Monday, November 30, 2015

កំណាព្យជាតិនិយមបរិសុទ្ធ « ចិត្តខ្ញុំជាខ្មែរ »

កំណាព្យជាតិនិយមបរិសុទ្ធ « ចិត្តខ្ញុំជាខ្មែរ »
===============================
 +ចិត្តខ្ញុំជាខ្មែរស្នេហ៍អ្នកលុះសូន្យ 
សន្តានបងប្អូនរួមលោហិតខ្មែរ 
ប្តេជ្ញាតំាងចិត្តនឹងការពារថែ 
មាតុភូមិខ្មែរ និង រាជបល្ល័ង្ក ។ 

+កើត រស់ ស្លាប់ទៅនៅតែជាខ្មែរ 
ដំណក់ឈាមម៉ែ អានុភាពខ្លំាង 
ជម្រុញទឹកចិត្ត ឲ្យមោះមុតតំាង
 ដេញអស់ចោរខ្មំាង ដែលប្រមាថខ្មែរ ។ 

+ក្សត្រា មហាម្លប់ប្រមុខរដ្ឋ 
ខេមរាសន្មត់ ម្ចាស់ជីវិតដែរ 
ខ្មំាងមើលងាយក្សត្រ ដូចប្រមាថខ្មែរ
 ហេតុនេះត្រូវតែ ការពារព្រះយស ។

 +ទោះជីវិតបង់ មេម៉ាយប្រពន្ធ
 កូនចៅទារុណ ឲ្យតែជាតិរស់ 
ការពារក្សត្រា ប្រមុខដ៏ខ្ពស់ 
មិនឲ្យធ្លាក់ព្រោះ បង់យសចេស្តា ។ 

+ជាតិជាកូនប្រុស មានឈាមជាខ្មែរ 
ហ៊ានស្លាប់ព្រោះតែ ជាតិ និងសាសនា 
ស្មោះស្ម័គ្រប្តូរផ្តាច់ និង អង្គក្សត្រា 
នោះទើបឈ្មោះថា « ខ្មែរពូជអង្គរ » ។ 
+កាព្យនេះខ្ញុំតែងតាមមនសិការ 
ចេញពីចិន្តា ពេញដោយជំហរ 
អស់ពីបេះដូង បរិសុទ្ធថ្លៃថ្នូរ 
ដើម្បីបង្ហូរ ជូនញាតិខេមរា ។
 ++++++++++++++++++++++++ 
ថ្ងៃ ១ រោច ខែ ភទ្របុទ្រ ព.ស. ២៥៥៩ ត្រូវនិងថ្ងៃ ច័ន្ទ ទី ២៨ ខែ កញ្ញា ឆ្នំា ២០១៥ ( ជាថ្ងៃវេនកាន់បិណ្ឌទី ១ ) និពន្ធដោយៈ ផេង សុខវ៉ាន់ដា ( ផេង វិសុដ្ឋារ៉ាមុនី ) និស្សិតបរិញ្ញាប័ត្រឆ្នំាទី ៤ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ផ្សាយចេញពីៈ ស្ពានលេខ ២៣ ផ្លូវជាតិលេខ ២១ B (ស្អាង-កោះធំ) ភូមិស្វាយជួរ(ព្រែកចិន) ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា ។ ទំនាក់ទំនងៈ ០១០ ៤៩២ ៤៣៧ និង ០១៧ ៥២ ៨៦ ៥២ Email : Visotharamuny@gmail.com Facebook : Pheng Sokvanda .

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks