Wednesday, March 9, 2016

កម្រងអនុស្សាវរីយ៍នៅប្រាសាទអង្គរវត្ត របស់ « ផេង វិសុដ្ឋារ៉ាមុនី » អមដោយកំណាព្យ « និស្ស័យអង្គរ » និពន្ធដោយ ផេង វិសុដ្ឋារ៉ាមុនី

 កំណាព្យ « និស្ស័យអង្គរ »
--------------------------------
និស្ស័យអង្គរព្រលឹងវប្បធម៌
ជាតិខ្មែរមានធម៌កាន់ពុទ្ធសាសនា
ប្រតិបត្តិខ្ជាប់ខ្ជួនលំអានដូនតា
 ឈាមជ័រខេមរាមហានគរ។

ពូជខ្មែរអង្គរចិត្តមំាដូចថ្ម
សិល្បៈបវរសំណង់លេចធ្លោ
ស្ថាបត្យកម្មល្បីពេញនគរ
គេកោតជំហរស្នាដៃកូនខ្មែរ។

ប្រាសាទអង្គរ កេរពីដូនតា
មរតក៌សិលា ចារជាប់ហូរហែរ
គង់វង្សនៅល្អមរតក៌តំណែល
ទុកអោយកូនខ្មែរក្រោយថែរក្សា។

ពូជខ្មែរចម្បំាងខ្មំាងកោតបាក់ស្បាត
សត្រូវខ្លបខ្លាចញញើតចេស្តា
ព្រោះខ្មែរសាមគ្គីជុំវិញក្សត្រា
ឯកភាពខេមរា រួបរួមតែមួយ  ។

និស្ស័យអង្គរ ចិត្តខ្មែរក្លាហ៊ាន
នំាជាតិថ្កើងថ្កាន ល្បីពេញលោកា
ហ៊ានថាគឺធ្វើ កាន់ពាក្យសច្ចា
ដើម្បីខេមរា ប្រជាបានសុខ។

និពន្ធនៅភូមិស្វាយជួរថ្ងៃទី ២០ ខែ ធ្នូ ឆ្នំា២០០៩ (កាលពីដើមឆ្នំាថ្នាក់ទី១១ Q )
ពិនិត្រកែសម្រួលឡើងវិញនៅប្រាសាទអង្គរវត្ត,ថ្ងៃទី២៨ខែកុម្ភៈឆ្នំា២០១៦
ក្នុងដំណើរទស្សនកិច្ចសិក្សាបញ្ចប់បរិញ្ញាប័ត្រឆ្នំាទី ៤ ( ២០១២ - ២០១៦ )
 នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
និពន្ធនិងកែសម្រួលដោយ៖ ផេង វិសុដ្ឋារ៉ាមុនី








កម្រងរូបថតអនុស្សាវរីយ៍នៅប្រាង្គប្រាសាទតាព្រហ្ម របស់ « ផេង វិសុដ្ឋារ៉ាមុនី » អមដោយកំណាព្យ « ឱ!ប្រាង្គប្រាសាទតាព្រហ្ម និង ទំនួញប្រាង្គប្រាសាទតាព្រហ្ម » និពន្ធដោយ ផេង វិសុដ្ឋារ៉ាមុនី

« ឱ! ប្រាង្គប្រាសាទតាព្រហ្ម »
            --------------------
ប្រាសាទតាព្រហ្ម ស្ថិតកណ្តាលព្រៃ
ក្បូរក្បាច់មានន័យ ចម្លាក់ល្អឯក
ឥលូវទ្រុឌទ្រោម សល់តែបំណែក
សិលាបាក់បែក នៅពាសពេញប្រាង្គ   ។

ឬសឈើចាក់ដុះ ព័ទ្ធព័ន្ធពីលើ
កវីឈរមើល ស្រណោះកាលសាង
ដឹងល្អយ៉ាងណា ក្បាច់វិចិត្រប្រាង្គ
ស្មាដៃខ្មែរសាង មិនចាញ់សាសន៍គេ     ។

គ្រាន់តែឃើញភ្លាម ចិន្តារំភើប
ស្ងប់ស្ងែងរំជើប រំជួលម្លេះទេ
ទំាងខ្ញុំបានលឺ ទេសចរសាសន៍គេ
សរសើរប្រាង្គកេរ្ត៍ ដូនតាជាតិខ្មែរ    ។

ធ្វើឲ្យបេះដូងខ្ញុំ រឹតតែស្រស់
ចិត្តរំភើបអស់ មោទនៈភាពដែរ
រីកអស់ទំាងថ្លើម ក្នុងនាមកូនខ្មែរ
ពូជខ្មែរពូកែ សាសន៍គេសរសើរ      ។

==========================
ថ្ងៃ អាទិត្រ ទី ២៨ ខែ កុម្ភៈ ឆ្នំា ២០១៦
ទំនួញប្រាង្គប្រាសាទតាព្រហ្ម 
----------------------------------
តាព្រហ្មយំយែក ជ្រែកស្បៃព្រឹក្សា
ដង្ហោយខេមរា ជួយចូលរួមថែ
រួមគ្នាអភិរក្ស ប្រាសាទខ្មែរ
ជាកេរ្ត៍តំណែល ពូជពង្សខេមរា ។
កណ្តាលព្រឹកព្រៃ រៃយំស្រណោះ
អាល័យអាឡោះ ស្នាដៃដូនតា
ប្រាង្គប្រាសាទតាព្រហ្មដ៏អស្ចារ្យ
ឥលូវសិលា បាក់បែកពេញប្រាង្គ ។
គ្រាន់តែឃើញភ្លាម ខ្ញុំឈរសញ្ជឹង
ស្រម៉ៃរំពឹង ដល់គ្រាកសាង
ដឹងជាល្អយ៉ាងណា ប្រាសាទប្រាង្គ
ព្រោះពេលកសាង មិនទាន់បាក់បែក ។
==========================
ថ្ងៃ អាទិត្រ ទី ២៨ ខែ កុម្ភៈ ឆ្នំា ២០១៦
និពន្ធដោយ « យុវនិស្សិត ផេង វិសុដ្ឋារ៉ាមុនី »
និស្សិតបរិញ្ញាប័ត្រ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
ក្នុងដំណើរទស្សនៈកិច្ចសិក្សាបញ្ចប់បរិញ្ញាប័ត្រឆ្នំាទី ៤ ( ២០១២ - ២០១៦ )
ឆ្ពោះទៅរមនីយដ្ឋានអង្គរ ខេត្តសៀមរាប ថ្ងៃ សៅរ៍ អាទិត្រ ទី ២៧ - ២៨ ខែ កុម្ភៈ ឆ្នំា ២០១៦
ដឹកនំាដោយព្រះឧបាលីវង្ស បណ្ឌិត យ៉ន សេងយៀត និង សាស្រ្តាចារ្យ ហ៊ីង យ៉ាង
ព្រះសាកលវិទ្យាធិការ រង និង សាកលវិទ្យាធិការ រង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ










កម្រងរូបថតអនុស្សាវរីយ៍នៅប្រាង្គប្រាសាទបន្ទាយស្រី របស់ « ផេង វិសុដ្ឋារ៉ាមុនី » អមដោយកំណាព្យ « សម្រស់ប្រាង្គប្រាសាទបន្ទាយស្រី » និពន្ធដោយ ផេង វិសុដ្ឋារ៉ាមុនី


កំណាព្យ « សម្រស់ប្រាង្គប្រាសាទបន្ទាយស្រី »
================================
រចនាក្បាច់ចម្លាក់បន្ទាយស្រី
ឆើតផុតលោកិយ ល្អល្អះអស្ចារ្យ
មិននឹកស្មានសោះស្នាដៃដូនតា
បុព្វខេមរា ល្អហួសការស្មាន ។
♡ ធ្លាប់តែបានលឺ ល្បីល្បាញតគ្នា
វិចិត្រសោភា ស្នាដៃចំណាន
ធ្លាប់តែដឹងស្ងប់ស្ងែងតាមការអាន
អ្នកនិពន្ធបាន តែងសរសើរលើក។
♡ ឥលូវបានឃើញ ផ្ទាល់ច្បាស់នឹងភ្នែក
ចម្លាក់ល្អឯក ស្រស់រស់រវើក
គ្រាន់តែបានឃើញ ស្មារតីភ្លេចភ្លឹក
អារម្មណ៍គួចនឹក ស្រណោះម្លេះណា ។
♡ ខ្ញុំសែនស្ងប់ស្ងែង រំភើបបេះដូង
ជាលើកដំបូង ឃើញប្រាង្គដូនតា
ព្រោះតែស្នាដៃ វិសេសអស្ចារ្យ
មតក៌ខេមរា សម្បត្តិលោកិយ ។
♡ បរិវេណផ្ទៃដី ដ៏ធំល្វើយល្វឹង
គូទឹកសន្ធឹង ព័ទ្ធជុំដោយព្រៃ
សមរដូវប្រាំង សម្លេងសត្វរៃ
គឹកកងរំពៃ ស្វាគមន៍ទេសចរណ៍ ។
♡ បើបានឃើញហើយ ច្បាស់ជាជាប់ចិត្ត
ទុក្ខព្រួយខ្វល់ចិត្ត ប្រែជាស្រស់ល្អ
គួចនាំស្មារតី យើងឲ្យបន្ត
ថែរក្សាតំណ ក្នុងស្មារតីជាតិ ។
♡ កណ្តាលទ្រូងព្រៃ ស្រណោះម្លេះទេ
ស្នាដៃបុព្វេ ប្រឹងប្រែងឆ្លាក់ឆ្លៀត
ជាចំណងដៃ ខ្មែរសន្តានញាតិ
សម្បត្តិមនុស្សជាតិ ក្នុងលោកា ។
សរសេរនៅក្នុងប្រាសាទបន្ទាយស្រី
ព្រឹកថ្ងៃ អាទិត្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៦ អនុស្សាវរីយ៍ក្នុងដំណើរទស្សនកិច្ចសិក្សាបញ្ចប់បរិញ្ញាប័ត្រឆ្នាំទី ៤ ដឹកនាំដោយ ព្រះឧបាលីវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ រង នៃពុទ្ធិកសាកល វិទ្យាល័យព្រះសីហនុរាជ និពន្ធដោយ ៖ ផេង វិសុដ្ឋារ៉ាមុនី
និស្សិតមហាវិទ្យាល័យទស្សនៈវិជ្ជានិង
សាសនា ឯកទេសៈ សង្គមវិទ្យា នៃ ព.ស.ស. ទីតាំងគោល រាជធានីភ្នំពេញ




















កម្រងរូបថតអនុស្សាវរីយ៍នៅប្រាង្គប្រាសាទបាយ័ន ( អង្គរធំ ) របស់ « ផេង វិសុដ្ឋារ៉ាមុនី »











« ទំនួញប្រាង្គប្រាសាទតាព្រហ្ម » និពន្ធដោយ « យុវនិស្សិត ផេង វិសុដ្ឋារ៉ាមុនី »


ទំនួញប្រាង្គប្រាសាទតាព្រហ្ម 
----------------------------------
តាព្រហ្មយំយែក ជ្រែកស្បៃព្រឹក្សា
ដង្ហោយខេមរា ជួយចូលរួមថែ
រួមគ្នាអភិរក្ស ប្រាសាទខ្មែរ
ជាកេរ្ត៍តំណែល ពូជពង្សខេមរា ។
កណ្តាលព្រឹកព្រៃ រៃយំស្រណោះ
អាល័យអាឡោះ ស្នាដៃដូនតា
ប្រាង្គប្រាសាទតាព្រហ្មដ៏អស្ចារ្យ
ឥលូវសិលា បាក់បែកពេញប្រាង្គ ។
គ្រាន់តែឃើញភ្លាម ខ្ញុំឈរសញ្ជឹង
ស្រម៉ៃរំពឹង ដល់គ្រាកសាង
ដឹងជាល្អយ៉ាងណា ប្រាសាទប្រាង្គ
ព្រោះពេលកសាង មិនទាន់បាក់បែក ។
==========================
ថ្ងៃ អាទិត្រ ទី ២៨ ខែ កុម្ភៈ ឆ្នំា ២០១៦
និពន្ធដោយ « យុវនិស្សិត ផេង វិសុដ្ឋារ៉ាមុនី »
និស្សិតបរិញ្ញាប័ត្រ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
ក្នុងដំណើរទស្សនៈកិច្ចសិក្សាបញ្ចប់បរិញ្ញាប័ត្រឆ្នំាទី ៤ ( ២០១២ - ២០១៦ )
ឆ្ពោះទៅរមនីយដ្ឋានអង្គរ ខេត្តសៀមរាប ថ្ងៃ សៅរ៍ អាទិត្រ ទី ២៧ - ២៨ ខែ កុម្ភៈ ឆ្នំា ២០១៦
ដឹកនំាដោយព្រះឧបាលីវង្ស បណ្ឌិត យ៉ន សេងយៀត និង សាស្រ្តាចារ្យ ហ៊ីង យ៉ាង
ព្រះសាកលវិទ្យាធិការ រង និង សាកលវិទ្យាធិការ រង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

កម្រងអនុស្សាវរីយ៍ទស្សនកិច្ចសិក្សាបញ្ចប់បរិញ្ញាប័ត្ររបស់សមណនិស្សិត-និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ( ២០១២-២០១៦ ) ឆ្ពោះទៅកាន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ២៧-២៨ កុម្ភៈ ២០១៦








Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks