Sunday, August 10, 2014

សីលធម៌យុវតីខ្មែរ

 សីលធម៌យុវតីខ្មែរ
----------------------------------
១. ឱ! អនិច្ចា...ទ្រូងខ្ញុំអាសូរ
     ទឹកភ្នែកជន់ហូរ ជ្រែកកាត់ផែនថ្ពាល់
     ឃើញច្បាស់និងភ្នែក ឱ!ណ៎ា សីលធម៌
     តម្លៃឈាមជ័រ ស្រីត្រូវធ្លាក់ចុះ   ។
២.  ឱ! យុវតី ខ្មែរអើយភ្ញាក់ឡើង
      កុំឡើយចចើង ចិត្តចចើកប្រុស
      ត្រូវខិតខំរៀន កុំដើរផ្លូវខុស
       ញាតិស្គាល់សាយសុះ នាមអ្នកសិក្សា  ។
៣.  បណ្តាំដូនតាបានចាផ្តំាទុក
       ពាក្យម្តាយឪពុក ក៏ធ្លាប់ប្រាប់រ៉ា
       ខ្លួនយើងជាស្រី អាស្រ័យចរិយា
        ឬកពារថ្លៃថ្លា មាយាទស្រីខ្មែរ  ។
៤.   ខ្លួនយើងជាស្រី ចិត្តអោយម៉ឺងម៉ាត់
        កិច្ចប្រតិបត្តិ គំនាប់ឪម៉ែ
        រក្សាលើកស្ទួយ វប្បធម៌ជាតិខ្មែរ
        ក្បួនច្បាប់ច្បាស់ដែរ ស្រាវជ្រាវអោយជាក់  ។
------------------------------------------------------------------
ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks