Sunday, August 3, 2014

កវីឧកញ៉ាសុត្តន្តប្រីជា ឥន្ទ ១៨៥៩ - ១៩២៤

កវីឧកញ៉ាសុត្តន្តប្រីជា ឥន្ទ
១៨៥៩ - ១៩២៤
ជីវប្រវត្តិសង្ខេបៈ
កវី ឥន្ទ កើតពីឆ្នាំ ១៨៥៩ នៅរការកោង ស្រុកមុខកំពូល ខេត្តកណ្តាល
មាតានាម មុំ បិតានាម បញ្ចង់កែ ជាកសិករ និងជាអាចារ្យវត្ត
អាយុ ៣៧ ឆ្នាំ កវីឥន្ទ បានសិក្ខពីផ្នួស មានគ្រួសារនៅ បាត់ដំបង
លោកអនិច្ចកម្ម នៅឆ្នាំ ១៩២៤ ។
ស្នាដៃៈ
-គតិលោក (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ)
-និរាសនគរវត្ត ជាពាក្យកាព្យ - ដ -
-រឿងអំបែងបែក (ជាសាស្ត្រាស្លឹករឹត)
-បឋមសម្ពោធិ ( ជាក្រាំង )
-លោកនីតិបករណ៍ ជាពាក្យកាព្យ
-សុភាសិតច្បាប់ស្រី ( បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ )
-ក្បួនមេកាព្យ
-និងស្នាដៃជាច្រើនទៀត បូករួមមាន ៤៤ ស្នាដៃ។
អត្ថបទដកស្រង់ពីស្នាដៃ និរាសនគរវត្តៈ
-គយគន់ឋានស្ពានថ្មតប្រដិត 
មានក្តារថ្មដាសដិតប្រកិតគោក
ទោះដំរីបរជាន់ក៏គ្មានយោគ 
ឥឡូវជ្រោកស្រុតខ្លះតែដើរបាន។
-បង្កាន់ដៃឆ្នៃរូបវាសុក្រី 
ដប់សិរសីដូចស្និតជិតជុំប្រាណ
បើកពពាឡើងពព្លាក់ហាក់ហាវហាន 
សម្តែងប្រាណព្រួញរូបជាមួយគ្នា។
-មើលនាគរាជអង់អាចអំណាចស្ញែង 
ខ្លួនក៏វែងក្បាលក៏វក់តាមទ្វារា
លូនលើស្ពានមានជើងកល់គង្គា 
កន្ទុយបែកញែកគ្នាតាមធ្លាផ្លូវ។ល។
«នេះហើយជាឯកសារពិសេសដែលបុព្វកវីខ្មែរយើងលោកនិពន្ធបទពាក្យ៨
ចួននឹង៣,ចួននឹង៥»ven son

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks