Monday, August 4, 2014

ជាតិ សាសនា ព្រះមហាក្សត្រ គឺជាគ្រឹះជាតិកម្ពុជានៃប្រជាជាតិខ្មែរ

ជាតិ សាសនា ព្រះមហាក្សត្រ
គឺជាគ្រឹះជាតិកម្ពុជានៃប្រជាជាតិខ្មែរ
===========================
១. ជាតិ សាសនា ព្រះរាជបល្ល័ង្ក
គឺជាគ្រឹះតំាងអង្គរឈររឹងមំា
កូនខ្មែរសាមគ្គីជាធ្លុងថែទំា
គ្រឹះខ្មែរអោយមំាមិនអោយបាក់ស្រុត។
២. ទង់អង្គរជំហរសាមគ្គីខ្មែរ
រួមកម្លំាងខ្មែរចិត្តបរិសុទ្ធ
ក្លាហ៊ានប្តូរផ្តាច់មិនងាយភ័យស្លុត
ឆន្ទះមោះមុត ការពារទឹកដី ។
៣. ព្រះពុទ្ធសាសនា គ្រឹះអក្សរសាស្រ្ត
ព្រលឹងជាក់ច្បាស់វប្បធម៌អរិយ
គ្រឹះសន្តិភាពចិត្តខ្មែរប្រុសស្រី
វប្បធម៌អរីយនៃពុទ្ធសាសនា ។
៤. ព្រះរាជបល្ល័ង្ក ជាម្លប់ត្រជាក់
ដូចអម្រិតធ្លាក់ប្រោះព្រំខេមរា
រក្សាកត្តិយសនៃព្រះចេស្តា
អង្គព្រះមហាក្សត្រពីបុរាណ ។
៥. បើខ្មែរបែកបាក់ ជាតិអស់សង្ឃឹម
សត្រូវញញឹមវ៉ៃខ្មែរបាក់ស្បាត
ចុងក្រោយទឹកដីត្រូវបាត់បង់ខាត
បានចោររាតត្បាតពង្រីកទឹកដី ។
៦. បើសិនព្រះពុទ្ធសាសនា រលត់
អក្សរសាស្រ្តស្រុតបាត់តម្លៃ
វប្បធម៌ អរិយត្រូវក្សិណក្ស័យ
ផ្លូវចិត្តខ្មែរក្ស័យអស់ជំហរ ។
រាត្រី,រាជធានីភ្នំពេញ,ថ្ងៃ អាទិត្រ ទី ០២ ខែមិនា ឆ្នំា២០១៤
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks