Friday, October 21, 2016

អំពី : លោក​វ៉ា​ន់ ឌី​កា​អុ​ន អ្នកវិភាគ​អក្សរសិល្ប៍​និង​សង្គម​

លោក​វ៉ា​ន់ ឌី​កា​អុ​ន អ្នកវិភាគ​អក្សរសិល្ប៍​និង​សង្គម​មាន​ទំនាស់​ប៉ះទង្គិច​ជាមួយនឹង​របប​នយោបាយ ​ជាតិ​ទៅ​រស់នៅ​បារាំង​បាន​សិទ្ធិ​ជា​ជនភៀសខ្លួន​នយោបាយ

ដោយ ៖ សំ សុភារិន្ទ   
ថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០១៥ ម៉ោង ១៣:៣៨   (14-05-2015 13:38)
យោង​តាម​សៀវភៅ «​អក្សរសិល្ប៍​ខ្មែរ​សតវត្ស​ទី​២០» លើក​ឡើង​ឱ្យ​ដឹង​ថា លោក​វា​៉​ន់ ឌី​កា​អុ​ន កើត​នៅ​ថ្ងៃ​ទី​១៩ មិថុនា ឆ្នាំ​១៩៤២ នៅ​ក្រុងភ្នំពេញ ។ លោក​បាន​បំពេញវិជ្ជា​នៅ​សាលា​បឋម​សិក្សា​និង​មធ្យមសិក្សា​ក្នុង​ ក្រុងភ្នំពេញ ។

បន្ទាប់​ពី​បាន​ប្រលង​ជាប់​មធ្យមសិក្សា​ប​ត្រលោក​ វ៉ាន់ ឌី​កា​អុ​ន បាន​ចូល​រៀន​នៅ​មហាវិទ្យាល័យ​គរុកោសល្យ ហើយ​បាន​ទទួល​តំណែង​ជា​សាស្ត្រាចារ្យ​ភាសា​បារាំង​នៅ​អនុ​វិទ្យាល័យ​ព្រៃ​ នប់​ក្នុង​ខេត្តកំពត នា​ឆ្នាំ​១៩៦៦ ។ នៅ​ឆ្នាំ​១៩៦៨ លោក​បាន​មក​ធ្វើការ​ជា​អ្នកនិពន្ធ​កាសែត​បារាំង Cambodge ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ចៅ សេង ជា​ឥស្សរជន និង​រដ្ឋមន្ត្រី​មាន​ឥទ្ធិពល​របស់​សម្តេចព្រះ​នរោត្តម សីហ​នុ ក្នុង​សម័យ​សង្គមរាស្ត្រនិយម ។ នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ លោក​ទទួល​តួនាទី​ជា​ចាងហ្វាង​រង​នៃ​ទីភ្នាក់ងារសារព័ត៌មាន​ខ្មែរ (AKP) ។

នៅ ​ឆ្នាំ​១៩៦៩ លោក​វា​៉​ន់ ឌី​កា​អុ​ន បាន​ទទួល​តំណែង​ជា​លេខាធិការ​នៃ​កិច្ចការ​នយោបាយ​នៅ​ក្រសួងអប់រំជាតិ ។ នៅ​ឆ្នាំ​ដដែល​លោក​បាន​សហការ​ជាមួយ​មិត្ត​ដែល​មាន​ជំហរ និង​គំនិត​នយោបាយ​ដូច​គ្នា បង្កើត​កាសែត​ភាសា​បារាំង​មួយ​មានឈ្មោះ​ថា «Le Courrier Phnompenhnois» ។ នៅ​ឆ្នាំ​១៩៧០ លោក​បាន​ទទួល​ការ​តែងតាំង​ជា​ចាងហ្វាង​នៃ «​ទីភ្នាក់ងារសារព័ត៌មាន​ខ្មែរ (AKP) ជា​ចាងហ្វាង​រង​ព្រឹត្តិ​ប័ត្រ​ចតុម្មុខ និង​ជាទី​ប្រឹក្សា​កាសែត​មហា  ជន ។ ទន្ទឹម​នឹង​មុខងារ​ទាំងនេះ លោក​បង្រៀន​ទស្សនវិជ្ជា​នៅ​វិទ្យាល័យ ធំ​ៗ​ពីរ​នៅ​ក្រុងភ្នំពេញ ។

លោក ​វ៉ា​ន់ ឌី​កា​អុ​ន បាន​មក​បន្ត​វិជ្ជា​ផ្នែក​ឧត្តម​សិក្សា​នៅ​ប្រទេស​បារាំង នា​ឆ្នាំ​១៩៧២ ហើយ​បាន​ត្រឡប់​មក​ភ្នំពេញ​វិញ​នៅ​ឆ្នាំ​១៩៧៤​។ លោក​បាន​បន្ត​ការ​ស្រាវជ្រាវ​រហូត​ដល់​ឆ្នាំ​១៩៧៥ ដោយ​បាន​បោះពុម្ពផ្សាយ​នូវ​សិក្សា​កថា​មួយ​ចំនួន ។

លោក​វា​៉​ន់ ឌី​កា​អុ​ន បាន​រួច​ជីវិត​ពី​សម័យ​ខ្មែរក្រហម ហើយ​បាន​ចូល​ទៅ​ជា​សមាជិក «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» ដែល​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២ ធ្នូ ឆ្នាំ​១៩៧៨ ។ ដោយ​មាន​ជំនួយ​ពី​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​កងកម្លាំងប្រដាប់អាវុធ​ប្រជាជន​ខ្មែរ ក្រោម​ការ​ដឹកនាំ​របស់ «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» បាន​វាយ​ផ្តួលរំលំ​របប​ខ្មែរក្រហម​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​៧ មក​រា ១៩៧៩ ។ នៅ​ឆ្នាំ​១៩៨១ លោក​វ៉ា​ន់ ឌី​កា​អុ​ន បាន​ទទួល​ការ​តែងតាំង​ជាទី​ប្រឹក្សា​រដ្ឋ ។ នៅ​ឆ្នាំ​ដដែល​នោះ​លោក​បាន​បង្កើត​វិទ្យាស្ថាន​សង្គម​សាស្ត្រ ក្នុង​គោលដៅ​សិក្សា​បែប​វិទ្យាសាស្ត្រ​ពី​សង្គម និង​នយោបាយ ហើយ​លោក​បាន​ដឹកនាំ​វិទ្យាស្ថាន​នេះ​រហូត​ដល់​ឆ្នាំ​១៩៨៩ ។ អ្នក​ស្រាវជ្រាវ​បរទេស​នានា​ដែល​មក​ទស្សនា​ស្រាវជ្រាវ​នៅ​កម្ពុជា​តែងតែ​ សាកសួរ និង​ធ្វើ​គារវកិច្ច​ចំពោះ​លោក​វា​៉​ន់ ឌី​កា​អុ​ន ជា​និច្ច ហើយ​អ្នក​ទាំងនេះ​ស្គាល់​ម្យា​៉​ង​ថា លោក​ជា​បញ្ញវន្ត​មួយ​រូប​ក្នុង​របប​ថ្មី ហើយ​ម្យា​៉​ង​ទៀត​លោក​តំណាង​ចរន្ត​ទំនើប​និយម​ក្នុង​រដ្ឋអំណាច និង​បក្ស ។
ដោយ ​មាន​ទំនាស់​នឹង​រដ្ឋាភិបាល និង​មជ្ឈិមបក្ស​កម្ពុជា​, លោក​វ៉ា​ន់ ឌី​កា​អុ​ន បាន​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ ហើយ​ទទួល​សិទ្ធិ​ជា​ជនភៀសខ្លួន​នយោបាយ ។

សព្វថ្ងៃ​លោក វ៉ា​ន់ ឌី​កា​អុ​ន ធ្វើការ​ជា​អ្នក​សារព័ត៌​មាននៅ​វិទ្យុ​បារាំង​អន្តរជាតិ​ក្នុង​កម្មវិធី​ ភាសា​ខ្មែរ (Radio France International RFI) ដោយ​លោក​មាន​ឯកទេស​ផ្នែក​សិក្សា​វិភាគ​អក្សរសិល្ប៍​ខ្មែរ និង​វិភាគ​សៀវភៅ​ចេញ​ថ្មី​ផ្នែក​នយោបាយ​-​សេដ្ឋកិច្ច​-​សង្គម ។​ល​។ ទន្ទឹម​នឹង​កិច្ចការ​ប្រចាំ​ថ្ងៃ​ដើម្បី​ដោះស្រាយ​ជីវភាព លោក​វ៉ា​ន់ ឌី​កា​អុ​ន បូជា​ពេលវេលា​ទំនេរ​លើ​សំ​ណេ​រ និង​ការ​ស្រាវជ្រាវ ។

អាស្រ័យ ​ដោយ​លោក​វ៉ា​ន់ ឌី​កា​អុ​ន ស្គាល់​និង​បាន​រស់នៅ​ក្នុង​របប​រដ្ឋ​បួន ធំ​ៗ​នៅ​ស្រុក​ខ្មែរ ទាំងនេះ​គឺជា​បទ​ពិសោធន៍​សំខាន់​នាំ​ឱ្យ​លោក​ផលិត​បាន​ស្នាដៃ​ជា​សំ​ណេ​រ​ មួយ​ចំនួន ហើយ​លោក​សរសេរ​និក្ខេបបទ​មួយ ក្រោម​ការ​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ Pierre Richard Feray នៅ​សាកលវិទ្យាល័យ Nice ដែល​មាន​ប្រធានបទ «​ប្រទេស​កម្ពុជា និង​ផលវិបាក​ក្នុង​ការ​ចូលរួម​រស់​ក្នុង​ពិភពលោក​ទំនើប​» (Le Cambodge et ses difficultés d’insertion au monde moderne) ។

ស្នាដៃ សំខាន់​ៗ​របស់​លោក​វ៉ាន់ ឌី​កា​អុ​ន
-​សង្គម​សក្តិភូមិ​ខ្មែរ​នៅ​ក្នុង​រឿង «​ទុំ​ទាវ​» ភាគ​១ ភ្នំពេញ ១៩៧១ ។
-​ក្បួន​ចិត្តសាស្ត្រ សិក្សា​កថា ភ្នំពេញ ១៩៧៣ ។
-​វិភាគទាន​នៃ​ការ​សិក្សា​សង្គម​ខ្មែរ​តាម​រយៈ​អក្សរសិល្ប៍ សិក្សា​កថា ភ្នំពេញ ១៩៧៣ ។
-Thmenh chey, en français, étude, Phnom Penh, 1973 ។
-​សោកនាដកម្ម​នៃ​ការ​អផ្សុក​របស់​អ្នកស្រី​បូ​វ៉ា​រី​, សិក្សា​កថា​អក្សរសិល្ប៍​បារាំង​, ភ្នំពេញ ១៩៧៤ ។
-​ស្នេហា​ចុក​ឈាម​របស់​កំលោះ​វែ​រ​ទែ​រ​, សិក្សា​កថា​អក្សរសិល្ប៍​បារាំង​, ភ្នំពេញ ១៩៧៤​។
-Réflexion sur la littérature Khmère,en français, étude, Phnom Penh, 1981 ។
-​រឿងព្រេង​បុរាណ​ខ្មែរ ភាគ​១ កម្រង​ជ្រើសរើស បោះពុម្ព​ឡើង​វិញ ភ្នំពេញ​១៩៨៧ ។
-​រឿងព្រេង​បុរាណ​ខ្មែរ ភាគ​២ កម្រង​ជ្រើសរើស បោះពុម្ព​ឡើង​វិញ ភ្នំពេញ​១៩៨៧ ។
-​កោះ​បិសាច ប្រលោមលោក ភ្នំពេញ​១៩៨៧ ។
-Cambodge : 1940-1990 La fin d’une époque, Essai, Paris, 1991 ។
-Cambodge ou la politique sans les Cambodgiens, essai, Paris, L’Harmattan 1993 ។
-Cambodge, La nuit sera longue, essai, Paris, Edité par L’association «Fonds d’aides au Cambodge (FAC)» Paris 1996៕

ការ​​ចុះ "ល្បែង​​ទាញ​ព្រ័ត្រ"​ ចូល​ក្នុង​បញ្ជី​តំ​ណាង​នៃ​បេតិ​កភណ្ឌ​វប្ប​ធម៌​អរូបី​នៃ​មនុស្ស​ជាតិ

ថ្ងៃ ច័ន្ទ ទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៥
ការ​​ចុះ "ល្បែង​​ទាញ​ព្រ័ត្រ"​ ចូល​ក្នុង​បញ្ជី​តំ​ណាង​នៃ​បេតិ​កភណ្ឌ​វប្ប​ធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ កាល​ពី​ថ្ងៃ​ទី២​ ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លង​ទៅ នៅ​ទីក្រុង​វិន​ឌុក ប្រ​ទេស​ណាមីប៊ី ដោយ​គណៈ​កម្ម​ការ​អន្តរ​រដ្ឋាភិ​បាល​នៃអង្គការ​យូ​ណេ​ស្កូ​បាន​សម្រេច​ក្នុង ​សេច​ក្តី​សម្រេច​លេខ​ 10.COM10.b.12 ចុះ​ “ល្បែង​ទាញ​ព្រ័ត្រ​” ចូលក្នុ​ង​បញ្ជី​តំ​ណាង​នៃ​បេតិ​កភណ្ឌ​វប្ប​ធម៌​អរូបី​នៃ​មនុស្ស​ជាតិ តាម​ការ​ស្នើ​ពី​ប្រទេស​ចំនួន៤​ សុំ​ចុះ​ល្បែងទាញ​ព្រ័ត្រ​ចម្រុះ​ជាតិ​សាសន៍​ដែល​ក្នុង​នោះ​មាន​ ប្រទេសកម្ពុជា​ សាធារណរដ្ឋកូរ៉េ វៀតណាម និងហ្វីលីពីន។

Tuesday, October 18, 2016

ដើម្បីរាជបល្ល័ង្កខ្មែរ ( លោក ផេង វិសុដ្ឋារ៉ាមុនី )

ស្លាប់រស់ស៊ូប្តូរ ជីវិតខ្លួន
ដើម្បីមាំមួន ភាពគង់វង្ស
បល្ល័ង្ករាជ្យក្សត្រា យូលង់
នៅឈរជាទង់ ម្លប់ខេមរា ។
ស្លាប់រស់ស៊ូប្តូរ បង្ហូរឈាម
មិននៅទីនទាម យូឡើយណា៎
ដើម្បីកិត្តិយស ឬទ្ធីចេស្តា
បល្ល័ង្កក្សត្រា ខេមរៈជាតិ ។
នេះជាសច្ចៈ ពីចិន្តា
បេះដូងស្នេហា បល្ល័ង្ករាជ្យ
ផ្សាយជម្រាបជូន សន្តានញាតិ
បងប្អូនរួមជាតិ ពីចិត្តខ្ញុំ ។
១៥ កើត ខែ អស្សុជ ឆ្នាំវក អដ្ឋស័ក ព.ស. ២៥៦០
ជាថ្ងៃព្រះសង្ឃ និមន្តចេញព្រះវស្សា តាមទំនៀមទម្លាប់
ប្រពៃណីព្រះពុទ្ធសាសនាដែលបានប្រារព្ធធ្វើឡើងតាម
ទំនៀមមតក៌បុព្វបុរសដូនតាខ្មែរ ពីបុរាណកាលតមក ។
ថ្ងៃ អាទិត្រ ទី ១៦ ខែ តុលា ឆ្នាំ ២០១៦ 
និពន្ធ ចេញពីបេះដូងដ៏បរិសុទ្ធ និង ដួងចិត្តដ៏ស្អាត
របស់ខ្ញុំព្រះករុណាខ្ញុំបាទ ផេង វិសុដ្ឋារ៉ាមុនី ដែលមាន
ស្វាមីភក្តី ស្មោះស្ម័គ្រភក្តីនិងព្រះបល្ល័ង្ករាជ្យអង្គក្សត្រា
ខេមរៈជន នៃយើង ស្មើនិងអាយុជីវិតខ្ញុំទាំងមូល ។

អ្នកច្រៀងអាយ៉ៃ ( លោក ផេង វិសុដ្ឋារ៉ាមុនី )

អ្នកច្រៀងអាយ៉ៃ កវីស្វ័យប្រវត្តិ
កវីប្រើមាត់ សំនួនវោហារ
ចោទសួរ-ដោះស្រាយ បង្ហាញចិន្តា
ច្រៀងមានរចនាបទ តាមក្បួនចែង ។
អាចជាអ្នកប្រាជ្ញ សិល្បៈបុរាណ
ថ្វីមាត់ចំណាន ពូកែថ្លាថ្លែង
លើកដាក់ចុងចួន ផ្ទួនរណ្តំឯង
ត្រូវចំកន្លែង ពិរោះ ពេកក្រៃ ។
សិល្បៈអាយ៉ៃ ច្នៃពាក្យពេចន៍
វោហាររំលេច មន្តសណ្តំ
អ្នកច្រៀងមានល្បិច ចេះផ្សែផ្សំ
ចួនផ្ទួនរណ្តំ ពិរោះក្រៃ ។
ដោយ : ផេង វិសុដ្ឋារ៉ាមុនី
១៥ កើត ខែ អស្សុជ ឆ្នាំវក អដ្ឋស័ក ព.ស. ២៥៦០
ថ្ងៃ អាទិត្រ ទី ១៦ ខែ តុលា ឆ្នាំ ២០១៦

ទំនួញជាតិកម្ពុជា ( និពន្ធដោយ លោក ផេង វិសុដ្ឋារ៉ាមុនី )

ទំនួញជាតិកម្ពុជា ( បទកាកគតិ )
១.នេះនិងថ្លាថ្លែង
ក្នុងទ្រូងអួលណែង
ស្តីពីកម្ពុជា
ទំាងបីតំបន់
អាសន្នគ្រប់គ្រា
មិនដែរជួយគ្នា
សាមគ្គីគ្នាឡើយ។
២.ពេលទឹកដល់ ក
ខ្មែរមិនត្រដរ
ខំរត់រកត្រើយ
គិតតែនិយម
សង្គមបក្សហើយ
ព្រងើយកន្តើយ
ជាតិកម្ពុជា។
៣.កម្ពុជាលើ
ខ្មែរមិនអើពើ
តាមកម្មវេរា
កម្ពុជាក្រោម
ល្អឆោមវេទនា
ខ្មែរមិនសាមគ្គា
ព្រលែងតាមកម្ម ។
៤.កម្ពុជាកណ្តាល
អំណាចខេមរា
ក៏បែកប្រះស្រំា
ភ្នំពេញរង្គើ
ខ្មែរស្ទើរខ្ទេចខ្ទំា
កម្ពុជាគ្រំា
ជាតិឃ្លោងម្តងៗ ។
៥. គិតតែអំណាច
ឬកពារកោងកាច
គ្មានគោលបំណង
គិតតែប្រយោជន៏
បក្សសោចកន្លង
គិតតែគួចប៉ង
លុយនិងគ្រួសារ ។
៦.ខ្មែរលើខ្មែរក្រោម
ខ្មែរក្នុងចំណោម
ទំាងខ្មែរកណ្តាល
សុទ្ធសឹងពូជខ្មែរ
ឈាមខ្សែខេមរា
អង្គរថ្កើងថ្លា
ជាតិសាសន៍តែមួយ ។
៧.គួរតែរដ្ឋា
អំណាចកណ្តាល
រួមគ្នាលើកស្ទួយ
ដល់ខ្មែរទំាងបី
សេរីសិទ្ធិជួយ
ន័យខ្មែរតែមួយ
ជាតិកម្ពុជា។
៨. សូមដាស់ស្មារតី
ខ្មែរទំាងប្រុសស្រី
កុំឡើយផ្តន្ទា
ប្រកាន់រើសអើង
ហើយថ្កើងចោរពាល
សម្លាប់នាវា
សាសន៍ខ្មែរគ្នាឯង។
៩.សូមអស់កូនខ្មែរ
ទូទំាងក្រុងស្រែ
នៅគ្រប់កន្លែង
ខ្មែរលើខ្មែរក្រោម
ខ្មែរកណ្តាលឯង
ខ្មែរក្រៅស្រុកថ្លែង
ត្រូវរួមសាមគ្គី។
១០.ខ្មែរស្តាប់គ្នាបាន
ដេញជនសាមាន្យ
ហើយហ៊ានពលី
ដើម្បីទឹកដី
អវចីពានឈ្លី ខ្មែរប្តូរជីវី
ការពារវប្បធម៌។
១១.ដល់ពេលនោះហើយ
កូនខ្មែរបានស្បើយ
ប្រកបដោយធម៌
នោះជាតិកម្ពុជា
លែងឃ្លាតឃ្លោងញ័រ
កូនខ្មែរបវរ
សប្បាយជុំគ្នា ៕
-------------------
 និពន្ធនៅ រាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែមិនា ឆ្នាំ ២០១២ 
ដោយនិស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ភ្នំពេញ

សូមប្រាប់ឲ្យច្បាស់ ( លោក ផេង វិសុដ្ឋារ៉ាមុនី )

ប្រាប់ឲ្យច្បាស់ ខ្ញុំមិនចង់រឿង
តែចិត្តក៏សឿង ជាបុរស
មិនចង់លឺពាក្យ ស្តីជេសោះ
រិះគន់ខ្មួរខ្មោះ ជាន់បន្លិច ។
កុំប្រមាថញយ មើល៍ងាយញឹក
ជិះជាន់ល្ងាចព្រឹក គំរាមពិត
អាងប្រើហិង្សា ខ្សែចងរឹត
វាយដំពេកពិត គំនាបកាយ ។
កុំឲ្យតែខ្ញុំ ឡើងកំហឹង
តែដល់ ក ខឹង មិនដោះស្រាយ
ខ្ញុំលែងខ្លាចគុក ស្លាប់មិនស្តាយ
ច្បាស់ជាចុយម្រ៉ាយ ទាំងអស់ហើយ ។
អាងខ្ញុំតូចទាប គៀបគ្រប់គ្នា
ឃើញខ្ញុំកំព្រា នៅតែម្តាយ
ជឿតាមតែគ្នា មិនគិតឆ្ងាយ
មិនចេះដោះស្រាយ អាងហិង្សា ។
ខ្ញុំកើតមក មិនសម្រាប់អ្នក
- ណា៎ជិះជាន់ជាក់ ស្រេចតែក្បាល
ក៏ខ្ញុំមានសិទ្ធ សេរីកា
ស្វ័យការរក្សា ការពារខ្លួន ។
ខ្ញុំមិនមែនជា អង្គព្រះពុទ្ធ
ប្រាជ្ញាមោះមុត អត់ធ្មត់ធួន
ឬជាអ្នកប្រាជ្ញ ខន្តីមួន
ខ្ញុំបុថុជ្ជជន ធម្មតាទេ ។
ខ្ញុំនៅស្គាល់ខ្មៅ អាក្រក់ល្អ
ខន្តីបវរ ចិត្តមិនរេ
នៅមានធម៌អាថ៌ ក្នុងខ្លួនទេ
កុំអីហេស៎ ហេ កាសែតចុះ ។ ប្រយ័ត្នឲ្យមែនទែន !
ដោយ ៖ #លោកផេងវិសុដ្ឋារ៉ាមុនី 
២ រោច អស្សុជ / ១៨ តុលា ២០១៦

សេចក្តីរលឹកគុណ ( ផេង វិសុដ្ឋារ៉ាមុនី )

សេចក្តីរលឹកគុណ ( ផេង វិសុដ្ឋារ៉ាមុនី )

ឱនកាយបង្គំ ផ្ចង់អញ្ចលី
ផ្គំហត្ថទំាងពីរ លើសិរសា
បង្គំត្រ័យរត្ន័ ដ៏ថ្លៃថ្លា
ព្រះពុទ្ធសាសនា ចារទុកមក ។

មាតាបិតា អ្នកមានគុណ
គុណលោកសែនធ្ងន់ ផ្តល់ពន្លក
ផ្តល់កំណើត បង្កើតយើងមក
បានស្គាល់ទ្វីបលោក នៃជីវិត ។

នឹកគុណអាចារ្យ ថ្លាបរិសុទ្ធ
ដោយភក្តីផុត ចិត្តស្មោះពិត
លោកគ្រូ អ្នកគ្រូ ផ្តល់គំនិត
ធ្លាប់បង្រៀនពិត ពីកុមារ ។

ទំាងសាស្រា្តចារ្យ ថ្នាក់ឧត្តម
លោកបានខិតខំ យ៉ាងខ្លំាងក្លា
បង្ហាត់ឲ្យយើង មានបញ្ញា
ចប់បរិញ្ញា នៅគ្រានេះ ។
២ រោច ខែ អស្សុជ ឆ្នំាវក អដ្ឋស័ក ព.ស. ២៥៦០
ថ្ងៃ អង្គារ ទី ១៨ ខែ តុលា ឆ្នំា ២០១៦
និពន្ធដោយ ៖ លោក ផេង វិសុដ្ឋារ៉ាមុនី
និស្សិតបរិញ្ញាបត្រនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ភ្នំពេញ
សូមឧទ្ទិសរំលឹកនឹកគុណ ដូចដែលខ្ញុំបានរៀបរាប់ !!!!!

Thursday, October 6, 2016

យុទ្ធសាស្រ្តវាយលុកកងទ័ពអយុធ្យា និងការត្រៀមការពាររបស់លង្វែក

យុទ្ធសាស្រ្តវាយលុកកងទ័ពអយុធ្យា និងការត្រៀមការពាររបស់លង្វែក
ក្រោយអំពីទទួលដំណឹងអំពីសង្ឃក្លែងក្លាយទាំងពីរថាវត្ថុសាកសិទ្ធនៅក្រុងលង្វែកត្រូវបានបន្សាបរួចអស់ហើយនោះ សម្តេចព្រះនរេន្រ្ទសូរ បានរៀបចំកងទ័ព នឹងគន់គូររកថ្ងៃល្អដើម្បីលើកទ័ពធំមកវាយក្រុងលង្វែកម្តងទៀត។ នាថ្ងៃសុក្រ ១ កើត ខែមកសិរ ឆ្នាំម្សាញ់ ព.ស ២១៣៦ គ.ស ១៥៩៣ សម្តេចព្រះនេរេន្រ្ទសូរបានកេណ្ឌលួងបានកងទ័ពចំនួន ១សែននាក់ ដំរីចំនួន ៨០០ ក្បាល និងសេះចំបាំងចំនួន ១៥០០ ក្បាលដើម្បីត្រៀមវាយសម្រុកចូលនគរកម្ពុជាធិបតី។ ព្រះមហាក្សត្រ និងសម្តេចព្រះឧបរាជរបស់អយុធ្យាបានរៀបចំរចនាសម្ព័ន្ធ និងយុទ្ធសាស្រ្តកងទ័ពដូចខាងក្រោមនេះ៖
• ដោយសារមានបទពិសោធន៍កាលពីបរាជ័យក្នុងការវាយក្រុងលង្វែកកាលពីលើកមុន ព្រះចៅសៀមបានរៀបជើងព្រួលយ៉ាងពិស្តារ និងហ្មត់ចត់។ ព្រះចៅសៀមបានចាត់តាំងព្រះពញានគរនាយកគឺជាមេទ័ពធំ អមដោយព្រះពញាបច្ចិមបុរី ព្រះវិសេសស្រុកស្ទឹងជ្រៅ និងព្រះស្រះបុរី ដឹកនាំកងទ័ពចំនួន ១ម៉ឺននាក់ដើរប្រមូលស្បៀងអាហារ និងវាយបើកផ្លូវនៅតំបន់ទំនប់ដើម្បីធ្វើជាឃ្លាំងស្បៀងភាគខាងកើត។
• ក្រុមកងទ័ពដឹកនាំដោយចៅពញានគររាជសីមាលើកទ័ពប្រមាណ១ម៉ឺននាក់ទៅវាយយកខេត្តសៀមរាប ហើយក្រោយវាយបានហើយត្រូវវាយបន្តទៅមុខទៀតតាមទិសខាងកើតទន្លេសាបរហូតដល់ស្រុកកំពង់ស្វាយ នឹងបោះបន្ទាយរង់ចាំទ័ពលួងមកដល់។
• ក្រុមកងទ័ពជើងទឹកដែលនៅភាគខាងត្បូងនៃនគរអយុធ្យាដឹកនាំដោយព្រះពញាពេជ្របុរីបានកេណ្ឌសំពៅចំបាំងប្រមាណ២៥០គ្រឿងប្រកបដោយគ្រឿងសាស្រ្តាវុធ និងសំពៅដឹកស្បៀងប្រមាណ២០០គ្រឿងដោយរួមមានកងទ័ពសរុបចំនួន ២ម៉ឺននាក់ ចេញពីខេត្តនគរស្រីធម្មរាជា ផាត់លុង និងក្រុងឆៃយ៉ា លើកទៅវាយតាមផ្លូវទឹកឆ្ពោះទៅកាន់ខេត្តបាសាក់។
• ដោយឡែកកងទ័ពជើងទឹកពីខេត្តច័ន្ទបុរី រួមទាំងកងទ័ពស្ម័គ្រចិត្តរបស់ចាមដឹកនាំដោយព្រះពញារាជវ៉ាន់សាន់ នាំកងទូកចំបាំងទាំងអំ និងចែវ ប្រកបដោយកាំភ្លើងដៃ និងកាំភ្លើងធុនមធ្យម ចំនួនប្រមាណ ១៥០០ ទូក និងកងទ័ពចំនួន ១ម៉ឺននាក់ ចាកចេញទៅវាយយកស្រុកបន្ទាយមាស។
សរុបកងទ័ពរបស់អយុធ្យាទាំងអស់ចំនួន ១៥ម៉ឺននាក់ចែក ៤ក្រុម (២ក្រុមកងទ័ពជើងគោក និង ២ក្រុមទ័ពជើងទឹក)។ បើតាមឯកសារមហាបុរសខ្មែរ ទាហានសៀមដែលលើកមកនោះមានសរុបប្រមាណ ២៩០ ០០០នាក់។
ព្រះចៅក្រុងអយុធ្យា សម្តេចព្រះនេរេន្រ្ទសូរបានបញ្ជាឲ្យកងទ័ពទាំងអស់ចេញដំណើរព្រមគ្នានៅថ្ងៃអង្គារ ខែមកសិរ ឆ្នាំម្សាញ់ វេលាម៉ោង ៨៖៣០ ព្រឹក ដោយទ្រង់ នឹងព្រះឧបរាជ គង់នៅលើគជសារ ដឹកនាំដោយផ្ទាល់ឆ្ពោះទៅកាន់ក្រុងលង្វែកចុះតាមទិសខាងកើត។ ព្រះអង្គទ្រង់បានចេញព្រះរាជាត្រាស់ឲ្យព្រះរាជមនូជាមេទ័ពស្រួចដឹកនាំកងទ័ពចំនួន ២៥០០០នាក់ទៅវាយយកបាត់ដំបង ពោធិសាត់ ឲ្យបានមុនដើម្បីបើកផ្លូវ។ បើតាមឯកសារមហាបុរសខ្មែរ គឺស្តេចសៀមលើកទ័ពទាំង ២៩ម៉ឺននាក់មកវាយយកខេត្តបាត់ដំបង។
នេះនឹងនិយាយអំពីនគរកម្ពុជាធិបតីវិញម្តង កាលបើដឹងថាកងទ័ពសៀមលើកកងទ័ពដ៏ច្រើនមហិមាមកវាយក្រុងលង្វែកដូច្នេះហើយក៏ប្រញ៉ាប់ប្រញ៉ាល់រៀបចំជើងព្រួល និងត្រៀមទទួលសឹកដូចតទៅ (សូមបញ្ជាក់ថាការលើកឡើងនេះ គឺខ្ញុំបាទយកតាមប្រវត្តិសាស្រ្តសៀម) ៖
• ចាត់តាំងឲ្យឧកញ៉ាមនោមេត្រីជាចៅហ្វាយខេត្តបាត់ដំបងដឹកនាំទ័ព ១ម៉ឺននាក់ការពារខេត្តបាត់ដំបង។
• នៅខេត្តពោធិសាត់គឺឲ្យឧកញ៉ាសួគ៌ាលោកដឹកនាំទ័ព ២ម៉ឺននាក់រង់ចាំការពារ។
• ចាត់តាំងឲ្យសម្តេចព្រះមហាឧបរាជស្រីសុរិយោពណ៌ដឹកនាំទ័ព ៣ម៉ឺននាក់មកបោះទីតាំងនៅខេត្តបរិបូរណ៍រង់ចាំការពារទប់ស្កាត់។ នៅចន្លោះពីខេត្តនីមួយៗគឺមានសេះលឿនជាអ្នកនាំសារពីសមរភូមិមុខ មកសមរភូមិក្រោយជ្រាបពីស្ថានការណ៍ឲ្យទាន់ពេលវាលា។
• សម្រាប់កងទ័ពជើងទឹកវិញគឺត្រូវបានចែកជាបីក្រុម៖
o នៅខេត្តបាសាក់ ចាត់តាំងឲ្យឧកញ៉ាវង្សាធិរាជជាមេទ័ពធំដឹកនាំទូកចំបាំងចំនួន ១៥០ រួមទាំងទាហានចំនួន ១ម៉ឺននាក់នៅចាំការពារ។
o នៅក្រុងចតុមុខ ចាត់តាំងឲ្យឧកញ៉ាភិមុវង្សាជាមេទ័ពធំដឹកនាំទូកចំបាំងចំនួន ១៥០ រួមទាំងទាហានចំនួន ១ម៉ឺននាក់នៅចាំការពារ។
o រីឯនៅបន្ទាយមាសវិញ ចាត់តាំងឲ្យឧកញ៉ាចិនចាន់តុក ជាមេទ័ពកេណ្ឌទ័ពមកពីស្រុកសំរោងទង កំពត កំពង់សោម ដើម្បីត្រៀមទប់ទល់នឹងទ័ពនគរស្រីអយុធ្យា
សរុបទៅកងទ័ពសរុបដែលព្រះសត្ថាចាត់តាំងឲ្យមកការពារនគរកម្ពុជាធិបតីគ្រប់ទិសទីទាំងអស់មានប្រមាណ ៨៥ ០០០នាក់ ហើយនៅសល់ប្រមាណ ៤ម៉ឺននាក់នៅចាំការពារក្នុងបន្ទាយលង្វែក។
នេះនឹងថ្លាថ្លែងពីខាងនគរកម្ពុជាធិបតីតាមឯកសារមហាបុរសខ្មែរ៖ នៅពេលដែលសៀមលើកទ័ពចេញមកហើយនោះ បណ្តាចៅហ្វាយខេត្តនៅតាមព្រំដែនយកសំបុត្រចូលមកនាំសេចក្តីទូលដល់ព្រះបរមបពិត្រ ហើយទ្រង់ក៏មានព្រះរាជតម្រាស់បញ្ជាទៅគ្រប់ដែនដីអាណាខេត្តដូចតទៅ
• ទ្រប់ប្រាប់ទៅចៅហ្វាយស្រុកកំពង់សៀម ស្ទឹងត្រែង បារាយណ៍ ជើងព្រៃ អាសន្នទុក ឲ្យលើករេហ៍ពលទៅសន្ធប់នឹងទាហានខេត្តនគរវត្ត ដើម្បីត្រៀមទប់ទល់។
• ទ្រង់ប្រាប់ទៅចៅហ្វាយស្រុកត្បូងឃ្មុំ ក្រចេះ កុញ្ជរ ព្រៃវែង ទទឹងថ្ងៃ ឲ្យទៅសន្ធប់នឹងទាហានខេត្តសៀមបូកដើម្បីរង់ចាំស្ទាក់ទ័ពសៀមដែលមកតាមជើងទឹក។
• ទ្រង់ប្រាប់ទៅចៅហ្វាយស្រុកបាភ្នំ ស្រីសន្ធរ រោងដំរី ជើងបាដែង ព្រៃនគរ សំរោងទង រលាប្អៀរ ទៅសន្ធប់នឹងទាហានរបស់សម្តេចព្រះឧបរាជនៅខេត្តបរិបូរណ៍។
• ទ្រង់ប្រាប់ទៅចៅហ្វាយស្រុកបាត់ដំបង ពាមសីមា ទឹកជោរ មង្គលបូរី ក្រឡាញ់ ស៊ីសូផុន រ៉ាយ៉ង ទៅសន្ធប់នឹងទាហានខេត្តបាត់ដំបង
• ទ្រប់ប្រាប់ទៅចៅហ្វាយស្រុកទ្រាំង បាទី លើកដែក បន្ទាយមាសទៅសន្ធាប់នឹងទាហានខេត្តពោធិសាត់
• ទ្រង់ប្រាប់ទៅចៅហ្វាយស្រុកបាសាក់ ក្រមួនស លង់ហោរ លង់ឈៀង ផ្សារដែក មាត់ជ្រូក កំពង់សោម ទៅសន្ធាប់នឹងទាហានខេត្តកំពត។
• ទ្រង់ប្រាប់ទៅចៅហ្វាយស្រុកភ្នំពេញ ព្រះត្រពាំង ឳម៉ោរ មកសន្ធាប់នឹងបន្ទាយលង្វែកចាំការពារបន្ទាយ។
ល្បឿននៃការវាយប្រហាររបស់ទ័ពសៀមមានសភាពលឿនស្លេវដូចជាគ្រាប់ព្រួញដោយសារតែ មានចំនួនច្រើនលើសលប់ ហើយទាហានខ្មែរហាក់បាក់ទឹកចិត្ត រវើររវាយ ហើយម៉្យាងវិញទៀតដែនដីនៃខេត្តនីមួយៗនៃនគរកម្ពុជាធិបតីលែងមានទេវរក្សនៅចាំការពារថែរក្សាទៀត។ ដោយមើលឃើញពីសកម្មភាពទាហានរបស់កម្ពុជាធិបតីខ្វះស្មារតីប្រយុទ្ធដូច្នេះហើយ សម្តេចព្រះឧបរាជបានបញ្ជាឪ្យដកទ័ពចូលបន្ទាយរៀបចំផែនការយុទ្ធសាស្រ្ត។ ស្បៀងទាំងអម្បាលម៉ានត្រូវប្រមូលចូលបន្ទាយបើប្រមូលមិនបានដុតបំផ្លាញចោលមិនឲ្យសៀមយកបាន។ នៅក្នុងពេលប្រជុំជាមួយគណៈមេទ័ពទាំងឡាយនោះមានព្រះញាតិវង្សធំមួយព្រះអង្គព្រះនាម សម្តេចព្រះរាមាធិបតី អុង ជាអ្នកខេត្តជើងព្រៃ ដែលគេហៅថា ព្រះបាទរាមាជើងព្រៃ ដែលមានរាស្រ្តចំណុះជាច្រើននាក់ដែរ ដូលរួមប្រជុំដែរ ដោយអះអាងថានឹងអាចវាយកំចាត់ទ័ពសៀម ហើយសុំឲ្យមហាក្សត្រប្រគល់ដាវអាជ្ញាសឹកដើម្បីទៅកេណ្ឌទ័ពមកច្បាំងបណ្តេញសៀម។ សូមបញ្ជាក់ថា ព្រះបាទរាមាជើងព្រៃ លួចមានស្នេហាជាមួយនឹងព្រះមហេសីរបស់ព្រះបាទសត្ថា។
នៅពេលដែលទៅកេណ្ឌទ័ពនោះ ព្រះបាទរាមាជើងព្រៃ ពុំបានធ្វើដូចសន្យានោះទេព្រោះតែរវើររវាយនឹកដល់គូស្នេហ៍ដែលត្រូវជាម្តាយមីងខ្លួងឯងនោះ មួយថ្ងៃៗ គិតតែសោយសុរា ទតសិល្បះ តូរ្យតន្ត្រី ហើយនៅពេលដល់ថ្ងៃកំណត់កេណ្ឌទ័ពមកកដល់ ទ្រង់ក៏បង្ករជម្លោះជាមួយនឹងព្រះស្រីជ័យជេដ្ឋាថែមទៀត។
ទាហានសៀមកាន់តែចូលមកជិតដល់បន្ទាយ ព្រះបាទសត្ថានៅរង់ចាំព្រះរាជបុត្រស្រីជ័យជេដ្ឋា ដែលទៅតឿនព្រះបាទរាមាជើងព្រៃនៅមិនទាន់ឃើញមកវិញ ព្រួយព្រះទ័យយ៉ាងខ្លាំង ក៏សម្រេចព្រះទ័យនាំយកបុត្ររបស់ខ្លួនពីរព្រះអង្គផ្សេងទៀត រួមទាំងញាតិវង្សផ្សេងៗ ចុះព្រះទីនាំងចាកចេញពីបន្ទាយលង្វែក ឆ្ពោះទៅកាន់ស្រីសន្ធរសន្ធប់នឹងបុត្រាជ័យជេដ្ឋា ទុកឲ្យតែព្រះមហាឧបរាជនៅទប់ទល់តែឯកឯង។
និយាយពីសង្ឃក្លែងក្លាយពីរអង្គតិប្បញោ និងសុប្បញោ នៅពេលដែលដឹងថាទ័ពសៀមកាន់តែខិតជិតមកហើយនោះ ពេលយប់ឡើងក៏យកដែកទៅបោះស្លង់នឹងកាំភ្លើងធំការពារបន្ទាយលង្វែកទាំងអស់ រួចហើយធ្វើដំណើរទៅកាន់ភ្នំព្រះរាជទ្រព្យដើម្បីស្រូបយកកែវនាគរាជទៅថ្វាយដល់សម្តេចព្រះនរេន្រ្ទសូរ។ លុះធ្វើដំណើរមកដល់ម្តុំស្ទឹងក្រាំងពន្លៃ សង្ឃក្លែងក្លាយទាំងពីរ ត្រូវបានបារមីអ្នកតាដំបងដែក និងឃ្លាំងមឿងវាយបំបាក់កស្លាប់ហើយធ្លាក់កែវចូលទាំងក្នុងទឹក ហើយទៅនោះគេហៅថាស្រះបាត់កែវ ហើយក៏ក្លាយមកជាស្រះកែវដល់សព្វថ្ងៃនេះ។

Wednesday, October 5, 2016

កំណាព្យ « ខ្ញុំចង់បាន » ផេង វិសុដ្ឋារ៉ាមុនី

វប្បធម៌សាបព្រោះ តែអំពើល្អ
វប្បធម៌ចែករំលែក ដ៏បវរ
ដោយចិត្តស្មោះស ឆន្ទះពិត ។

ខ្ញុំចង់បាន វប្បធម៌សន្តិភាព
គឺល្អពេញប្រៀប កាយ វាចា ចិត្ត
គ្មានហិង្សានយោបាយ ឧក្រិដ្ឋ
ហិង្សាផ្លូវចិត្ត កាយ វាចា ។
ខ្ញុំចង់បាន វប្បធម៌កិច្ចសន្ទនា
ដោយស្មើភាពគ្នា ដ៏ល្អអស្ចារ្យ
សាមគ្គី ឯកភាព ដោយកិច្ចចរចារ
គ្រប់និន្នាការ ខ្មែរចេះស្តាប់គ្នា ។
ខ្ញុំចង់បាន វប្បធម៌នៃការអាន
ខ្មែរគ្រប់សន្តាន ស្វែងរកវិជ្ជា
ស្រាវជ្រាវ រាវរក អានគ្រប់ៗគ្នា
ទើបកម្ពុជា អភិវឌ្ឍន៍បានលឿន ។
------------------------------------------
ថ្ងៃ ០៧ រោច ខែ មិគសិរ ឆ្នំា មមែ ព.ស. ២៥៥៩
ត្រូវនិងថ្ងៃ ព្រហ ទី ០៧ ខែ មករា ឆ្នំា ២០១៦
និពន្ធដោយ « ផេង វិសុដ្ឋារ៉ាមុនី »
ពុទ្ធិក សាកលវិទ្យាល័យ ព្រះសីហនុរាជ រាជធានីភ្នំពេញ

អត្ថបទខ្លីអំពី « បញ្ញវន្ត័ខ្មែរយើងសព្វថ្ងៃ.....» ផេង វិសុដ្ឋារ៉ាមុនី

បញ្ញវន្ត័ខ្មែរយើងសព្វថ្ងៃចែកចេញជា ២ ប្រភេទគឺ :
- #បញ្ញវន្ត័ពិត#បញ្ញវន្ត័ហ្ស៊ីន #បញ្ញវន្ត័Original
-#បញ្ញវន្ត័ជជុះ #បញ្ញវន្ត័ក្លែងក្លាយ #បញ្ញវន្តមិនសុទ្ធ
បញ្ញវន្ត័ទាំងពីរនេះយើងងាយនឹងមើលដឹងណាស់ថា
មួយណាជា #បញ្ញវន្តពិត និង #បញ្ញវន្តជជុះ តាមរយៈ
រូបមន្តដូចខាងក្រោមគឺ :
- #បញ្ញវន្តពិត គឺមិនដែលក្បត់មនសិការ គោរពនូវក្រម
សីលធម៌ តួនាទីមិនលោភបុណ្យសក្តិមិនប្រាថ្នាអ្វីដែល
ហួសពីសមត្ថភាពចំណេះដឹងរបស់ខ្លួន និងប្រកាន់ភ្ជាប់
នូវគោលការណ៍សច្ចៈភាពនិយមប្រកាន់យកនៅតម្លៃប្រយោជន៍សង្គម និង សាធារណៈជាធំ ។ បញ្ញវន្ត័ពិត
សុខចិត្តស្លាប់ខ្លួន លះបង់គ្រួសារនិងសេចក្តីសុខផ្ទាល់
ខ្លួនដើម្បីបុព្វហេតុសង្គម ជាតិ មាតុភូមិ និង ប្រយោជន៍
រួម និង អនុជនជំនាន់ក្រោយ ។ ល ។
- #បញ្ញវន្តជជុះ គឺជាជនដែលលោភបុណ្យសក្តិ ឃ្លាន
លុយ ឃ្លានមុខមាត់ ឃ្លានឋានៈតួនាទី និង ប្រាថ្នាអ្វី
ដែលហួសពីសមត្ថភាពរបស់ខ្លួន ។ បញ្ញវន្តប្រភេទនេះ
មិនគិតពីតម្លៃនៃគុណធម៌ សីលធម៌ និង តម្លៃធនធាន
មនុស្សនោះទេ គឺគេធ្វើអ្វីៗទៅតាមសេចក្តីលោភលន់
តាមការស្រេកឃ្លានរបស់គេប៉ុណ្ណោះ ។គេសុខចិត្តក្បត់
អាជីព វិជ្ជាជីវៈ ក្បត់មនសិការ បំពានសីលធម៌ និង ធ្វើ
ផ្ទុយនឹងគុណធម៌ ដើម្បីតែបុព្វហេតុផលប្រយោជន៍ខ្លួន
គ្រួសារ និង បក្សពួក តែប៉ុណ្ណោះ ដោយមិនព្រមឲ្យតម្លៃ
សូម្បីតែបន្តិចសោះនូវប្រយោជន៍សង្គម និងប្រយោជន៍
សាធារណៈ ។ ល ។ 《.........》 ដកស្រង់ចេញពី
សៀវភៅ អត្ថាធិប្បាយទស្សនៈជាតិនិយមបរិសុទ្ធ របស់ខ្ញុំព្រះករុណាខ្ញុំបាទ ផេង វិសុដ្ឋារ៉ាមុនី ផ្ទាល់ ។

កំណាព្យ « ប្រពន្ធតែមួយ » ផេង វិសុដ្ឋារ៉ាមុនី

ប្រពន្ធតែមួយ ត្រួយជីវិត
គឺជាជំនិត ថ្នាំបេះដូង
ចាប់ពីផ្តើមស្នេហ៍ គ្រាដំបូង
ជាថ្នាំបេះដូង ព្យាបាលប្តី ។
ប្រពន្ធតែមួយ ត្រួយផ្កាស្នេហ៍
រួមសុខទុក្ខដែល លើករាសី
យល់ទុក្ខធុរៈ ភារៈកិច្ចប្តី
នៅជិតស្វាមី គ្រប់ៗគ្រា ។
ស្វាមីទាំងឡាយ គ្រប់ៗប្រាណ
ចិត្តស្មោះកល្យាណ ភរិយា
កុំបីលួចលាក់ ស្រីពុំងា
ក្បត់ភរិយា ត្រួយស្នេហ៍យើង ។
ត្រូវតែយកចិត្ត ភរិយា
មកដាក់គ្រប់គ្រា បេះដូងយើង
នោះទើបយើងដឹង ទឹកឬភ្លើង
នៅពេលដែលយើង ក្បត់ប្រពន្ធ ។
៦ រោច ខែ ភទ្របុទ្រ ២៥៦០ / ២២ កញ្ញា ២០១៦
ដោយ : លោក ផេង វិសុដ្ឋារ៉ាមុនី
ផ្សាយចេញពី : ភូមិស្វាយជួរ ព្រែកចិន ឃុំកោះខែល
ស្រុកស្អាង ខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា

« ភាពខុសគ្នានៃការបង្ហោះរូបស្រីស្អាត និង បង្ហោះទាក់ទងសង្គម » ផេង វិសុដ្ឋារ៉ាមុនី

បង្ហោះរូបស្រីស្អាត ស្ទើរមិនទាន់
នាំគ្នា Like លាន់ ស្ទើររាប់មិនឈ្នះ
តែមួយភ្លែតសោះ ចំនួនអស់ស្ទះ
Like រាប់មិនឈ្នះ ព្រោះឃើញស្រីស្រស់ ។
តែបើបង្ហោះ ទាក់ទងស្រុកទេស
កំណាព្យឧបទេស អក្សរសាស្រ្តខ្មែរ
សង្គម វប្បធម៌ សាសនាផងដែរ
មិនដែលឃើញខ្មែរ នាំគ្នា Like សោះ ។
ឱ!បើយ៉ាងនេះ ខ្មែរអើយយ៉ាងណា៎
ឱ!ជាតិខេមរា គួរឲ្យស្រណោះ
ព្រោះតែកូនខ្មែរ មិនអើពើសោះ
បែជាបង់បោះ មិនខ្វល់សង្គម ។
១០ រោច ខែ ភទ្របុត្រ ឆ្នាំវក អដ្ឋស័ក ព.ស. ២៥៦០
ថ្ងៃ ច័ន្ទ ទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៦
និពន្ធដោយ : លោក ផេង វិសុដ្ឋារ៉ាមុនី
ផ្ចើជូនជនរួមជាតិខ្មែរ - ខ្មែរកម្ពុជាក្រោមទាំងអស់គ្នា
ផ្សាយចេញពី ភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង

« បណ្ឌិត គ្រប់តាមវិស័យ » ផេង វិសុដ្ឋារ៉ាមុនី

បណ្ឌិតនយោបាយ ផ្សងគ្រោះថ្នាក់
កាត់មុខច្រវ៉ាក់ អន្ទាក់សត្រូវ
ដើម្បីជាតិរស់ ដើរទៅត្រង់ផ្លូវ
កាត់មុខសត្រូវ ចាំទាក់បណ្ឌិត ។
បណ្ឌិតសាសនា លើកស្ទួយតម្កើង
ជ្រោងសីលធម៌ឡើង ឲ្យខ្ពស់ប្រណីត
អប់រំនិស្ស័យ ច្នៃកុលបុត្រពិត
នេះហើយបណ្ឌិត ផ្នែកខាងសាសនា ។
បណ្ឌិតវប្បធម៌ សាងគុណតម្លៃ
បោះពុម្ពស្នាដៃ ស្ទួយជាតិខេមរា
ស្នងកេរ្តិ៍មតក៌ ចូលរួមរក្សា
វប្បធម៌ដូនតា ឲ្យបានគង់វង្ស ។
បណ្ឌិតអក្សរសាស្រ្ត កែតម្រង់
ភាសាឲ្យត្រង់ ត្រូវច្បាប់យូលង់
បណ្តុះនិស្ស័យ តពូជពង្ស
អក្សររឿងរុង ត្រូវតាមលំអាន ។
បណ្ឌិតសង្គម ខាងប្រវត្តិសាស្រ្ត
ផ្សព្វផ្សាយខ្លាំងណាស់ ឲ្យជាតិដឹងដាន
រឿងរ៉ាវកន្លង ឆ្លងសតវត្សរ៍បាន
ឲ្យជាតិច្បាស់បាន មានស្មារតីជាតិ ។
បណ្ឌិតអប់រំ បណ្តុះបណ្តាល
ពង្រឹងខេមរា ឲ្យខ្ពង់ខ្ពស់ទៀត
មានវិជ្ជាមាំ សមត្ថភាពទៀត
ដើម្បីស្ទួយជាតិ កម្ពុជាយើង ។
បណ្ឌិតសេដ្ឋកិច្ច ខំទប់សង្គម
កុំឲ្យរលំ រលើងបះជើង
រិះរកវិធី ជួយសេដ្ឋកិច្ចយើង
មានលំនឹងឡើង ថ្កើងថ្កានជាតិយើង ។ ហិហិហិហិ
៧ រោច ខែ ភទ្របុទ្រ ២៥៦០ / ២៤ កក្កដា ២០១៦
ដោយ : ផេង វិសុដ្ឋារ៉ាមុនី

« ទស្សនៈខ្ញុំ ចំពោះការស្រាវជ្រាវ » ផេង វិសុដ្ឋារ៉ាមុនី

ការស្រាវជ្រាវ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការសិក្សា
ការស្រាវជ្រាវ គឺជាទីប្រឹក្សាចំណេះដឹងប្រចាំជីវិត
ការស្រាវជ្រាវ គឺជាពន្លឺដ៏ភ្លឺថ្លាសម្រាប់ជំនួយស្មារតី
ការស្រាវជ្រាវ គឺកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញចំណេះដឹង
ការស្រាវជ្រាវគឺជាថាមពលគ្រឹះដ៏មហស្ចារ្យនៃការ
អភិវឌ្ឍន៍ចំណេះដឹង
ខ្ញុំស្រលាញ់ និង ចូលចិត្តការស្រាវជ្រាវ ព្រោះការស្រាវ
ជ្រាវ នាំឲ្យមនុស្សមានការអភិវឌ្ឍន៍ចំណេះដឹង និង ធ្វើ
ឲ្យកើនឡើងនៃសមត្ថភាពផ្ទាល់ខ្លួន និង មានការយល់
ដឹងបានទូលំទូលាយ ផងដែរ ។
ប្រភពដើមដែលនាំឲ្យរូបខ្ញុំ ស្រលាញ់ការស្រាវជ្រាវ គឺ
ដោយសារការចង្អុល ណែនាំ បង្ហាញផ្លូវ ពន្យល់ហេតុ
ផល ពីសំណាក់លោកតា កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន តាមរយៈខ្លឹមសារអប់រំ ទាំងសៀវភៅចំណេះ
ដឹងអប់រំ និង ទាំងសៀវភៅប្រលោមលោកគាត់ផង បាននាំឲ្យខ្ញុំ ស្រលាញ់នូវអាជីព និថ ការស្រាវជ្រាវនេះ
ដោយ : ផេង វិសុដ្ឋារ៉ាមុនី

« ភ្លេងការ ប្រហារចិត្ត » ផេង វិសុដ្ឋារ៉ាមុនី

ឱ!ណា៎ភ្លេងការ ប្រហារចិត្ត
ទ្រូងខ្ញុំក្រៀមស្វិត ព្រោះស្រណោះ
អាសូរដល់ខ្លួននៅកម្លោះ
មិនដែលស្គាល់សោះ រសជាតិស្នេហ៍ ។
ភ្លេងការគ្រឹមៗ គ្រហឹមឆ្លង
នាំអស់ចិត្តប៉ង ចង់ស្គាល់ស្នេហ៍
មានគូក្រាបផ្ទឹម មុខឪម៉ែ
ដូនតាផងដែរ ឲ្យពរជ័យ ។ ហិហិហិហិ
ផេង វិសុដ្ឋារ៉ាមុនី

តើកំណាព្យខ្មែរ មានបទអ្វីខ្លះ ?

តើកំណាព្យខ្មែរ មានបទអ្វីខ្លះ ?
កំណាព្យខ្មែរ មានពីរពួក គឺ :
1 /- ពួកកំណាព្យបុរាណ (សម័យអង្គរ)
- មុនសម័យអង្គរ សរសេរជាភាសាសំស្ក្រិត ….
- សម័យអង្គរ សរសេរជា ភាសាសំស្ក្រិតផង ជាភាសាខ្មែរផង …
- ក្រោយសម័យអង្គរ ទើបសរសេរជាភាសាខ្មែរសុទ្ធសាធ !
កំណាព្យបុរាណខ្លះ មានពាក្យក្នុងឃ្លាស្មើៗគ្នា ដូចជា :
- បទ កាកគតិ (១ឃ្លា មាន៤ពាក្យ)
- បទ បថ្យាវត្ត (១ឃ្លា មាន៨ពាក្យ)
កំណាព្យខ្លះទៀត ក្នុងឃ្លានិមួយៗ​ មានចំនួនពាក្យ​
មិនស្មើគ្នាទេ ដូចជា :
- បទ ភូជុង្គលីលា (១ល្បះ មាន១៤ពាក្យ)
- បទ ពំនោល (១ល្បះ មាន16ពាក្យ)
- បទ បន្ទោលកាក ឬ មណ្ឌោកាកគតិ
(១ល្បះ មាន២ឃ្លា ១ឃ្លាមាន១០ពាក្យ)
- បទ ព្រហ្មគិត
(១ល្បះមាន២ឃ្លា ១ឃ្លាមាន១១ពាក្យ) …. -ល- ….
____________________________________________
2/- ពួកកំណាព្យទំនើប​​ (ក្រោយសម័យអង្គរ)
ពីសម័យចតុមុខរៀងមក ទើបយើងឃើញមានកំណាព្យ
ដែលមានពាក្យក្នុងឃ្លាស្មើៗគ្នា កាន់តែច្រើនឡើងៗ ….
ចំនួនពាក្យក្នុងឃ្លា ស្មើៗគ្នាមែន ! .... ក៏ប៉ុន្តែ សម្ពន្ធកំណាព្យនិមួយៗនោះ មានវិធីចាប់ចុងជួនមិនដូចគ្នាទេ !
ទើបបានជាមាន « ឈ្មោះបទ » ខុសគ្នា ដូចជា :
បទពាក្យ៤ …. មាន២សម្ពន្ធ :
- បទ ពាក្យ៤សាមញ្ញ ឬ កាកគតិ
- បទមេ៤​ ពាក្យជាប់ទង
____________
បទពាក្យ៦ …. មាន២សម្ពន្ធ :
- បទ ពាក្យ៦សាមញ្ញ
- បទ កង្កែបលោតលើគោក
____________
បទពាក្យ៧ …. មាន១៦សម្ពន្ធ :
- បទ ពាក្យ៧សាមញ្ញ
- បទ វិវិធមាលី
- បទ អក្សរលូន
- បទ សត្វកាងស្លាប
- បទ ន-មោ
- បទ ក-ខ
- បទ គោព័ទ្ធស្នឹង
- បទ អើយរ៉ា
- បទ ក្របចក្រវាឡ
- បទ កង្កែបលោតកណ្តាលស្រះ
- បទ យត្តិភង្គ
- បទ ពស់លេបកន្ទុយ
- បទ ថយក្រោយចូលព្រែក
- បទ នាគកៀវក្រវ៉ាត់
- បទ សុក្រទិនវិសាល
- បទ សោរទិនវិសាល
____________
បទពាក្យ៨ …. មាន១១សម្ពន្ធ :
- បទ ពាក្យ៨សាមញ្ញ
- បទ ពាក្យ៨ (បែបកាកគតិ)
- បទ ត្រីពិធព័ន្ធ
- បទ ត្រីពិធព័ន្ធ (បែប សន្ធរម៉ុក)
- បទ ត្រីពិធព័ន្ធ (បែបលោកគ្រូ​ អៀង សាយ)
- បទ អក្សរសង្វាស
- បទ រមាំងដើរព្រៃ
- បទ ឆ័ត្រ៣ជាន់
- បទ នាគរាជប្លែងឫទ្ធិ
- បទ នាគរាជប្លែងឫទ្ធ​ (បែប សុតន្តប្រីជា ឥន្ទ)
- បទ នាគបរិព័ទ្ធ
____________
បទពាក្យ៩ …. មាន១១សម្ពន្ធ :
- បទ ពាក្យ៩សាមញ្ញ
- បទ មេ៩ ពាក្យជាប់ទង
- បទ សិង្ហតោលេងកន្ទុយ
- បទ កង្កែបលោតស្លាក់ពេជ្រ
- បទ កង្កែបលោតផ្ទាត់ខ្ចៅ
- បទ រលកផ្ទប់ច្រាំង
- បទ សឡាបលួន
- បទ ព្រះចន្ទ្របាំងឆ័ត្រ
- បទ សារថីទាញរថ
- បទ ផ្កាឈូករីក
- បទ រលកយោលយាវ
____________
បទពាក្យ១០ …. មាន៤សម្ពន្ធ :
- បទ​ ពាក្យ១០សាមញ្ញ
- បទ សបាត់សប៉ឹង
- បទ វង្សវិចិត្រ
- បទ ត្រឡាចឡើងទ្រើង
____________
បទពាក្យ១១ …. មាន២សម្ពន្ធ​ :
- បទ ពាក្យ១១សាមញ្ញ
- បទ សហរា
_____________________________________________
យើងនៅមានបទជាច្រើនឈ្មោះទៀត ដែលយើងមិនដឹងថា : នៅក្នុងសម្ពន្ធណា ?
ដូចជា :
- បទ ឆ្មាអង្គៀមងៀត
- បទ នាគពាំកែវ
- បទ ផ្តាំនាគ (ក្នុងពិធីបំបួសនាគ)
- បទ សរោមេ (ក្នុងពិធីប្រោះព្រុំ មហាបុរស) ជាដើម !!!
ក្រៅពីនេះ យើងមានវិធីតែងកំណាព្យជាច្រើនបែបទៀត​ សម្រាប់ចំរៀងផ្សេងៗ ដូចជា :
- ចំរៀងរបាំ
- ចំរៀងប្រជាប្រីយ៍
- ចំរៀងប្រពៃណី
- ចំរៀងល្ខានបាសាក់
- ចំរៀងយីកេ
- ចំរៀងអាយ៉ៃ
- ចំរៀងសម័យជាដើម ….
បទខ្លះ យកតាមលំនាំកំណាព្យខាងលើ ....
បទខ្លះទៀត គ្មានសម្ពន្ធចុងជួនពិតប្រាកដ ថាជាកំណាព្យអ្វីឡើយ ???

« ចង់បានមិត្តស្រី » ផេង វិសុដ្ឋារ៉ាមុនី

ចង់បានមិត្តស្រី ចេះថ្នមថ្នាក់
យកចិត្តទុកដាក់ គ្រប់វេលា
មានស្វាមីភក្តិ មហិមា
ចេះយល់ចិត្តគ្នា រវាងខ្ញុំ ។
ចង់បានមិត្តស្រី សម្រស់ស្អាត
ប្រាជ្ញាវ័យឆ្លាត ស្លូតរមទម្យ
សុភាពនារី ពេញនិយម
យល់ដឹងសង្គម រៀនបានខ្ពស់ ។
ចង់បានមិត្តស្រី ចរិតល្អ
សម្លេងច្បាស់ល្អ យ៉ាងពិរោះ
បេះដូងបរិសុទ្ធ ពិរោះឈ្មោះ
ស្រលាញ់កិត្តិយស ជាងមាសប្រាក់ ។
********************************
១២ រោច ខែ ភទ្របុត្រ ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០
ថ្ងៃ ព្រហស្បត្តិ៍ ទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៦
ដោយ : លោក ផេង វិសុដ្ឋារ៉ាមុនី ( ៤ : ៣០ PM )
ផ្សាយចេញពី ភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង
ខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា

« លួចចិត្ត ផ្សងស្នេហ៍តែបុប្ជា ទេពអរជូន » ផេង វិសុដ្ឋារ៉ាមុនី

លួចចិត្ត ផ្សងស្នេហ៍តែបុប្ជា ទេពអរជូន
-----------ផេង វិសុដ្ឋារ៉ាមុនី--------------
១_ អនុស្សាវរីយ៍ ស្នេហ៍បឋមវ័យ
រៀមលួចលកលៃ ក្រងស្នេហ៍តែឯង
លួចចិត្ត ផ្សងស្នេហ៍ តែផ្កាព្រែកម៉ែន
ក្រងស្នេហ៍តែឯង មិនហ៊ានប្រាប់ស្រី ។

២_ អក្សរផ្ចង់ ស្រីឆ្លាក់ មកឲ្យបង
ប្រៀបដូចចំណង ពន្លកស្នេហ៍ថ្មី
តែអនិច្ចា ....! អាសូរកវី
បានត្រឹមលួចស្នេហ៍ តែមិនហ៊ានស្តី
សារភាពស្នេហ៍ស្រី ឲ្យស្រីដឹងខ្លួន ។
R_ ឥលូវយើងធំ ក្រមុំកម្លោះ
រៀមហ៊ានញ៉ែញ៉ោះ ផ្តោះផ្តងនឹមនួន
ផ្ចើសារ ប្រាប់ស្នេហ៍ ឲ្យស្រីដឹងខ្លួន
ស្រាប់តែនឹមនួន ខឹងស្អប់រូបបង ។
៤_ ឱ! ទេពអរជូន ផ្កាបណ្តូលស្នេហ៍
ចិត្តរៀមមិនប្រែ ស្នេហ៍តែនួនល្អង
បើទោះជាស្រី ស្អប់ មិនចូលចិត្តបង
ក៏រៀមនៅផ្សង ប៉ងស្នេហ៍តែអូន ។
_____________________________________
ភូមិស្វាយជួរ (ព្រែកចិន) ១៦ សីហា ២០១៦
និពន្ធដោយ : ផេង វិសុដ្ឋារ៉ាមុនី
ផ្ចើជូនចំពោះ យុវនារីម្នាក់ នៅភូមិទេពអរជូន
ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល
បច្ចុប្បន្ននាងមករស់នៅក្រុងតាខ្មៅ ទីរួមខេត្ត
កណ្តាល ហើយ បើនាងបានដឹង កុំប្រឹងស្អប់
បង បើសិនវាសនា បុណ្យដែលរៀមផ្សង
គង់បានជួបគ្នា វេលាណា៎មួយមិនខានក្នុងជាតិ
នេះ ។

« បុប្ជាមួយទង ដែលខ្ញុំលួចស្នេហ៍ » ផេង វិសុដ្ឋារ៉ាមុនី

បុប្ជាមួយទង ដែលរៀមលួចស្នេហ៍
ចិត្តចង់ថ្នមថែ តែបុប្ជាមួយ
តំាងពីផ្កាទើបក្រពុំចេញត្រួយ
ស្នេហ៍តែផ្កាមួយ ពេញក្នុងឱរ៉ា ។


ឱ! វត្តចុងកោះ ស្នេហ៍បឋមវ័យ
ចេះលួចស្នេហ៍ស្រី កាលពីកុមារ
មួយទងនេះហើយ ដែលរៀមប្រាថ្នា
ចង់បានបុប្ជា មកថ្នាក់ថ្នមថែ ។

ភូមិទេពអរជូន រៀមបានលួចចិត្ត
លួចស្នេហ៍វរមិត្ត ចង់ប្រលោមស្នេហ៍
ភ័ក្រមូលក្រឡង់ ដូចជាដួងខែ
ថ្ពាល់ខួចមាសស្នេហ៍ ចងចិត្តរៀមបង ។

ជាតិនេះប្រសិន បើមិនបានស្រី
មកថ្នាក់ថ្នមបី ប្រលោមត្រកង
ស៊ូនៅកម្លោះ ចំាតែនួនល្អង
ជាតិក្រោយរៀមផ្សង ប៉ងឲ្យជួបស្រី ។

ទោះជាផ្ការោយ មិននៅក្រពុំ
ក៏ចិត្តរៀមងុំ នៅតែបេតី
ទោះជាមានកូន ពូនចៅហើយក្តី
ក៏រៀមស្នេហ៍ស្រី ឥតមានប្រួលប្រែ ។
==========================
ថ្ងៃ ០៩ កើត ខែ ពិសាខ ឆ្នំា វក ព.ស. ២៥៦០
ថ្ងៃ សុក្រទី ១៤ ខែ ឧសភា ឆ្នំា ២០១៦
រចនាតាមកំណត់ហេតុស្នេហ៍ពិតលាក់ក្នុងចិត្ត
ដោយ ៖ ផេង វិសុដ្ឋារ៉ាមុនី ( ផេង សុខវ៉ាន់ដា )

កំណាព្យ « បើបងចេះហោះ » កវីម្ចាស់ពានទន្លេមេគង្គ ប៊ុន ពិសី កុលបុត្តខ្មែរ

បើមានស្លាប ឆាបហោះហើរ ដើរផុតដី
បងនាំស្រី បីអូនទៅ នៅលើមេឃ
ផុតភ្នែកមនុស្ស រស់ពីរនាក់ ស្មគ្រមិនបែក
ទោះរហែក ចែកលោកា យ៉ាងណាក្តី ...
ឆ្លងសមុទ្ទ ផុតជ្រោះជ្រៅ ពៅកុំព្រួយ
រូបបងមួយ ស្ទួយជីវិត ជិតរូបស្រី
ទោះឧបសគ្គ ស្ទាក់រារាំង ឃាំងម្តេចក្តី
ក៏រូបប្តី បីផ្តោះផ្តង ឆ្លងផុតដែរ ...
ថែស្នេហា ត្រារលត់ ផុតដង្ហើម
ផ្តល់សន្សើម ផ្តើមសន្សំ ខំឥតល្ហែ
វេញចំណង ចងចំណាំ ចាំឥតប្រែ
ឲ្យយល់តែ ស្នេហាយើង រឿងរុងរោចន៍ ...
Your poem : កវីម្ចាស់ពានទន្លេមេគង្គ ប៊ុន ពិសី កុលបុត្តខ្មែរ
Post by : ផេង វិសុដ្ឋារ៉ាមុនី

កំណាព្យ « អ្នកនិពន្ធពិត » ផេង វិសុដ្ឋារ៉ាមុនី

អ្នកនិពន្ធពិត
**********
អ្នកនិពន្ធពិត ចំណេះមួន
រស់នៅលាក់ខ្លួន ពួនបិទបាំង
និពន្ធការពិត ប៉ះពាល់ខ្លាំង
គេថាប្រឆាំង ត្រូវកម្ចាត់ ។

អ្នកនិពន្ធពិត គិតគុណធម៌
តែងស្ទួយវប្បធម៌ ខ្មែរសម្បត្តិ
មានមនសិការ ថ្លាម៉ឺងម៉ាត់
ខ្សត់ទ្រព្យសម្បត្តិ បោះពុម្ពផ្សាយ ។
អ្នកនិពន្ធពិត គិតគូណាស់
ដល់អក្សរសាស្រ្ត ខ្មែរទាំងឡាយ
សម្រិតសម្រាំង មុននឹងផ្សាយ
បោះពុម្ពចែកចាយ ផ្សាយវប្បធម៌ ។
ដោយ : លោក ផេង វិសុដ្ឋារ៉ាមុនី
១៣ រោច ខែ ភទ្របុត្រ ឆ្នាំវក អដ្ឋស័ក ព.ស. ២៥៦០
ថ្ងៃ សុក្រ ទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៦ (12:48PM)

មែន ឬ មិនមែន ?
***************
អ្នកនិពន្ធពិត ឥតមានលុយ
អ្នកនិពន្ធស្លុយ លុយហូរហៀ
មានទាំងបុណសក្តិ តំណែងងារ
ខ្លឹមសារល្អជា គេមិនខ្វល់ ។

អ្នកនិពន្ធពិត មានគុណធម៌
ដើម្បីវប្បធម៌ ឡើងខ្ពស់ដល់
តែគ្មានទឹកប្រាក់ ទុកតម្កល់
បោះពុម្ពផ្សាយដល់ មហាជន ។
អ្នកនិពន្ធក្លែង ចេះសើ ៗ
ធ្វើឯងគ្រាន់បើ អ្នកនិពន្ធ
អាងមានទឹកប្រាក់ ជាទម្ងន់
ផ្សាយជូនដល់ជន ទាំងគ្មានខ្លឹម ។
ដោយ : ផេង វិសុដ្ឋារ៉ាមុនី

កំណាព្យ « ផ្គរលាន់ » ផេង វិសុដ្ឋារ៉ាមុនី

ផ្គរលាន់ៗលឺ ឯខេត្តស្វាយរៀង
ដល់ទៅធ្លាក់ភ្លៀង ឯខេត្តព្រៃវែង
យកទ្រូទៅដាក់ នៅខេត្តស្ទឹងត្រែង
ដល់បានត្រីច្រើន នៅខេត្តពោធិសាត់ ។
យកត្រីទៅធ្វើ នៅបាត់ដំបង
មកដល់ស្រុកមោង ស្រាប់រួចត្រីបាត់
ទៅចាប់ត្រីបានវិញ នៅអរិយក្សត្រ
ជុំគ្នាចែងចាត់ នៅពោធិចិនតុង ។
ដល់មកដាំបាយ នៅអង្គរវត្ត
ដល់មកជញ្ជាត់ នៅខេត្តកោះកុង
នាំគ្នាមកហូបបាយ កៀនស្វាយក្នុង
ឡានមកជាប់ផុង នៅឯស្រុកស្អាង ។ ហាហាហាហា
ផេង វិសុដ្ឋារ៉ាមុនី

កំណាព្យ « ទឹកចិត្តខ្មែរកណ្តាល ចំពោះខ្មែរក្រោម » ផេង វិសុដ្ឋារ៉ាមុនី

ទឹកចិត្តខ្មែរកណ្តាល ចំពោះខ្មែរក្រោម
******************************
ឱ!កម្ពុជាក្រោមអើយ ខ្ញុំស្នេហា
នឹកអ្នកម្លេះណា៎ ឱរ៉ាស្ទើរធ្លាយ
គ្រប់ពេលកើតទុក្ខ ខ្ញុំសែនរីករាយ
ខ្ញុំលែងរាយមាយ ព្រោះតែនឹកអ្នក ។


កម្ពុជាក្រោមអើយ ខ្ញុំស្នេហា
អ្នកដឹងទេថា បេះដូងខ្ញុំជាក់
គ្រប់ដង្ហើមចេញចូល ខ្ញុំនឹកអ្នក
ស្រណោះពេកជាក់ កម្ពុជាក្រោម ។

កម្ពុជាក្រោមអើយ ខ្ញុំស្នេហា
ខ្ញុំខ្មែរកណ្តាល ស្នេហ៍វរមិត្តឆោម
នឹក អើយស្រណោះ តែទឹកដីក្រោម
កុលបុត្រខ្មែរក្រោម ខ្ញុំផ្ចើវាចា ។
០៤ តុលា ២០១៦
និពន្ធដោយ : លោក ផេង វិសុដ្ឋារ៉ាមុនី
ផ្ចើជូនបងប្អូនខេមរៈជនកម្ពុជាក្រោមជាទីស្នេហា....!
ផ្សាយចេញពី ភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង
ខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា

កំណាព្យ « សម័យ Facebook » ផេង វិសុដ្ឋារ៉ាមុនី

សម័យ Facebook ស្រីញ័រចង់បានប្តី
កុំប្រកាន់អី ថាតាមមើលឃើញ
ស្លៀកខ្លី បង្ហាញគល់យ៉ាងគឃ្លើន
ស្រីខ្លះព្រហើន ព្រលែងកេរ្តិ៍ម៉ែ ។

មើល៍ចុះ ! គល់ភ្លៅ ខ្ចីញ៉េញម៉ត់ខៃ
ស្រីលេងអស់ដៃ ចង់ឲ្យប្រុសញ៉ែ
បង្អួតគល់ដោះ បង្ហោះហូរហែ
ចង់ឲ្យប្រុសញ៉ែ សុំស្នេហ៍រូបស្រី ។

អាចខ្លះឈានដល់ ថ្នាក់តារា
កេរ្តិ៍ឈ្មោះអស្ចារ្យ ខ្លះទើបលែងប្តី
ខ្លះនៅក្រមុំ ក្រពុំនៅខ្ចី
ចង់ភ្លក្សស្នេហ៍ថ្មី ក៏លេងបែបហ្នឹង ។

សុំទោសផងណា៎ សុភាពនារី
តាមប្រពៃណី គោរពម៉ត់ចត់
ឲ្យតម្លៃម៉ែឪ តាមច្បាប់កំណត់
មានបែបមានបទ មាយាទជាស្រី ។

អ្នកណា៎មានខ្លួនគេរើសយក ជារឿងរបស់គេ ខ្ញុំមិនបាន
សំដៅដៀមដាមឲ្យនារីណា៎មួយនោះទេ ។ គ្រាន់តែសុំ
រំលឹកប៉ុណ្ណោះ ។ ផេង វិសុដ្ឋារ៉ាមុនី

កំណាព្យ « បើខ្មែរយើងចេះ ជួយដល់គ្នា » ផេង វិសុដ្ឋារ៉ាមុនី

បើខ្មែរយើងចេះ ជួយដល់គ្នា
ម្លេះកម្ពុជា ផុតក្រីក្រ
មុខមាត់ប្រទេស រីកស្រស់ល្អ
បរទេសអំណរ កោតសរសើរ ។
បើខ្មែរអ្នកមាន ចេះមានចិត្ត
មេត្តាអាណិត ប្រទេសក្រ
រួមគ្នាចែករំលែក ដោយស្មោះស
នោះជាតិលែងក្រ ស្រុកថ្កើងថ្កាន ។
០៤ តុលា ២០១៦
ផេង វិសុដ្ឋារ៉ាមុនី

កំណាព្យ « ព្រួញស្នេហ៍បងខ្លី » ផេង វិសុដ្ឋារ៉ាមុនី

ព្រួញស្នេហ៍បងខ្លី ស្រីអើយមេត្តា
អាសូររៀមរ៉ា ព្រួញខ្លីខុសខ្នាត
តែកម្លាំងខ្លាំង ទាញយឹតសង្វាត
ព្រួញខ្លីខុសខ្នាត ធម្មជាតិប្រទាន ។
ថ្វីព្រួញស្នេហ៍បងខ្លី ខ្លីពិតមែន
តែអាចទប់ជ្រែង រែងរុករុលរាន
ទោះជាវាំងស្តេច ;សេតវិមាន
ក៏ព្រួញបងហ៊ាន បាញ់ទម្លុះ ដែរ ។
០៥ តុលា ២០១៦
ដោយ : លោក ផេង វិសុដ្ឋារ៉ាមុនី

អត្ថបទខ្លី 《 ខ្មែរពូជអ្នកច្នៃប្រឌិត 》 និពន្ធដោយ : លោក ផេង វិសុដ្ឋារ៉ាមុនី

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពីធីទំនៀមទម្លាប់
ភ្ជាប់រវាងពិធីកម្មក្នុងព្រះពុទ្ធសាសនា ផ្សាភ្ជាប់
ជាមួយនិងទំនៀមទម្លាប់ប្រពៃណីវប្បធម៌ខ្មែរ
ផង ដូនតាបុព្វបុរសខ្មែរ បានផ្សំបញ្ចូលគ្នា
រវាងពុទ្ធសាសនា និង វប្បធម៌ជាតិ បង្កើតបាន
ជាវប្បធម៌ខ្មែរថ្មីទំនើបចម្រុះ ១ ដោយប្រកាន់
ភ្ជាប់នូវក្រមសីលធម៌ និង ទស្សនៈកម្មផល
នោះគឺ " ទំនៀមពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ " ។ ពិធីនេះដូនតាខ្មែរបង្កើតឡើង
ដោយចង់ឲ្យកូនខ្មែរប្រកាន់បាននូវ៖
- វប្បធម៌ភាពជាអ្នកដឹកនាំបន្តវេនគ្នា
- វប្បធម៌ចេះចែករំលែកគ្នារស់
-វប្បធម៌ជួបជុំ ជួបប្រជុំគ្នាពិភាក្សា ប្តូរយោបល់
គ្នារវាងសមាជិកសាច់ញាតិសន្តាន បងប្អូន
សាច់ឈាម មិត្តភក្តិ អ្នកជិតខាង ។ល។
-វប្បធម៌សាមគ្គីភាព ផ្សះផ្សា និង ឯកភាពគ្នា
-វប្បធម៌រួមគ្នាធ្វើការជាក្រុម
-វប្បធម៌គំរូល្អតជំនាន់ឲ្យកូនចៅជំនាន់ក្រោយ
បានដឹង បានចងចាំ និងរួមគ្នាធ្វើបន្តទៀត
-វប្បធម៌នឹករំលឹកគុណជីដូនជីតា បុព្វការីជន
ខ្មែរដែលបែកកាយរំលាយក្ខ័ន្ធទៅបរលោកខាងមុខ និង រំលឹកគុណ តបស្នងសងគុណអ្នក
មានគុណ ដែលនៅរស់រានមានជីវិតសព្វថ្ងៃ ។

អត្ថបទ « អង្ករ៣កំប៉ុង សម្រាប់​​​លោកបណ្ឌិត រដ្ឋមន្រ្តី ហង់ ជួនណារ៉ុន » ក្នុងការកែទម្រង់វិស័យអប់រំជាតិ ដោយ : លោក ធូ វាសនា

ការអភិវឌ្ឍន៍​ប្រទេស ​គឺ ពឹង​ផ្អែកលើ​ធនធានមនុស្ស ដែលមាន​ការអប់រំ​ប្រកបដោយ​គុណភាព សីលធម៌ ការទទួលខុសត្រូវ​ខ្ពស់ និង​ទំនុកចិត្ត។ ពាក្យចាស់​លោក​ពោលថា៖ «បើ​ក្បាល​មិន​រឹង កន្ទុយ​ច្បាស់​មិន​ត្រង់»។ បើ​គ្មាន​ទំនុកចិត្ត គឺ​គ្មាន​ភាពកក់ក្តៅ។ បើ​គ្មាន​ភាពកក់ក្តៅ គ្មាន​កម្លាំង​ធ្វើការ។ បើ​គ្មាន​ទឹកចិត្ត​ធ្វើការ គ្មាន​លទ្ធផល។ គ្មាន​លទ្ធផល ធ្វើ​ឲ្យ​ផែនការ​មិនបាន​សម្រេច។ បើ​ផែនការ​មិនបាន​សម្រេច ធ្វើ​ឲ្យ​បាត់​បត់​ឱកាស។ បាត់បង់​ឱកាស គឺ​បាត់បង់​ភាពជា​ម្ចាស់ការ។ បាត់បង់​ភាពម្ចាស់ការ គឺ​អ្នកដទៃ​ចូល​ជ្រៀតជ្រែក។ អ្នកដទៃ​ចូល​ជ្រៀតជ្រែក យើង​ចុះខ្សោយ។ យើង​ចុះខ្សោយ គេ​ធ្វើបាប​យើង។ គេ​ធ្វើបាប​យើង គឺ​យើង​រើ​បម្រាស់។ ពេល​យើង​រើ​បម្រាស គេ​គាប​យើង​បន្ថែមទៀត។ គេ​គាប​យើង​បន្ថែម យើង​រើ​បម្រាស​បន្ថែម ...។ គឺ​ច្បាស់​ជា​វិល​ទៅ​វិល​មករ​ហូត មិនចេះចប់ មិនចេះហើយ។ ដូច​ពាក្យចាស់​លោក​ពោលថា៖ «អ្នកមាន​មិនដែល​បី ត អ្នកក្រ​មិនដែល​ដល់​ទៅ​បី​ជាន់»។
ភាពជា​អ្នកដឹកនាំ នៅ​ដំណាក់កាល​ចុងក្រោយ គឺ​អាស្រ័យ​លើ​ពាក្យ«ភាពកក់ក្តៅ និង​ទំនុកចិត្ត»។ បើ​និយាយ​ផ្សេង​ធ្វើ​ផ្សេង ម្តេច​នឹងមាន​ទំនុកចិត្ត​ទៅ? បើ​គ្មាន​ទំនុកចិត្ត ម្តេច​នឹងមាន​ភាពកក់ក្តៅ​ទៅ? នៅពេល​កូនចៅ​មិន​ស្តាប់​ម៉ែឪ ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា​រាល់ថ្ងៃ រាល់​ខែ តើ​ក្រុមគ្រួសារ​មាន​ភាពកក់ក្តៅ​យ៉ាង​ម្តេច? ដូច ខុង ជឺ និយាយ​អ៊ីចឹង៖ មនុស្ស​មិនមែន​រស់​ដោយសារតែ​ចំណីអាហារ ស៊ីចុកបុកទំពារ​នោះទេ គឺ​ដោយសារ​ដង្ហើម។ គាត់​ចង់​និយាយថា៖ មនុស្ស​រស់​ដោយសារ ភាពកក់ក្តៅ និង​ទំនុកចិត្ត។ មាន​អ្នកមាន​តិច​ណាស់ ដែល​អាច​ដេកលក់​ស្រួល​រៀងរាល់​យប់ និង​មានចិត្ត​ស្រឡះ។ ភាពកក់ក្តៅ និង​ទំនុកចិត្ត មិនមែន​និយាយ​ឲ្យ​តែ​រួចពីមាត់​នោះទេ គឺ​ទាមទារ​ការអនុវត្ត​ជាក់ស្តែង ហើយ​ឲ្យ​ចំ​ចំណុចរសើប​ទៀតផង។ ឧទាហរណ៍ ក្រុមគ្រួសារ​គ្រូបង្រៀន គឺ​ត្រូវ​ទទួល​ការព្យាបាល​ជំងឺ​ដោយ​ឥត​បង់ថ្លៃ... នេះ​ជា​ភាពកក់ក្តៅ។កូន​ត្រូវ​រៀនសូត្រ ដោយ​មិនបាច់​បង់ប្រាក់....។ តែ​ប៉ុណ្ណឹង គឺ​ដូច​ដំឡើង​ប្រាក់ខែ​ឲ្យ​គាត់១០លាន​រៀល​អ៊ីចឹង។ តើ​រក​ឯណា​បាន?

សម័យ​រាជការ​ឈី​ង តួអង្គ​វៃ​យ៉ាង ចាប់ផ្តើម​កសាង​ទំនុកចិត្ត​មនុស្ស​ដោយ​ប្រើ​ឲ្យ​លី សសរ ហើយ​ឲ្យ​ប្រាក់​ជា​រង្វាន់...។ បន្ទាប់មក​ដោះស្រាយ​ទំនាស់​ដោយ​ឈរលើ​សច្ចៈ​ភាព និង​យុត្តិធម៌...។ ខ្ញុំ​គិតថា​រឿង​ធនធានមនុស្ស គឺអាច​ជប់​បាន៥០ម៉ឺន​នាក់ភ្លាមៗ បើ​មនុ​ស្សមាន​ទំនុកចិត្ត និង​ភាពកក់ក្តៅ។ តែ​អ្វីដែល​ពួកគេ​យល់​ខុស​នោះ គឺ​គេ​យល់ថា លុយកាក់​ជា​ដំណោះស្រាយ។ និយាយ​បែប​ម្យ៉ាងទៀត គ្មាន​លុយកាក់ យើង​អាចរ​ស់បាន តែបើ​គ្មាន​ចិត្ត និង​ការជឿជាក់ ទោះជា​មាន១០ម៉ឺន​ដុល្លារ​ក្នុង​មួយខែ ក៏​ពិបាក​រស់នៅ​ដោយ​សុខ​ស្រួល​ដែរ។ ឧទាហរណ៍ ជនជាតិ​ឃើ​ដ នៅ​សម័យ​សា​ដាម គឺមាន​ប្រជាជន​ជាច្រើន ដែល​រត់​ទៅសុំ​សិទ្ធិ​ជ្រកកោន​នៅ​បរទេស ដូចជា​អូស្ត្រាលី អាមេរិក បារាំង អង់គ្លេស​ជាដើម...។ តែ​ក្រោយមក រដ្ឋាភិបាល​បានដាក់​គោលនយោបាយ​ជាតិ​រួមមួយ​គឺ អ្នក​ដែលមាន​សញ្ញាបត្រ​បណ្ឌិត ហើយ​មានចិត្ត​ចង់​វិល​មក​ប្រទេស​វិញ ត្រូវ​ផ្តល់​អភ័យឯកសិទ្ធិ​ពិសេស គឺ​ប្រហាក់ ប្រហែល​នឹង​តំណាងរាស្ត្រ មិនអាច​ចាប់ចង​បាន បើ​គ្មាន​ទោស​ជាក់ស្តែង។ អាច​ប្តឹងផ្តល់​បាន តែ​មិនអាច​ជាប់ទោស​លើសពី៥ឆ្នាំ។ នេះ​គេ​ហៅថា​កសាង​ទំនុកចិត្ត គឺ​មិនបាច់​ចាយលុយ​ទេ ព្រោះ​លុយ​គេ​ចាយ​មិន​អស់​ទៅហើយ។ តែបើ​យើង​និយាយ​ពី​ការចាយ​ចិត្ត គេ​ច្បាស់​ជា​សើចចំអក​ឲ្យ​យើង​ថា៖សម័យ​គេ​ចាយលុយ​ទៅហើយ គឺ​មិនមែន​ចាយ​ចិត្ត​នោះទេ។ អ៊ីចឹង​ត្រូវ​សួរ​ទៅវិញ​ថា៖ ចាយលុយ ឬ​ចាយ​ចិត្ត តើ​អ្នកណា​ជា​អ្នកបង្កើត​វប្បធម៌​ហ្នឹង? ចម្លើយ​គឺ​មនុស្ស មិនមែន​ខ្មោច​ព្រាយ​បិសាច ឬ​ព្រះឥន្ទ្រ ព្រះព្រហ្ម…មកពីណា ទេ។ បើ​មនុស្ស​ជា​អ្នកបង្កើត​វប្បធម៌​ចាយលុយ​ជាង​ចាយ​ចិត្ត ហេតុ​អី​បានជា​មិនអាច​នាំគ្នា​បង្កើត​វប្បធម៌​ចាយ ចិត្ត ឲ្យ​ធំ​ជាង​ចាយលុយ? បើ​មិនអាច គឺ​មកពី​មនុស្ស​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ហ្នឹងហើយ។ ឲ្យ​តែ​មនុស្ស​ចាយ​ចិត្ត ជាង​ចាយលុយ គឺអ្វីៗក៏​អាច​ដោះស្រាយ​បានដែរ អំពើពុករលួយ​ក៏​កាត់បន្ថយ ចោរកម្ម​អសន្តិសុខ​សង្គម ក៏​កាត់បន្ថយ...។

ខ្ញុំ​គិតថា អ្នកដឹកនាំ​ជំនាន់​ក្រោយ​ត្រូវតែ​ផ្លាស់ប្តូរ​សតិ​នៃ​ការគិត។ ឫសគល់​ចម្បង​នៃ​បញ្ហា​ទាំងអស់ គឺ​មកពី​ចិត្ត។ គឺ​ចិត្តគំនិត​គិតថា​លុយ​សំខាន់។ លុយ​សំខាន់​បានជា​ទៅ​ចាប់​អំណាច​ឲ្យ​ជាប់ រហូត​មាន​ជំងឺ​តួឯក ជំងឺ​អាត្មានិយម អត្តនោម័ត និង​ផ្តាច់ការ​ជាដើម។ ចុងបញ្ចប់​នៃ​ជីវិត​មនុស្ស សូម្បី​កាក់​នៅក្នុង​មាត់ សក់​មួយ​សរសៃ​លើ​ក្បាល ក៏​យកទៅ​មិនបាន​ផង។ ហេតុតែ​លុយកាក់​សំខាន់ បានធ្វើ​ឲ្យ​អ្នក​ទាំងអស់គ្នា​ធ្វើការ​គ្មាន​ថ្ងៃ​សម្រាក។ ហេតុតែ​ចំណង​លុយកាក់​រឹត​កាន់តែ​តឹង បានជា​អ្នក​ទាំងអស់គ្នា​គ្មាន​មិត្ត​យល់ចិត្ត គឺ​យល់​តែ​លុយ។ ចិត្ត​រឹងមាំ​ពោរពេញ​ទៅដោយ​ទំនុកចិត្ត និង​ភាពកក់ក្តៅ ទើប​ជា​អ្វីដែល​មនុស្សម្នា​គ្រប់គ្នា​ចង់បាន​ពិតប្រាកដ។

ដូច្នេះ​បញ្ហា​នៃ​វិស័យ​អប់រំ​មិនមែន​អំពើពុករលួយ ឬ​ភាព​អសកម្ម​នៃ​មន្ត្រី ឬ​ខ្វះ​ធនធានមនុស្ស​នោះទេ គឺ​មកពី​ទឹកចិត្ត ខ្វះ​ទំនុកចិត្ត ខ្វះ​ភាពកក់ក្តៅ​ក្នុង​ចិត្ត។ មើល​ប្រទេស​ជប៉ុន​ម្តង បន្ទាប់ពី​ចាញ់​សង្គ្រាមលោកលើកទី២ អ្វីៗក៏​មិន​សល់​ដែរ។ (ដូច​ខុង​មិញ​និយាយថា៖ «ក្រៅពី​ក្បាល​នៅលើ-ក អ្វី​ក៏​គ្មាន​ទៀត​ដែរ») ប៉ុន្តែ​ជប៉ុន​មាន​របស់​ម្យ៉ាង​គឺ«ចិត្ត»។ ទឹកចិត្ត​ដែល​ផ្តល់​ភាពកក់ក្តៅ និង​ទំនុកចិត្ត ធ្វើ​ឲ្យ​គេ​ដាក់​វិស័យ​អប់​រំជា​អាទិភាព​ចម្បង។ បើតាម​ខ្ញុំ​ចាំ​មិន​ខុស​ទេ ជនជាតិ​ជប៉ុន ដែល​មិន​បង្រៀន​កូន​នៅផ្ទះ​នៅ​សម័យ​នោះ គឺ​មានទោស​ស្មើនឹង​ក្បត់ជាតិ...។

ខ្ញុំ​ឃើញ​ជំហាន​ដំបូង​របស់លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន គឺ​កសាង​ទំនុកចិត្ត នោះ​គឺជា​ជំហាន​ត្រឹមត្រូវ និង​ចាំបាច់​បំផុត។ គាត់​ជ្រើសរើស​ការកសាង​ទំនុកចិត្ត និង​ភាពកក់ក្តៅ​ដល់​មន្ត្រីក្រោមឱវាទ​គ្រប់​រូបភាព។ នេះ​ទើប​ជា​អ្នកដឹកនាំ ដែលមាន​ទឹកចិត្ត ទស្សនៈ​វែងឆ្ងាយ និង​ត្រឹមត្រូវ។ គាត់​ត្រូវធ្វើ​កិច្ចការ​ជាច្រើន​ទៀត​ដើម្បី​ព្យាបាល​ជំងឺ«ទំនុកចិត្ត» និង​គាស់​ខ្មោច​នៃ​ភាព«កក់ក្តៅ»ឡើងមក​វិញ​ជា​បន្តបន្ទាប់។ គ្រួ​បង្រៀន និង​អ្នក​អប់រំ​ត្រូវតែ​ជា​អាទិភាព​ក្នុង​វិស័យ​អប់រំ។ គ្រូបង្រៀន​ជា​អ្នក​ព្យាបាល​ជំងឺ​សង្គម​គ្រប់បែបយ៉ាង។ គ្រូបង្រៀន​ជា​អ្នក​ដាំ​ចិត្ត​សន្តិភាព សេរីភាព ភាពកក់ក្តៅ ដែល​ពោរពេញ​ទៅដោយ​ទំនុកចិត្ត។ តែបើ​គាត់​គ្មាន​ភាពកក់ក្តៅ គ្មាន​ចិត្ត​សន្តិភាព គ្មាន​ទំនុកចិត្ត សម្រាប់​គ្រូបង្រៀនម្នាក់ៗទៅហើយនោះ តើ​ឲ្យ​ពួកគាត់​ទៅ​ដាំ ទៅប្រាប់​ដល់​សិស្សានុសិស្ស​យ៉ាង​ម៉េ្ត​ច​ទៅ? គឺ​ច្បាស់​ជា​ដូច​ពាក្យចាស់​លោក​ពោលថា «គីង្គក់​លក់​ថ្នាំ​ស្រែង» ជាមិនខាន។

សម័យនេះ កុំថាឡើយ​ឲ្យ​កូនស្រី​រៀបការ​ជាមួយ​គ្រួ​បង្រៀន សូម្បី​តែមាន​មិត្តភក្តិ​ជា​គ្រូបង្រៀន ក៏​ខ្លាច​ខ្លួនឯង​ថោកទាប​ទៅតាម​នោះដែរ។ នេះ​គឺជា​រឿង​គួរ​ឲ្យ​ឈឺចាប់​ណាស់ សម្រាប់​អ្នក​អប់រំ...។ ជំហាន​បន្ទាប់​របស់លោក​រដ្ឋមន្ត្រី​អប់រំ គួរតែ​ផ្តោតលើ​ភាពកក់ក្តៅ និង​សន្តិភាព​នៅក្នុង​ចិត្ត។ មាន​បី​ចំណុច៖ ទី១ ទំនុកចិត្ត។ ទី២ ភាពកក់ក្តៅ។ ទី៣សន្តិភាព​នៅក្នុង​ចិត្ត គឺ​សុទ្ធតែជា​ចំណុច​សំខាន់​ក្នុងការ​ដឹកនាំ​អង្គភាព ឬ​សង្គមជាតិ។

មកដល់ពេលនេះ ទំនុកចិត្ត​ទើបតែ​ធ្វើបាន​ត្រឹម​តែមួយ​ជំហាន​ប៉ុណ្ណោះ គឺ​នៅសល់​ជាង១០០ជំហាន​ទៀត។ "ភាពកក់ក្តៅ" ចាប់ផ្តើម​ឈាន​ជាជំហានៗហើយ ប៉ុន្តែ​មិនទាន់​ដឹង​លទ្ធផល​យ៉ាងម៉េច​នៅឡើយ​ទេ គឺ​ត្រូវ​ប្រឹង​ជា​បន្តបន្ទាប់​ទៀត។ "សន្តិភាព​ក្នុង​ចិត្ត" មិនទាន់បាន​ចាប់ផ្តើម​បោះជំហាន​ឈាន​ទៅមុខ​នៅឡើយ​ទេ ឬ​អាច​និយាយបានថា៖ កំពុង​ធ្វើ​ផែនការ តែ​មិនអាច​រង់ចាំ​ដល់២០១៨នោះទេ។ ៥ឆ្នាំក្រោយ ច្បាស់​ជាមាន​ការប្រែប្រួល​ច្រើនណាស់។ បើ​យកចិត្ត​គ្រូបង្រៀន​មិនបាន គឺ​សន្មត​ថា បរាជ័យ​មុន​ច្បាំង។ ដូច​ក្បួនសឹក​ពោលថា៖ ទឹកចិត្ត​កងទ័ព​មិន​មោះមុត សន្មត​ថា​សង្គ្រាម​ច្បាស់​ជា​ចាញ់​មុន​ចូល​សមរភូមិ​បាត់ទៅហើយ។

សំនួរ​បន្ទាប់​គួរតែ​សួរថា៖ តើ​ធ្វើ​យ៉ាងម៉េច​ទើប​ឲ្យ​លោកគ្រូ អ្នកគ្រូ​មាន​ភាពកក់ក្តៅ​ហើយ​មាន​ទឹកចិត្ត​សន្តិភាព? អ៊ីចឹង​គឺ​ត្រូវ​សួរ​ខ្លួនឯង​ថា បើ​យើង​ជា​ពួកគាត់​វិញ តើ​យើង​ត្រូវការ​អី? គឺ​មិនមែន​រឿង​ដំឡើង​ប្រាក់ខែ តែមួយ​មុខ​នោះទេ...។ ភាពកក់ក្តៅ និង​ចិត្ត​សន្តិភាព មិនអាច​ដោះដូរ​ជាមួយ​លុយកាក់​បានទេ។

រហូតមកដល់​ពេលនេះ បើ​ខ្ញុំ​ចាំ​មិន​ខុស​ទេ គឺ​មិនទាន់មាន​ការស្ទង់មតិ​របស់​មន្ត្រីរាជការ​នៅឡើយ​ទេ ជាពិសេស លោកគ្រូ អ្នកគ្រូ​នៅឡើយ​ទេ។ តើ​ធ្វើ​យ៉ាង​ម្តេច​ទើប​គាត់​មាន​ភាពកក់ក្តៅ ដោយ​មិនបាច់​ដំឡើង​ប្រាក់ខែ? ការចៀសវាង​ការដំឡើង​ប្រាក់ខែ គឺ​ការចៀសវាង​កសាង​សង្គម​មួយ ដែល​យកលុយ​ជាធំ។ បើ​សង្គម​មួយ​យកលុយ​ជាធំ គឺ​ច្បាស់​ជា​ជំងឺ​ចាស់​នៅ​ដដែល។ គឺ​បក្ស​ពូក​និយម ពុករលួយ អំណាច​ផ្តាច់ការ នឹង​នៅតែ​បន្ត​មាន​ឥទ្ធិពល​លើ​ពួកគាត់​ដដែល។

បើ​ខ្ញុំ​ជា​គាត់ គឺ​ខ្ញុំ​ច្បាស់​ជា​កំណត់​ថវិកា​ទុក​សម្រាប់ធ្វើ​ការសិក្សា​ស្រាវជ្រាវ​ ស្ទង់​មតិ​ដើម្បី​បង្កើត​គោលនយោបាយ ជាតិ​គ្រឹះ​មួយ​សម្រាប់​ក្រសួង និង​សម្រាប់​រដ្ឋាភិបាល​ជាក់​ជាមិនខាន។ សរុបសេចក្តី​មក គោលការណ៍​សំខាន់ ដែល​លោក​រដ្ឋមន្ត្រី​គួរតែ​ចងចាំ និង​យកទៅអនុវត្ត​ដើម្បី​ពង្រឹង​វិស័យ​អប់រំ​ឡើងវិញ គឺថា ទី១) កសាង​ទំ​នុ​ចិត្ត ទី២) កសាង​ភាពកក់ក្តៅ ទី៣) កសាង​ចិត្ត​សន្តិភាព គឺ​ដូចជា​អង្ករ​បី​កំប៉ុង ដែល​ត្រូវតែ​ចំអិន អោយក្លាយ​ជា​បាយ​បី​ពេល​សំរាប់​មន្ត្រីរាជការ​អោយ​មាន​ភាពកក់ក្តៅ។ ទាំងបី​ចំណុច​ខាងលើ​មិនគួរ​ចំណាយពេល​លើសពី៣ឆ្នាំ​នោះទេ។ បើ​ធ្វើ​មិនបាន​ក្នុង​រយៈពេល​បី​ឆ្នាំ គឺ​បង្ហាញ​ពី​សមត្ថភាព​និង​ឆន្ទៈ​របស់លោក​រដ្ឋមន្ត្រី​មិន​មោះមុត។ អ៊ីចឹង​គួរតែ​ចេះ​ចាត់ចែង​កន្លែង​គួរសម​សម្រាប់​ខ្លួនឯង​ឲ្យ​ហើយ មុននឹង​មានរឿង​កើតឡើង។ ពាក្យចាស់ លោក​ពោលថា «មនុស្ស​មានបុណ្យ​អាច​សែង​ខ្មោច​ខ្លួនឯង​ទៅ​កប់​កន្លែង​ណា​ដែល​ខ្លួន​ ពេញចិត្ត។ មនុស្ស​ចិត្ត​បាប បានត្រឹមតែ​ស្លាប់​មុន​អស់​ជីវិត»។

ធូ វាសនា
អ្នកព្រៃ​ភ្នំ ខេត្តរតនគិរី
veasnathou@yahoo.com

អ្នកបុរាណវិទ្យាបញ្ជាក់ពីមូលហេតុនាំឲ្យព្រះអាទិត្យរះចំពីលើកំពូលប្រាង្គប្រាសាទអង្គរវត្ត លោក អ៉ឹម សុខរិទ្ធី អ្នកស្រាវជ្រាវបុរាណវិទ្យា

នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា 

(សៀមរាប)៖ តាមការព្យាករណ៍ទុកនៅព្រឹកព្រលឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ ម៉ោងប្រមាណចាប់ពី៥ ទៅ៦ទាបភ្លឺ ព្រះអា ទិត្យនឹងរះឡើង តាមកំពូល ប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្ត   ។ ហេតុការណ៍នេះ តែងទាក់ទាញ ចំណាប់ អារម្មណ៍ភ្ញៀវទេសចរជាតិ និង អន្តរជាតិយ៉ាងច្រើន ដែលចង់ឃើញ ព្រឹត្តការណ៍ ដ៏អស្ចារ្យ ហើយចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។

ហេតុអ្វីមានព្រឹត្តិការណ៍បែបនេះកើតឡើង? តើមានអ្វីពាក់ព័ន្ធនឹងសំណង់ស្ថាបត្យកម្មអង្គរវត្ត?
លោក អ៉ឹម សុខរិទ្ធី អ្នកស្រាវជ្រាវបុរា
ណវិទ្យា និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និង តម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា ចំណេះដឹងសិក្សាអំពីព្រះអាទិត្យរះឡើងតាមកំពូលប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្តនេះ មិនមែនជារបកគំហើញថ្មីនោះទេ តែជាបទសិក្សា ដែលអ្នកស្រាវជ្រាវធ្លាប់បានធ្វើឡើងជាបន្តបន្ទាប់ខ្លះៗមក ហើយបទសិក្សានោះ គឺស្វែងយល់អំពីទំនាក់ទំនងរវាងសំណង់ស្ថាបត្យកម្មបុរាណ និងតារាសាស្ត្រ ដើម្បីបញ្ជាក់ថា វាមិនមែនជាហេតុចៃដន្យ ឬ ជាអព្ភូតហេតុអ្វីនោះទេ តែនេះជាការដឹងជាមុនផ្នែកតារាសាស្រ្ត នៃអ្នកប្រាជ្ញបុរាណដឹកនាំកសាងប្រាសាទអង្គរវត្ត។
លោក អ៉ឹម សុខរិទ្ធី បានពន្យល់ថា មុននឹងឈានដល់ការបកស្រាយពីព្រឹត្តិការណ៍ទាំងអស់នេះ ជាដំបូងគេត្រូវសិក្សាពីទម្រង់ នៃចក្រវាឡទូទៅ ហើយធៀបនឹងស្ថាបត្យកម្ម នៃប្រាសាទអង្គរវត្ត អ្នកប្រាជ្ញបុរាណ បានរៀបចំអង្គរវត្តស្នងឲ្យរូបភាពបង្រួមរបស់ចក្រវាទ្ប នៅលើផែនដីតាមទម្រង់រូបវន្ត ដូចជាការរៀបចំឲ្យមានមហាសមុទ្រ និងជួរភ្នំព័ទ្ធជុំវិញ មានទ្វីបទាំងបួននៅក្នុងចក្រវាទ្ប និងភ្នំព្រះសុមេរុនៅចំកណ្តាល ព្រមទាំងដំណើរវិវត្តន៍របស់ចក្រវាទ្បជាដើម បើយកចំណុចក្រោយនេះមកពិចារណា តាមរយៈក្បួនតារាសាស្ត្ររបស់ឥណ្ឌា អំពីអាយុកាលរបស់ចក្រវាឡ ដែលមានបែងចែកជា ៤យុគបន្តបន្ទាប់គ្នា។ យុគ គឺជាវដ្តសង្សារ នៃចក្រវាឡទាក់ទងនឹងការកើត វិវត្តន៍ និងបាត់បង់ទៅវិញ ចន្លោះ នៃយុគនីមួយៗមានអន្តរកាលមួយ ទើបកើតជាយុគថ្មីមួយទៀត។
អ្នកស្រាវជ្រាវបុរាណវិទ្យារូបនេះបន្ដថា មួយវដ្ត នៃចក្រវាឡមាន ៤យុគ ដែលស្មើនឹង ៤,៣២០,០០០ឆ្នាំ មនុស្សនៅលើផែនដីស្មើនឹង១២,០០០ឆ្នាំទិព្យ ប្រើនៅលើឋានសួគ៌ (១ឆ្នាំទិព្យ ឬសួគ៌ស្មើនឹង ៣៦០ឆ្នាំមនុស្សនៅលើផែនដី) ហើយមួយវដ្ត នៃយុគនេះហៅថាមហាយុគ១ រីឯរយៈពេល ២,០០០មហាយុគស្មើនឹងកល្ប១ ហើយស្មើនឹង១យប់១ថ្ងៃរបស់ព្រះព្រហ្ម ដែលស្មើនឹង៨,៦៤០,០០០,០០០ឆ្នាំមនុស្ស។
មហាយុគចែកជា៤យុគតូចៗ ដូចមានខាងក្រោម៖
១- ក្រឹត្យយុគ (យុគមាស) មានអាយុកាល១,៧២៨,០០០ឆ្នាំមនុស្ស ស្មើនឹង៤,៨០០ឆ្នាំទិព្យ។ នាយុគនេះ មនុស្សលោកមានអាយុវែងៗនិងមានសេចក្តីសុខបរិបូរណ៍។
២- ត្រេតយុគ (យុគប្រាក់) មានអាយុកាល ១,២៩៦,០០០ឆ្នាំមនុស្ស ស្មើនឹង ៣៦០០ឆ្នាំទិព្យ។ មនុស្សរស់នៅក្នុងយុគនេះមានអាយុវែងមធ្យម និងមានសេចក្តីសុខច្រើន
៣- ទ្វាបរយុគ (យុគចំនួនលេខគត់គូ) មានអាយុកាល៨៦៤,០០០ឆ្នាំមនុស្ស ស្មើនឹង២,៤០០ឆ្នាំទិព្យ។ មនុស្សរស់នៅក្នុងយុគនេះ មានអាយុវែងដែរ និងមានសេចក្តីសុខមធ្យម
៤- កលិយុគ (យុគប្រកបដោយទោស ប្រកបដោយជម្លោះ) មានអាយុកាល៤៣២,០០០ឆ្នាំមនុស្ស ស្មើនឹង១,២០០ឆ្នាំទិព្យ។ មនុស្សរស់នៅក្នុងយុគនេះ មានអាយុមិនច្រើន និងមានសេចក្តីសុខតិចតួច។ យុគនេះបានចាប់ផ្តើមហើយ តាំងពីឆ្នាំ៣,១០៣មុនគ.ស.។
ទន្ទឹមនឹងនេះ តាមក្បួនតារាសាស្ត្រឥណ្ឌា គេបែងចែកពេលវេលាដោយគិតទៅតាមដំណើរព្រះច័ន្ទ និងព្រះអាទិត្យ ទើបកើតមានជាចន្ទគតិ និង សុរិយគតិ ហើយក្នុងដំណើរមួយគោចររបស់ព្រះអាទិត្យនេះ មួយឆ្នាំត្រូវបែងចែកជា២ដំណើរ គឺចំនួន១៨៩ថ្ងៃ និងចំនួន១៧៦ថ្ងៃ។ ដោយសារអង្គរវត្តមានទាក់ទង នឹងវដ្តសង្សាររបស់ចក្រវាទ្ប នោះតួលេខនៃអាយុកាលរបស់យុគនីមួយៗ ទាក់ទងទៅនឹងទំហំប្រវែង នៃរចនាសម្ព័ន្ធសំខាន់ៗ របស់អង្គរវត្ត ដែលអ្នកស្រាវជ្រាវបានស្វែងរកឃើញកន្លងមក។
លោក អ៉ឹម សុខរិទ្ធី ពន្យល់តាមរយៈលទ្ធផល នៃការស្រាវជ្រាវនោះថា ខ្នាតដែលស្ថាបត្យករ និង វិស្វករបុរាណប្រើ គឺហត្ថ។ ប្រវែងរបស់ហត្ថ មិនដូចគ្នាទាំងអស់តាមជំនាន់រាជការនីមួយៗទេ ពោល គឺសម័យអង្គរវត្ត រាជការប្រើខ្នាតហត្ថមានប្រវែងស្មើ ០,៤៣៦ម៉ែត្រ តាមខ្នាតនេះ គេអាចស្វែងយល់បានអំពីប្រវែងរចនាសម្ព័ន្ធសំខាន់ៗរបស់អង្គរវត្ត ដូច្នេះ៖
១- ចម្ងាយស្ពានហាលឆ្លងកសិន្ធុ នៅមុខអង្គរវត្តមានប្រវែង ៤៣៩,៧៨ហត្ថ
២- ចម្ងាយរានហាលចាប់ពី គុកតារាជ្យ ដល់ថែវទី២ ប្រវែង៨៦៧,០៣ហត្ថ
៣- ចម្ងាយពីគុកតារាជ្យ ដល់ជណ្តើរទី១ឡើងបាកាន្ត ប្រវែង១២៩៦,០៧ហត្ថ
៤- ចម្ងាយពីមុខនាគ ដល់ប្រាង្គកណ្តាលបាកាន្ត ប្រវែង១៧៣៤,៤១ហត្ថ
៥- រចនាសម្ព័ន្ធនៅជាន់បាកាន្ត ដែលមានប្រាង្គប្រាំសាងទ្បើងកាត់កែងគ្នា ដែលមានប្រវែងលិច-កើតចំនួន១៨៩ហត្ថ និងជើងត្បូងប្រវែង១៧៦,៣៧ហត្ថ បើបូកចំនួនទាំងពីរ គឺសរុបបានចំនួន​៣៦៥,៣៧ហត្ថ។
បើយើងលើកលែងការឃ្លៀងឃ្លាតខ្លះដោយចេតនា ដែលជាទំនៀមរបស់ជាងចេញ និងការបំពេញបង្គ្រប់ព្រមទាំងកាត់ចំនួនសេសសល់ចេញ តម្រូវឲ្យចំចំនួនគត់មកវិញ នោះគេនឹងអាចយល់បានអំពីទំនាក់ទំនង នៃប្រវែងរចនាសម្ព័ន្ធសំខាន់របស់អង្គរវត្ត ទៅនឹងអាយុកាលរបស់យុគ នៃវដ្តសង្សារបស់ចក្រវាឡ ទំនាក់ទំនងនោះ អាចសង្ខេបមកដូច្នេះ៖
១- ចម្ងាយដំណើរលើស្ពានហាល អាចប្រមាណនឹងអាយុកាលរបស់កលិកយុគ ដែលមានរយៈពេល ៤៣២,០០០ឆ្នាំ
២- ចម្ងាយដំណើរពីគុកតារាជ្យដល់ថែវទី២ អាចប្រមាណនឹងអាយុកាលរបស់ទ្វាបរយុគ ដែលមានរយៈពេល ៨៦៤,០០០ឆ្នាំ
៣- ចម្ងាយដំណើរពីគុកតារាជ្យដល់ជណ្តើរទី១ឡើងបាកាន្ត អាចប្រមាណនឹងអាយុកាលរបស់ត្រេតយុគ ដែលមានរយៈពេល១,២៩៦,០០០ឆ្នាំ
៤- ចម្ងាយដំណើរពីមុខនាគដល់ប្រាង្គកណ្តាលបាកាន្ត អាចប្រមាណនឹងអាយុកាលរបស់ក្រឹត្យយុគ ដែលមានរយៈពេល១,៧២៨,០០០ឆ្នាំ
៥- រីឯប្រវែងនៅជាន់បាកាន្តដែលមានសំណង់កាត់កែងគ្នា សរុបគឺ ៣៦៥ហត្ថ ដែលរោងទងកាត់កែងលិច-កើតមាន ១៨៩ហត្ថ និងរោងទងជើង-ត្បូង
មាន ១៧៦ហត្ថ នោះវាត្រូវនឹងដំណើរគោចររបស់ព្រះអាទិត្យក្នុងរយៈពេល ៣៦៥ថ្ងៃក្នុងមួយឆ្នាំ ដែលវិស័យតារាសាស្រ្តចែកជាពីរដំណើរគឺ ១៨៩ថ្ងៃ និង១៧៦ថ្ងៃ។
តើហេតុអ្វីបានត្រូវបែងចែកជាពីរដំណើរគោចរដូច្នេះ? ហើយមានពាក់ព័ន្ធនឹងអង្គរវត្ត?
លោក អ៉ឹម សុខរិទ្ធី ពន្យល់តាមក្បួនតារាសាស្រ្តថា ដោយសារក្នុងមួយឆ្នាំៗ មានខែខ្លះថ្ងៃវែងជាងយប់ ហើយខែខ្លះទៀតយប់វែងជាងថ្ងៃ ប៉ុន្តែក្នុងនោះមានខែពីរ ដែលពេលយប់ និងថ្ងៃមានរយៈពេលស្ទើរតែស្មើគ្នានោះ គឺនៅពេលព្រះអាទិត្យគោចរបាន ១៨៩ថ្ងៃម្តង ដែលត្រូវនឹងថ្ងៃទី២០ ឬ ២១ ខែមីនា និងពេលដែលព្រះអាទិត្យគោចរបាន ១៧៦ថ្ងៃម្តងទៀត ដែលត្រូវនឹងថ្ងៃទី២១ ឬ២២ ខែកញ្ញា។ តាមក្បួនតារាសាស្រ្តសម័យទំនើប ហៅបាតុភូតនេះថា Equinox (មកពីភាសាទ្បាតាំង aequus មានន័យថាស្មើ និង nox គឺរាត្រី) ដែលមានគេប្រែសម្រួលជាភាសាជាតិថា «សមរាត្រី»។ យើងក៏អាចសម្គាល់បានអំពីបាតុភូតនេះ បានដែរ បើគេឈរបែរមុខទៅកើតត្រង់ ក្នុងវេលាណាដែលមានព្រះអាទិត្យរះទ្បើងចំពីមុខត្រង់ បន្ទាប់មកទៀតរះទ្បើងត្រង់ចំកណ្តាលក្បាល ហើយធ្វើឲ្យស្រមោល និង តួខ្លួនត្រួតស៊ីគ្នា។
ដោយគន់គូរតាមក្បួនតារាសាស្ត្រ និងលោកធាតុវិទ្យានេះហើយ ដែលស្ថាបត្យករបុរាណកសាងអង្គរវត្ត ឲ្យឆ្លុះប្រៀបនឹងចក្រវាឡផង និងវដ្តសង្សាររបស់ចក្រវាទ្បផង ដោយយកប្រាង្គកណ្តាល នៃអង្គរវត្តជាគោលកណ្តាល និងជាចំណុចសូន្យសម្គាល់គោចររបស់ព្រះអាទិត្យ។ ក្នុងរវាង ១៨៩ថ្ងៃ និងបន្ត ១៧៦ថ្ងៃ ព្រះអាទិត្យនឹងមកដល់ចំណុចនេះម្តង តាមតម្រានេះហើយ ទើបក្នុងមួយឆ្នាំព្រះអាទិត្យតែងរះលូតទ្បើងត្រង់ តាមកំពូលកណ្តាល នៃអង្គរវត្ត២ដង ក្នុងមួយឆ្នាំជាទៀងទាត់។
«សមរាត្រី» ជាក់ស្តែងនាខែកញ្ញា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា វេលារសៀលម៉ោង ២៖២១នាទីម៉ោងសកល ដែលត្រូវនឹងវេលានៅស្រុកខ្មែរ នាយប់ម៉ោង ៩៖២១នាទី ប៉ុន្តែព្រឹត្តការណ៍ នៃព្រះអាទិត្យរះទ្បើងតាម និង ចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នឹងកើតទ្បើងនៅព្រឹកព្រលឹមស្រាងៗនាថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។ ជាការសង្ខេបមកវិញ ការរះឡើង នៃព្រះអាទិត្យតាម និងចំលើកំពូលកណ្តាលរបស់អង្គរវត្ត មិនមែនជារឿងចៃដន្យ ឬ ជាអព្ភូតហេតុនោះទេ តែជាការគិតគូរតាមក្បួនតារាសាស្ត្រយ៉ាងត្រឹមត្រូវរបស់ស្ថាបត្យករខ្មែរនាសម័យអង្គរ៕

អត្ថបទ « ទៅកាន់បិណ្ឌ យល់ពីកាន់បិណ្ឌ » ដោយ : ធម្មបណ្ឌិត ហេង មណីចិន្តា

ទៅកាន់បិណ្ឌ យល់ពីកាន់បិណ្ឌ
#ធម៌ #ស្រឡាញ់ធម៌ #ស្អប់ធម៌
#ស្រឡាញ់ធម៌គឺបដិបត្តិធម៌ #មានន័យថា #វៀរចាកបរាជ័យទាំង១២ប្រការបាន
កុសលាធម្មា អកុសលាធម្មា អព្យាកតាធម្មា.............មានធម៌ដែលជាកុសល មានធម៌ដែលជាអកុសល មានធម៌ដែលជាអព្យាក្រឹត្យ.....
សប្បាយចិត្តក៏ជាធម៌ មិនសប្បាយចិត្តក៏ជាធម៌ ធ្វើចិត្តស្មើៗក៏ជាធម៌
អាវសក៏ជាធម៌ អាវខ្មៅក៏ជាធម៌ អាវក្រឡេក្រឡាក៏ជាធម៌។ល។ និង ។ល។
@ ធម៌ គឺអ្វីៗដែលមានឈ្មោះ ទាំងដែលអាចប៉ះពាល់បាន និងមិនអាចប៉ះពាល់បាន ឬទាំងជានាមធម៌និងរូបធម៌ (របស់) ឬ (នាម)
@ ធម៌ គឺលក្ខណ: ឬគុណសម្បត្តិនៃ របស់ នោះ (គុណនាម)៖ ក្តៅ ត្រជាក់ ស្រួយ កាច ស្លូត ហឹង្សា អហឹង្សា...
@ ការបដិបត្តិចំពោះ ការប្រព្រឹត្តិចំពោះ ការតបស្នងចំពោះ (deal, response) គុណនាម នៃរបស់នោះ តាមវិធីណានីមួយ ទៅតាមចេតនានៃបុគ្គលម្នាក់ៗ ។ កែវស្រួយ ទឹកក្តៅ ភ្លើងឆេះ ចិត្តក្តៅ បុគ្គលហឹង្សា....ម្នាក់ៗប្រព្រឹតចំពោះគុណនាមទាំងនេះ ដោយឡែកៗពីគ្នា....
@ លទ្ធផលដែលកើតចេញអំពីការតបស្នង ចំពោះគុណនាមទាំងនោះ ដែលអាចជាសុខ ជាទុក្ខ ឬជាធម្មតាៗ ដល់អ្នកដែលប្រព្រឹត្តិនោះ .
ចុះអ្នកស្រឡាញ់ធម៌ និងអ្នកស្អប់ធម៌ នោះ ដូចម្តេច?
ការបដិបត្តិចំពោះ ការប្រព្រឹត្តិចំពោះ ការតបស្នងចំពោះ (deal, response) គុណនាម នៃរបស់នោះ មានវិធី និង ទៅតាមវិថី រៀងៗខ្លួន។ ខ្មែរ ១៤ លាននាក់ មាន១៤លានវិធី ឬច្រើនជាងនេះ។
ព្រះសម្មាសម្ពុទ្ធ លោកបានរកឃើញនូវវិថី និងវិធី សម្រាប់តបស្នងចំពោះធម៌ទាំងឡាយ ដែលនឹងនាំមកនូវសេចក្តីសុខ សន្តិភាព ដល់អ្នកដែលតបស្នងតាមវិថី និងវិធីរបស់ព្រះអង្គ។
@ វិថីដែលមិនងប់ងល់ទៅស្តាំពេក ឬឆ្វេងពេក តឹងពេក ឬ ធូររលុងពេក តែជាវិថីមធ្យម វិថីដែលអាចអោយពាក្យថាពេកទាំងសងខាង ខិតជិតចូលគ្នាបាន រស់នៅជាមួយគ្នាបាន លះបង់ទាំងសងខាង អោយគ្នាទាំងសងខាង ដូចជាដៃដែលលើកប្រណម្យសំពះនៅចំកណ្តាលបេះដូង ឬនៅពីលើក្បាល តាមទំនៀមអាស៊ី ឬ ដៃស្តាំរបស់យើង លូកទៅចាប់ដៃស្តាំ របស់ម្នាក់ទៀត នៅចំកណ្តាល។ បច្ចប្បន្ន ខ្លះក៏ប្រើពាក្យសម្បទាន ខ្លះក៏ប្រើពាក្យ សមាហរណកម្ម។ ព្រះពុទ្ធអង្គ លោកហៅវិធីនេេះថា មជ្ឈិមាបដិបទា ដែលតែងប្រែថា ផ្លូវកណ្តាល តែខ្ញុំសូមប្រែថា ផ្លូវមធ្យម វិញ ព្រោះ មជ្ឈិម ជាភាសាបាលី ឯ មធ្យមជាភាសាសំស្ក្រឹត មានន័យដូចគ្នា តែខ្មែរយើងយល់ដោយល្អៀងន័យខ្លះ។
ព្រះសម្មាសម្ពុទ្ធ លោកបានរកឃើញនូវវិថី និងវិធី សម្រាប់តបស្នងចំពោះធម៌ទាំងឡាយ ដែលនឹងនាំមកនូវសេចក្តីសុខ សន្តិភាព ដល់អ្នកដែលតបស្នងតាមវិថី និងវិធីរបស់ព្រះអង្គ។
@ វិថីពុទ្ធ ជាវិថីដែលមិនងប់ងល់ទៅស្តាំពេក ឬឆ្វេងពេក តឹងពេក ឬ ធូររលុងពេក តែជាវិថីមធ្យម វិថីដែលអាចអោយពាក្យថាពេកទាំង សងខាង ខិតជិត ចូលគ្នាបាន រស់នៅជាមួយគ្នាបាន លះបង់ទាំង សងខាងអោយគ្នា ទាំងសងខាង ដូចជាដៃដែលលើកប្រណម្យសំពះ នៅចំកណ្តាលបេះដូង ឬនៅពីលើក្បាល តាមទំនៀមអាស៊ី ឬ ដៃស្តាំ របស់យើង លូកទៅចាប់ ដៃស្តាំរបស់ម្នាក់ទៀត នៅចំកណ្តាល។ បច្ចប្បន្ន ខ្លះក៏ប្រើពាក្យសម្បទាន ខ្លះក៏ប្រើពាក្យ សមាហរណកម្ម។ ព្រះពុទ្ធអង្គ លោកហៅវិធីនេេះថា មជ្ឈិមាបដិបទា ដែលតែងប្រែថា ផ្លូវកណ្តាល តែខ្ញុំ សូមប្រែថា ផ្លូវមធ្យម វិញ ព្រោះ មជ្ឈិម ជាភាសាបាលី ឯ មធ្យម ជា ភាសាសំស្ក្រឹត មានន័យដូចគ្នា តែខ្មែរយើងយល់ដោយល្អៀង ន័យខ្លះ។
មជ្ឈិមាបដិបទា ជាវិថីដែលកើតឡើងពីការស្រាវជ្រាវអស់រយៈពេលយ៉ាង ហោចណាស់ក៏១៩ឆ្នាំដែរ។ បើគិតចាប់តាំងពីបានរៀបអភិសេកមហេសី ក្នុងព្រះជន្ម ១៦វស្សា រហូតដល់ព្រះជន្ម២៩វស្សា (១៣ឆ្នាំ) ព្រះអង្គម្ចាស់ សិទ្ធត្ថៈ ទ្រង់រីករាយនឹងជីវិតបែបសម្ភារៈនិយម ដែលក្នុងភាសាសម័យ នោះ ហៅថា កាមសុខល្លិកានុយោគ (materialism, consumerism) ដោយមានអ្វីៗ ដែលព្រះអង្គម្ចាស់ដែលបំតុងនឹងគ្រងរាជ្យមួយអង្គ អាចរកបាន។ តែវិថីបែបនេះ មិនអាចអោយព្រះរាជកុមាររកបាននូវ សេចក្តីសុខដែលលោកគិតថាជាសេចក្តីសុខដ៏ពិតប្រាកដបានឡើយ។ ព្រះជន្ម២៩ឆ្នាំ ព្រះរាជកុមារក៏ចេញទៅបួសជាសមណៈ កោរសក់ ស្លៀកពាក់ស្បង់ចីវរតែមួយបន្លាស់ នឹងបន្ថយអាហារ ពីមួយថ្ងៃបន្តិចៗ រហូតដល់មួយថ្ងៃត្រឹមតែបាយមួយគ្រាប់ ដោយសង្ឃឹមថា អាចនឹងរកសេចក្តីសុខបានយ៉ាងពិតប្រាកដ (៦ឆ្នាំ)។
ព្រះអង្គបានដួលដេកលើផែនដីដោយមិនមានកម្លាំងទ្រទ្រង់អាចអង្គុយ បាន។ សេចក្តិសុខពិតប្រាកដ ក៏នៅតែមិនបានទទួល មានតែទុក្ខវេទនា តែប៉ុណ្ណោះ។ សម្លេងពិណ (ពួកដន្ត្រីខ្សែ) បានចូលមកដាស់តឿន សតិព្រះសមណៈដែលនៅតែស្បែកនឹងឆ្អឹង អោយគិតឃើញថា ខ្សែពិណ ដែលរឹតដោយធូររលុង ស្តាប់ទៅមិនពីរោះទេ ឯខ្សែពិណដែលរឹតតឹងពេក និងកាន់តែតឹងទៅៗ ប្រាកដជាដាច់ មិនខាន។ ព្រះអង្គក៏លះបង់វិថី តឹងពេក នេះចេញ ហើយក៏សាកបន្ធូរបន្ថយនូវអ្វីដែលតឹងពេកនោះ ម្តងបន្តិចៗ នឹងតម្លើងការបដិបត្តិដែលធូររលុងពេក អោយតឹងជាងមុន ម្តងបន្តិចៗដែរ រហូតទាល់តែ បានជួបគ្នានៅត្រង់ ចំណុចមធ្យមមួយ ដែលល្មម ហើយក៏បដិបត្តិជាបន្តបន្ទាប់ រហូតទាល់តែបាននូវ សុខសន្តិមួយដ៏ពិតប្រាកដ (អរិយសុខ) និងបានត្រាស់ដឹងជាព្រះពុទ្ធ។
ដូច្នេះ មជ្ឈិមាបដិបទា គឺជាផ្លូវដែលម្នាក់ៗអាចរកឃើញបានដោយ ខ្លួនឯង និងកំណត់ថា ត្រឹមណាដែលល្មមនឹងខ្លួន បាន។
#ស្រឡាញ់ធម៌ គឺ ការយកវិធីអរិយសច្ចទាំង៤ប្រការមកអនុវត្ត ក្នុងផ្លូវល្មម ផ្លូវមធ្យម
ឈ្មោះថាមនុស្សសម្បត្តិ ឬអង្គប្រកបរបស់មនុស្សម្នាក់ៗ តាមតាមការយល់របស់ខ្ញុំ បែបពុទ្ធសាសនា គឺមនុស្សម្នាក់ៗត្រូវមាន ទស្សនៈវិស័យ (ទិដ្ឋិ) មានការគិត (សង្កប្បៈ) មានភាសានិយាយ (វាចា) មានអំពើ (កម្ម) មានការចិញ្ចឹមជីវិត (អាជីវៈ) មានសេចក្តីព្យាយាម (វាយាមៈ) មានការដឹងច្បាស់នូវអ្វីដែលកំពុងធ្វើ (សតិ) និងមានការផ្តោត អារម្មណ៍លើអ្វីដែលកំពុងធ្វើនោះ (សមាធិ)។ ទាំង៨នេះ ជាឧបករណ៍ ដែលមនុស្សប្រើបានទាំងក្នុងអ្វីដែលធម្មជាតិ និងសង្គមមនុស្សសន្មត ថាត្រូវឬខុស។ បើប្រើឧបករណ៍នេះទៅ ធ្វើឲ្យជីវិតខ្លួន ជីវិតសង្គម និងជីវិតធម្មជាតិ បាននូវសេចក្តីទុក្ខ មានបញ្ហាកើតឡើង កើតអន្តរាយ បែបនេះក៏ហៅថា ប្រើប្រាស់សម្បត្តិមនុស្សរបស់ខ្លួននៅក្នុងផ្លូវខុស (មិច្ឆា) តែបើធ្វើឲ្យជីវិតខ្លួន ជីវិតសង្គម និងជីវិតធម្មជាតិ បាននូវសេចក្តី មិនមានបញ្ហាកើតឡើង មិនកើតអន្តរាយ បែបនេះក៏ហៅថា ប្រើប្រាស់ សម្បត្តិមនុស្សរបស់ខ្លួននៅក្នុងផ្លូវត្រូវ(សម្មា)។ ក្នុងភាសាពុទ្ធសាសនា លោកហៅថា គាមិនីបដិបទា អាចប្រែថា វិធីឬផ្លូវប្រតិបត្តិរបស់មនុស្ស ចំពោះគុណនាមនីមួយៗ ដែលមនុស្សត្រូវជំពាក់ទាក់ទងជាមួយ។
ព្រះពុទ្ធអង្គលោកបានរកឃើញនូវឧបករណ៍សាកលទាំង៨ របស់មនុស្ស តាំងពី ២៦០០ឆ្នាំមុនមកម្លេះ ដោយការបង្ហាញជាភស្តុតាងឲ្យគេឃើញថា ឧបករណ៍ទាំង៨នេះ បើប្រើទៅតាមការណែនាំរបស់លោក គឺនឹងអាច ទទួលបាននូវសេចក្តីសុខដ៏ពិតប្រាកដដូចព្រះអង្គជាមិនខាន ដូចដែល យើងបានឃើញនិងដឹងហើយថា រយៈពេល២៦០០ ឆ្នាំកន្លងមកនេះ ពុទ្ធសាសនាកាន់តែមានការយកចិត្តទុកដាក់ពីមនុស្សក្នុងពិភពលោកកាន់តែច្រើនឡើងៗ ព្រោះនៅពេលដែលយកទៅប្រើឲ្យត្រូវទៅតាមការណែ នាំរបស់ព្រះអង្គ លទ្ធផលក៏ទទួលបានដោយការពេញចិត្តពីបុគ្គល ម្នាក់ៗ ដែលប្រព្រឹត្តតាមព្រះអង្គ ក្នុងផ្លូវមួយដែលជាមធ្យមនិងល្មម ទៅតាមបុគ្គលម្នាក់ៗនោះ។
មុននឹងប្រើប្រាស់ឧបករណ៍នេះ ដើម្បីដោះស្រាយរឿងអ្វីមួយ ព្រះពុទ្ធអង្គលោកណែនាំឲ្យ៖
ទី១ ត្រូវស្គាល់ឲ្យច្បាស់នូវរឿងនោះ បញ្ហានោះ សេចក្ទីទុក្ខ លំបាក សេចក្តីអន្តរាយនោះ ដោយប្រាកដថា នោះពិតជាបញ្ហាដែលយើង ចង់ដោះស្រាយមែន។ ឧទាហរណ៍ថាយើងទៅរកពេទ្យ។ ពេទ្យសួរថា ឈឺអ្វី។ យើងឆ្លើយថា ឈឺពោះ។ ពេទ្យនោះ ក៏យកថ្នាំក្រពះមកឲ្យយើង លេប។ តាមពិត ពាក្យថាពោះមួយម៉ាត់នេះ អាចជាឈឺក្រពះ ឈឺពោះ វៀនតូច-ធំ លំពែង ប្រម៉ាត់ ថ្លើម ។ល។និង។ល។ ដោយហោចទៅ សូម្បី តែឃ្លានបាយ ក៏អាចឈឺពោះដែរ។ បែបនេះ មិនមែនជាការកំណត់បញ្ហា ដោយត្រឹមត្រូវទេ។
ទី២ ត្រូវស្រាវជ្រាវឲ្យឃើញថា បញ្ហាឬសេចក្តីទុក្ខនេះ វាបណ្តាលមក ពីអ្វី។ កាលពីដើមខែតុលានេះ ខ្ញុំទៅសៀមរាបដើម្បីចូលរួមសិក្ខាសាលា ធ្វើផែនការសម្រាប់៣ឆ្នាំក្រោយជាមួយម្ចាស់ជំនួយ មូលនិធិខុនរ៉ាដ។ ទៅដល់គេងបានមួយយប់ ព្រឹកឡើញ៉ាំបបរសនៅនឹងសណ្ឋាគារ។ ទើប តែបានមួយចានស្រាប់តែឈឺពោះ រាក និងរកក្អួត ទ្រាំមិនបាន ក៏ទៅ រកពេទ្យ។ ពេលនោះក៏គិតថា អញហូបអីខុសដឹង៖ មុនចេញពីផ្ទះទៅ ពេលព្រឹក ប្រពន្ធគាត់ស្លម្ជូរផ្កាស្នោឲ្យញ៉ាំ។ ពេលម៉ោង២រសៀល ក៏ទៅដល់សៀមរាប។ មួយសន្ទុះក៏បានទៅញ៉ាំបុកល្ហុងក្តាមប្រៃ។ លុះពេទ្យសួរក៏ប្រាប់តាមដំណើរ។ វេជ្ជបណ្ឌិតក៏ ឲ្យសម្រាក នៅមន្ទីរ ព្យាបាល។ ពេទ្យគេបូមឈាមយកទៅវិភាគ គេដាក់សេរ៉ូមធម្មតាសិន ដើម្បីបំពេញជាតិទឹកដែលចេញពីខ្លួនច្រើនពេកតាមផ្លូវក្រោម ចាក់ឆ្នាំបំបាត់ការឈឺចាប់មួយរយៈសិន (មិនសូវទុកចិត្តដែរ រឿងចាក់ថ្នាំ)។
ទី៣ កំណត់គោលដៅថា ត្រូវធ្វើយ៉ាងណាជាមួយបញ្ហានោះ អាចជាទេ មានលទ្ធភាពដឿស្រាយទេ។ ជាសំខាន់ មានជំនឿថាអាចព្យាបាល បាន។ ដល់អស់សេរ៉ូមកន្លះលីត្រ ឧបដ្ឋាកយិកា ក៏យកមកកន្លះលីត្រ ទៀត ហើយយកថ្នាំមួយចំនួនមកទៀត ដោយប្រាប់ថា បរិមាណ គ្រាប់ឈាមស ឡើងច្រើន ជាសញ្ញានៃមេរោគចូលវាយលុក ដូច្នេះត្រូវ កំចាត់មេរោគនេះចេញអស់ ទើបជា ត្រឡប់មកប្រក្រតីភាពវិញបាន។
ពេលនេះ ទើបជឿជាក់ខ្លួនឯងថា រឿងរ៉ាវឈឺពោះនេះ គឺបណ្តាលមកពីបុកល្ហុង ជាពិសេស ក្តាមប្រៃដែលនៅក្នុងហ្នឹងតែម្តង។
ទី៤ ប្រើប្រាសនូវឧបករណ៍សម្រាប់ដោះស្រាយដោយត្រឹមត្រូវ ក្នុងការដោះស្រាយបញ្ហានោះ។ ពេទ្យក៏យកថ្នាំសម្លាប់មេរោគ មកចាក់បន្ថែមឲ្យខ្ញុំទៀត ជាមួយនឹងសេរ៉ូមកន្លះលីត្រទៀត។ អស់ទឹក សេរ៉ូមមួយលីត្រ ខ្ញុំក៏សុំចេញ ហើយវេជញ្ជបណ្ឌិត ក៏ឲ្យថ្នាំមួយចំនួន ទៀតមកលេបបន្ថែម។ រយៈពេលព្យាបាលទម្រាំជា ៦ថ្ងៃ។
ការអធិប្បាយនិងឧទាហរណ៍ខាងលើទាំងបួន ដែលរួមទាំងសម្បត្តិរបស់ មនុស្សទាំង៨នេះ ក្នុងពុទ្ធសាសនាលោកហៅថា ជាវិធីអរិយសច្ចៈ ជាភាសាបាលីគឺ ចតុរារិយសច្ចៈ ឬ អរិយសច្ចៈ៤ ជាអ្វីដែលសមណៈ សិទ្ធត្ថៈប្រើប្រាស់តាមវិថីមធ្យម រហូតបានត្រាស់ជាព្រះពុទ្ធ អស់នូវកិលេស (មេរោគ) ដែលជាគ្រឿងបង្កឲ្យមាននូវសេចក្តីទុក្ខ ក្នុងផ្លូវចិត្តមនុស្ស។

កាន់បិណ្ឌ ភាគ២
បរាភាវ: បរាជ័យជាក់ ដល់ជនឯណា
ប្រកាន់ផ្លូវខុស ដប់ពីរប្រការ ដែលព្រះសម្មា
ប្រកាសទុកហើយ។
ទោះប្រុសឬស្រី រាស្ត្រឬមន្ត្រី រដ្ឋសង្គមអើយ
តែដើរខុសផ្លូវ កុំសង្ឃឹមឡើយ វិនាសកៀកកើយ ពេញទឹកពេញដី។
បរាភវសូត្រ
ធម្ម: ឬមូលហេតុ ឬឧបសគ្គ ១២យ៉ាង ដែលនាំអោយមនុស្សកំពុងធ្វើកិច្ចការអ្វីមួយ បរាជ័យ ឬមិនអាចសម្រេចគោលបំណងរបស់ខ្លួនបាន។
បើគិតតាមភាសាអភិវឌ្ឍន៍បច្ចុប្បន្ន អាចនិយាយថាជា លក្ខ័ណ្ឌ (conditions , Assumption) នៅក្នុងកម្មវិធីគំរោង (program) ណាមួយ។
បើនិយាយជាបែបភាសាវិថីជីវិត អាចហៅថាជា ព្យុះជីវិត គង្ហុកជីវិត ដែលនឹងនាំអោយដំណើររបស់ ជីវិតដួល និងយឺតយូរ ឬមិនបានទៅដល់គោលដៅជីវិតបានដូចបំណង។
ព្រះសង្ឃយើងលោកធ្វើការអប់រំជាភាសាស្មូត្រ ដែលពីរោះ តែមិនងាយនឹងយល់ន័យ សម្រាប់អ្នកស្តាប់ ជាពិសេសម៉ោង៤ ឬ ៥ ភ្លឺ ជាម៉ោងកំពុងងងុយ ទាំងគេទាំងយើង។ វិធីសាស្ត្រផ្សព្វផ្សាយបែបថ្មីមួយ បន្ថែមពីលើកំណាព្យដែលមានស្រាប់ អាចនឹងហុចផលប្រយោជន៍ច្រើនដល់សង្គមយើង ដែលសីលធម៌កំពុងទ្រុឌទ្រោម និងដែលអ្នកដឹកនាំសង្គមទាំង ឡាយ កំពុងតែដើរតាមលក្ខ័ណ្ឌបរាជ័យ ទាំង១២នេះ ភាគច្រើន។ ជាឧទាហរណ៍ ប្រាក់ចំណូលដែលបានមកពីការជួញដូរផ្លូវភេទ (ស្រី) បានមកពីការពាណិជកម្មគ្រឿងស្រវឹង (ស្រា) និង បានមកពីកាស៊ីណូ (ល្បែង) ជាដើម ដែលសុទ្ធតែជាចំណូលមិនមាននិរន្តរភាព (លក្ខ័ណ្ឌលេខ៨) ។
ឯកសារយោង
ព្រះត្រៃបិដក សុត្តន្តបិដក ខុទ្ទកនិកាយ សុត្តនិបាត តតិយភាគ (សៀវភៅលេខ ៥៤ ទំព័រទី ៣៦)
ព្រះត្រៃបិដក សុត្តន្តបិដក ខុទ្ទកនិកាយ ខុទ្ទកបាឋៈ (សៀវភៅលេខ ៥២ ទំព័រទី ១ ដល់ ២០)

អត្ថបទ « ភ្ជុំបិណ្ឌភ្លើ និង ភ្ជុំបិណ្ឌឆ្លាត» ភាគ ១ & ២ ចប់ដោយ ធម្មបណ្ឌិត ហេង មណីចិន្តា

ទំនៀមទម្លាប់ពីធីបុណ្យកាន់បិណ្ឌ ភាគ១
កាន់បិណ្ឌកាន់ទុក្ខ កាន់ចាប់ធម៌ទុក
ស្តុកក្នុងចិន្តា ធម៌ទុកការពារ ក្រែងភ្លាត់
ភ្លាំងការ នាំអោយអាត្មា បរាជ័យបាន។
ល្ងាចថ្ងៃ១៥កើត ខែភទ្របទ គឺល្ងាចទី ២៧ កញ្ញា ២០១៥នេះ ជាថ្ងៃចាប់ផ្តើមបិណ្ឌទី១។ ១៥ យប់ ថ្ងៃ គឺរហូតដល់ថ្ងៃទី ១២ តុលាទើបចប់។
ពេលល្ងាចនេះ អ្នកកាន់បិណ្ឌវេន១ ឬបរិស័ទទូទៅ ត្រូវទៅស្តាប់លោកសូត្រមន្តនៅវត្ត និងស្តាប់ទេសនា។
ដល់ពេលម៉ោងបួនជិតភ្លឺ ត្រូវងើបទៅវត្ត ដែលតែងចំណាំនិយាយ គឺទៅបោះបាយបិណ្ឌ តាមទំនៀមជឿតគ្នាមកថា យមរាជនឹងដោះលេង សត្វនរកចំនួន១៥ថ្ងៃ អោយមកទទួលបុណ្យពីកូនចៅនិងញាតិមិត្ត។ បើពួកគាតដើររកគ្រប់៧វត្ត មិនឃើញកូនចៅ ឬញាតិទេ ពួកគាត់និងខឹង ព្រមទាំងកើតទុក្ខ ព្រោះត្រូវត្រឡប់ទៅនរកវិញ។ តែបើបានបុណ្យពីកូនចៅ គាត់នឹងបានរួចពីទុក្ខទោស មិនបាច់ត្រឡប់ចូលនរកវិញ ឬក៏ត្រូវសម្រាលទោសព្រោះបុណ្យរបស់កូនចៅដែលធ្វើជូន។
ការដឹងគុណ និងការតបគុណ ទាំងកាលដែល គាត់នៅរស់ ឬគាត់ស្លាប់ទៅហើយក្តី គឺជាកាតព្វកិច្ចរបស់កូនល្អ។
បើមិនចង់ធ្វើជាកូនល្អ ក៏មិនមានអ្នកណាបង្ខំដែរ ជាពិសេសព្រះសង្ឃ មិនដែលតម្រូវថាត្រូវតែមកវត្តដែរ។
និយាយដោយការពិសោធន៍ អ្នកខ្លះតែងតែគិតថា រដូវភ្ជុំ ព្រះសង្ឃសប្បាយឆាន់ ឯអ្នកស្រុកតែងតែក្រ។ តាមពិត រដូវភ្ជុំ
ជារដូវយ៉ាប់បំផុតសម្រាប់ព្រះសង្ឃ ព្រោះត្រូវបរិស័ទតម្រូវអោយនាំអាហារ(ចង្ហាន់) របស់ខ្លួន យកទៅអោយបុព្វការីរបស់ពួកគាត់ ហើយ
ម្នាក់ៗ មានបុព្វការីច្រើនណាស់------៧សន្តាន ឬបើ២នាក់ប្តីប្រពន្ធ ឡើងជា ១៤ សន្តាន។ ម្ហូបអាហារច្រើនណាស់ ដែលលោកត្រូវឆាន់ ដើម្បីអោយអ្នកដែលស្លាប់ហើយទាំងអស់ នោះ
បានទទួលអាហារ ដូចដែលកូនចៅចង់អោយបុព្វការីបានទទួល តាមរយ:ព្រះសង្ឃ ។
ក្រពះមានតែមួយ ត្រូវផ្ទុកអាហារច្រើនមុខ សម្រាប់បុព្វការី(ខ្មោច) ច្រើន ដល់ទៅរាប់រយសន្តាន។ មិនបានឆាន់របស់គេ គេខឹង អង្គុយចាំមើល ឆាន់មិនឆាន់? ពុទ្ធោ ម្ហូបខ្លះហឹរ(កាលខ្មោចនោះមិនទាន់ស្លាប់ ចូលចិត្តហឹរ) ខ្លះខ្លាញ់រងើម ។ល។ និង។ល។
ពេលឆាន់មិនអស់ ឃើញម្ហូបពោរពាសនៅសល់ អ្នកសេដ្ឋកិច្ច និងអ្នករិះគន់ និយាយថាជាសកម្មភាពបំផ្លាញសេដ្ឋកិច្ច ខាតតែលុយ នាំអោយរឹតតែក្រ។ មានដែលគិតទេ ថាលោកឆាន់តែមួយពេលទេ ឆាន់រួច អ្នកយកទៅប្រគេន ក៏ហូបខ្លួនឯង ឬក្មេងវត្ត និងអ្នកក្រីក្រទាំងឡាយ។ លោកទុកដល់ល្ងាចមិនបានទេ យ៉ាងច្រើន នំអន្សម ទុកបានយូរ ព្រោះយាយ អាចារ្យ យកទៅឆ្អើរ។ មានសល់ឯណា ពេលល្ងាច ទៅសុំអន្សមលោកឆ្អើរ យកមកហូបទៀត ហើយនិយាយថា អន្សមវត្ត ឆ្ងាញ់ជាងផ្សារ (មកពីfree ទេដឹង!)។
យើងដឹងគុណបុព្វការីខ្លួនយើង ចង់អោយគាត់ពិសារ មិនដឹងធ្វើដូចម្តច ក៏ទៅរកលោក តាមជំនឿរបស់ខ្លួន ដូច្នេះ មិនគួរនាំគ្នាបន្ទោសលោកទេ។ យកល្អ ពេលបុព្វការីនៅរស់ ខំប្រណិបត្តិ បំរើ និងចិញ្ចឹមគាត់អោយល្អទៅ ព្រោះនេះឯង ដែលព្រះពុទ្ធលោកសរសើរ ឬយើងចំណាំនិយាយថា ធ្វើបុណ្យខែភ្លឺ។
តែបើបានជាទៅហើយ កុំស្តាយក្រោយ៖ ធ្វើទានធ្វើដោយស្មោះ កុំអាឡោះអាឡ័យស្ងួន
ជាពិសេស គប្បីស្តាប់ បរាភវសូត្រ ដែលព្រះសង្ឃលោកសូត្រជាបទ ដើម្បីយកមកអនុវត្ត កាពារកុំអោយបរាជ័យក្នុងជីវិតនេះ និង
កុំអោយធ្លាក់នរក បន្ទាប់ពីស្លាប់ទៅ សោះនឹងលំបាកកូនចៅ ជាខាងក្រោយ ហិហិ។
 ភ្ជុំបិណ្ឌ ភ្ជុំបុណ្យ ភ្ជុំរឿងភ្ជុំរ៉ាវ
ភាគច្រើនថាមានបុណ្យភ្ជុំ គឺល្អ ភាគខ្លះថាអ្នកទៅភ្ជុំភ្លើ ព្រោះសម្លឹងមើលឃើញត្រឹមតែរឿងចង្ហាន់ច្រើន!!!!
រដូវភ្ជុំបិណ្ឌបានបញ្ចប់ទៅហើយនៅថ្ងៃនេះ ថ្វីត្បិតតែវត្តខ្លះអាចនឹងឆ្លងនៅថ្ងៃ១កើតទៀតក្តី។ សេចក្តីរីករាយក្នុងការបានធ្វើបុណ្យ បានត្រឡប់មកផ្ទះវិញជួបជុំបងប្អូន បានផឹកស៊ីស្រវឹងរីករាយ បានបច្ច័យកសាងវត្ត និងប្រើប្រាស់ផ្ទាល់ព្រះអង្គក្តី សុទ្ធតែជាផលនៃបុណ្យភ្ជុំបិណ្ឌ។
ដល់ពេលត្រៀមត្រឡប់ទៅធ្វើការវិញហើយ ម្នាក់ៗចាប់ផ្តើមរាប់លុយ ត្រៀមលុយ ដើម្បីត្រឡប់ទៅវិញ។ ជាធម្មតា មានមុខរីក និងមុខស្អុយ។ ម្នាក់ៗដឹងខ្លួន ថាត្រូវធ្វើយ៉ាងដូចម្តេច តែក៏មិនផុតពីគិតថា ឆ្នាំក្រោយ ត្រូវត្រឡប់មកវិញទៀត។
ម្នាក់ៗសម្លឹងមើលទៅបុណ្យភ្ជុំបិណ្ឌតាមជ្រុងនៃទស្សនៈរៀងៗខ្លួន៖ ម៉ែឪចាស់ជរា រីករាយនឹងបានឃើញកូនចៅត្រឡប់មកជួបជុំវិញ បានហូបចុកជុំគ្នាតាមមានតាមបាន។ អ្នកធ្វើការរីករាយនឹងបានឈប់យូរ សម្រាកពីការងារ បានត្រឡប់ទៅស្រុកកំណើតវិញដើម្បី រំលឹកអនុស្សាវរីយ៍កាលពីក្មេង។ ពាណិជករទាំងឡាយ សម្លឹងឃើញប្រាក់ចំណូលចូលបានច្រើន បើតាមអ្នកជំនាញសេដ្ឋកិច្ច បាននិយាយថា ម្នាក់ៗចាយប្រមាណពី ៥០ ទៅ ៨០ ដុល្លារ។ ព្រឹកម៉ិញនេះ នំអន្សមឡើងពីនំមួយតម្លៃ១០០០រៀល ទៅ ៣៥០០រៀល នៅផ្សារបាត់ដំបង។ រថយន្តធ្វើដំណើរវិញ មិនបាច់និយាយទេ ជារឿងធម្មតាទៅហើយ។ កាកបាទក្រហម និងអង្គការផ្សេងៗដែលមាន ប្រអប់វិភាគទាននៅក្នុងវត្ត ក៏មានចំណូលកាន់តែច្រើនដែរ។ អ្នកសេដ្ឋកិច្ចមានសេចក្តីរីករាយ ព្រោះសាច់ប្រាក់កាន់តែមានចលនា ច្រើន ផលទុនសារុបក្នុងស្រុក (GDP) ក៏មានន័យជាវិជ្ជមានដែរ។ សូម្បីតែអ្នកសូមទាន ក៏មានសង្ឃឹម ព្រោះនេះជាឱកាសដែលអាច រកចំណូលបានច្រើនជាងប្រក្រតី រួមទាំងក្មេងៗក្រីក្រ ដែលបានចំណូលអំពីការយាមស្បែកជើងរបស់ពុទ្ធបរិស័ទដែរ។
អ្នកនយោបាយ? សារនយោបាយអំពីរឿងពុទ្ធសាសនា វប្្បធម៌ ប្រពៃណី ការបង្ហាញខ្លួនតាមទីសាធារណៈបែបនេះ ក៏សុទ្ធតែជាយុទ្ធសាស្ត្រ ក្នុងការបបួលពុទ្ធបរិស័ទឲ្យស្រលាញ់ខ្លួនដែរ។ល។
ទោះជាយ៉ាងណាក្តី សរសើរជាគូនឹងបង្អាប់។ ម្នាក់យល់ថាមាន ប្រយោជន៍ ម្នាក់គិតថាបំផ្លាញ។ ជារឿងធម្មតា នៃមនុស្សជាតិ ដូចដែលព្រះពុទ្ធទ្រង់បានសម្តែងរួចហើយថា «នត្ថិ
លោកេ អនិន្ទិតោ នាម» ប្រែថា លើលោកនេះ គ្មានទេ អ្នកដែលមិនទទួលការនិន្ទា បន្តុះបង្អាប់។
មានរូបភាពនៅក្នុង Facebook ជាច្រើន និងអ្នករះគន់មួយចំនួន បានបង្ហាញនូវសេចក្តីមិនពេញចិត្ត លើការទៅធ្វើបុណ្យទាន របស់ពុទ្ធបរិស័ទ ដោយចោទថា យកលុយទៅបំផ្លាញឲ្យប្រេត ដែលមើលមិនឃើញ (ខ្លះរហូតដល់ទៅថាប្រេតដែលមិនមាន សក់នៅ រស់ក្នុងវត្តទៀតផង) បើយកលុយទាំងអស់ហ្នឹងទៅជួយអ្នកក្រីក្រ ទៅ ជួយមនុស្សអត់ឃ្លាន ទៅជួយមន្ទីរពេទ្យគន្ធបុប្ផាវិញ ប្រសើរជាង។ល។និង។ល។ រហូតដល់ជេរប្រទេចគ្នាដោយពាក្យអសុរស ផ្សេងៗ ដើម្បីការពារគំនិតរៀងៗខ្លួន រហូតដល់ទៅយកគណៈបក្សនយោបាយ មកជាទីអំណាងពីក្រោយខ្នងទៀតផងៈ ធ្វើបុណ្យពិត ធ្វើបុណ្យយកមុខ មិនធ្វើបុណ្យទេព្រោះជាទ្មិឡ ជាដើម។ បែកជាអូរ ហូរជាស្ទឹង។
ជនបរទេសខ្លះក៏ចូលវត្ត មានតាំងពីទូត ឯជនបរទេសខ្លះក៏ថា ពុទ្ធសាសនាល្ងើ នៅក្នុងប្រទេសដែលដឹកនាំល្ងើ (silly Buddhism in a silly led country......) ។ អ្នកខ្លះជាអតីតក្មេងវត្ត ធ្លាប់រស់ដោយសារបាយ ភ្ជុំបិណ្ឌដែលអ្នកស្រុកយកមកប្រគេនលោក តែបែរជាតិះដៀលថា បាយទាំងនេះ គួរតែយកទៅជួយក្មេងរើសសម្រាម បន្ទាប់ពីខ្លួនបាន ចូលធ្វើការសង្គមខ្លះមក។
និយាយឲ្យច្បាស់បន្តិចចុះអំពីភ្ជុំបិណ្្ទ។ និយាយឲ្យងាយស្តាប់ នេះគឺជា បុណ្យរំលឹកគុណដល់អ្នកមានគុណរបស់ខ្លួនដែលស្លាប់ទៅហើយ ដែលយើងតែងនិយាយថា បុព្វការី។ បើជាភាសាអង់គ្លេស និយាយឲ្យងាយស្តាប់ គឺ Ancestor Day ។ បើជារដ្ឋាភិបាល ហៅថា បុណ្យរំលឹកវិញ្ញាណខ័ន្ធ គេច្រើនធ្វើនៅបុណ្យ ឯករាជ្យជាតិ សម្រាប់អ្នកដែលពលីជីវិតដើម្បីប្រទេស។ ខ្មែរយើង គឺមាន ថ្ងៃ ៩ វិច្ឆិកា និងថ្ងៃ ៧ មករា ជាដើម ។ ប្រទេសណាក៏មានដែរ តែរបៀបនៃការរំលឹក ផ្សេងៗគ្នា។ ទំនៀមចិន គឺ ឆេង ម៉េង គេធ្វើធំណាស់ យកទៅសែនឲ្យខ្មោច ដោយមានជំនឿថា សែនកាន់តែធំ កាន់តែល្អ។
ខ្មែរយើង ដឹងគុណឪពុកម្តាយ ជីដូនជីតា បងប្អូន ដែលស្លាប់ទៅហើយ ព្រោះអ្នកនោះ កាលពីនៅរស់ ធ្លាប់បានជួយខ្លួន ចិញ្ចឹមខ្លួន ជាដើម។ ពួកយើងចង់សងគុណគាត់វិញ តែមិនដឹងធ្វើតាមរបៀបណា ទើបគាត់អាចទទួលបាននូវអ្វីដែលយើងចង់ឲ្យគាត់។ ចិនគេយកទៅសែន គេជឿលើផ្សែងធូប គេជឿថាព្រលឹងបុព្វបុរស ចេញមកហូបសំណែននៅនឹងមុខផ្នូរតែម្តង ទើបគេយកទៅដាក់មុខផ្នូរ។
ខ្មែរយើងជឿបែបពុទ្ធសាសនាថា យកទៅឲ្យអ្នកមានសីល អ្នកបដិបត្តិល្អ ទៅ នឹងបានទៅដល់ហើយ យើងប្រគេន ឫជូនអ្វីដល់ព្រះសង្ឃ បុព្វការីជនដែលស្លាប់ហើយនោះ ក៏នឹងបានទទួលដែរ។ ក្នុងសម័យអង្គរ ខ្មែឬជឿថា ត្រូវតែធ្វើពិធីយញ្ញ ដែលមានព្រាហ្មបុរោហិត ជាទំណាងព្រះព្រហ្ម ព្រះវិស្ណុ និងព្រះឥសូរ។ ពិធីនោះ គេហៅថា «សាធ្រៈ» ដែលពាក្យនេះ នៅមានប្រើក្នុងប្រទេសថៃនៅឡើយ តែគេធ្វើតែមួយថ្ងៃទេ គឺ ១៥រោចខែភទ្របទ។ ខ្មែរសុរិន្ទ ហៅថា បុណ្យសែនដូនតា។
ជាថ្មីម្តងទៀត យើងទៅភ្ជុំនេះ គឺទៅដើម្បីប្រយោជន៍របស់ជីដូនជីតា មាតាបិតាយើងដែលគាត់ស្លាប់ទៅទេ មិនមែនជាទៅឲ្យចំថា ដើម្បីប្រយោជន៍ពុទ្ធសាសនាណាស់ណាទេ ប្រយោជន៍ព្រះសង្ឃណាស់ណាទេ ឬ ប្រយោជន៍ព្រះធម៍ណាស់ណាទេ គឺប្រយោជន៍ដល់អ្នកស្លាប់ (បាលីហៅថា បេត ឯសំស្ក្រឹត ហៅថា ប្រេត)។
តាមពិតទៅ យើងទៅពឹង (មិនហ៊ានថាជួលទេ) ព្រះសង្ឃ ព្រះធម៌ និង
ព្រះពុទ្ធបដិមា ឲ្យជួយយើងមានទំនាក់ទំនងជាមួយនឹងអ្នកស្លាប់។
ដូចខ្ញុំបាននិយាយក្នុងវគ្គមុនហើយថា យើងឧទ្ទិសទៅឲ្យប្រេត (អ្នកស្លាប់ហើយ) ដែលជាអ្នកមានគុណរបស់យើង តាមរយៈព្រះសង្ឃ ព្រោះយើងស្រឡាញ់ពួកគាត់ ហើយយើងជឿថា ព្រះសង្ឃអាចធ្វើកិច្ចការទាំងនេះបាន។ ទៅក្នុងថ្ងៃតែមួយ ម្នាក់តែបន្តិចៗ ក៏កើនចំនួនច្រើន មើលទៅដូចជាច្រើនសម្បើមណាស់ តែតាមពិត មិនមែនរបស់មនុស្សម្នាក់ទេ គឺរាប់ពាន់នាក់។
សួរថាអ្នកយកមកប្រគេនលោកទាំងអស់ហ្នឹង ពួកគាត់ (រួមទាំងខ្ញុំ) ភ្លើមិនដឹងឬ ថាលោកឆាន់មិនអស់ទេ ច្រើនណាស់! តែហេតុអ្វីនៅតែទៅ នៅតែយកទៅប្រគេនលោក នៅតែយកទៅឲ្យប្រេត ឬអ្នកស្លាប់ទាំងនោះ ទាំងមិនដែលឃើញចេញមកទទួលទានអាហារទាំងនោះផង?
មិនភ្លើទេ ព្រោះខ្ញុំស្រឡាញ់ម៉ែឪខ្ញុំ ស្រឡាញ់ដឹងគុណជីដូនជីតាខ្ញុំ ពេលធ្វើអញ្ចឹងទៅ ធ្វើឲ្យខ្ញុំគិតឃើញពីគាត់។ អ្នកមានគុណរបស់ខ្ញុំ មិនមែនជាអ្នកមានគុណរបស់អ្នករិះគន់ខ្ញុំសោះ។ ខ្ញុំមិនភ្លើទេ ព្រោះខ្ញុំជឿអញ្ចឹង ជំនឿហ្នឹងធ្វើឲ្យខ្ញុំសប្បាយចិត្ត បើទោះជាខ្ញុំត្រូវ ចំណាយលុយដើម្បីធ្វើនូវអ្វីដែលគេថាមើលមិនឃើញក្តី ក៏វានៅតែគ្រាន់បើជាងជំនឿដែលថា យកលុយទៅទិញសេចក្តី សុខតាមអបាយមុខផ្សេងៗ មានពេស្យាចារ គ្រឿងស្រវឹង និង ល្បែងស៊ីសងជាដើម។ ខ្ញុំមិនភ្លើទេ ព្រោះព្រះសង្ឃឆាន់តែមួយចំអែតទេ នៅសល់ប៉ុន្មាន គឺអ្នកដែលទៅវត្ត និងអ្នកដែលរស់ដោយសារវត្ត ទាំងនោះ ជាអ្នកដែលនឹងបានទទួលផល ទាំងការឆ្អែត និងទាំងការរីករាយព្រោះបានហូបជុំគ្នា។
គិតថាសង្ខេបចប់ត្រឹមនេះចុះ តែក៏អត់មិនបាននឹងលើកជ្រុងនៃគំហើញរបស់ជនបរទេសធ្លាប់រស់នៅស្រុកខ្មែរម្នាក់ ដែលបានcomment ថា What Buddha taught is entirely not implemented in Cambodia, not one inch! ប្រែថា អ្វីដែលព្រះពុទ្ធទ្រង់ បានបង្រៀន គឹមិនបានយកមកអនុវត្តទាល់តែ សោះនៅកម្ពុជា គឺសូម្បីតែ ១អ៊ិន (ប្រមាន៣សង្ទីម៉ែត្រ ឬមួយថ្នាំងដៃ)។ មិនបានតបតទេ តែនិយាយនៅទីនេះថា គំនិតរបស់គាត់ គឺខុស ហើយក៏មិនដឹងថា គាត់យល់ពីពុទ្ធសាសនាដោយរបៀបណា។ ហើយក៏មានបុគ្គលិករបស់ អង្គការសង្គមស៊ីវិលម្នាក់ ដែលស្រឡាញ់ក្មេងរើសសម្រាមពេកទៅ ទៅជាគិតថា ចំណីអាហារទាំងនេះ គួរតែយកទៅឲ្យក្មេងនោះវិញ។ សមាជិកនៃគណៈបក្សមួយ ថាគួរតែយកទៅអោយមន្ទីរពេទ្យគន្ធបុប្ផា វិញ។
ខ្មែរមានពាក្យថា ធ្វើបុណ្យធ្វើទាន។ ធ្វើបុណ្យគឺទៅវត្ត ឯធ្វើទាន គឺជួយសង្គ្រោះ ដល់អ្នកក្រីក្រ អ្នកខ្វះលទ្ធភាព។ សម្រាប់ខ្ញុំ ហេង មណីចិន្តា ខ្ញុំកើតព្រោះវត្ត រស់ដោយសារវត្ត ពឹងលើវត្ត ខ្ញុំត្រូវទៅវត្ត។ វត្តបង្ហាត់បង្ហាញខ្ញុំ ឲ្យចេះជួយក្មេង ជួយអ្នកក្រីក្រ ហើយខ្ញុំបានជួយ។ ព្រះពុទ្ធសាសនានេះ មិនsilly ឬភ្លើទេ ហើយការអនុវត្តតាម ពុទ្ធសាសនា ក៏មិនមែនមានត្រឹមតែមួយថ្នាំងដៃដែរ។(អត្ថបទពីឆ្នាំ ២០១៥)

Sunday, October 2, 2016

អត្ថបទ « ភ្ជុំបិណ្ឌខ្មែរ មិនមែនភ្ជុំបិណ្ឌខ្មោចទេ » ដោយព្រះឧបាលីវង្ស បណ្ឌិត យ៉ន សេងយៀត

ពិធីបុណ្យ« ភ្ជុំបិណ្ឌ» នេះ មិនមែនកើតឡើងដោយចៃដន្យទេ គឺជាពិធីដែលប្រជាពុទ្ឋបរិស័ទប្រារព្ឋធ្វើដោយចេតនាដ៏បរិសុទ្ឋដើម្បីឧទ្ទិសបុណ្យកុសលដល់ញាតិដែលបានធ្វើកាលមរណៈទៅ និងជាការបំពេញទានរបស់ទាយកទាយិកាដោយផ្ទាល់ គឺមិនមែនបុណ្យធ្វើសម្រាប់តែប្រែតនរក ឬក៏ជាការធ្វើបុណ្យលួងចិត្តខ្មោច នរក ឬប្រែតក៏ទេដែរ។
នៅពីក្រោយបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ គឺបង្កប់ដោយរាប់រយអត្ថន័យទាំងក្នុងស្មារតីជាតិ សាសនា និង ប្រពៃណីរបស់ខ្មែរ។
ពួកអ្នកប្រាជ្ញសម័យហ្វេសបុក គួរណាស់តែសិក្សាប្រពៃណីខ្មែរឲ្យបានច្បាស់លាស់សិន មុននិងបកស្រាយ និង អារកាត់សេចក្ដីនៃអត្ថន័យចំពោះការប្រារព្ឋប្រពៃណីខ្មែរនីមួយៗ ។
សូម្បីព្រះសម្មាសម្ពុទ្ឋក៏ទ្រង់ជួបផលលំបាកក្នុងការពន្យល់អត្ថន័យរបស់សាសនា (ព្រះធម៌) របស់ព្រះអង្គដើម្បីឲ្យគេយល់បានដែរ នៅពេលដែលព្រះអង្គទើបចេញបង្រៀនលើកដំបូងក្រោយបានត្រាស់ដឹងភ្លាមៗ ដោយសារព្រះធម៌របស់ព្រះអង្គគឺមានអត្ថន័យជ្រាលជ្រៅផ្ទុយពីរអ្វីដែលមនុស្សធ្លាប់ចេះដឹងមកក្នុងសង្គមជម្ពូទ្វីប( អាសីុបូព៌ា) រហូតធ្វើឲ្យព្រះអង្គសម្រេចព្រះទ័យខ្ចីពាក្យរបស់ប្រពៃណីចាស់ៗដែលគេប្រើនៅក្នុងសង្គមយកមកធ្វើជាយាន្តសម្រាប់បង្រៀនមនុស្ស ឲ្យយល់អំពីអ្វីដែលព្រះអង្គចង់បង្រៀនដល់សង្គម ដូចជាជាពាក្យថា « សង្ឃ ធម្ម ព្រាហ្មណ៍ វិមុត្តិ ភិក្ខុ និង កម្ម » ជាដើម ដោយយកពាក្យដើមរបស់សង្គម មកប្រើក្នុងអត្ថន័យថ្មី ។ ហើយចុងក្រោយ ព្រះពុទ្ឋបានបង្កើតពាក្យថ្មីមួយទៀតក្នុងសង្គមជម្ពូទ្វីបនោះគឺពាក្យថា« និព្វាន» សម្រាប់ហៅគោលដៅចុងក្រោយរបស់អ្នកកាន់សាសនារបស់ព្រះអង្គ។
កាលដែលដូនតាខ្មែរបានសម្រេចបង្កើតប្រពៃណីបុណ្យជាច្រើនសម្រាប់កូនខ្មែរប្រតិបត្តិនោះ គឺបង្កប់ដោយអត្ថន័យច្រើនអនេកណាស់ គឺគាត់មិនមែនមិនយល់នោះទេ គាត់គឺជាអ្នកធ្វើសមាហរណកម្មប្រពៃណីបីរួមគ្នាគឺជាការច្របាច់បញ្ជូលនៃ ប្រពៃណីខ្មែរសុទ្ឋ+ប្រពៃណីព្រហ្មញ្ញសាសនា+ ទស្សន:វិជ្ជាព្រះពុទ្ឋសានា=បុណ្យខ្មែរ ។ បុណ្យនីមួយៗ គឺបង្កប់ដោយអត្ថន័យនិងគោលដៅច្បាស់លាស់ហើយអ្វីដែលមិនច្បាស់លាស់ គឺយើងខ្លួនឯងទេតើ ដែលមិនច្បាស់ហើយចេះតែបកស្រាយតាមចំណេះដឹងផ្ទាល់ខ្លួននោះ ដោយម្គាល់ថាខ្លួនឯងជាអ្នក«ច្បាស់»។
ព្រះពុទ្ឋសាសនានៅក្នុងពិភពលោកសព្វថ្ងៃនេះ គឺស្ថិតនៅក្នុងទម្រង់បួនយ៉ាងគឺ
១.ព្រះពុទ្ឋសាសនាបែបប្រពៃណី (ទទួលឥទ្ឋិពលពីប្រពៃណីដើមរបស់អ្នកបដិបត្តិ)
២.ព្រះពុទ្ឋសាសនាប្រជាប្រិីយ៍ ( ទទួលឥទ្ឋិពលពីចរន្តសង្គមដែលកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ)
៣.ព្រះពុទ្ឋសាសនាបែបអប់រំនិយមប្រកបដោយនិយាមច្បាស់លាស់( ទទួលឥទ្ឋិពលពីការសិក្សាច្បាស់លាស់ដោយពឹងផ្អែកទៅលើលទ្ឋផលនៃការសិក្សាកម្រិតខ្ពស់)
៤.ព្រះពុទ្ឋសាសនាបែបបដិបត្តិ( ទទួលបដិបត្តិតែម្យ៉ាងដោយមិនពឹងផ្អែកលើអ្វីទាំងអស់)។
ប្រជាពុទ្ឋសាសនិកទាំងអស់ មិនមានបញ្ញាដូចគ្នាដើម្បីបដិបត្តិធម៌របស់ព្រះពុទ្ឋជាម្ចាស់ក្នុងកម្រិតដូចគ្នាឡើយ ព្រោះហេតុដូច្នេះហើយទើបប្រទេសអ្នកកាន់ព្រះពុទ្ឋសាសនានានា មានទេព្យកោសល្យរៀងៗខ្លួនក្នុងបង្កើតប្រពៃណីដើម្បីនាំយកទស្សនៈវិជ្ជាព្រះពុទ្ឋសាសនាទៅទុកដាក់ក្នុងដួងចិត្តមនុស្សតាមរូបភាពនិងមធ្យោបាយផ្សេងៗពីគ្នា ប៉ុន្តែមានទិសដៅរួមគឺការ«យល់ធម៌» របស់ព្រះពុទ្ឋ។
ព្រោះហេតុនេះ កាលណាគេនិយាយដល់ប្រពៃណីយ៍ គឺគេមិនមើលរូបភាពជាធំទេ គឺគេមើលអត្ថន័យជាធំនៅពីក្រោយការអនុវត្តប្រពៃណីនោះ។
ភាពអវិជ្ជារបស់យើង មិនមែនជាហេតុផលសម្រាប់ការលើកលែងទោសឲ្យយើងឡើយ ។

Sunday, May 29, 2016

ខ្មែរអើយឈប់មើលងាយ មើលបំណំាគ្នាទៀត « ផេង វិសុដ្ឋារ៉ាមុនី »

ឲ្យតែអ្នកមាន គេថាខ្សែយួន
លំបាកទុក្ខផ្ទួន គេថាពូជខ្មែរ
ដៀលខ្មែរថាល្ងង់ ចេះធ្វើតែស្រែ
ឲ្យតែថៅកែ គឺយួនឯណោះ ។

គេដៀលថាខ្មែរ គំនិតមិនជ្រៅ
រកស៊ីយូទៅ រលាយសូន្យអស់
ចំណែកយួនវិញ គឺល្អឥតខ្ចោះ
ខ្មែរដូចគ្នាសោះ បង្គាប់ពូជឯង ។

មុនី សូមផ្តាំ តបទៅអ្នកថា
ពួកដៀលខេមរា គ្រប់ទីកន្លែង
ថាខ្មែរមិនកើត បង្អាប់ពូជឯង
ឯយួនខែងរ៉ែង ខ្លាំងដូចដំរី ។

បើខ្មែរមិនត្មះ ចេះគ្មានកំណើត
ចុះប្រាង្គល្អឆើត ឈរអួតលោកិយ
រចនាក្បាច់ចម្លាក់ដ៏ល្បាញល្បី
មាននៅពេញដី ខ្មែរ លាវ យួន ថៃ ។

តើជាស្នាដៃ គំនិតសាសន៍ណា
ចុះយួនអស្ចារ្យ មានអ្វីដែលថ្លៃ
ដែលដូនតាយួន ទុកកេរ្តិ៍ចងដៃ
ក្រៅពីនិស្ស័យ ដើរប្លន់ដីគេ ។

បងប្អូនមើលចុះ អ្នកណាខ្លាំងជាង
ដីមួយចំហៀង មាន ពីរ ទន្លេ
ជាប់សមុទ្រចិន ល្អអ្វីម្លេះទេ
ដីអ្នកណាគេ ? ចិញ្ចឹមពួកយួន ។

បើយួនវាខ្លាំង បើយួនវាកើត
គំនិតវាកើត មិនមែនចោរឈ្ងួញ
ចេះតែដើរលួច ប្លន់ធ្វើជំនួញ
ហើយអួតផ្ទួនៗ ថាយួនវាខ្លាំង ។

ខ្មែរអើយភ្ញាក់ឡើង កុំឡើយភ្លេចខ្លួន
ហើយយល់ថាយួន សាសន៍ល្អអស្ចារ្យ
ចូលខ្មែរស្រាវជ្រាវ សិក្សាច្បាស់ការណ៍
តើពូជខេមរា ប្រវត្តិដូចម្តេច ?????
---------------------------------------------
ថ្ងៃ ១ រោច ខែ ចេត្រ ឆ្នាំ វក ព.ស. ២៥៦០
ថ្ងៃ សុក្រ ទី ២២ ខែ មេសា ឆ្នាំ ២០១៦
និពន្ធដោយ ៖ ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី

Thursday, May 26, 2016

កំណាព្យ « ចម្ប៉ាថៃឡង់ដ៍ » ដោយ ផេង វិសុដ្ឋារ៉ាមុនី

ត្រចៀកសៀតផ្កា ចម្ប៉ាថៃឡង់ដ៍
ភ័ក្រមូលក្រឡង់ ដូចដួងចន្រ្ទា
ដងខ្លួនស្រឡូន សូន្យសាច់សោភា
កែវភ្នែកពុំងារ ភ្លឺថ្លាមុតវៃ       ។

គ្រាន់តែឃើញភ្នែត ចិត្តរៀមស្រម៉ៃ
រួមភិសម័យ និងកែវចរណៃ
តើធ្វើម្តេចទៅ មានភ័ព្ទនិស្ស័យ
បានក្លិនផ្កាថៃ មកស្រង់រសជាតិ ។

រៀមនៅកម្លោះ ស្មោះកម្ពុជា
ប្រាថ្នាពុំងា ត្រានត្រើនឥតឃ្លាត
ស្លាប់រស់ស៊ូប្តូរ យកកែវវរនាថ
អស់ដីអស់ជាតិ ក៏រៀមមិនថា     ។
=========================
២៦  ឧសភា ២០១៦

" វាចាម្ចាស់ស្ទឹង កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន "


" វាចាម្ចាស់ស្ទឹង កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន  "
ដងស្ទឹងសង្កែ ខែលិចផុតទៅ
រំដួលអូននៅ រង់ចាំរៀមរ៉ា
បងអារឈាមស្រក់ លើផ្ទៃជលសា
 រត់រកជីវ៉ា លើស្ពានអភ័ព្វ ។

- ដើមដូងទីដប់ ម្លប់គ្របមាត់ស្ទឹង
បងចាំព្រលឹង ដោយចិត្តញ័រញាប់
សែនស្តាយថ្ពាល់ស្តាំ រង់ចាំគូគាប់
រាហូអភ័ព្វ លាគ្មានវិលវិញ ។

 - លាសូម៉ាត្រា សង្សារកំសត់
លាពាក្យសម្បថ ទាំងទុក្ខទោម្នេញ
តោឈរយាមផ្លូវ បងនៅទន្ទេញ
យកសំបុត្រចេញ ទ្រាប់ខ្នងរៀមរ៉ា ។

- លោកស្លាប់ស្រុកគេ តែចិត្តចងចាំ
ផ្ញើជាបណ្តាំ ដល់អស់ខេមរា
ស្រឡាញ់ជាតិសាសន៍ ហើយនិងរដ្ឋា
ខំពួតដៃគ្នា រក្សាវប្បធម៌ ។

- សិល្ប:ខ្មែរមាន កុំរៀនពីគេ
ខំធ្វើខំថែ លោកសូមអង្វរ
កុំចម្លងគេ មិនមែនរឿងល្អ
ខ្មែរធ្លាប់បវរ ស្នាដៃថ្កើងថ្កាន ។

 - លោកបិទភ្នែកទៅ ចិត្តនៅតែនឹក
ហៅសែនរលឹក នឹកដល់ភូមិឋាន
ធ្លាប់រស់ជួបជុំ ទ្រនុំសុខសាន្ត
 លាញាតិសន្តាន លារៀងរហូត ៕
ភ្នំពេញ ថ្ងៃទី21 ខែមេសា ឆ្នាំ2016
ពី Khmer Sub Videos & EVT
 គោរពជូន ដួងវិញ្ញាណក្ខន្ធលោក គង្គ ប៊ុនឈឿន 
កវីម្ចាស់ស្ទឹងសង្កែដ៏ល្បីល្បាញ ដែលបានទទួលមរណ:ភាព
កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៦ ក្នុងជន្មាយុ ៧៨ ឆ្នាំ 
ដោយជរាពាធ សូមវិញ្ញានក្ខន្ធលោក 
បានទៅដល់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

កំណាព្យ ៖ កុំជឿប្រុសស្បថ « ផេង វិសុដ្ឋារ៉ាមុនី »


ប្រសិនការពិត ដូចចាស់លោកថា
កុំជឿប្រុសរ៉ា សច្ចាបំពាន
ចង់បានប្រាណស្រី ធ្វើអ្វីក៏ហ៊ាន
អស់លុយវាល់លាន ក៏ប្រុសមិនថា ។

ទឹកហូរមិនហត់ ប្រុសស្បថបំពាន
ពេលដែលប្រុសឃ្លាន ប្រាណកែវជីវ៉ា
សំដីក៏ផ្អែម លួងកនិដ្ឋា
ដើម្បីតណ្ហា ស្នេហាកាមគុណ ។

សូមអស់ស្រីៗ ចាំទុកចុះថា
ប្រុសឃ្លានតណ្ហា សំដីជាទុន
កុំជឿប្រុសស្បថ ប្រយ័ត្នស៊យស៊ុន
ផុងខ្លួនប្រាណមុន ពេលចូលរោងការ ។

កម្រងពាក្យកំណាព្យលែបខាយស្នេហា ប្រចំាខែ ឧសភា ២០១៦ « ផេង វិសុដ្ឋារ៉ាមុនី »

ដងខ្លួនស្រឡូន សម្លាប់ចិត្តរៀម
គ្រាន់តែឃើញភ្លាម រៀមគួចចិត្តភ្លែត
សម្រស់ឆោមឆាយ កវីទាក់ភ្នែក
ឃើញភ្លាមចិត្តត្រេក ត្រអាលនឹងស្រី ។

សម្ជស្សស្រស់ស្រី ដូចទេពធីតា
សមនឹងរៀមរ៉ា ទេវបុត្រកវី
ប្រសិនស្រីព្រម រៀមនឹងថ្នមបី
 ប្រលោមស្នេហ៍ស្រី មិនឲ្យឃ្នើសចិត្ត ។
============================
 អាវក្រហមឆេះ សមនឹងភក្ត្រា 
រង្វង់មុខថ្លា ផូរផង់ម្លេះទេ 
ឃើញភ្លាមរៀមគួចចិត្តលើមាសមេ 
តើស្រីព្រមទេ បើរៀមសុំស្នេហ៍ ។ 

វ៉ែនតា ជំនួយជួយលើកសម្រស់ 
កាន់តែស្អាតស្រស់ ស្រីបញ្ញាវន្តខ្មែរ 
បើស្រីព្រមស្ម័គ្រ រៀមសន្យាថែ 
រក្សាចិត្តស្នេហ៍ ស្មោះតែស្រីមួយ ។ 

ចូលស្តីពាលពៅ ដល់មេបាស្រី 
កែវកុំព្រួយអី រៀមនឹងលើកស្ទួយ 
បំពេញកិត្តិយស គ្រួសារស្រី ១ 
សុំស្រីកុំព្រួយ ជឿចិត្តរៀមចុ៎ះ
========================
ដើមទ្រូងធំថ្លោសបបោសមិនណាយ 
ថ្ពាល់ពេញ ឆោមឆាយកាយឲ្យល្វត់ល្វន់ 
សម្រស់ ទាក់ភ្នែក មើលយូល្អគន់ 
ប្រៀបដូចទឹកមន្ត ប្រោះព្រំចិត្តព្រាន   ។

 បបូរមាត់ក្រហមឆេះម្លេះទេ
 ក្តោងស្រួចរាងរេ ដូចទិព្វវិមាន 
សម្រស់ស្រី ឆ្ងាញ់ដូចនំពេលឃ្លាន 
កវីអឹមអៀន ព្រោះលង់ស្នេហ៍ស្រី ។
===========================
ភក្រ្តា ខ្ចីញ៉េញ ធ្មេញរាបស្មើ 
ស្អាតណាស់ទេតើ បើគន់យូ 
ដងខ្លួនស្រស់ បីដូចគំនូរ 
វិចិត្រករ គូរ គំនូរស្រី ។ 

កាព្យនេះរៀមតែង ថ្លែងសួរចិត្ត 
សុំកែវវរមិត្ត តបសំដី 
ថារៀមសុំស្នេហ៍ណា៎ស្រស់ស្រី 
សុំស្រស់ពិសី ស្រដីឆ្លង ។ 

បើស្រីព្រមស្មេហ៍ ម៉ែចូលទៅ 
ដណ្តឹងពាលពៅ គូ រៀមបង 
មាមីងដឹងលឺ សន្តានផង 
រៀមនឹងស្នេហ៍ស្នង គូស្នេហ៍ពិត ។
========================
ថ្ពាល់ពេញក្រពុំ រលោងថ្លោសថ្លា
វង់ភ័ក្រជីវ៉ា ស្រីសែនល្អឯក
បបូរមាត់ក្រហមឆេះស្រស់ប្លែក
ល្អអើយល្អឯក នៃសម្រស់ស្រី ។

គ្រាន់ស្រី Post ភ្លាម ឲ្យរៀមលង់ស្នេហ៍
ប្រសិននៅក្បែរ ញ៉ែឲ្យណា៎ណី
បើញ៉ែមិនបាន មិនធ្វើកវី
ញ៉ែឲ្យណា៎ណី ឲ្យស្រីក្រហមមុខ ។
==========================
សម្ជស្សផូរផង់ សម្រស់ស្រី
ឃើញភ្លាមកវី ស្លុតចិន្តា
ចង់ស្ទុះប្រលោម ប្រឡែងរ៉ា
លេងល្បែងស្នេហា និងរូបស្រី ។

ថ្ពាល់ពេញក្រពុំ ប្រហើរក្លិន
កែវភ្នែកមាសឆ្អិន ដូចនិលច្នៃ
រៀមគេងសុបិន រួមភិសម័យ
និងកែវចរណៃ ណា៎ជីវ៉ា ។

កំណាព្យរៀមថ្លែង តែងផ្ទាល់ដៃ
សូមស្នេហ៍ស្រីថ្លៃ កុំសង្ការ
បើស្រីព្រម ចូលដល់មេបា
កាព្យនេះផ្កាស្លា ទុកច្រៀងចងដៃ ។
=========================
កែវភ្នែកស្រទន់មានមន្តម្ល៉េះណា៎!
សម្រស់ជីវ៉ាប្រៀបផ្កាសួគ៌ា
គ្រាន់តែឃើញភ្លាម រៀមស្លុតទ័យា
បុរសគ្រប់គ្នាទាមទារចង់ក្បែរ      ។

ស្រីសើចសែនស្រស់ សម្ជស្សសែនសម
ទន់ភ្លន់ហួនហំចំជាស្រីខ្មែរ
ភក្ត្រាប៉ប្រឹមញញឹមមានស្នេហ៍
ប្រៀបបានដួងខែថែផ្ទៃវេហាស៌     ។

💝អាភ័ណ្ឌ មាសស្ងួន !ឆ្លើយឆ្លងមកស្រី
កុំស្ងៀមធ្វើហីប្រណីរៀមរ៉ា
អាណិតកម្លោះ ម្នាក់នេះផងណា
តាមសូមស្នេហា អាភ័ណ្ឌផ្កាសួគ៌     ។
===========================
គន់ភ្លាមរៀមលង់ ដងខ្លួនស្រី
ចង់ស្ទុះទៅបី លើកត្រកង
ស្រូបស្រង់ក្លិនស្នេហ៍ កែវនួនល្អង
រៀមបីត្រកង ប្រលោមស្នេហ៍ ។

ដងខ្លួនស្រឡូន ស្រលាញ់លង់
ចង្កេះជង្គង់ ល្មមអង្អែល
បើបានមករៀម សន្យាថែ
ប្រលោមមាសស្នេហ៍ ឲ្យណា៎ណី ។
==========================

ផេង វិសុដ្ឋារ៉ាមុនី

រៀមនេះពិតជា នៅកម្លោះ « ផេង វិសុដ្ឋារ៉ាមុនី »

រៀមនេះពិតជា នៅកម្លោះ
មានទាំងចិត្តស្មោះ បរិសុទ្ធ
បេះដូងដែក ភក្តីបំផុត
ហើយជាកុលបុត្រ ខ្មែរអង្គរ ។

ឲ្យតែស្រីព្រម ថាស្មេហា
បើកផ្លូវរៀមរ៉ា ទទួលស្នេហ៍
នឹងឲ្យចាស់ទុំ ចូលដល់ម៉ែ
ខាន់ស្លាផ្កាស្នេហ៍ ដល់ដៃស្រី ។

ជឿចុះណា៎ពៅ ព្រលឹងបង
កុំព្រួយស្នេហ៍ស្នង ខ្លាចអត់ប្តី
រៀមពិតកម្លោះ ស្មោះភក្តី
សន្យាស្នេហ៍ស្រី លុះថ្ងៃក្ស័យ ។

រៀមលួចស្រលាញ់ ក្នាញ់រូបស្រី
គួចចិត្តបេតី ច្រើនខែថ្ងៃ
ហ្វេសប៊ុក ជាភ័ព្ទភ្ជាប់និស្ស័យ
រៀមនឹងចរណៃ ឲ្យស្គាល់គ្នា ។
========================
១៣ កើត ខែ ពិសាខ ឆ្នាំ វក ព.ស. ២៥៦០
 វេលាម៉ោង ១០ : ១៣ នាទីព្រឹក
 ផេង វិសុដ្ឋារ៉ាមុនី

ខាន់ស្លាផ្កាស្នេហ៍ / កូលាបផ្កាគ្រោះ « ផេង វិសុដ្ឋារ៉ាមុនី »

ខាន់ស្លាផ្កាស្នេហ៍ / កូលាបផ្កាគ្រោះ
-----------------------------------------
I. ខាន់ស្លាផ្កាស្នេហ៍ តម្លៃគ្រួសារ
កិត្តិយសមេបា មហាធំធេង
កូលាបផ្កាល្បែង ប្រឡែងលេង
ផ្កានាំវង្វេង នឹងជ្រោះទឹកភ្នែក ។
II. កូលាប ជាផ្កា នាំស្រីអ័ព្ទយស
កូលាបផ្កាគ្រោះ ជ្រោះជ្រៅសង្វេគ
ជាផ្កានាំផល ពេលបុរសត្រេក
នាំទុក្ខទឹកភ្នែក ឲ្យស្រីហែលឆ្លង ។
III. ខាន់ស្លាផ្កាស្នេហ៍ ស្មោះមួយជីវិត
ជាផ្កាស្នេហ៍ពិត រឹងរឹតចំណង
ស្វាមី-ភរិយា រីកស្រស់កន្លង
ស្នេហាអូនបង លុះក្ស័យរៀងខ្លួន ។
======================
២៥ ឧសភា ២០១៦
និពន្ធដោយ ផេង វិសុដ្ឋារ៉ាមុនី

Saturday, April 9, 2016

ឆ្នំាវក កំណើតខ្ញុំ ផេង វិសុដ្ឋារ៉ាមុនី

ឆ្នាំវក សម័យ UNTAC កៅពីរ
កំណើតមុនី ចេញពីផ្ទៃម្តាយ
ចំពេលស្រុកខ្មែរ ផុតជ្រោះអន្តរាយ
UNTAC ត្រួសត្រាយ ជួយខ្មែរផុតកម្ម ។ 

ឆ្នំាវក ២០០៤ នៅកុមារ
អាយុវស្សា បាន ១២ ឆ្នំា
ខ្ញុំទើបតែរៀនបានថ្នាក់ទី ៥
ចិន្តាចងចំា ស្រណោះកុមារ ។

ឆ្នំាវក អដ្ឋស័ក សិរីសួស្តី
ឆ្នំាវក ឆ្នំាថ្មី « វិសុដ្ឋារ៉ា » ( ២០១៦ )
ចូល ២៤ ឆ្នំា ចប់បរិញ្ញា
ថ្មីៗនេះណា៎ បរិញ្ញាច្បាស់ ។

ឆ្នំាវក លើកក្រោយមិនទាន់ដឹងមុន
បែបមានប្រពន្ធ ឬ កម្លោះចាស់
ចូល ៣៦ ឆ្នំាជាក់ច្បាស់
កើតមានអ្វីខ្លះ ? មិនទាន់ដឹងទេ ។
============================
ស្វាយជួរ ថ្ងៃ សៅរ៍ ទី ០៩ ខែ មេសា ឆ្នំា ២០១៦
និពន្ធដោយ ផេង វិសុដ្ឋារ៉ាមុនី

Wednesday, March 9, 2016

កម្រងអនុស្សាវរីយ៍នៅប្រាសាទអង្គរវត្ត របស់ « ផេង វិសុដ្ឋារ៉ាមុនី » អមដោយកំណាព្យ « និស្ស័យអង្គរ » និពន្ធដោយ ផេង វិសុដ្ឋារ៉ាមុនី

 កំណាព្យ « និស្ស័យអង្គរ »
--------------------------------
និស្ស័យអង្គរព្រលឹងវប្បធម៌
ជាតិខ្មែរមានធម៌កាន់ពុទ្ធសាសនា
ប្រតិបត្តិខ្ជាប់ខ្ជួនលំអានដូនតា
 ឈាមជ័រខេមរាមហានគរ។

ពូជខ្មែរអង្គរចិត្តមំាដូចថ្ម
សិល្បៈបវរសំណង់លេចធ្លោ
ស្ថាបត្យកម្មល្បីពេញនគរ
គេកោតជំហរស្នាដៃកូនខ្មែរ។

ប្រាសាទអង្គរ កេរពីដូនតា
មរតក៌សិលា ចារជាប់ហូរហែរ
គង់វង្សនៅល្អមរតក៌តំណែល
ទុកអោយកូនខ្មែរក្រោយថែរក្សា។

ពូជខ្មែរចម្បំាងខ្មំាងកោតបាក់ស្បាត
សត្រូវខ្លបខ្លាចញញើតចេស្តា
ព្រោះខ្មែរសាមគ្គីជុំវិញក្សត្រា
ឯកភាពខេមរា រួបរួមតែមួយ  ។

និស្ស័យអង្គរ ចិត្តខ្មែរក្លាហ៊ាន
នំាជាតិថ្កើងថ្កាន ល្បីពេញលោកា
ហ៊ានថាគឺធ្វើ កាន់ពាក្យសច្ចា
ដើម្បីខេមរា ប្រជាបានសុខ។

និពន្ធនៅភូមិស្វាយជួរថ្ងៃទី ២០ ខែ ធ្នូ ឆ្នំា២០០៩ (កាលពីដើមឆ្នំាថ្នាក់ទី១១ Q )
ពិនិត្រកែសម្រួលឡើងវិញនៅប្រាសាទអង្គរវត្ត,ថ្ងៃទី២៨ខែកុម្ភៈឆ្នំា២០១៦
ក្នុងដំណើរទស្សនកិច្ចសិក្សាបញ្ចប់បរិញ្ញាប័ត្រឆ្នំាទី ៤ ( ២០១២ - ២០១៦ )
 នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
និពន្ធនិងកែសម្រួលដោយ៖ ផេង វិសុដ្ឋារ៉ាមុនី








Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks