Sunday, February 15, 2015

សុំអូនរងចំា.........កុំបែកចិត្ត !

 សុំអូនរងចំា.........កុំបែកចិត្ត !
--------------------------------
  ១.  គយគន់រូបថតស្រីក្នុង Facebook                    
រៀមខំ Save ទុករូបកន្និដ្ឋា
       គ្រាន់បានមើលភ័ក្រ នឹកអនុស្សា                
 គ្រាវ័យកុមារ ធ្លាប់រត់ប្រឡែង ។
 ២. សម្រស់ធម្មជាតិ សែនស្រស់អស្ចារ្យ            
  ដូចទេពធីតាសួគ៌លើភពផែន
       គន់ទៅដើមទ្រូង ពើងហាប់ពេញណែន      
   ពេញស្រុកខ្មែរសែនស្រស់គ្មានស្រីផ្ទឹម ។
 ៣. សក់វែងអន្លាយ សាយដល់ត្រគាក                
 ថ្ពាល់ខួច ត្រចៀកវែង ភ័ក្រញញឹម
      សាច់ ស សែនសមរួសរាយប៉ប្រិម                
 រៀមតែងសង្ឃឹម បានកែវជាគូរ ។
៤.  ស្រស់ហើយស្អាតទៀត រៀមទ្រំាម្តេចបាន  
  រាល់ថ្ងៃព្រួយខាន ខ្លាចស្រីមិនស៊ូ
      នៅរងចំាយកបងជាគាប់គូរ                 ​        
ព្រោះវេលាយូ ទម្រំារៀនចប់  ។
៥.  រៀមសូមអង្វរ ចិត្តកែវកន្និដ្ឋា                      
 ទោះយូប៉ុណ្ណា ស្រីកុំធន់ថប់
     សុំរងចំាបង លុះទីបញ្ចប់                            
  យ៉ាងយូរៀនចប់បណ្ឌិត ណា៎ស្រី  ។  
៦.  ស្រីជឿចិត្តបងទៅ មិនខុសឡើយ                  
មិនក្បត់ត្រាណត្រើយ  លេបសំដី
      ព្រោះបេះដូងបង មានតែពៅស្រី                
ជាម្ចាស់បុរីស្នេហ៍ក្នុងបេះដូង  ។
-------------------------------------------
    រាជធានីភ្នំពេញ     ១៥  កុម្ភៈ   ២០១៥    
 ដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks