Monday, August 4, 2014

ម្លប់ត្នោត ជម្រកអនុស្សាស្នេហ៏

ម្លប់ត្នោត ជម្រកអនុស្សាស្នេហ៏
---------------------------------------
១. បងតែងកំណាព្យ ក្រោមម្លប់ដើមត្នោត
អារម្មណ៏បងផ្តោត បាញឆ្ពោះរកស្រី
ធ្មេចភ្នែកស្រម៉ៃ គន់ភ័ក្រវត្តី
ស្រណោះសំដី ស្រីធ្លាប់សាសង  ។
២. តំាងពីថ្ងៃដែលបងបានស្គាល់អូន
ឥលូវបាត់សូន្យ កែវស្រស់នួនល្អង
ហឬទ័យរៀមបង ព្រួយកន្លង
លើកដៃបួងផ្សង ជួបអូនជាថ្មី  ។
៣. ពាក្យពេចន៏សំដី អូនធ្លាប់វាចា
សណ្តំឱរ៉ា ចងចិត្តស្មារតី
រៀមចំាទំាងអស់ ក្លែបក្លិនពិសី
ធ្លាប់ស្រង់ក្លិន ក្រោមខ្ទមចំាស្រែ  ។
៤.  អូនជាស្រីខ្មែរ ស្នេហ៏ជាតិទឹកដី
វប្បធម៌ប្រិមប្រិយ សិល្បៈជាតិខ្មែរ
សម្រស់ស្អាត ហើយឆ្លាត មានមន្តស្នេហ៏
រៀមគួចចិត្តស្នេហ៏ ប្រាថ្នាតែស្រី  ។
-----------------------------------------------
ក្រោមម្លប់ត្នោត កណ្តាលវាលស្រែ ពីភូមិស្វាយជួរ
  ផេង វិសុដ្ឋារ៉ាមុនី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks