Monday, November 30, 2015

ជាតិនិយម​ជ្រុល​ជា​ទង្វើ និង​ស្មារតី​ជួយ​ជាតិ ឬ​បំផ្លាញ​ជាតិ​!


ជាតិនិយម​ជ្រុល​ជា​ទង្វើ និង​ស្មារតី​ជួយ​ជាតិ ឬ​បំផ្លាញ​ជាតិ​!
(ចុះ​ផ្សាយ​នៅ​ថ្ងៃ   01-12-2015, 8:19 am) |  ដោយ : គេហទៅំព័រសារពត៌មានថ្មីៗ
 http://www.thmeythmey.com/?page=detail&ctype=article&id=33605&lg=kh
​ ភ្នំពេញ​៖ ក្នុងនាម​ជា​ប្រជាជាតិ​នៃ​ប្រទេសមួយ​គឺ​ចាំបាច់​ណាស់​ត្រូវ​មានគំនិត​ ជាតិនិយម ដើម្បី​រួមចំណែក​ក្នុងការ​ការពារ​វប្បធម៌​ជាតិ ទឹកដី ទ្រព្យសម្បត្តិ​ជាតិ  ការពារ​អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី និង​តម្លៃ​របស់​ប្រទេសជាតិ​ទាំង​នៅក្នុង​ថ្នាក់​តំបន់ និង​ថ្នាក់​អន្តរជាតិ​។ តែ​បើសិនជា​មានគំនិត​ជាតិនិយម​ជ្រុល​វា​គ្មានអ្វី​ចំណេញ​ចំពោះ​ជាតិ​ មាតុភូមិ​នោះទេ ប៉ុន្តែ​វា​នាំមក​នូវ​បញ្ហា​ជាច្រើន​ចំពោះ​ប្រទេសជាតិ​របស់ខ្លួន​ទៅវិញ​ នោះទេ​។ តើ​មូល​ហេតុអ្វី​បានជា​គំនិត​ជាតិនិយម​ជ្រុល​បង្ករ​ជា​បញ្ហា​ចំពោះ​ជាតិ​?

​ជាទូទៅ បើ​យើង​និយាយ​ពី​ជាតិនិយម គឺ​យើង​សំដៅ​ទៅលើ​ស្មារតី​ក្នុងនាម​ជា​ពលរដ្ឋ​នៃ​ប្រទេសមួយ​ព្យាយាម​លើ​ តម្លៃ​ប្រទេសជាតិ​របស់ខ្លួន ឲ្យ​តម្លៃ​ជាតិ​ខ្លួន និង​ជាពិសេស​គឺ​ការបង្ហាញ​ឆន្ទៈ​ស្នេហា​ជាតិ​មាតុភូមិ ទាំង​តាមរយៈ​ពាក្យសម្ដី សកម្មភាព​ជាដើម​។ តែ​មិន​ទៅ​បង្អាប់ ឬ​បន្ទាប់បន្ថោក ជាតិ​សាសន៍​ដទៃ​។ ប៉ុន្តែ​បើ​និយាយ​ពី​ជាតិនិយម​ជ្រុល គឺជា​គំនិត​ជ្រុលនិយម​មួយ​ដែល​ស្ថិតនៅក្នុង​គំនិត​របស់​បុគ្គល​ដែល​តែងតែ​ មើលទៅ​ជាតិ​សាសន៍​របស់ខ្លួន​ល្អ​ជាង​ជាតិ​សាសន៍​ផ្សេងៗ​ជានិច្ច​។

​នៅពេលដែល​ជាតិ​សាសន៍​មួយ​មានគំនិត​ជាតិនិយម​គឺជា​កិច្ចការ​ដ៏​ត្រឹមត្រូវ គឺជា​គំនិត​ដ៏​ត្រឹមត្រូវ​ដើម្បី​ចូលរួម​រក្សា​លំនឹង​ជាតិ តាមរយៈ​ការបង្ហាញ​កម្លាំង​ស្នេហា​ជាតិ​។ ប៉ុន្តែ​នៅពេល​កើតមាន​គំនិត​ជាតិនិយម​ជ្រុល ពេលនោះ​និង​បង្ករ​ឲ្យ​មាន​ចរន្ត​ការរើសអើង​ជាតិ​សាសន៍ ឈានទៅរក​ជម្លោះជាតិសាសន៍​ជាដើម​។

​ហេតុនេះ ក្នុងនាម​ជាម​នុស្ស ជា​ប្រជាជាតិ​នៃ​ជាតិ​សាសន៍​មួយ គួរ​កុំ​មាន​ស្មារតី​ជាតិនិយម​ជ្រុល​ឲ្យ​សោះ​។ ព្រោះថា​គ្មាន​ជាតិ​សាសន៍​ណា​ដែល​អន់​ជាង ឬ​ល្អ​ជាង​គ្នា​នោះទេ​។ ប្រទេស​ទាំងនោះ​គឺមាន​តម្លៃ​នៃ​សង្គមជាតិ​គេ​ដូចៗ​គ្នា​។ ប្រជាជន​គេ​ក៏មាន​តម្លៃ វប្បធម៌​គេ​ក៏មាន​តម្លៃ ហើយ​អ្វីៗ​ដែល​គេ​មាន​ក៏មាន​តម្លៃ ដូច​អ្វីដែល​យើង​គិតថា​មានតម្លៃ​ចំពោះ​ជាតិ​សាសន៍​យើង​ផងដែរ​។ តែបើ​កើតមាន​គំនិត​ជាតិនិយម​ជ្រុល និង​បង្ករ​ឲ្យ​មាន​អសន្តិសុខ​សង្គម អាចឈាន​ទៅដល់​សង្គ្រាម​។ ហើយ​កម្ដៅ​នៃ​សង្គ្រាម​ប្រកាន់​ជាតិ​សាសន៍ ដែល​កើតចេញពី​គំនិត​ជាតិនិយម​ជ្រុល​នេះ គឺជា​វិនាសកម្ម​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​សង្គម និង​ពិភពលោក​៕ ដកស្រង់ផ្សាយបន្តដោយ « ផេង វិសុដ្ឋារ៉ាមុនី »

កម្រងសញ្ញាប័ត្រថ្នាក់ទី ៩ និង បាក់ឌុប និង វិញ្ញាណបនបត្រសិក្សា






កម្រងអនុស្សាវរីយ៍សិក្សាថ្នាក់បរិញ្ញាប័ត្រសង្គមវិទ្យា ជំនាន់ទី ០៣ នៅពុទ្ធិកមហាវិទ្យាល័យទស្សនៈវិជ្ជា និង ពុទ្ធសាសនា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរា រាជធានីភ្នំពេញ ឆ្នំាសិក្សា ២០១២ - ២០១៦




ឈ្មោះរបស់ខ្ញុំ ផេង វិសុដ្ឋារ៉ាមុនី


កម្រងអនុស្សាវរីយ៍រាយនាមមិត្តភក្តិរួមថ្នាក់សិក្សានៅថ្នាក់ទី ១២ B វិទ្យាល័យហ៊ុនសែនស្អាង & ឆ្នំាសិក្សា២០១០-២០១១




កម្រងអនុស្សាវរីយ៍រាយនាមមិត្តភក្តិរួមថ្នាក់សិក្សានៅថ្នាក់ទី ១២ B
វិទ្យាល័យហ៊ុនសែនស្អាង  & ឆ្នំាសិក្សា២០១០-២០១១                                                     ក្រុមវិទ្យាសាស្រ្តសង្គម     ជំនាន់ទី ០១     សមាជិករួមថ្នាក់ទី ១២ B បញ្ចប់ត្រឹមលេខរៀងទី:៤២នាក់,មិត្តភក្តិសិក្សារួមថ្នាក់ទី១២Bសរុបមានចំនួន:៤២នាក់។ចំនួនឈ្មោះមិត្តភក្តិរួមថ្នាក់ដែរនៅចងចំាមានចំនួន:៤០នាក់,ស្រីមានចំនួន:២១នាក់។ កម្រងមិត្តភាពនេះមានប្រសិទ្ធិភាពជាអមតៈ ។ ចម្លងចែកជូនម្នាក់ ១ ច្បាប់ ។






កំណាព្យជាតិនិយមបរិសុទ្ធ « ចិត្តខ្ញុំជាខ្មែរ »

កំណាព្យជាតិនិយមបរិសុទ្ធ « ចិត្តខ្ញុំជាខ្មែរ »
===============================
 +ចិត្តខ្ញុំជាខ្មែរស្នេហ៍អ្នកលុះសូន្យ 
សន្តានបងប្អូនរួមលោហិតខ្មែរ 
ប្តេជ្ញាតំាងចិត្តនឹងការពារថែ 
មាតុភូមិខ្មែរ និង រាជបល្ល័ង្ក ។ 

+កើត រស់ ស្លាប់ទៅនៅតែជាខ្មែរ 
ដំណក់ឈាមម៉ែ អានុភាពខ្លំាង 
ជម្រុញទឹកចិត្ត ឲ្យមោះមុតតំាង
 ដេញអស់ចោរខ្មំាង ដែលប្រមាថខ្មែរ ។ 

+ក្សត្រា មហាម្លប់ប្រមុខរដ្ឋ 
ខេមរាសន្មត់ ម្ចាស់ជីវិតដែរ 
ខ្មំាងមើលងាយក្សត្រ ដូចប្រមាថខ្មែរ
 ហេតុនេះត្រូវតែ ការពារព្រះយស ។

 +ទោះជីវិតបង់ មេម៉ាយប្រពន្ធ
 កូនចៅទារុណ ឲ្យតែជាតិរស់ 
ការពារក្សត្រា ប្រមុខដ៏ខ្ពស់ 
មិនឲ្យធ្លាក់ព្រោះ បង់យសចេស្តា ។ 

+ជាតិជាកូនប្រុស មានឈាមជាខ្មែរ 
ហ៊ានស្លាប់ព្រោះតែ ជាតិ និងសាសនា 
ស្មោះស្ម័គ្រប្តូរផ្តាច់ និង អង្គក្សត្រា 
នោះទើបឈ្មោះថា « ខ្មែរពូជអង្គរ » ។ 
+កាព្យនេះខ្ញុំតែងតាមមនសិការ 
ចេញពីចិន្តា ពេញដោយជំហរ 
អស់ពីបេះដូង បរិសុទ្ធថ្លៃថ្នូរ 
ដើម្បីបង្ហូរ ជូនញាតិខេមរា ។
 ++++++++++++++++++++++++ 
ថ្ងៃ ១ រោច ខែ ភទ្របុទ្រ ព.ស. ២៥៥៩ ត្រូវនិងថ្ងៃ ច័ន្ទ ទី ២៨ ខែ កញ្ញា ឆ្នំា ២០១៥ ( ជាថ្ងៃវេនកាន់បិណ្ឌទី ១ ) និពន្ធដោយៈ ផេង សុខវ៉ាន់ដា ( ផេង វិសុដ្ឋារ៉ាមុនី ) និស្សិតបរិញ្ញាប័ត្រឆ្នំាទី ៤ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ផ្សាយចេញពីៈ ស្ពានលេខ ២៣ ផ្លូវជាតិលេខ ២១ B (ស្អាង-កោះធំ) ភូមិស្វាយជួរ(ព្រែកចិន) ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា ។ ទំនាក់ទំនងៈ ០១០ ៤៩២ ៤៣៧ និង ០១៧ ៥២ ៨៦ ៥២ Email : Visotharamuny@gmail.com Facebook : Pheng Sokvanda .

កំណាព្យ « ទឹកចិត្ត ផេង សុខវ៉ាន់ដា »

វ៉ាន់ដាចិត្តស្មោះកម្លោះសុទ្ធ
ភក្តីបំផុត រាជបល្ល័ង្ក
សន្តានញាតិខ្មែរ ស្រលាញ់ខ្លាំង
កម្លាំងទឹកចិត្ត ឈាមជ័រខ្មែរ ។
បេះដូងវ៉ាន់ដាមានតែមួយ
ស្មើជីវិតត្រួយ បណ្តូលស្នេហ៍
ថែទាំរក្សារាប់ឆ្នាំខែ
ទ្វាបេះដូងស្នេហ៍ មិនទាន់គិត ។
បេះដូងខ្ញុំថ្លៃ និស្ស័យខ្មែរ
ទុកជូនម្ចាស់ស្នេហ៍ ស្រស់វរមិត្ត
ស្រីស្រលាញ់ជាតិ ចិត្តល្អពិត
សិល្បៈជំនិត វប្បធម៌ខ្មែរ ។
បរិសុទ្ធបេះដូងវ៉ាន់ដា
មិនប្រឡាក់រ៉ា បញ្ហាស្នេហ៍
មានតែចិត្តស្មោះនិងជាតិខ្មែរ
អង្គក្សត្រាដែល ភក្តីស្មោះ ។
..............................................
៣០ វិច្ឆិកា ២០១៥
ផេង វិសុដ្ឋារ៉ាមុនី ( ផេង សុខវ៉ាន់ដា )

កំណាព្យ « ជីវិតអភ័ព្ទ ជាប់កម្មចាស់ » ដោយ ៖ ផេង វិសុដ្ឋារ៉ាមុនី

« ជីវិតអភ័ព្ទ ជាប់កម្មចាស់ »
----------------------------------
ជីវិតអភ័ព្ទ ជាប់កម្មចាស់
ព្រាត់ប្រាសម៉ែពុក ទាំងទ្វេហា
សន្តានញាតិរើឹសអើងម្លេះណា៎
រស់ពឹងដូនតា សង្ឃឹមខ្មែរ ។

កើតមកជាតិនេះសាងតែល្អ
កុសលបវរ ចិត្តស្មោះដែរ
តែគេមិនឃើញ ងាកខ្នងបែ
សាងកម្មហូរហែ លើវ៉ាន់ដា ។
ខ្ញុំខំរិះគិតរំពឹងមើ់ល
សង្កេតទង្វើ ពិចារណា
ថាតើខុសអ្វីគេសង្ការ
និន្ទាឬស្យា ព្យាបាទខ្ញុំ ។
គិតចុះគិតឡើង ខ្ញុំសាងល្អ
គេមិនសាទរ អំណរឡើយ
ខ្ញុំតែងតូចចិត្ត មិនល្ហែល្ហើយ
ខ្ញុំគិតទាន់ហើយ នេះកម្មចាស់ ។
សព្វថ្ងៃកម្លាំងចិត្តតែមួយ
ដែលជាជំនួយ រឹងមាំណាស់
គឺក្តីសង្ឃឹមខ្មែរពូជសាសន៍
ឲ្យខ្ញុំស្រលះ មានសង្ឃឹម ។
====================
០១ ធ្នូ ២០១៥
រចនាតាមជីវិតពិតអភ័ព្ទរបស់.....
ផេង វិសុដ្ឋារ៉ាមុនី ( ផេង សុខវ៉ាន់ដា )
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks