Tuesday, March 8, 2016

« ពាក្យខ្មែរមួយម៉ាត់ » និពន្ធដោយ ផេង វិសុដ្ឋារ៉ាមុនី

 ( ពាក្យខ្មែរមួយម៉ាត់ )
---------------------------
ពាក្យខ្មែរមួយម៉ាត់ ខ្ញុំសែនរំភើប
រំជួលរំជើប ព្រោះស្នេហ៍ខេមរា
អស់ពីបេះដូង ពេញក្នុងចិន្តា
ខ្ញុំស្នេហ៍ខេមរា ពូជពង្សអង្គរ ។
ទោះមានវិបត្តិផ្លូវចិត្តម្តេចម្តា
តូចចិត្តខ្លោចផ្សា ជីវិតជំនោរ
ឲ្យតែនឹកដល់ ខ្មែរពេញនគរ
វិបត្តិវឹកវរ ចិត្តរលាយអស់ ។
នាំមកនូវវិញ ឲ្យខ្ញុំសង្ឃឹម
ផ្លូវចិត្តញញឹម រីកស្រស់បស់
ព្រោះតែពាក្យខ្មែរ មួយម៉ាត់នេះសោះ
ប្រែជីវិតស្រស់ សង្ឃឹមឡើងវិញ ។
----------------------------------------------
07 មិនា 2016
ផេង ផេង វិសុដ្ឋារ៉ាមុនី 

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks