ត្រចៀកសៀតផ្កា ចម្ប៉ាថៃឡង់ដ៍
ភ័ក្រមូលក្រឡង់ ដូចដួងចន្រ្ទា
ដងខ្លួនស្រឡូន សូន្យសាច់សោភា
កែវភ្នែកពុំងារ ភ្លឺថ្លាមុតវៃ ។
គ្រាន់តែឃើញភ្នែត ចិត្តរៀមស្រម៉ៃ
រួមភិសម័យ និងកែវចរណៃ
តើធ្វើម្តេចទៅ មានភ័ព្ទនិស្ស័យ
បានក្លិនផ្កាថៃ មកស្រង់រសជាតិ ។
រៀមនៅកម្លោះ ស្មោះកម្ពុជា
ប្រាថ្នាពុំងា ត្រានត្រើនឥតឃ្លាត
ស្លាប់រស់ស៊ូប្តូរ យកកែវវរនាថ
អស់ដីអស់ជាតិ ក៏រៀមមិនថា ។
=========================
២៦ ឧសភា ២០១៦
No comments:
Post a Comment