Wednesday, February 18, 2015

(ចិត្តប៉ងប្រាថ្នាបុប្ជាកម្ពុជាក្រោម)

(ចិត្តប៉ងប្រាថ្នាបុប្ជាកម្ពុជាក្រោម)
================================
១. រាត្រីដប់ប្រាំកើតសុបិន្តចម្លែក 
ឃើញផ្កាល្អឯករីកស្រស់ម្លេះទេ
ដុះមានតែមួយនៅចុងទន្លេ 
បាសាក់ក្រោមរេកម្ពុជាក្រោម។
២. បុប្ជារីកស្រស់ដុះជាប់សមុទ្រ
ប្រហើរបំផុតក្លិនផ្កាដីក្រោម
ខ្ញុំសែនច្រណែងបុប្ជាឆើតឆោម
ព្រោះកន្លង់ចោមក្រេបរសក្លិនផ្កា។
៣. ខ្ញុំនិស្សិតកម្ពុជាកណ្តាល
សែនមានវាសនាសប្តិឃើញបុប្ជា
កម្ពុជាក្រោម ដូចទេពកញ្ញា
កិន្នរអប្សរាចុះពីសួគ៌ឋាន។
៤. ស្រស់អើយសែនស្រស់សម្រស់ធីតា
បុប្ជាខេមរាសែនស្រស់ភុំផាន
តើធ្វើដូចម្តេចទើបឈោងបេះបាន
បើផ្កាចំណានរីកនៅសែនខ្ពស់។
៥. បានត្រឹមមានភ័ព្ទសុបិន្តឃើញផ្កា
តែគ្មានវាសនានែបនិតរួមរស់
ពេលសុបិន្តខ្លី ផ្កាក៏រីកខ្ពស់
ភ្ជាក់ឡើងស្តាយព្រោះមិនបានបេះផ្កា។
៦. កម្លោះស្វាយជួរដែនដីកោះខែល
សូមផ្សងចិត្តស្នេហ៏តាមខ្សែជលសារ
ទន្លេបាសាក់ប្រាប់ទៅបុប្ជា
ថាចិត្តប្រាថ្នាបុប្ជាកម្ពុជាក្រោម។
៧. សូមទន្លេបាសាក់នំាសម្តី
ទៅប្រាប់ពៅស្រីនៅដែនដីក្រោម
ថារាមគ្មានទេសម្បត្តិចំណោម
មានតែវិជ្ជា នឹងភក្តីស្នេហ៏។
៨. ចិត្តរាម ស ស្មោះកម្លោះថែមទៀត
ស្នេហ៏វប្បធម៌ជាតិនឹងទឹកដីខ្មែរ។
បើស្រីព្រមស័្មគ្ររាមសន្យាថែ
រក្សាចិត្តស្នេហ៏ស្មោះលុះអវសាន។
ភូមិស្វាយជួរ(ស្អាង)រាត្រី១៥កើតខែមាឃត្រូវនឹងខែកុម្ភះឆ្នំា២០១៣
ដោយយុវនិស្សិត ផេង វិសុដ្ឋារ៉ាមុនី

រំដួលព្រែកចិន

រំដួលព្រែកចិន
=========
រំដួលព្រែកចិន ចោលក្លិនឈ្ងុយឈ្ងប់
ប្រហើរលើសលប់ នៅក្បែរដងព្រែក
គ្រាន់តែឃើញភ្លាម ជាប់ចិត្តទាក់ភ្នែក
ដុះជាប់ដងព្រែក ចោលក្លិនឈ្ងុយឈ្ងប់ ។
រៀមជិះកង់កាត់ ក្បែរផ្ការំដួល
អារម្មណ៏ច្រាលជ្រួល ចិត្តចង់តែឈប់
លូកដៃបេះផ្កា ប្រហើរលើសលប់
ចិត្តចង់តែឈប់ បានថ្នមអង្អែល ។
ផ្កាស្នេហ៏ព្រែកចិន ដុះដីស្វាយជួរ
ឈ្មោះថា៖រំដួល ព្រែកចិន កោះខែល
បេះហើយអង្អែល ថ្នមលើដៃរៀម ។
============================
06 April ២០១៤
ផេង វិសុដ្ឋារ៉ាមុនី

ប្រវត្តិរឿងរបស់លោកតាដំបងគ្រញូងថាៈ

ប្រវត្តិរឿងរបស់លោកតាដំបងគ្រញូងថាៈ
កាលដើមឡើយលោកតាដំបងគ្រញូងជារាស្ត្រសាមញម្នាក់ ប្រកបរបរចូលព្រៃកាប់ផ្តៅ ធ្វើតុទូថ្ងៃមួយ លោកតាបានសម្លឹងទៅឃើញដើមរការខ្មៅមួយដើម រួចក៏មានចិត្តចង់កាប់ដើម រកានោះមក សិតធ្វើ ជាដំបងមួយ ក្រោយមកក៏បានសំរេចដូចបំណង ដំបងនោះក្លាយជាដំបងគ្រញូង ខ្មៅមួយមានមហិឫទ្ធិខ្លាំងក្លា ហើយក៏បានវាយសម្លាប់ស្តេចអាណាចក្រកម្ពុជា គឺស្តេចចក្រធារាជ។ ក្រោយពេលការ ប៉ុនប៉ងនោះបានសំរេចហើយ គាត់ក៏បានសម្លឹងទៅលើមេឃ ឃើញមានផ្កាយមាន ពន្លឺយ៉ាងត្រចះ ត្រចង់មួយ ដែលរះអមព្រះច័ន្ទ ក៏បានអោយហោរាគន់គូរឃើញថា លោកដំបងគ្រញូងគ្រប់គ្រង ប្រទេសបានត្រឹមតែ ៧ឆ្នាំ ៧ខែ ៧ថ្ងៃប៉ុណ្ណោះនឹងមានអ្នកមានបុណ្យចូលមកជ្រែករាជ្យជាមិនខាន។
ក្រោយពីព្រះបាទ ចក្រពត្តិ សោយទីវង្គត បានបន្សល់ទុកនូវពូជពង្ស ជាមួយអ្នកម្នាងម្នាក់ ពេលនោះ លោកតាដំបងគ្រញូង ក៏បានបញ្ជាអោយសេនាប្រមូលស្រី្ត ដែលមាន ផ្ទៃពោះទាំងអស់ ទៅសម្លាប់ ចោល តែដោយសារជាអ្នកមានបុណ្យ បុត្រដែលជាពូជពង្សស្តេច ចក្រពត្តិ នេះមិនបានស្លាប់នោះទេ។ ដោយអាមាត្របានយកឈើ ចាក់ចំផ្ទៃពោះអ្នកម្នាង ឃើញបុត្រក្នុងពោះ ដុតមិនឆេះ ក៏បាន ឆ្កឹះចេញហើយយក នោះទៅប្រគេនព្រះសង្ឃក្នុងវត្តមួយ។ គួរអនិច្ចាក្មេងនោះត្រូវភ្លើង ឆេះរួញដៃ រួញជើង ដើរមិនរួច ព្រះសង្ឃក៏ដាក់ឈ្មោះថាចៅព្រហ្មកិល ពេលគេមានអាយុ ៧ឆ្នាំ ៧ខែ ៧ថ្ងៃ ព្រះបាទ ដំបងគ្រញូង បានសម្លឹងឃើញតារាមួយ រះមានពន្លឺត្រចេះត្រចង់ទើបអោយ ហោរាទាយ ម្តងទៀត ហោបានទាយថា អ្នកមានបុណ្យជាបុត្រាកំពុងតាមជ្រែករាជ្យ។ តាដំបងគ្រញូងក៏បានបញ្ជាអោយអាមាត្រប្រមូលក្មេងៗ ដែលមានអាយុ ៧ឆ្នាំ ៧ខែ ៧ថ្ងៃ មកធ្វើបុណ្យនៅទីលានអង្គរ ដើម្បីសម្លាប់។
កាលនោះចៅ ព្រហ្មកិល បានធ្វើដំណើរដោយរំកិល មកលេងនៅក្នុងបុណ្យនោះដែរ តែដោយហត់ពេក ក៏បានសំរាក នៅពាក់កណ្តាលផ្លូវក្រោមដើមឈើមួយ ពេលនោះទេវតាក៏បាននិមិត្តជាតាចាស់ស្លៀក ពាក់ ស ជិះសេះ ស ស្ពាយបង្វេចពីយកមកផ្ញើចៅព្រហ្មកិល ហើយក៏រលាយខ្លួនបាត់ ដោយចង សេះ និងជើងចៅ ព្រហ្មកិល សេះនោះក៏បានអូសចៅព្រហ្មកិល ធ្វើអោយជើងដែលក្ងិញក្ងង់នោះ បាន រលា ត្រង់ ដោយ ឃើញស័ក្កិសិទ្ធិដូច្នេះ ចៅព្រហ្មកិល ក៏បានយកខ្សែសេះមកចងនៅដៃ ដៃក៏រលា ត្រង់ដូចមនុស្សធម្មតា ហើយក៏លាបង្វិចឃើញសុទ្ធតែម្ហូមអាហារសួគ៌ ក៏ហូបឆ្អែត រួចក៏លាបង្វិចមួយ ទៀត ឃើញសម្លៀក បំពាក់សួគ៌ ហើយក៏យកមកស្លៀកពាក់ បន្ទាប់មកឡើងជិះសេះស សេះនោះក៏ហោះសំដៅទៅ កន្លែង ប្រារព្វពិធីបុណ្យ ដោយហោះឆ្វែលព័ទ្ធសីមាបីជុំ ពេលនោះ តាដំបងគ្រញូង ក៏បានគ្រវែងដំបងសក្កិសិទ្ធគប់អ្នកមានបុណ្យ តែមិនដូចប្រាថ្នាឡើយដំបងនោះក៏បានធ្លាក់ចូលព្រៃបាត់ទៅ។ក្រោយមក ចៅ ព្រហ្មកិលក៏បានធ្វើឃាតលោកតាដំបងគ្រញូង ហើយឡើងគ្រងរាជ ដោយដាក់ព្រះនាមថា ព្រះបាទ ព្រហ្មកិល ឬព្រះបាទពញ្ញាក្រែក ហើយព្រៃដែលដំបងរបស់លោកតាដំបងគ្រញូងបាត់នោះ ក៏មាន ប្រជាជនរស់នៅច្រើនទៅៗ ហើយបានហៅកន្លែងនោះតៗគា្នថា (ខេត្តបាត់ដំបង)រហូតមកដល់សព្វថ្ងៃ

នេត្រាស្រវាំងបាំងនិងសម្រស់

នេត្រាស្រវាំងបាំងនិងសម្រស់
សោភ័ណឥតខ្ចោះសោភាពេកក្រៃ
សម្បុរ-សក្បុសស្បែកនោះទន់ល្មើយ
 សាច់ឃើញសរសៃរខៀវនៅខាងក្នុង.
ក្រមុំលាក់ខ្លួនពួនតុបតែងកាយ
សរសើរអ្នកម្ដាយមានកូនស្អាតម្លឺង
 ថ្ងៃណាមានលុយគិតចូលដណ្ដឹង
ស្ដីពៅព្រលឹងធ្វើជាប្រពន្ធ.
ក្រឡេកមើលជាក់ភ្ញាក់ព្រឺទាំងកាយ
 ចុមយក្សព្រះអើយស្អាតអីយ៉ាងហ្នឹង
 ជាកូនទេវតាឬកូនមនុស្សយើង
សាច់អោយសភ្លឹងចង្កេះរាវសាយ.
មើលហើយមើលទៀតឈ្លៀតលួចញញឹម
 ដកដង្ហើមធំព្រោះតែនឹកស្ដាយ លួចសួរមិត្តភ័ក្រ
គេថាមេម៉ាយ ម្នាក់ទៀតខែក្រោយគេចូលរោងការ.

ខ្ញុំគិតថា ខ្មែរមាន៣ក្រុម​៖

ខ្ញុំគិតថា ខ្មែរមាន៣ក្រុម
១ ខ្មែរមានព្រលឹង (ពួកខ្មែរអ្នកជា ស្រលាញ់សច្ចះ យុត្តិធម៍) ។
២ ខ្មែរស្លុាប់ព្រលឹង ឬ លោះព្រលឹង (ពួកខ្មែរហៃអើ ពូកែអែបអបឡេងឡឺម)។
៣ ខ្មែរបាត់ព្រលឹង (ពួកខ្មែរដែលគិតតែពីរផលប្រយោជន៏ផ្ទាល់ខ្លួន)៕

យុត្តិធម៍ គឺជាពាក្យសក្កិសិទ្ធ

យុត្តិធម៍ គឺជាពាក្យសក្កិសិទ្ធ ក៏ព្រោះតែពាក្យនេះហើយបានធ្វើឲ្យមនុស្សហ៊ានបូជាជីវិតដើម្បីបុព្វហេតុត្រឹមត្រូវរបស់ពួកគេ ៕
យុត្តិធម៍ចែកចេញជាបី
១ យុត្តិធម៍ក្នុងការផ្ដោះផ្ដូរ មនុស្សសុខចិត្តផ្ដោះផ្ដូរវត្ថុពីរជាមួយគ្នាដោយពួកគេគិតថាវត្ថុទាំងពីរមានតំលៃប្រហាក់ប្រហែលគ្នា៕
២ យុត្តិធម៍ក្នុងការបែងចែក យើងបែងចែកវត្ថុទៅឲ្យអ្នកដែលត្រូវបានចំណែក ត្រូវតែប្រកាន់នូវគោលការណ៏ស្មើៗគ្នា ៕
៣ យុត្តិធម៍ក្នុងការបង្រ្កាប យើងចាប់ជនល្មើសដាក់គុកដើម្បីស្វែងរកយុត្តិធម៍ ៕

អនិច្ចា!សម្តេចសង្ឃ ហួត តាត

អនិច្ចា!សម្តេចសង្ឃ ហួត តាត
បទកាកគតិ
១. សម្តេចហួតតាត ព្រះកាយស្អាតបាត ចរិយាសមរម្យ
វិជ្ជាខ្ពង់ខ្ពស់ កេរឈ្មោះភិរម្យ ទំាងស្តេច លោកធំ 
គោរពចេស្តា។
២. ពេលអន្តរកប្ប ប៉ុលពតសម្លាប់ មិនដឹងទីណា
សិស្សគណសោកស្តាយ អង្គុយសោកា រកទីមរណា
មិនឃើញសោះឡើយ។
៣. ហេតុមានកម្មផល អតីតមកផ្តល់ ទាន់ជាតិនេះហើយ
មិនអាចគេចផុត អោយរួចសៈស្បើយ កម្មតាមកៀកកើយ
ដល់កាយសម្តេច ។
៤. អនិច្ចា!ម្លេះ វិជ្ជាចំណេះ ខ្ពង់ខ្ពស់សម្រេច
ស្នាព្រះហស្ថច្រើន ជួយសង្គមស្រេច ទុកក្បួនចែងចាត់
អប់រំកូនខ្មែរ ។
៥. តែផលចុងក្រោយ សម្តេចទ្រង់សោយ ទុក្ខកម្មឥតល្ហែ
នេះឬលទ្ធផល អ្នកប្រាជ្ញសង្ឃខ្មែរ ជួយជាតិរាស្រ្តខ្មែរ
ផលបានជាទុក្ខ ។
៦. អ្នកប្រាជ្ញទីទៃ សុគតមានន័យ គេរៀបចំទុក
រៀបចំបុណ្យថ្វាយ ឧទ្ទិសទំនុក ថ្វាយព្រះភ្លើងភ្លុក
ឆ្លងបុណ្យរាប់យប់។
៧. តួយ៉ាងសម្តេច ល្វីឯមសង្ឃស្តេច ជួនណាតបណ្ឌិត
និលទៀង អ៊ុម ស៊ូ សុគតន័យពិត កត្តិយសប្រណីត
គេរៀបបុណ្យថ្វាយ ។
៨. កម្មអ្វី សម្តេច ហួត តាតបណ្ឌិត កម្មកើនកិតកាយ
សុគតគ្មានន័យ គ្មានព្រះភ្លើងថ្វាយ សមសក្តិសុះសាយ
សមវិជ្ជាខ្ពស់ ។
៩. សូមបុណ្យអក្ខរា កើតពីប៉ាកា ចាពីនាមឈ្មោះ
សោកស្តាយសម្តេច ហួត តាតរងគ្រោះ ជូនបុណ្យចំពោះ
សូមអោយផុតកម្ម ។
បញ្ជាក់ៈ ល្បៈទី១ ទី២ ទី៣ គឺនិពន្ធដោយព្រឹទ្ធាចារ្យអតីតសាស្រ្តាចារ្យ លី សុវីរ ដកស្រង់ចេញពីក្នុងសៀវភៅ ព្រះរាជប្រពៃណីព្រះមហាក្សត្រ និង សម្តេចព្រះសង្ឃរាជ។ ចាប់ពីត្រឹមល្បៈទី៤ មកគឺនិពន្ធបន្ថែមដោយខ្ញុំព្រះករុណាខ្ញុំបាទ៖ ផេង សុខវ៉ាន់ដា ។ រាជធានីភ្នំពេញ , ថ្ងៃទី ២២ ខែ មេសា ឆ្នំា ២០១២
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា
និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

ភ័ព្ទព្រេងនិស្ស័យស្នេហ៏ចៃដន្យ!!!!!

ភ័ព្ទព្រេងនិស្ស័យស្នេហ៏ចៃដន្យ!!!!!
-------------------------------------------------
១. ភ័ព្ទព្រេងសំណាងរៀមពុំនឹកស្មាន
បានជួបកល្យាណនៅសណ្ឋាគារ
ក្បែរផ្សារដើមគរ ស្រីស្រស់សោភា
យើងបានស្គាល់គ្នា ដោយនិស្ស័យស្នេហ៏ ។
២. ពេលឃើញស្រីភ្លាមរៀមលួចគួចចិត្ត
ប្រាថ្នាស្នេហ៏ស្និទ្នមកថ្នាក់ថ្នមថែ
ជាម្ចាស់បេះដូង ជីវិតរៀមដែរ
នឹកទៅដល់ម៉ែ អោយចូលដណ្តឹង ។
៣. គន់ហើយគន់ទៀតឆ្លៀតលួចញញឹម
វង្សភ័ក្រពព្រឹម ស្រស់ស្អាតម្លឹងៗ
សម្លេងទន់ស្រួយ ភ្នែករិតបន្តឹង
រៀមលួចសម្លឹង ដោយចិត្តស្នេហា ។
៤. លើកដៃបួងផ្សងអធិដ្ឋានថាៈ
បើស្រស់ជីវ៉ា ពិតគូរៀមរ៉ា
វាសនាកំណត់ ព្រហ្មលិខិតចារ
ជោគជ័យស្នេហា បណ្ឌិតទំាងទ្វេ ។
៥. សុំលេខទូរស័ព្ទ បានដូចបំណង
ទំាង Facebook ផងនិងទំាង Email
ស្រាប់បានជោគជ័យ ស្រីថា ok
គ្រាន់រាប់អានគ្នា បំណាច់បានស្គាល់ ។
៦. ម្ចាស់ថ្លៃអើយ! ស្អាតហើយចិត្តល្អ
រៀមសែនត្រេកអរ សុំធ្វើប្អូនធម៌
រំភើបដួងចិត្តទ្រូងរៀមញាប់ញ័រ
បំណាច់បានស្គាល់" ជូនឯកសារស្រី" ។
៧. ប្រវត្តិសាស្រ្តជាតិ ព្រំដែន និង ច្បាប់
ឯកសារសាស័ព្ទពិស្តារជូនស្រី
ជាចំណងដៃដោយចិត្តមេត្រី
អូនវាចារស្តី" អរគុណបងណាស់ " !!!!! ។
=========================================
រឿងពិតនៅថ្ងៃ សៅរិ៏ ទី ២១ ខែមិថុនា ឆ្នំា ២០១៤
នៅក្នុងសណ្ឋាគារមួយក្បែរផ្សារដើមគរ រាជធានីភ្នំពេញ
ដោយចៃដន្យ និស្ស័យស្នេហ៏ កម្រមាន!!!!!
ដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

និស្ស័យស្នេហ៏

និស្ស័យស្នេហ៏
------------------
I. ពេលឃើញស្រីភ្លាមរៀមលួចគួចចិត្ត
 ប្រាថ្នាស្នេហ៏ស្និទ្នមកថ្នាក់ថ្នមថែ
ជាម្ចាស់បេះដូង ជីវិតរៀមដែរ
 នឹកទៅដល់ម៉ែ អោយចូលដណ្តឹង ។
II. គន់ហើយគន់ទៀតឆ្លៀតលួចញញឹម
 វង្សភ័ក្រប៉ប្រិម ស្រស់ស្អាតម្លឹងៗ
សម្លេងទន់ស្រួយ ភ្នែករិតបន្តឹង
 រៀមលួចសម្លឹង ដោយចិត្តស្នេហា ។
III. លើកដៃបួងផ្សងអធិដ្ឋានថាៈ
 បើស្រស់ជីវ៉ា ពិតគូរៀមរ៉ា
វាសនាកំណត់ ព្រហ្មលិខិតចារ
ជោគជ័យស្នេហា បណ្ឌិតទំាងទ្វេ ។
IV. សុំលេខទូរស័ព្ទ បានដូចបំណង
ទំាង Facebook ផងនិងទំាង Email
ស្រាប់បានជោគជ័យ ស្រីថា ok
គ្រាន់រាប់អានគ្នា បំណាច់បានស្គាល់ ។
V. ម្ចាស់ថ្លៃអើយ! ស្អាតហើយចិត្តល្អ
 រៀមសែនត្រេកអរ សុំធ្វើប្អូនធម៌
រំភើបដួងចិត្តទ្រូងរៀមញាប់ញ័រ
 បំណាច់បានស្គាល់" រៀមខ្ជាប់និស្ស័យ" ។
-------------------------------------------------
ដោយ៖  ផេង វិសុដ្ឋារ៉ាមុនី រាជភក្តីស្មោះស្នេហ៏

ជើងភ្នំស្អាង !!! (លំនំាបទជើងភ្នំសំពៅ)

ជើងភ្នំស្អាង !!!
(លំនំាបទជើងភ្នំសំពៅ)
>>>>>>>>>>>>>>
(ប). ផ្ទះអើយផ្ទះអូននៅក្បែរភ្នំស្អាង
រៀមមានសំណាងបានអូននំាទៅ
ដល់ផ្ទះអូនទំាងអាធ្រាតយប់ជ្រៅ
អូននំាបងទៅ ជួបជុំញាតិស្រី ។
(ស). មែនហើយបងអ្ហើយ អូនចំាទំាងអស់
រូបបងកម្លោះ មិនហ៊ានស្រដី
នៅឡើយអ៊ឹមអៀនពាក្យស្នេហ៏ភក្តី
ផ្ទះអូនផ្ទាល់ដី នៅក្បែរភ្នំស្អាង ។
(ប). ឱ!ជើងភ្នំស្អាង ឆ្នំាប្រលងបាក់ឌុប
ទំាងកណ្តាលយប់ រៀមត្រកងបី
ថើបថួនថ្នាក់ថ្នម បងលែងភ័យស្រី
ផ្តោះផ្តងសំដី លែបខាយស្នេហ័អូន ។
(ស). បងអើយអូនសែនរសើបពេញប្រាណ
ហត្ថាបងបាន ស្ទាបភ្លៅស្រឡូន
បងអង្អែលសព្វគ្រប់លើប្រាណអូន
សាច់សល្អសូន្យ បងពោលសរសើរ ។
(ប+ស). ស៊ូស្លាប់ពាន់ជាតិ យើងមិនឃ្លាតគ្នា
យើងពីរអង្គារ សូមរួមដំណើរ
លើផ្លូវស្នេហា ដ៏ល្អប្រសើរ
ជីវិតយើងដើររួមគ្នាតែមួយ ។
-------------------------------------------
ដោយៈ ផេង វិសុដ្ឋារ៉ាមុនី
អតីតសិស្សវិទ្យាល័យហ៊ុនសែនស្អាង

សម្លេងភ្លេងការក្នុងក្តីសុបិន

សម្លេងភ្លេងការក្នុងក្តីសុបិន 
.....................................................
I. ឱ!សម្លេងភ្លេងការអើយខ្ញុំស្រម៉ៃ 
ថាបានស្រីថ្លៃមកសំពះផ្ទឹម
នៅមុខមេបា ទំាងភ័ក្រញញឹម 
ប្រែអស់សង្ឃឹម ឃ្លាតក្តីស្រម៉ៃ ។
II. កាលពីនៅរៀន ស្រីស្បថសច្ចា
ថាស្មោះរៀមរ៉ា ណ៎ាប្រុសថ្លើមថ្លៃ
នៅក្នុងថ្នាក់រៀនបណ្តុះនិស្ស័យ
ឥលូវចរណៃនាងប្រែចិន្តា ។
III. ស្នេហ៍ស្រីថាស្មោះទុកនៅឯណា
ស្រីក្បត់ស្នេហា ស្រវ៉ាដុល្លា
រត់តាមប្រុសថ្មី ដោះដៃរៀមរ៉ា
ឃើញគេសង្ហារ មានឡានទំនើប ។
IV. បងជាប្រុសអ្នកក្រត្រ ដ រស់
គ្មានទ្រនំខ្ពស់ ផ្គាប់ចិត្តស្រីឡើយ
មានត្រឹមតែចិត្តស្មោះនិងត្រើនត្រើយ
បានស្រីតោះតើយ ព្រងើយនិងបង ។
ស្វាយជួរ ព្រែកចិន, ១២ តុលា ២០១៤
.......................................................................
ដោយៈ ផេង វិសុដ្ឋារ៉ាមុនី

សម្រែកនិស្សិតខ្មែរ

សម្រែកនិស្សិតខ្មែរ
=================
១. យុវជនខ្មែរអើយកុំភ្លេចភ្លំាង 
សិល្បះរណំាងនៃវប្បធម៌ជាតិ
ជាមរតក៌ខ្មែរយើងកុំចង្អៀត 
កុំក្បត់វិវាទទាស់នឹងកេរខ្មែរ។
២. វប្បធម៌ តន្រ្តី ចម្រៀងបរទេស
ហូរចូលដូចព្យុះយ៉ាងច្រើនក្រាស់ក្រែល
គួរយើងយុវជន កុំប៉ោឡែ
ខំសិក្សា ថែវប្បធម៌កុំរវាត។
៣. អាយ៉ៃ យីកេ មហោរីច្នៃ
កន្រ្ទឹម ប្របកៃ បាសាក់ថែមទៀត
ចាបីដងវែង កាព្យ យើងត្រូវឆ្លៀត
ស្បែកធំ កេរជាតិ ភ្លេងប្រពៃណី។
៤. សំពត់ខើតខ្លី ច្រៀងញាក់ឌីស្កូ
ហ្គីតា សូឡូ ចូលខ្មែរគ្រប់ទី
កន្រ្ទាក់អារម្មណ៏ រំា ញាក់គ្រវី
បុរស នារី ត្រូវដឹងអោយជាក់។
៥. យុវជនខ្មែរអើយ សូមប្រែចិត្ត
កុំទំនើងផិត ត្បិតយើងពូជអ្នក
ឈាមជាតិអង្គរ រន្ទឺល្បីជាក់
កុំអោយបាត់ធ្លាក់បាត់បង់កត្តិយស។
៦. សត្សវត្ស ២១ រញ្ជួយសាកល
វប្បធម៌សាកល សន្តិភាពខ្ពស់
ជាយុគ Internet សាបពង្រោះ
យុវជន ជ្រោងជ្រោះវប្បធម៌អោយជាប់ ។

បាត់សំណព្វចិត្ត

បាត់សំណព្វចិត្ត
........................
បាត់សំណព្វចិត្តពីខ្សែហ្វេសប៊ុក
ខានបានជួបមុខ ខានបានឆ្លើយឆ្លង
ស្រណោះសំដីដែលធ្លាប់អូនបង
ឥលូវនួនល្អង បាត់ទៅណាហើយ???
ម្ចាស់ចិត្តអូនអ្ហើយលឺបងហៅទេ
ម្តេចក៏មាសមេ នាងមិនព្រមឆ្លើយ
តើអូនខឹងបង រឿងអ្វី?ត្រើនត្រើយ
បានអូនកន្តើយ ឈប់លេងហ្វេសប៊ុក ។

អូន គឺជាដង្ហើមជីវិតបង

អូន គឺជាដង្ហើមជីវិតបង
------------------------
I. អូនគឺជាដង្ហើមជីវិតបង 
បើគ្មាននួនល្អងបងពិតជាក្ស័យ
ព្រោះអូនជាដង្ហើមស្នេហ៍និស្ស័យ
 កែវស្រស់ចរណៃម្ចាស់បេះដូងបង ។
II. ម្ចាស់ជីវិតបងនួនល្អងនេះហើយ
 សូមកែវត្រាណត្រើយជ្រាបណ៎ាស្នេហ៍ស្នង
ជាតិនេះស៊ូក្ស័យស្ម័គ្រតែនួនល្អង
 មិនឡើយបែខ្នងដោះដៃចោលស្រី ។
III. វាសនាកម្រិតព្រហ្មលិខិតចារ 

បងនិងជីវ៉ាពិតគូមេត្រី
បានជាជាតិនេះលោកប្រោសប្រណី

 អោយបងនឹងស្រីមាននិស្ស័យគ្នា ។
IV. សម្បថបងស្បថមេឃដីសាក្សី 

ថាពិតស្នេហ៍ស្រីលុះក្ស័យជន្មា
បើបងក្បត់សំដី ក្បត់ពុំងារ

 អោយរន្ទះមា បាញ់កណ្តាលថ្ងៃ ។ចប់។
-----------------------------------------------------
ដោយៈ ផេង វិសុដ្ឋារ៉ាមុនី រាជភក្តីស្មោះស្នេហ៍

អត្ថបទបែបប្រវត្តិសាស្រ្ត

អត្ថបទបែបប្រវត្តិសាស្រ្ត កាលបើអ្នកនិពន្ធបញ្ចេញទស្សនៈខ្លួនឯងច្រើនពេក ហើយបង្កប់ដោយចិរិកជាតិនិយមហួសហេតុ នោះពិតជាពិបាករកការគាំទ្រពីមិត្តអានណាស់។ ព្រោះថា មនុស្សម្នាក់ៗរមែងមានទស្សនៈរៀងៗខ្លួនមិនដូចគ្នានៅក្នុងសង្គមប្រជាធិបតេយ្យពោរពេញដោយពុទ្ធិ។ ដូចនេះ ការសរសេរមានពីរប្រភេទគឺប្រភេទ Fact និងប្រភេទ Opinion ហើយទាំងពីរនេះក៏ខុសគ្នាខ្លះដែរទៅនឹងអត្ថបទ Creating Writing (កំណាព្យ ចម្រៀង ប្រលោមលោក.....) ដែរ។ Creating Writing ផ្តោតលើការកម្សាន្តច្រើន តែ៏ក៏មានបង្គប់ន័យអប់រំ និងផ្តល់ព័ត៌មានខ្លះដែរ។
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks