Thursday, August 20, 2015

វិធីនានាក្នុងការតែងនិពន្ធ : ផេង វិសុដ្ឋារ៉ាមុនី

វិធីនានាក្នុងការតែងនិពន្ធ :
- វចនវិធី : ជាវិធីប្រើប្រាស់ពាក្យក្នុងអត្ថបទ ។ ពាក្យពេចន៍ត្រូវប្រើឲ្យស្របតាមស្ថានភាព សង្គមបរិយាកាស តួនាទី ឋានៈ មុខរបរ និងប្រភេទនៃរឿងផងដែរដូចជា ពាក្យពេចន៍របស់កសិករ អាជីវករ មន្ត្រីរាជការ រាជសព្ទ សង្ឃសព្ទជាដើម ។
- រចនាវិធី : ជាវិធីប្រើប្រាស់ឃ្លាល្បះ ដើម្បីឲ្យស្នាដៃឬអត្ថបទរឿងមានសម្រស់ទាក់ទាញអារម្មណ៍បង្កើតបាននូវបរិយាកាសអណ្តែតអណ្តូង រំភើបរីករាយ កើតទុក្ខ ព្រួយបារម្ភ ... ។
- សន្ទេហវិធី : ជាវិធីដែលអ្នកនិពន្ធធ្វើឲ្យអ្នកអានងឿងឆ្ងល់ចង់តាមដានអានបន្តទៀត ។
- បដិវិធី : ជាវិធីដែលអ្នកនិពន្ធប្រើសម្រាប់ធ្វើឲ្យតួអង្គមានទំនាស់វិបត្តិគ្នាខាងពាក្យសំដី កាយវិការ វាចាចិត្ត ។
- វណ្ណនាវិធី : ជាវិធីដែលអ្នកនិពន្ធលើកយកតួអង្គ ព្រឹត្តិការណ៍ ធម្មជាតិ ទេសភាព សកម្មភាព មកពណ៌នារៀបរាប់ឲ្យឃើញច្បាស់ហាក់នៅនឹងភ្នែកស្រស់ៗ ។
- ឧបមានវិធី : ជាវិធីដែលអ្នកនិពន្ធធ្វើការប្រៀបធៀបតួអង្គឬសកម្មភាពតួអង្គនៅក្នុងដំណើររឿងដើម្បីរំលេចនូវរូបារម្មណ៍ ។
- សំវាទវិធី : ជាវិធីដែលអ្នកនិពន្ធធ្វើឲ្យតួអង្គពីរនាក់ឡើងសន្ទនាឆ្លើយឆ្លងគ្នាអំពីបញ្ហាអ្វីមួយ ។
- ឯកវាទវិធី : ជាវិធីដែលគេធ្វើឲ្យតួអង្គមួយរងទុក្ខទោសមានការឈឺចាប់ក្នុងខ្លួន ឬមានវិប្បដិសារីអំពីរឿងអ្វីមួយដោយមានការនិយាយរំលឹកអំពីហេតុភេទឬរឿងរបស់ខ្លួនតែម្នាក់ឯង ។
- វឌ្ឍមានវិធី : ជាវិធីដែលអ្នកនិពន្ធប្រើដើម្បីធ្វើឲ្យដំណើររឿងកាន់តែតងតែងឡើងៗតាំងពីកម្រិតទាបរហូតដល់ខ្ពស់ ។
- ឧបកថាវិធី : ជាវិធីដែលអ្នកនិពន្ធចែកដំណើររឿងជាដំណាក់ៗ ។ មានន័យថា កំពុងតែនិយាយអំពីហេតុការណ៍ត្រង់នេះស្រាប់តែដំណើររឿងត្រូវផ្អាក ហើយចាប់រឿងផ្សេងមកនិយាយវិញម្តង ។
- បុនរុរ្តិវិធី : ជាវិធីតែងកាព្យធ្វើឲ្យផ្ទួនពាក្យសំដីដែលអ្នកនិពន្ធប្រើដើម្បីបញ្ជាក់សកម្មភាពបស់តួអង្គឲ្យកាន់តែជាក់ស្តែងថែមទៀត ។
- ហាសវិធី : ជាវិធីដែលអ្នកនិន្ធប្រើក្នុងដំណើររឿងធ្វើឲ្យអ្នកអានផ្ទុះសំណើចដោយមិនដឹងខ្លួន ។
- ប្រលោមវិធី : ជាវិធីដែលអ្នកនិពន្ធចេះលួងលោម បបោសអង្អែលធ្វើឲ្យអ្នកអានរីករាយរំភើប អណ្តែតអណ្តូងតាមដំណើររឿង ។
- ទារុណវិធី : ជាវិធីដែលអ្នកនិពន្ធចេះធ្វើឲ្យដំណើររឿងមានភាពកម្សត់ព្រាត់ប្រាស និងការធ្វើទុក្ខទោសតួអង្គ ។

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks