ថ្ពាល់ស្រីពេញក្នាញ់ គួរអោយចង់ក្រឺត
រៀមសុំស្រូបបឺត ស្រង់ក្លិនមាសស្នេហ៏
ថ្ពាល់អោយកាប្លង់ៗ ថើបហើយអង្អែល
រួចចូលដល់ម៉ែ ដណ្តឹងវរមិត្ត ។
ស្រស់អីក៏ស្រស់ម្លេះ គន់មិនឆ្អែតឡើយ
ថ្ពាល់ស្រស់ត្រើនត្រើយ រលោងស្រស់ពិត
ថ្ពាល់ថ្លោសពេញថ្លា ក្រពុំប្រណីត
រៀមសុំនែបនិត្រ ស្រង់ក្លិនបានទេ ?
ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី
No comments:
Post a Comment