Monday, August 24, 2015

ឈ្មោះផ្លូវ ជាភាសាអង់គ្លេស

ផ្លូវ Road
វិថី Street
រុក្ខវិថី Avenue
មហាវិថី Boulevard
ផ្លូវលំ Path
ផ្លូវកៅស៊ូ Paved road
ផ្លូវគ្រួសក្រហម Graved road
ផ្លូវដី Rough road
ផ្លូវបេតុង Concreted road
ផ្លូវលើ Skybridge
ផ្លូវជាតិ National Road
ផ្លូវទំនើប Highway
ផ្លូវកាត់ Shortcut road
ផ្លូវវាង Detouring
ផ្លូវចំណោទ Hill road
ផ្លូវតូច Small road
ផ្លូវធំ Large road
ផ្លូវឌឿងហែម Alley
ផ្លូវទ័ល Blind alley
ផ្លូវបង់លុយ Paid road
ផ្លូវលើឆ្លងផ្លូវ Overpass
ផ្លូវក្រោមដី Subway
ផ្លូវរថភ្លើង Railway
ផ្លូវទឹក Waterway
ផ្លូវគោក Land road
ផ្លូវអាកាស Airway
ផ្លូវតែ១ Single road
ផ្លូវខ្វាត់ខ្វែង Vein road
ផ្លូវបំបែក Cross road
ផ្លូវកែង Cross street
ផ្លូវកាច់ជ្រុង Corner street
ផ្លូវរលោង Smooth road
ផ្លូវចូល In
ផ្លូវចេញ Out
គន្លងផ្លូវ Lane
តារាវិថី Orbit
ស្ទះផ្លូវ Traffic jam
កំណាត់ផ្លូវ Stretch of road

Thursday, August 20, 2015

វិធីនានាក្នុងការតែងនិពន្ធ : ផេង វិសុដ្ឋារ៉ាមុនី

វិធីនានាក្នុងការតែងនិពន្ធ :
- វចនវិធី : ជាវិធីប្រើប្រាស់ពាក្យក្នុងអត្ថបទ ។ ពាក្យពេចន៍ត្រូវប្រើឲ្យស្របតាមស្ថានភាព សង្គមបរិយាកាស តួនាទី ឋានៈ មុខរបរ និងប្រភេទនៃរឿងផងដែរដូចជា ពាក្យពេចន៍របស់កសិករ អាជីវករ មន្ត្រីរាជការ រាជសព្ទ សង្ឃសព្ទជាដើម ។
- រចនាវិធី : ជាវិធីប្រើប្រាស់ឃ្លាល្បះ ដើម្បីឲ្យស្នាដៃឬអត្ថបទរឿងមានសម្រស់ទាក់ទាញអារម្មណ៍បង្កើតបាននូវបរិយាកាសអណ្តែតអណ្តូង រំភើបរីករាយ កើតទុក្ខ ព្រួយបារម្ភ ... ។
- សន្ទេហវិធី : ជាវិធីដែលអ្នកនិពន្ធធ្វើឲ្យអ្នកអានងឿងឆ្ងល់ចង់តាមដានអានបន្តទៀត ។
- បដិវិធី : ជាវិធីដែលអ្នកនិពន្ធប្រើសម្រាប់ធ្វើឲ្យតួអង្គមានទំនាស់វិបត្តិគ្នាខាងពាក្យសំដី កាយវិការ វាចាចិត្ត ។
- វណ្ណនាវិធី : ជាវិធីដែលអ្នកនិពន្ធលើកយកតួអង្គ ព្រឹត្តិការណ៍ ធម្មជាតិ ទេសភាព សកម្មភាព មកពណ៌នារៀបរាប់ឲ្យឃើញច្បាស់ហាក់នៅនឹងភ្នែកស្រស់ៗ ។
- ឧបមានវិធី : ជាវិធីដែលអ្នកនិពន្ធធ្វើការប្រៀបធៀបតួអង្គឬសកម្មភាពតួអង្គនៅក្នុងដំណើររឿងដើម្បីរំលេចនូវរូបារម្មណ៍ ។
- សំវាទវិធី : ជាវិធីដែលអ្នកនិពន្ធធ្វើឲ្យតួអង្គពីរនាក់ឡើងសន្ទនាឆ្លើយឆ្លងគ្នាអំពីបញ្ហាអ្វីមួយ ។
- ឯកវាទវិធី : ជាវិធីដែលគេធ្វើឲ្យតួអង្គមួយរងទុក្ខទោសមានការឈឺចាប់ក្នុងខ្លួន ឬមានវិប្បដិសារីអំពីរឿងអ្វីមួយដោយមានការនិយាយរំលឹកអំពីហេតុភេទឬរឿងរបស់ខ្លួនតែម្នាក់ឯង ។
- វឌ្ឍមានវិធី : ជាវិធីដែលអ្នកនិពន្ធប្រើដើម្បីធ្វើឲ្យដំណើររឿងកាន់តែតងតែងឡើងៗតាំងពីកម្រិតទាបរហូតដល់ខ្ពស់ ។
- ឧបកថាវិធី : ជាវិធីដែលអ្នកនិពន្ធចែកដំណើររឿងជាដំណាក់ៗ ។ មានន័យថា កំពុងតែនិយាយអំពីហេតុការណ៍ត្រង់នេះស្រាប់តែដំណើររឿងត្រូវផ្អាក ហើយចាប់រឿងផ្សេងមកនិយាយវិញម្តង ។
- បុនរុរ្តិវិធី : ជាវិធីតែងកាព្យធ្វើឲ្យផ្ទួនពាក្យសំដីដែលអ្នកនិពន្ធប្រើដើម្បីបញ្ជាក់សកម្មភាពបស់តួអង្គឲ្យកាន់តែជាក់ស្តែងថែមទៀត ។
- ហាសវិធី : ជាវិធីដែលអ្នកនិន្ធប្រើក្នុងដំណើររឿងធ្វើឲ្យអ្នកអានផ្ទុះសំណើចដោយមិនដឹងខ្លួន ។
- ប្រលោមវិធី : ជាវិធីដែលអ្នកនិពន្ធចេះលួងលោម បបោសអង្អែលធ្វើឲ្យអ្នកអានរីករាយរំភើប អណ្តែតអណ្តូងតាមដំណើររឿង ។
- ទារុណវិធី : ជាវិធីដែលអ្នកនិពន្ធចេះធ្វើឲ្យដំណើររឿងមានភាពកម្សត់ព្រាត់ប្រាស និងការធ្វើទុក្ខទោសតួអង្គ ។

Friday, August 7, 2015

កត្តា​ដែល​ធ្វើ​ឲ្យ​អរិយធម៌​អង្គរ​រុង​រឿង

កត្តា​ដែល​ធ្វើ​ឲ្យ​អរិយធម៌​អង្គរ​រុង​រឿង

កត្តា​ចំបងៗ​ដែល​ធ្វើ​ឲ្យ​អរិយធម៌​អង្គរ​រុង​រឿង​រួមមានៈ

កត្តា​មនុស្ស ឬ​ពលកម្ម​មនុស្ស​
- ព្រះ​រាជា​ព្រះ​អង្គ​ដឹកនាំ​និង​បញ្ជា​ផ្ទាល់
- មេ​ដឹកនាំ​និង​អ្នក​ក្រោម​បង្គាប់​មាន​សាមគ្គីភាព
ឯកភាព និង​មាន​ឧត្តមគតិ​ជាតិ
- មាន​ប្រជាធិបតេយ្យ​ក្នុង​ការ​ដឹក​នាំ​និង​គ្រប់​គ្រង
- មាន​ទំនុក​ចិត្ត​លើ​អ្នក​ដឹកនាំ
- មាន​គំនិត​ច្នៃ​ប្រឌិត​ មាន​ការសាក​ល្បង​​ដក​ពិសោធន៍
- គោរព​លទ្ធិ​ទេវរាជ ពុទ្ធ​រាជ

កត្តា​ភូមិសាស្ត្រ
- ដី​មាន​ជី​ជាតិ​​ សំបូរ​សម្បត្តិ​ធម្មជាតិ ត្រីសាច់ ព្រៃ​ឈើ​
សត្វ​ សំបូរ​បែប ផ្លូវ​គមនាគមន៍​ជើង​ទឹក​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម

កត្តា​ប្រវត្តិ​សាស្ត្រ

- កម្ពុជា​គឺ​ជា​មហានគរ ជា​មហា​អំណាច​មាន​ទឹក​ដី​លាត​សន្ធឹង​គ្រប​ដណ្តប់​មួយ​ភាគ​ធំ​នៃ​អាស៊ី​អាគ្នេយ៍
- អាណាចក្រ​ខ្មែរ​មាន​អំណាច​ និង​ឥទ្ធិពល​ជា​ប្រទេស​ចក្រភព​មួយ មាន​ប្រទេស​មួយ​ចំនួន​នាំ​ស៊ួយ​សាអាករ​មក​ថ្វាយ​ស្តេច​ក្រុង​កម្ពុជា

សរុប​មក​កត្តា​មនុស្ស​និង​ពលកម្ម​មនុស្ស​ ជា​កត្តា​ចំបង​ធ្វើ​ឲ្យ​អរិយធម៌​អង្គរ​រុង​រឿង។

វប្បធម៌ទូទៅ ដោយ​ បេង ហេង និង​ ញឹម បាក់នង សាស្រ្តា​ចារ្យ​អក្សរ​សាស្ត្រ​មនុស្ស​សាស្ត្រ បោះពុម្ព ឆ្នាំ​១៩៩៤

សូម​ស្វែង​យល់​លំអិត​បន្ថែម​ក្នុង​សៀវភៅ អាទិទេព​ក្រុង​អង្គរ​ដោយ​ ថាត់ វ៉ាន់​ផាត និង កែវ​ សុភុន

គុណសម្បត្តិ​របស់​អ្នក​ដឹកនាំ

គុណសម្បត្តិ​របស់​អ្នក​ដឹកនាំ

អ្នក​ដឹកនាំ​ត្រូវមាន​ សុខភាព សមត្ថភាព និង​គុណ​ធម៌​ដើម្បី​បំពេញ​តួនាទី​ជា​អ្នក​ដឹកនាំល្អ។
សុខភាព ជាគុណសម្បត្តិ​ផ្នែក​រាង​កាយ​ដែលអ្នក​ដឹកនាំ​ទាំង​ឡាយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ឲ្យ​បាន​រឹង​ប៉ឹង។
សមត្ថភាព ជា​គុណ​សម្បត្តិ​ផ្នែក​សតិ​បញ្ញា​ដែល​អ្នក​ដឹកនាំទំាងឡាយ​ត្រូវ​បំពេញ​បន្ថែម​ឲ្យ​រឹង​រឹត​តែ​ខ្លាំង​ក្លា​ឡើង​ជាលំដាប់។
គុណធម៌​ ជា​គុណសម្បត្តិ​ផ្នែក​ផ្លូវចិត្ត​និង​ការ​ប្រព្រឹត្តិ ដែល​អ្នក​ដឹកនាំត្រូវ​ថែរក្សា​ និង​គោរព​ស្មើ​អាយុជីវិត​របស់​ខ្លួន។ បើ​ប្រៀបធៀប​នឹង​លំនៅដ្ឋាន​របស់​មនុស្ស​ គុណ​សម្បត្តិ​ទាំង​៣ ប្រការ​នេះ​មាន​ដូចតទៅ៖

សុខភាព ទុក​ជា​សសរ​ផ្ទះ មាននាទី​សម្រាប់​ទ្រ

សមត្ថភាព ទុក​ដូចជា​ជញ្ជាំង​ផ្ទះ មាន​នាទី​សម្រាប់​បិទបាំង

គុណធម៌​ ទុក​ដូច​ជា​ដំបូល​ផ្ទះ មាន​នាទី​សម្រាប់​ការពារ

គុណសម្បត្តិទី១ សុខភាព

លក្ខណៈ​របស់​អ្នក​មាន​សុខភាព​ល្អ​រួមមានដូចជា៖
- ជា​បុរស​ឬ​ស្ត្រី​ពេញ​លក្ខណៈ
- រាងកាយ​មិន​ពិកលពិការ
- ជា​មនុស្ស​មិន​ជរាពេក
- ជាមនុស្ស​មិន​វិកល​ចរិត​ មិន​សរសៃ​ប្រសាទ
- ធន់​នឹង​ជំងឺ​ គឺ​មិនងាយ​ឈឺ​ផ្តេសផ្តាស
- មិន​មាន​រោគ​ធ្ងន់ ឬ​សាហាវ​ណាមួយ​បៀតបៀន
- ជាមនុស្ស​មាន​អនាម័យ មិន​ស្មោក​គ្រោក

បើ​សិន​ជា​មាន​ជំងឺ​បៀតបៀន​ ត្រូវ​ប្រញាប់​ព្យាបាល​ឲ្យបាន​រួសរាន់ ព្រោះ​ថា​ការបណ្តែត​បណ្តោយ​ជំងឺ​តិច​តួច​ថ្ងៃ​នេះ​ អាច​នឹង​ឲ្យ​ឈឺ​ធ្ងន់​ថ្ងៃ​ស្អែក​ដែល​រឹត​ឲ្យ​ខូច​ការ​កាន់​តែ​ច្រើន។ នៅ​សហរដ្ឋ​អាមេរិក​កាល​ប្រធានាធិបតេយ្យ​រ៉ូណាល់​រេហ្គិន មាន​ជំងឺ​ធ្ងន់​ ត្រូវ​វះ​កាត់​ គេ​ឃើញ​ថា​លុយ​ដុល្លារ​ ដែល​ជារូបិយបណ្ណ​គោល​នៃ​សេដ្ឋកិច្ច​ពិភព​លោក​ចុះ​ថោក​ភ្លាម​មួយ​រំពេច រីឯ​ក្នុង​ករណី​ប្រទេស​កម្ពុជាវិញ ជំងឺ​របស់​សេនា​ប្រមុខ​ លន់ នល់ ជាបច្ច័យ​មួយ​យ៉ាងធំ​ផងដែរ ដែលនាំ​ឲ្យ​ប្រទេស​ខ្មែរធ្លាក់​ចុះ ព្រោះ​លោក​លន់​ នល់​ មិន​អាចមាន​សមត្ថភាព​បញ្ជា និង​ដឹកនាំ​ប្រទេស​ឲ្យ​ដិតដល់។ ពុទ្ធភាសិត​មួយ​ពោលថា "​ អរោគ្យា បរមា លាភា ការ​មិន​មាន​រោគ គឺ​ជាលាភ​ដ៏ធំបំផុត" ។

គុណសម្បត្តិ​ទី២ សមត្ថភាព

សមត្ថភាព គឺ​ភាព​ដែល​អាច​បំពេញកិច្ចការណាមួយ​ឲ្យ​សម្រេចបាន​ដោយ​មធ្យោបាយ​គ្រប់​បែប​ យ៉ាង​ ទាំងផ្លូវកាយ​ ផ្លូវ​ចិត្ត ​ផ្លូវ​បញ្ញា ទាំង​ផ្លូវ​សម្ភារៈ។ សមត្ថភាព គឺ​ជា​ដំណើរ​ធ្វើកើត ដំណើរ​ដែល​អាច​ទៅរួច​អាច​ប្រឹង​ប្រែង​បាន។

លក្ខណៈ​របស់​អ្នក​មាន​សមត្ថភាព​មាន​៨​យ៉ាង គឺ​ជា​អ្នក​ជឿ​មាន​ហេតុផល​ ជា​អ្នក​មាន​ញាណ ជា​អ្នក​មាន​​ប្រាជ្ញា​ខ្ពង់​ខ្ពស់ ជា​អ្នក​ខ្លាំង​ប្រសើរ​លើស​គេ ជា​អ្នកមាន​កម្លាំង​១០ ជា​អ្នក​មានទេព​កោសល្យ ជា​អ្នក​មាន​យុត្តិធម៌ និង​ជាអ្នក​មាន​សេចក្តី​ព្យាយាម។

- អ្នក​ជឿមាន​ហេតុផលៈ "​ធ្វើមេ​គេហើយ ​នៅត្រចៀកស្រាល​ទៀត​ "​ នេះ​ជា​ពាក្យ​ដែល​ខ្មែរ​ចំណាំ​និយាយ​រិះ​គន់​មេដឹកនាំ​ណា​ដែល​គេ​និយាយ​អ្វី ​បន្តិច​ក៏​ជឿ អ្វី​បន្តិច​ក៏​ខឹង​ ព្រោះ​គិត​ថា​រឿង​ហ្នឹង​ជារឿង​ពិត។ គោលការណ៍​នៃ​ការជឿចំនួន​១០​យ៉ាង​ដែល​ត្រូវ​យក​មក​ពិចារណា​មុន​ដាក់​ជំនឿ​ ថារឿង​ហ្នឹង​ពិត​ឬ​មិន​ពិត៖ (១) កុំ​ដាក់​ចិត្ត​ជឿព្រោះ​គ្រាន់​តែ​ការ​បាន​ឮ​តៗ​គ្នាមក (២) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ដោយ​ការ​កាន់​តៗ​គ្នា​ជា​ប្រពៃណី​ត​មក​ (៣) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ដោយការ​និទាន​តៗ​គ្នា (៤) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ដោយការ​អាង​តម្រា​ឬ​គម្ពី (៥) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ការ​គិត​បែប​តក្ក​វិទ្យា (៦) កុំ​ដាក់​ចិត្ត​ជឿ​ដោយ​ការអនុមាន (៧) កុំ​ដាក់ចិត្ត​ជឿ​ព្រោះ​ការពិចារណា​តាម​បែប​ហេតុផល (៨) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ត្រូវ​នឹង​ទ្រឹស្តី​ដែល​បាន​ពិនិត្យ​ហើយ (៩) កុំ​ដាក់​ចិត្ត​ជឿព្រោះ​មើល​ទៅ​រូប​លក្ខណៈ​ដូចជា​អញ្ចឹង​មែន​ (១០) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​លោក​នោះ​ជា​គ្រូ​របស់​យើង។

- អ្នក​មាន​ញាណៈ ជា​អ្នក​មាន​ប្រាជ្ញា​ចាក់​ឆ្លុះ​ ដឹង​ជ្រៅ​ជ្រះ​ ដឹង​សព្វ​គ្រប់។ ញាណ​ ឬ​ការ​ដឹង​ច្បាស់​មាន​៣​ប្រការ គឺ​ដឹង​អតីតកាល(ដឹង​​ពី​អតីតកាល​របស់​រឿង កិច្ចការ​ ឬ​ហេតុការណ៍​ណាមួយ​ដោយ​ច្បាស់​លាស់ និង​អាច​កំណត់​លំដាប់​ហេតុការណ៍នោះ​បាន​គ្រប់​លក្ខណៈ) ដឹង​អនាគត​(កាត់​ស្មាន​ហេតុការណ៍​ដែល​នឹង​កើត​ឡើង​បាន​ដោយ​ត្រឹ​មត្រូវ ដោយ​យោង​ភ្ជាប់​នឹង​ហេតុការណ៍​បច្ចុប្បន្ន) និង​ដឹង​បច្ចុប្បន្ន​ (ដឹង​ដំណើរ​ការ​ដែល​កំពុង​ប្រព្រឹត្តិ​ទៅ​ មាន​លក្ខណៈ​បែប​ណា មាន​បច្ច័យ​អ្វី​ខ្លះ មាន​លក្ខណ្ឌ​យ៉ាង​ណា)។

- អ្នកមាន​ប្រាជ្ញា​ជាន់​ខ្ពស់ៈ (១) ឃើញ​ហេតុ​ណាមួយ​កើត​ឡើង ក៏​អាច​វែក​ញែក​ពង្រីក​ ថ្លឹង​ថ្លែង ត​ភ្ជាប់​ទៅ​រក​ហេតុផល​ ឬ​វិបាក​ដែល​នឹង​ត្រូវ​កើត​ឡើង​ភ្លាម​មួយរំពេច ដូច​ពាក្យ​​ខ្មែរ​​ច្រើន​​ពោលថា "​ និយាយ​តែ​ពីរបី​ម៉ាត់​រហ័ស​យល់​ដឹង​ថា​ចង់​ធ្វើ​អ្វី ចង់​បាន​អ្វី​ភ្លាម ​ "  (២) ឆាប់​ចាប់​បាន​សេចក្តី​លំអិត​នៃ​បញ្ហា ឬ​រឿង​ណាមួយ​ដែល​គេ​ពន្យល់​ ដឹង​ថា​រឿង​ហ្នឹង​មាន​ប្រភព​មក​ពីណា (៣) មាន​បញ្ញា​ឆ្លៀវ​ឆ្លាត​ក្នុង​ភាសា ស្គាល់ស័ព្ទ​ ពាក្យ​បញ្ញត្តិ ស្ទាត់​ជំនាញ​ក្នុង​ការនិយាយ ចេះ​និយាយ​ពិរោះ​ឲ្យ​គេស្តាប់បាន ឲ្យ​គេ​ចូល​ចិត្ត​ និង​ឲ្យ​គេ​ជឿ​ជាក់​ តាម​សេចក្តីប្រថ្នា​របស់​ខ្លួន (៤) បញ្ញា​គិត​លឿន​ យល់​ច្បាស់​ក្នុង​ចំណេះ​ដឹង​ អាច​យក​ទៅ​ប្រើ​ការ​បាន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​ប្រសិទ្ធ​ផល ស្រប​ទៅ​តាម​ស្ថានការណ៍។

- អ្នក​ខ្លាំង​ប្រសើរ​លើស​គេៈ អ្នក​ដឹកនាំ​គេ ត្រូវ​ខ្លាំង​ជាង​ប្រជាជន ទើប​ប្រជាជន​ទុក​ចិត្ត​ឲ្យ​ធ្វើ​ជា​ប្រមុខ​គេ​បាន​។ ដើម្បី​ក្លាយ​ជា​មនុស្ស​អច្ឆរិយៈ​ក្នុ​ង​ក្រសែ​ភ្នែក​ប្រជា​ជន​ អ្នក​ដឹកនាំ​ត្រូវ (១) ការ​ឃើញ​ដ៏​ប្រសើរៈ ជា​អ្នក​ឃើញ​សេចក្តី​ទុក្ខ​របស់​ប្រជាជន ឃើញ​បញ្ហា​ក្នុង​សង្គម ជា​អ្នក​ពេញ​ចិត្ត​ក្នុង​ការ​ដើរ​សាកសួរ​ប្រជាជន​ខ្លួន (២) ការ​ស្តាប់​ដ៏​ប្រសើរៈ ចេះ​ស្តាប់​ ចូល​ចិត្ត​ស្តាប់ និង​ពូកែ​ស្តាប់ (៣) កាល​បើ​អ្នក​ដឹកនាំ​បាន​ឃើញ បាន​ដឹង នូវ​បញ្ហា សេចក្តី​ត្រូវការ និង​ដំណោះ​ស្រាយ ហើយ​ អ្នក​ដឹកនាំ​ត្រូវ​យក​មក​ចាត់​ចែង​ជា​ក្រុម ជា​ថ្នាក់​ ទៅ​តាម​ប្រភេទ តាម​លំដាប់​សំខាន់។ កន្លែង​ណា​ដែល​ព័ត៌មាន​មាន​មិន​គ្រប់​គ្រាន់​ក៏​យក​មក​បំពេញ​បន្ថែម។ កន្លែង​ដែល​លើស​ហួស​ពីការ​ពិត ក៏កាត់​ចេញ​ចម្រាញ់​តែ​របស់​ណា​ដែល​មាន​ប្រយោជន៍​ពិតៗ​ (៤) ការ​សិក្សា​ដ៏​ប្រសើរៈ សិក្សា​ពិនិត្យ​ឲ្យ​បាន​ច្បាស់​ អ្វី​ជា​បញ្ហា​ចំបង​របស់​រាស្ត្រ អ្វី​ជា​ប្រភព​នៃ​បញ្ហា​ទាំង​នោះ អ្វី​ជា​សេចក្តី​ត្រូវ​ការ​ដែល​រាស្ត្រ​ចង់​បាន​យ៉ាង​ពិត​ប្រាកដ កម្មវិធីនិង​មធ្យោបាយ​ណា​ដែល​អាច​អាច​កំចាត់​នូវ​បញ្ហា​និង​បំពេញ​សេចក្តី​ ត្រូវការ​របស់​រាស្ត្រ​បាន។ (៥) ជា​អ្នក​បម្រើ​ដ៏​ប្រសើរៈ បន្ទាប់​ពីបាន​សិក្សា​នូវ​បញ្ហា​ សេចក្តី​ត្រូវការ​ និងវិធី​ដោះ​ស្រាយ​ហើយ ត្រូវ​យក​ទៅ​អនុវត្តន៍​ឲ្យ​ក្លាយ​ជា​ប្រយោជន៍​រាស្ត្រ។ (៦) ការ​រំលឹក​ដ៏​ប្រសើរៈ កិច្ច​ការ​ណា​ដែល​អនុវត្តន៍​ហើយ អ្នក​ដឹកនាំ​ត្រូវ​តាម​ដាន ស្តាប់​ឲ្យ​បាន​ជា​រឿយៗ​ ថា​មាន​ដំណើរ​ដល់​ណា​ហើយ​ មាន​បញ្ហា​អ្វី​ជា​ឧបសគ្គ​ថែម​ទៀត​ទេ។ រួច​ហើយ​ក៏​យក​ព័ត៌មាន​ទាំង​នោះ​មក​ចាត់​លំដាប់​សារ​ជា​ថ្មី ព្រម​ទាំង​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់។

- អ្នកមាន​កម្លាំង​១០៖ (១) យល់​ច្បាស់​ពី​ច្បាប់​និង​គោលការណ៍​ដែល​ទាក់​ទង​នឹង​តួនាទី​របស់​ខ្លួន (២) យល់​ពី​ការ​ប្រព្រឹត្តិ​របស់មនុស្ស​និង​ដឹង​ថា​ការ​ប្រព្រឹត្តិ​បែប​នេះ​នឹង ​នាំ​ដល់លទ្ធ​ផ​ល​បែប​នោះ ឬ​ថា​លទ្ធផល​បែប​នេះ​ចេញ​មក​ពី​ការ​ប្រព្រឹត្តិ​បែប​ណា (៣) យល់​ដឹង​ពី​មធ្យោបាយ​ យុទ្ធសាស្ត្រ​សម្រាប់​នាំ​ទៅ​រក​គោល​ដៅ (៤) យល់​ដឹង​ច្បាស់​ក្នុង​រឿង​សង្គម​វិទ្យា​ រដ្ឋសាស្ត្រ (៥)​ យល់​ច្បាស់​ពី​លក្ខណៈ​ខុសគ្នា​របស់​បុគ្គល​នីមួយៗ ក្រុម​នីមួយៗ បក្ស​នីមួយៗ​ ទាំង​ខាង​អាធ្យាស្រ័យ​ និន្នាការ មនោគម​វិជ្ជា និង​ភាព​ប៉ិន​ប្រសព្វ​ពី​កំណើត (៦) យល់​ដឹង​ពី​ភាព​ផ្សេង​ៗ​ រវាង​បុគ្គល​ខាង​ផ្នែក​កម្រិត​សតិបញ្ញា សមត្ថភាព​ វិវឌ្ឍនាការ​ក្នុង​ផ្នែក​ផ្សេង​ៗ​ និង​ការ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍ (៧) ដឹង​នូវ​បច្ច័យ​ផ្សេងៗ​ដែល​នឹង​ទៅ​ជា​ឧបសគ្គ ឬ​ជា​ជំនួស​ក្នុង​ការ​ដឹកនាំ និង​ចេះ​កែ​ខៃ​កត្តា​ទាំង​នោះ (៨) ដឹង​ពី​អតីតកាល និង​បទ​ពិសោធន៍​របស់​អ្នក​នៅ​ក្រោម​បង្គាប់ (៩) ប្រមើល​មើល​ដឹង​នូវ​ផល​អនាគត​ និង (១០) ដឹង​ច្បាស់​ប្រាកដ​ក្នុង​ចិត្ត​នូវ​លក្ខណៈ​ផលសម្រេច​ដែល​ខ្លួន​ចង់បាន​។

- អ្នកមាន​ទេពកោសល្យៈ ប៉ិន​ប្រសប់​ ឈ្លាសវៃ ដូច​ពាក្យ​ខ្មែរ​និយាយ​ថា "​ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ"​។ (១) ឆ្លាត​ក្នុង​ការ​ចំរើន ដឹង​ធ្វើ​អ្វីនាំ​ឲ្យ​ចំរើន (២) ឆ្លាត​ក្នុង​សេចក្តី​វិនាស​ ដឹង​ថា​អ្វី​ដែល​នាំ​ឲ្យ​កើត​ក្តី​វិនាស​ (៣) ប៉ិន​ប្រសប់​ក្នុង​វិធី​ដោះ​ស្រាយ​និង​សម្រេច​ផល។

- អ្នក​មាន​យុត្តិ​ធម៌ៈ ជៀស​វាង​អគតិ​៤ គឺ (១)​ លំអៀង​ព្រោះ​ស្រឡាញ់ (២) លំអៀង​ព្រោះ​ក្រោធ ព្រោះស្អប់ (៣) លំអៀង​ព្រោះ​ខ្លាច មាន​ខ្លាច​គេ​បៀត​បៀន​ជាដើម (៤) លំអៀង​ព្រោះ​វង្វេង​ព្រោះ មិន​ដឹង​ដល់​សាច់រឿង។

- អ្នក​មាន​សេចក្តី​ព្យាយាមៈ សេចក្តី​ព្យាយាម​របស់​អ្នក​ដឹកនាំ​ ត្រូវ​ប្រកប​ដោយ​អង្គ​៤​ប្រការ​ គឺ​ព្យាយាម​ការ​ពារ​កុំ​ឲ្យ​កើត​បញ្ហា ព្យាយាម​កំចាត់​បញ្ហា​ដែល​មាន​ឲ្យ​អស់​ទៅ ព្យាយាម​សាង​នូវ​សេចក្តី​សុខ​ស្រួល​ឲ្យ​កើត​មាន​ឡើង និង​ព្យាយាម​រក្សា​នូវ​សេចក្តី​សុខ​ស្រួល​នោះ​ឲ្យ​គង់​វង្ស​ចម្រើន​ត​ទៅ​ ទៀត។

គុណ​សម្បត្តិ​ទី​៣ គុណធម៌

គុណធម៌​ធំៗ​របស់​អ្នក​ដឹកនាំ​មាន ទសពិធរាជធម៌​ ១០​ចំនុច និង​ ព្រហ្មវិហារ​ធម៌ ៤​ចំនុច។

- ទសពិធរាជធម៌

១. ទាន បាន​ដល់​ការ​ឲ្យ​៣​ប្រការ​ធំៗ គឺ ឲ្យ​វត្ថុ ឲ្យ​ចំណេះ​ដឹង និង​ឲ្យ​ការ​អភ័យ​ទោស។
២. សីល​ ឬ​ការ​ប្រព្រឹត្ត​ល្អៈ ធ្វើ​ខ្លួន​ស្ថិត​ក្នុង​ប្រក្រតីភាព​ មិន​បង្ក​សេចក្តី​ក្តៅ​ក្រហាយ​ដល់​អ្ន​ក​ដទៃ គោរព​ច្បាប់​វិន័យ​ ចិញ្ចឹម​ជី​វិត​ក្នុង​ផ្លូវ​សុចរិត និង​ប្រើ​របស់​ទ្រព្យ​ប្រកប​ដោយ​ការ​ពិចារណា។
៣. បរិច្ចាគ​ ឬការ​បរិច្ចាគៈ លះ​បង់​ដោយ​ពុំ​គិត​ចង់​បាន​អ្វី​មក​វិញ ដែល​ជា​បច្ច័យ​ឲ្យ​គេ​គោរព សរសើរ ជា​គម្រូ។ លះ​បង់​ទ្រព្យ​ដើម្បី​អវៈយវៈ លះ​បង់​អវៈយវៈ​ដើម្បីជីវិត លះ​បង់​ជីវិត​ដើម្បី​ភាព​ត្រឹម​ត្រូវ។
៤. អាជ្ជវៈ​ ឬការស្មោះត្រង់ៈ ត្រង់​ក្នុង​តួនាទី ត្រង់​ក្នុង​ការងារ ត្រង់​ចំពោះ​វាចា ត្រង់​ចំពោះបុគ្គល ត្រង់​ចំពោះ​ប្រជា​រាស្ត្រ និង​​ត្រង់​ចំពោះ​សេចក្តី​ល្អ។
៥. មទ្ទវៈ​ ឬ​ការ​ទន់​ភ្លន់ៈ មិន​រឹង​រូស មិន​ចចេស គោរព​ទៅតាម​មតិ​របស់​រាស្ត្រ​ បត់​បែន​ទៅតាម​ស្ថានការណ៍​ ធ្វើ​ឲ្យ​សង្គម​ កើត​សាមគ្គីភាព​។
៦. តបៈ​ ឬការ​ដុត​កិលេសៈ ការ​ដុត​កំដៅ​អំពើ​អាក្រក់​ ដុត​កម្លោច​ជន​អាក្រក់​កុំ​ឲ្យ​មាន​ក្នុង​សង្គម ធ្វើ​ឲ្យ​ជន​អាក្រក់​មិន​ហ៊ាន​ធ្វើ​បាប​តទៅ​ទៀត ធ្វើ​ឲ្យ​ជន​ល្អ​មាន​ចិត្ត​ធ្វើ​ល្អ​ជា​ប្រយោជន៍​រួម។
៧.​ អក្កោធៈ​ ឬ​ការ​មិន​ក្រោធៈ មិន​ក្រោធ​ មិន​ខឹង ព្រោះ​សេចដ្ឋកិច្ច​ក្តី នយោបាយ​ក្តី ទាហាន​ក្តី​ មិន​អាច​ប្រើ​ខឹង​បាន​ទេ ព្រោះខឹង​នាំ​ឲ្យ​ខុស។
៨. អវិហឹង្សា​ ឬ​ការ​មិន​បៀត​បៀនៈ គោរព​សិទ្ធិ​មនុស្ស​ សិទ្ធិ​កុមារ សិទ្ធិ​ស្ត្រី និង​សិទ្ធិ​សត្វ​តិរច្ឆាន។
៩. ខន្តី​​ ឬ​ការ​អត់​ធន់ៈ ទាល់​តែ​ អត់​ធន់ អត់​ទ្រាំ អត់​ធ្មត់ ទើប​សម​គួរ​ធ្វើ​ជា​អ្នក​ដឹកនាំ។ អត់​ធន់​ចំពោះ​កិលេស​ខ្លួន អត់​ធន់​ចំពោះភាព​ល្ងង់​ខ្លៅ​របស់​ខ្លួន អត់​ធន់​ចំពោះ​អ្នក​តូច​ អត់​ធន់​ចំពោះ​ការងារ​របស់​ខ្លួន អត់​ធន់​ចំពោះ​ពាក្យ​ណែនាំ ពាក្យ​ប្រឹក្សា អត់​ធន់​ចំពោះ​សេចក្តី​ប្រមាទ​ធ្វេស​ប្រហែល អត់​ធន់​ចំពោះ​មនុស្ស​ល្ងង់ អត់ធន់​ចំពោះ​កូន​ក្មេង អត់​ធន់​ចំពោះ​អ្នក​ប្រឆាំង អត់​ធន់​ចំពោះ​ពាក្យ​ត្មះ​តិះដៀល អត់​ធន់​ចំពោះ​សង្គម អត់​ធន់​ចំពោះ​ពេលវេលា អត់​ធន់​ចំពោះ​ការ​ប្រែប្រួល​នៃ​ធម្មជាតិ អត់​ធន់​ចំពោះ​បដិបត្តិ​ធម៌ ។ល។
១០. អវិរោធនៈ ឬ​ការ​មិន​ធ្វើ​ខុសៈ ភាវនា​ជាប់​ជា​ប្រចាំថា អញ​នឹង​មិនធ្វើ​ខុស អញ​នឹង​មិន​ធ្វើ​ខុស ។

- ព្រហ្មវិហារ​ធម៌ៈ
១. មេត្តាៈ អាណិត​ស្រឡាញ់​ចង់​ឲ្យ​គេ​បាន​សុខ។
២. ករុណាៈ ជួយ​សង្គ្រោះ​ឲ្យ​គេ​រួច​ពី​ទុក្ខ។
៣. មុទិតាៈ ត្រេក​អរ​ដែល​គេ​បាន​សុខ។
៤. ឧបេក្ខាៈ ដាក់​ចិត្ត​ជា​កណ្តាល
ប្រភពៈ សៀវភៅ ព្រះ​បាទ​ធម្មិក និពន្ធ​ដោយ ឥន្ទ​បញ្ញោ​ភិក្ខុ ហេង មណី​ចិន្តា​ បោះ​ពុម្ព​ឆ្នាំ​១៩៩៥​

វីធីសាស្រ្តលេបទឹកដីខ្មែរ និង រំលើងគ្រឹះអរិយធម៌ខ្មែរ របស់យួន ៖ សិក្សាស្រាវជ្រាវ និង បង្ហាញជូនដោយ ៖ ផេង វិសុដ្ឋារ៉ាមុនី

វីធីសាស្រ្តលេបទឹកដីខ្មែរ និង រំលើងគ្រឹះអរិយធម៌ខ្មែរ របស់យួន ៖
សិក្សាស្រាវជ្រាវ និង បង្ហាញជូនដោយ ៖ ផេង វិសុដ្ឋារ៉ាមុនី
-----------------------------------------------------------------------------
1-បំបែកញាតិវង្សស្តេចខ្មែរនិងបន្ថយជំនឿ
2-វិធីលើកបន្តុបមនុស្សលក់ជាតិខ្លួនកាន់អំណាចតាមដំណែង
3-វិធីប្រើគិញសំងាត់ធ្វើការជាមួយពីថ្នាក់ក្រោមរហូតដល់កំពូល
4-វិធីបង្កាត់ពូជសាសន៍ មន្ត្រីកំពូលដល់ប្រជាជនធម្មតា
5-វិធីទិញទឹកចិត្តមន្ត្រីធំរបស់ខ្មែរ ជាលុយ បុណ្យសក្តិ ស្រីស្អាត
6-វិធីអប់រំទ័ពខ្មែរអោយយលថា អំណាច ស្រី ស្រា ជារឿងសំខាន់
7-វិធីកាន់កាប់សេដ្ឋកិច្ចនិងក្តោបក្តប់ទូទាំងប្រទេសជាដង្ហើមរស់របស់ខ្មែរ
8-វិធីគ្រប់គ្រងបច្ចេកវិទ្យាទូទាំងប្រទេស ប្រព័ន្ធទូរស័ព្ទ(កិច្ចការសំងាត់ជាតិ)
9-វិធីបន្សោយវិស័យអប់រំតាមទ្រឹស្តីឡៅសុឺ(ចង់គ្រប់គ្រងនិងដាក់អាណានិគមលើប្រទេសមួយត្រូវធ្វើអោយ
ប្រជាជនរបស់ប្រទេសនេះក្លាយជាមនុស្សល្ងង់ខ្លៅ)
10-វិធីបង្កើតសមាគមន៍តាមខេត្តនីមួយៗ(អនាគតក្លាយជារដ្ឋបាលនយោបាយ)
11-វិធីលំហូរជនជាតិយួនជាជនអន្តោរប្រវេសន៍ខុសច្បាប់និងស្របច្បាប់
12-វិធីសម្បទានដីអោយក្រុមហ៊ុយួន99ឆ្នាំ
13-វិធីពន្យាកំណើត(កាត់បន្ឋយធនធានមនុស្សខ្មែរអោយនៅសល់កាន់តែតិចទៅ)បាត់បង់មនុស្សស្មើនឹងបា
ត់បង់ទឹកដី។
14-វិធីបង្ករជំលោះតាមតំបន់ជាប់ព្រំប្រទល់ដែន
15-វិធីដាក់ថ្នាំគីមីក្នុងចំណីអាហារលក់អោយខ្មែរ
16-វិធីចំណាកស្រុករបស់ប្រជាពលរដ្ខ(មិនបង្កើតការងារអោយគ្រប់គ្រាន់ ប្រាក់ខែថោក)
17-បង្កើតពាក្យ(ពុទ្ធទំនាយ)យួនបង្កើតវាឡើងដើម្បីសង្កត់ផ្លូវចិត្តខ្មែរ
18-វិធីបំបាត់មនសិការ(យុវជនលែងស្គាល់តំលៃជាតិខ្លួន)
19-វិធីពង្វួកស្មារតីយុវជនដោយភាពភ្លើតភ្លឺននិងគ្រឿងស្រវឹង(ស្លាប់ដោយគ្រោះថ្នាក់ចរាចរ)
20-វិធីបំពុលក្នុងវិស័យសាសនា(សង្ឃគិញរបស់យួនបបំផ្លាញតំលៃពុទ្ធសាសនា)
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks