សាយធូ ជំរុំស្នេហ៏អតីតជាតិ
១. ស្រម៉ៃរលឹកនឹករឿងស្នេហ៏ចាស់ វេលាប្តូរផ្លាស់ហួសមួយជាតិហើយ
សាយធូ ជំរុំបងនិងត្រើនត្រើយ សាងស្នេហ៏កៀកកើយ គ្រាតស៊ូ ដែរ ។
២. បងកាន់ដៃអូន រត់គេចពីយួន វាដេញស្ទាក់ពួន តាមផ្តាច់ពូជខ្មែរ
តាមសម្លាប់បង ប៉ងដល់អូនដែរ ព្រៃភ្នំ វាលស្រែ បងនំាអូនរត់ ។
៣. មកដល់សាយធូ ជំរុំជាយដែន ខ្មែររាប់ម៉ឺន សែន តស៊ូអត់ធ្មត់
ទំាងយុទ្ធជនខ្មែរ ឆន្ទះមោះមុត ក្លាហានប្រយុទ្ធ ដេញខ្មំាងស្រកី ។
៤. ថ្ងៃយើងរៀបការ នៅក្នុងជំរុំ ទ័ពយួននិគម បំផ្លាញថ្ងៃជ័យ
សម្លាប់រូបបង ព្រមទំាងស្រស់ស្រី ថ្ងៃចូលឆ្នំាថ្មី ឆ្នំាប៉ែតប្រំាពីរ (១៩៨៧) ។
៥. ឆ្នំាកៅសិបពីរ បងចាប់ជាតិថ្មី ឯរូបអូនស្រី កើតឆ្នំាកៅប្រំា (១៩៩៥)
ពីរពាន់ដប់បួន ស្រីស្រស់ស្រងុំា ជំរុំស្នេហ៏កម្ម កាលពីជាតិមុន ។
----------------------------------------------------------------------------------------
សហនិពន្ធដោយ៖
ផេង វិសុដ្ឋារ៉ាមុនី និង ផេង សុខវ៉ាន់ដា
No comments:
Post a Comment