កំណាព្យ « សម្រស់ប្រាង្គប្រាសាទបន្ទាយស្រី »
================================
រចនាក្បាច់ចម្លាក់បន្ទាយស្រី
ឆើតផុតលោកិយ ល្អល្អះអស្ចារ្យ
មិននឹកស្មានសោះស្នាដៃដូនតា
បុព្វខេមរា ល្អហួសការស្មាន ។
================================
រចនាក្បាច់ចម្លាក់បន្ទាយស្រី
ឆើតផុតលោកិយ ល្អល្អះអស្ចារ្យ
មិននឹកស្មានសោះស្នាដៃដូនតា
បុព្វខេមរា ល្អហួសការស្មាន ។
♡ ធ្លាប់តែបានលឺ ល្បីល្បាញតគ្នា
វិចិត្រសោភា ស្នាដៃចំណាន
ធ្លាប់តែដឹងស្ងប់ស្ងែងតាមការអាន
អ្នកនិពន្ធបាន តែងសរសើរលើក។
វិចិត្រសោភា ស្នាដៃចំណាន
ធ្លាប់តែដឹងស្ងប់ស្ងែងតាមការអាន
អ្នកនិពន្ធបាន តែងសរសើរលើក។
♡ ឥលូវបានឃើញ ផ្ទាល់ច្បាស់នឹងភ្នែក
ចម្លាក់ល្អឯក ស្រស់រស់រវើក
គ្រាន់តែបានឃើញ ស្មារតីភ្លេចភ្លឹក
អារម្មណ៍គួចនឹក ស្រណោះម្លេះណា ។
ចម្លាក់ល្អឯក ស្រស់រស់រវើក
គ្រាន់តែបានឃើញ ស្មារតីភ្លេចភ្លឹក
អារម្មណ៍គួចនឹក ស្រណោះម្លេះណា ។
♡ ខ្ញុំសែនស្ងប់ស្ងែង រំភើបបេះដូង
ជាលើកដំបូង ឃើញប្រាង្គដូនតា
ព្រោះតែស្នាដៃ វិសេសអស្ចារ្យ
មតក៌ខេមរា សម្បត្តិលោកិយ ។
ជាលើកដំបូង ឃើញប្រាង្គដូនតា
ព្រោះតែស្នាដៃ វិសេសអស្ចារ្យ
មតក៌ខេមរា សម្បត្តិលោកិយ ។
♡ បរិវេណផ្ទៃដី ដ៏ធំល្វើយល្វឹង
គូទឹកសន្ធឹង ព័ទ្ធជុំដោយព្រៃ
សមរដូវប្រាំង សម្លេងសត្វរៃ
គឹកកងរំពៃ ស្វាគមន៍ទេសចរណ៍ ។
គូទឹកសន្ធឹង ព័ទ្ធជុំដោយព្រៃ
សមរដូវប្រាំង សម្លេងសត្វរៃ
គឹកកងរំពៃ ស្វាគមន៍ទេសចរណ៍ ។
♡ បើបានឃើញហើយ ច្បាស់ជាជាប់ចិត្ត
ទុក្ខព្រួយខ្វល់ចិត្ត ប្រែជាស្រស់ល្អ
គួចនាំស្មារតី យើងឲ្យបន្ត
ថែរក្សាតំណ ក្នុងស្មារតីជាតិ ។
ទុក្ខព្រួយខ្វល់ចិត្ត ប្រែជាស្រស់ល្អ
គួចនាំស្មារតី យើងឲ្យបន្ត
ថែរក្សាតំណ ក្នុងស្មារតីជាតិ ។
♡ កណ្តាលទ្រូងព្រៃ ស្រណោះម្លេះទេ
ស្នាដៃបុព្វេ ប្រឹងប្រែងឆ្លាក់ឆ្លៀត
ជាចំណងដៃ ខ្មែរសន្តានញាតិ
សម្បត្តិមនុស្សជាតិ ក្នុងលោកា ។
ស្នាដៃបុព្វេ ប្រឹងប្រែងឆ្លាក់ឆ្លៀត
ជាចំណងដៃ ខ្មែរសន្តានញាតិ
សម្បត្តិមនុស្សជាតិ ក្នុងលោកា ។
សរសេរនៅក្នុងប្រាសាទបន្ទាយស្រី
ព្រឹកថ្ងៃ អាទិត្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៦ អនុស្សាវរីយ៍ក្នុងដំណើរទស្សនកិច្ចសិក្សាបញ្ចប់បរិញ្ញាប័ត្រឆ្នាំទី ៤ ដឹកនាំដោយ ព្រះឧបាលីវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ រង នៃពុទ្ធិកសាកល វិទ្យាល័យព្រះសីហនុរាជ និពន្ធដោយ ៖ ផេង វិសុដ្ឋារ៉ាមុនី
និស្សិតមហាវិទ្យាល័យទស្សនៈវិជ្ជានិង
សាសនា ឯកទេសៈ សង្គមវិទ្យា នៃ ព.ស.ស. ទីតាំងគោល រាជធានីភ្នំពេញ
ព្រឹកថ្ងៃ អាទិត្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៦ អនុស្សាវរីយ៍ក្នុងដំណើរទស្សនកិច្ចសិក្សាបញ្ចប់បរិញ្ញាប័ត្រឆ្នាំទី ៤ ដឹកនាំដោយ ព្រះឧបាលីវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ រង នៃពុទ្ធិកសាកល វិទ្យាល័យព្រះសីហនុរាជ និពន្ធដោយ ៖ ផេង វិសុដ្ឋារ៉ាមុនី
និស្សិតមហាវិទ្យាល័យទស្សនៈវិជ្ជានិង
សាសនា ឯកទេសៈ សង្គមវិទ្យា នៃ ព.ស.ស. ទីតាំងគោល រាជធានីភ្នំពេញ
No comments:
Post a Comment