ថ្ងៃ ច័ន្ទ ទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៥
ការចុះ "ល្បែងទាញព្រ័ត្រ"
ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ នៅទីក្រុងវិនឌុក
ប្រទេសណាមីប៊ី
ដោយគណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូបានសម្រេចក្នុង
សេចក្តីសម្រេចលេខ 10.COM10.b.12 ចុះ “ល្បែងទាញព្រ័ត្រ”
ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
តាមការស្នើពីប្រទេសចំនួន៤
សុំចុះល្បែងទាញព្រ័ត្រចម្រុះជាតិសាសន៍ដែលក្នុងនោះមាន
ប្រទេសកម្ពុជា សាធារណរដ្ឋកូរ៉េ វៀតណាម និងហ្វីលីពីន។
No comments:
Post a Comment