តើកំណាព្យខ្មែរ មានបទអ្វីខ្លះ ?
កំណាព្យខ្មែរ មានពីរពួក គឺ :
1 /- ពួកកំណាព្យបុរាណ (សម័យអង្គរ)
- មុនសម័យអង្គរ សរសេរជាភាសាសំស្ក្រិត ….
- សម័យអង្គរ សរសេរជា ភាសាសំស្ក្រិតផង ជាភាសាខ្មែរផង …
- ក្រោយសម័យអង្គរ ទើបសរសេរជាភាសាខ្មែរសុទ្ធសាធ !
កំណាព្យបុរាណខ្លះ មានពាក្យក្នុងឃ្លាស្មើៗគ្នា ដូចជា :
- បទ កាកគតិ (១ឃ្លា មាន៤ពាក្យ)
- បទ បថ្យាវត្ត (១ឃ្លា មាន៨ពាក្យ)
កំណាព្យខ្លះទៀត ក្នុងឃ្លានិមួយៗ មានចំនួនពាក្យ
មិនស្មើគ្នាទេ ដូចជា :
- បទ ភូជុង្គលីលា (១ល្បះ មាន១៤ពាក្យ)
- បទ ពំនោល (១ល្បះ មាន16ពាក្យ)
- បទ បន្ទោលកាក ឬ មណ្ឌោកាកគតិ
(១ល្បះ មាន២ឃ្លា ១ឃ្លាមាន១០ពាក្យ)
- បទ ព្រហ្មគិត
(១ល្បះមាន២ឃ្លា ១ឃ្លាមាន១១ពាក្យ) …. -ល- ….
____________________________________________
2/- ពួកកំណាព្យទំនើប (ក្រោយសម័យអង្គរ)
ពីសម័យចតុមុខរៀងមក ទើបយើងឃើញមានកំណាព្យ
ដែលមានពាក្យក្នុងឃ្លាស្មើៗគ្នា កាន់តែច្រើនឡើងៗ ….
ចំនួនពាក្យក្នុងឃ្លា ស្មើៗគ្នាមែន ! .... ក៏ប៉ុន្តែ សម្ពន្ធកំណាព្យនិមួយៗនោះ មានវិធីចាប់ចុងជួនមិនដូចគ្នាទេ !
ទើបបានជាមាន « ឈ្មោះបទ » ខុសគ្នា ដូចជា :
បទពាក្យ៤ …. មាន២សម្ពន្ធ :
- បទ ពាក្យ៤សាមញ្ញ ឬ កាកគតិ
- បទមេ៤ ពាក្យជាប់ទង
____________
បទពាក្យ៦ …. មាន២សម្ពន្ធ :
- បទ ពាក្យ៦សាមញ្ញ
- បទ កង្កែបលោតលើគោក
____________
បទពាក្យ៧ …. មាន១៦សម្ពន្ធ :
- បទ ពាក្យ៧សាមញ្ញ
- បទ វិវិធមាលី
- បទ អក្សរលូន
- បទ សត្វកាងស្លាប
- បទ ន-មោ
- បទ ក-ខ
- បទ គោព័ទ្ធស្នឹង
- បទ អើយរ៉ា
- បទ ក្របចក្រវាឡ
- បទ កង្កែបលោតកណ្តាលស្រះ
- បទ យត្តិភង្គ
- បទ ពស់លេបកន្ទុយ
- បទ ថយក្រោយចូលព្រែក
- បទ នាគកៀវក្រវ៉ាត់
- បទ សុក្រទិនវិសាល
- បទ សោរទិនវិសាល
____________
បទពាក្យ៨ …. មាន១១សម្ពន្ធ :
- បទ ពាក្យ៨សាមញ្ញ
- បទ ពាក្យ៨ (បែបកាកគតិ)
- បទ ត្រីពិធព័ន្ធ
- បទ ត្រីពិធព័ន្ធ (បែប សន្ធរម៉ុក)
- បទ ត្រីពិធព័ន្ធ (បែបលោកគ្រូ អៀង សាយ)
- បទ អក្សរសង្វាស
- បទ រមាំងដើរព្រៃ
- បទ ឆ័ត្រ៣ជាន់
- បទ នាគរាជប្លែងឫទ្ធិ
- បទ នាគរាជប្លែងឫទ្ធ (បែប សុតន្តប្រីជា ឥន្ទ)
- បទ នាគបរិព័ទ្ធ
____________
បទពាក្យ៩ …. មាន១១សម្ពន្ធ :
- បទ ពាក្យ៩សាមញ្ញ
- បទ មេ៩ ពាក្យជាប់ទង
- បទ សិង្ហតោលេងកន្ទុយ
- បទ កង្កែបលោតស្លាក់ពេជ្រ
- បទ កង្កែបលោតផ្ទាត់ខ្ចៅ
- បទ រលកផ្ទប់ច្រាំង
- បទ សឡាបលួន
- បទ ព្រះចន្ទ្របាំងឆ័ត្រ
- បទ សារថីទាញរថ
- បទ ផ្កាឈូករីក
- បទ រលកយោលយាវ
____________
បទពាក្យ១០ …. មាន៤សម្ពន្ធ :
- បទ ពាក្យ១០សាមញ្ញ
- បទ សបាត់សប៉ឹង
- បទ វង្សវិចិត្រ
- បទ ត្រឡាចឡើងទ្រើង
____________
បទពាក្យ១១ …. មាន២សម្ពន្ធ :
- បទ ពាក្យ១១សាមញ្ញ
- បទ សហរា
_____________________________________________
យើងនៅមានបទជាច្រើនឈ្មោះទៀត ដែលយើងមិនដឹងថា : នៅក្នុងសម្ពន្ធណា ?
ដូចជា :
- បទ ឆ្មាអង្គៀមងៀត
- បទ នាគពាំកែវ
- បទ ផ្តាំនាគ (ក្នុងពិធីបំបួសនាគ)
- បទ សរោមេ (ក្នុងពិធីប្រោះព្រុំ មហាបុរស) ជាដើម !!!
ក្រៅពីនេះ យើងមានវិធីតែងកំណាព្យជាច្រើនបែបទៀត សម្រាប់ចំរៀងផ្សេងៗ ដូចជា :
- ចំរៀងរបាំ
- ចំរៀងប្រជាប្រីយ៍
- ចំរៀងប្រពៃណី
- ចំរៀងល្ខានបាសាក់
- ចំរៀងយីកេ
- ចំរៀងអាយ៉ៃ
- ចំរៀងសម័យជាដើម ….
បទខ្លះ យកតាមលំនាំកំណាព្យខាងលើ ....
បទខ្លះទៀត គ្មានសម្ពន្ធចុងជួនពិតប្រាកដ ថាជាកំណាព្យអ្វីឡើយ ???
No comments:
Post a Comment