំង ស្រប​តាម​ងារ​រៀង​ៗ​ខ្លួន។ ព្រឹទ្ធាចារ្យ​សិល្បៈ​ទាំង​នោះរួមមាន ដូចតទៅ៖                                                        .ព្រឹទ្ធាចារ្យ​សិល្បៈ សម្ដេច​ព្រះរាជ​បុត្រី​ព្រះ​រៀម នរោត្តម បុប្ផាទេវី           ត្រូវ​តែង​តាំង​ជាទេព​នាថវដ្តីឯក។                                                          ២.ព្រឹទ្ធាចារ្យ​សិល្បៈឆេងផុនត្រូវ​តែង​ជា៖ទេព​បញ្ញា​កោសល្យ​វិជ្ជា    .ព្រឹទ្ធាចារ្យ​សិល្បៈចាន់ស៊ឹមត្រូវបានតែងតំាងជា៖វឌ្ឍកី​ទេព​និម្មិត   .ព្រឹទ្ធាចារ្យ​សិល្បៈជេតចនត្រូវ​តែង​តាំង​ជា៖ទេពនិម្មិត​វិចិត្រ             .ព្រឹទ្ធាចារ្យ​សិល្បៈឯមធាយត្រូវបានតែងតំាងជា៖ទេវនាដ​និម្មិត     .ព្រឹទ្ធាចារ្យសិល្បៈរស់គង់ត្រូវបានតែងតំាងជា៖វិសេសនាដការីវិជ្ជា  ៧.ព្រឹទ្ធាចារ្យសិល្បៈគង់ណៃត្រូវបានតែងតំាងជា៖កោសល្យវោហារ   ៨.ព្រឹទ្ធាចារ្យ​សិល្បៈប្រាជ្ញឈួនត្រូវបានតែងតំាងជា៖ភិរម្យ​វោហារ   ៩.ព្រឹទ្ធាចារ្យ​សិល្បៈ ជា ហ៊ា ត្រូវបានតែងតំាងជា៖​ នាដ​កោសល្យ​វិជ្ជា  ១០.ព្រឹទ្ធាចារ្យសិល្បៈសុខឌុច ត្រូវបានតែងតំាងជា៖កោសល្យតន្ត្រីវិជ្ជាធរ  ១១.ព្រឹទ្ធាចារ្យសិល្បៈអ៊ុំសាមិត្តត្រូវបានតែងតំាងជា៖នាដភក្ដីនិមិត្ត ១២.ព្រឹទ្ធាចារ្យសិល្បៈព្រីងសាឃនត្រូវបានតែងតំាងជា៖នាដកោសល្យវដ្តី   ១៣.ព្រឹទ្ធាចារ្យសិល្បៈពៀកចាប៉ិចត្រូវបានតែងតំាងជា៖វោហារកោសល្យវដ្តី  ១៤. ព្រឹទ្ធាចារ្យ៖ជិតជនត្រូវបានតែងតំាងជា៖គរុពហុស្សូត  ១៥.ព្រឹទ្ធាចារ្យ៖ទេពផុនត្រូវបានតែងតំាងជា៖វិជ្ជា​ធម្មគរុ                ១៦.ព្រឹទ្ធាចារ្យ៖ម៉ែនប្រាង្គត្រូវបានតែងតំាងជា៖កោសល្យវិជ្ជាគរុ   ១៧ .ព្រឹទ្ធាចារ្យ ទា វ៉ាន ត្រូវ​តែង​តាំង​ជា៖ បញ្ញា​កោសល្យ​វិជ្ជា
ការ​តែង​តាំង​នេះ ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង ការ​លះបង់​របស់​ពួក​គាត់​ដែល​បាន​ធ្វើ​ពលិកម្ម​ជា​ច្រើន​បម្រើ​ឲ្យ​វិស័យ​សិល្បៈ​ខ្មែរ ដោយ​ផ្អែក​លើ​តម្លៃ​គុណ​សម្បត្តិ ដូច​ជា ចំណេះ​ដឹង ជំនាញ ទេពកោសល្យ និង​បច្ចេកទេស ស្នាដៃ​ឯក ផ្នែក​បេតិកភណ្ឌ​វប្បធម៌​អរូបី ។ យោង​តាម ព្រះរាជ​ក្រឹត្យ ស្ដី​ពី​ប្រព័ន្ធ​មតក​មនុស្ស​រស់ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ក្រោយ​ការ​តែង​តាំង មតក​មនុស្ស​រស់ ទាំង​អស់ មាន​កាតព្វកិច្ច​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ធ្វើ​កិច្ចការ​មួយ​ចំនួន ក្នុង​នោះ​មាន រៀប​ចំ​ចង​ក្រង​ឯកសារ​សម្រាប់​បង្ហាត់​បង្រៀន ផ្សព្វផ្សាយ ដែល​បម្រើ​ប្រយោជន៍​សង្គម​ជាតិ ផ្ទេរ​ចំណេះ​ដឹង ជំនាញ ទេពកោសល្យ និង​បច្ចេកទេស​របស់​ខ្លួន​ដោយ​គ្មាន​លាក់​លៀម ដល់​អ្នក​ជំនាន់​ក្រោយ​តាម​រយៈ​ការ​បណ្ដុះបណ្ដាល។ក្រៅ​ពី​នេះ នៅ​មាន​កាតព្វកិច្ច ផ្សព្វផ្សាយ​ចំណេះ​ដឹង ជំនាញ ទេពកោសល្យ និង​បច្ចេកទេស​ដែល​ខ្លួន​មាន ឲ្យ​បាន​ទូលំទូលាយ​ដល់​សាធារណជន​ទូទៅ តាម​គ្រប់​មធ្យោបាយ ។ បន្ត​ថែ​រក្សា​ឲ្យបាន​គង់​វង្ស និង​អភិវឌ្ឍន៍​ចំណេះ​ដឹង​ជំនាញ ទេពកោសល្យ និង​បច្ចេកទេស​ដែល​សាមី​ខ្លួន​បាន​ទទួល​កិត្តិយស។ តាម​ព្រះរាជ​ក្រឹត្យ​នេះ​ដដែល មតក​មនុស្ស​រស់ នឹង​ទទួល​បាន​មក​វិញ​នូវលាភ​សក្ការៈ​ដូច​ជា ប្រាក់​ឧបត្ថម្ភ​ជីវភាព​ប្រចាំ​ខែ​ពី​ថវិកា​ជាតិ និង​ការ​ទទួល​ការ​ឧបត្ថម្ភ​ជាសម្ភារៈ​ថវិកា និង​មធ្យោបាយ​សម្រាប់​ការ​ស្រាវ​ជ្រាវ​ និង​ការ​បណ្ដុះបណ្ដាល​ជា​ដើម។យ៉ាង​ណា​ក៏​ដោយ ផល​ប្រយោជន៍និង​លាភ​សក្កា​រៈរបស់​មតក​មនុស្ស​រស់ ត្រូវ​កំណត់​ដោយ​ប្រកាស​រួម​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ៕
¬¬¬¬¬¬¬¬¬¬
ស្រាវជ្រាវដោយ៖ យុវនិស្សិត ផេង វិសុដ្ឋារ៉ាមុនី
វាយអត្ថបទរៀបចំដោយ៖ ផេង សុខវ៉ាន់ដា
និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ


No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks