Saturday, August 30, 2014

រដូវភ្ជុំដល់ហើយ ផ្ទះស្រីវិចនំដែរទេ?

រដូវភ្ជុំដល់ហើយ ផ្ទះស្រីវិចនំដែរទេ?
>>>>>>>>>.......>>>>>
រដូវភ្ជុំហើយ អូនវិចនំ ទេ?
សុំកែវមាសមេ ប្រាប់រៀមមកម៉ុម
បងជួយកាត់ស្លឹក កាប់ចេកបន្ទំ
បងនិងជួយរុំ ពេលដែលអូនវិច ។
ពេលអន្សមឆ្អិន សុំភ្លក្សនិងស្រី
សុំអូនប្រណី ណ៎ាកែវវរមិត្ត
ស្អែកថ្ងៃភ្ជុំធំ រៀមនំាស្រីពិត
ទៅវត្តឆ្ងាយជិត ធ្វើបុណ្យរួមគ្នា ។
ឧទ្ទិសបន់ផ្សង ប៉ងស្នេហ៏ដល់ត្រើយ
អូនកុំព្រួយឡើយណ៎ាស្រស់ពុំងារ
ទៅវត្តរួចហើយ យើងត្រឡប់ជា
ធ្វើបុណ្យរួមគ្នាដល់ព្រះកន្លោង ។
អាវប៉ាក់សំពត់ហូល សមស្រីខ្មែរ
ទាក់ទាញចិត្តស្នេហ៏ គ្រប់ប្រុសដទៃ
រូបអូនស្អាតប្លែក ថ្ងៃភ្ជុំមានន័យ
ជួបជុំតាយាយ ញាតិមិត្តប្អូនបង ។
>>>>>>>>>>>>>
ផេង សុខវ៉ាន់ដា

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks