ជាតិនិយមជ្រុលជាទង្វើ និងស្មារតីជួយជាតិ ឬបំផ្លាញជាតិ!
(ចុះផ្សាយនៅថ្ងៃ 01-12-2015, 8:19 am) | ដោយ : គេហទៅំព័រសារពត៌មានថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=33605&lg=kh
ភ្នំពេញ៖
ក្នុងនាមជាប្រជាជាតិនៃប្រទេសមួយគឺចាំបាច់ណាស់ត្រូវមានគំនិត
ជាតិនិយម ដើម្បីរួមចំណែកក្នុងការការពារវប្បធម៌ជាតិ ទឹកដី
ទ្រព្យសម្បត្តិជាតិ ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី
និងតម្លៃរបស់ប្រទេសជាតិទាំងនៅក្នុងថ្នាក់តំបន់
និងថ្នាក់អន្តរជាតិ។
តែបើសិនជាមានគំនិតជាតិនិយមជ្រុលវាគ្មានអ្វីចំណេញចំពោះជាតិ
មាតុភូមិនោះទេ
ប៉ុន្តែវានាំមកនូវបញ្ហាជាច្រើនចំពោះប្រទេសជាតិរបស់ខ្លួនទៅវិញ
នោះទេ។
តើមូលហេតុអ្វីបានជាគំនិតជាតិនិយមជ្រុលបង្ករជាបញ្ហាចំពោះជាតិ?ជាទូទៅ បើយើងនិយាយពីជាតិនិយម គឺយើងសំដៅទៅលើស្មារតីក្នុងនាមជាពលរដ្ឋនៃប្រទេសមួយព្យាយាមលើ តម្លៃប្រទេសជាតិរបស់ខ្លួន ឲ្យតម្លៃជាតិខ្លួន និងជាពិសេសគឺការបង្ហាញឆន្ទៈស្នេហាជាតិមាតុភូមិ ទាំងតាមរយៈពាក្យសម្ដី សកម្មភាពជាដើម។ តែមិនទៅបង្អាប់ ឬបន្ទាប់បន្ថោក ជាតិសាសន៍ដទៃ។ ប៉ុន្តែបើនិយាយពីជាតិនិយមជ្រុល គឺជាគំនិតជ្រុលនិយមមួយដែលស្ថិតនៅក្នុងគំនិតរបស់បុគ្គលដែលតែងតែ មើលទៅជាតិសាសន៍របស់ខ្លួនល្អជាងជាតិសាសន៍ផ្សេងៗជានិច្ច។
នៅពេលដែលជាតិសាសន៍មួយមានគំនិតជាតិនិយមគឺជាកិច្ចការដ៏ត្រឹមត្រូវ គឺជាគំនិតដ៏ត្រឹមត្រូវដើម្បីចូលរួមរក្សាលំនឹងជាតិ តាមរយៈការបង្ហាញកម្លាំងស្នេហាជាតិ។ ប៉ុន្តែនៅពេលកើតមានគំនិតជាតិនិយមជ្រុល ពេលនោះនិងបង្ករឲ្យមានចរន្តការរើសអើងជាតិសាសន៍ ឈានទៅរកជម្លោះជាតិសាសន៍ជាដើម។
ហេតុនេះ ក្នុងនាមជាមនុស្ស ជាប្រជាជាតិនៃជាតិសាសន៍មួយ គួរកុំមានស្មារតីជាតិនិយមជ្រុលឲ្យសោះ។ ព្រោះថាគ្មានជាតិសាសន៍ណាដែលអន់ជាង ឬល្អជាងគ្នានោះទេ។ ប្រទេសទាំងនោះគឺមានតម្លៃនៃសង្គមជាតិគេដូចៗគ្នា។ ប្រជាជនគេក៏មានតម្លៃ វប្បធម៌គេក៏មានតម្លៃ ហើយអ្វីៗដែលគេមានក៏មានតម្លៃ ដូចអ្វីដែលយើងគិតថាមានតម្លៃចំពោះជាតិសាសន៍យើងផងដែរ។ តែបើកើតមានគំនិតជាតិនិយមជ្រុល និងបង្ករឲ្យមានអសន្តិសុខសង្គម អាចឈានទៅដល់សង្គ្រាម។ ហើយកម្ដៅនៃសង្គ្រាមប្រកាន់ជាតិសាសន៍ ដែលកើតចេញពីគំនិតជាតិនិយមជ្រុលនេះ គឺជាវិនាសកម្មដ៏ធ្ងន់ធ្ងរសម្រាប់សង្គម និងពិភពលោក៕ ដកស្រង់ផ្សាយបន្តដោយ « ផេង វិសុដ្ឋារ៉ាមុនី »
No comments:
Post a Comment