ជីវប្រវត្តិសង្ខេប: លោក បាន តេង ១៨៨២ - ១៩៥០
----------------------------------------------------------------------
-លោក បាន តេង កើតពីខែមិគសិរ ឆ្នាំមមែ ព.ស.២៤២៥ ត្រូវនិងគ.ស.១៨៨២
នៅសង្កាត់លេខ៤ ក្រុងភ្នំពេញ។
-មាតានាម ត្រយ៉ង់ មិតានាម បានធ្វើជាមន្ត្រីនៅក្នុងវាំង។
-អាយុ១៤ឆ្នាំ បួសជាសាមនេរ ក្នុងសំណាក់សម្តេចមង្គល អៀម រត្តបទុមវតីបាន
មួយវស្សា។
-បន្តការសិក្សាភាសាបារាំងក្នុងសាលា និងរៀនភាសាសៀមថែមទៀតផង។
-១៩១៩ ចូលធ្វើការក្នុងឃ្លាំងប្រាក់,រួចជាស្មៀននៅក្នុងវាំង។
-១៩២១ ចូលធ្វើជាគ្រូបង្រៀន ផ្លាស់ទៅកោះកុង ៥ ឆ្នាំ,ទើបវិលមកភ្នំពេញវិញ។
-បានរៀនក្បួនកាព្យពីលោក សុត្តន្តប្រីជាឥន្ទ និងព្រះធម្មរក្ខិត ប៉ាត នៅវត្តសុគន្ធ មានបុណ្យឧត្តុង្គ។( គឺវត្តដែលព្រះរាជសម្ភារទ្រង់បានសាងផ្នួស នៅខាងត្បូងវត្ត
សាលាគូ)។
-ទទួលមរណភាព នៅថ្ងៃ ២៨ កក្កដា ១៩៥០។

អំពីស្នាដៃ៖
-សប្បុរិសធម៌ ៧ ប្រការ(ផ្សាយពីពុទ្ធសាសនបណ្ឌិត្យ)។
-ឱវាទនារី ជាពាក្យកាព្យ(ផ្សាយក្នុងប្រក្រតិទិនឆ្នាំ១៩៤៦)
-លោកធម្មត្ថចរិយាិ
-រឿងនាងស្រីហ្សានដារ៍
-អត្ថបទមេសូត្រ និងរឿងប្រែខ្លីៗជាច្រើន។
-រឿងឆទ្ទន្តជាតក,ពិម្ពាពិលាប និងរឿងទិព្វសង្វារ(មិនទាន់បោះពុម្ព)

អត្ថបទដកស្រង់៖
បទពាក្យ៩
-ក្រមុំតូចដូចបទុមក្រពុំពក
ប៉ិចពន្លកពីអន្លងវារីសាយ
ស្រទាប់ព្រឿងលឿងបំព្រងលំអងខ្ចាយ
ជាតម្រាយឱ្យភមរាប្រាថ្នាប៉ង។
-ក្រេបជញ្ជក់បុប្ផជាតិជួញស្រទាប់
លុះជញ្ជប់ស្កប់ស្កល់ចិត្តចោលជាម្តង
ចូលមកភ្លក់ជាតិមួយភ្លែងចូរដឹងទាន់។
-ថាបើមានប្រុសណាមួយចង់មកស្និទ្ធ
ត្រូវមើលចិត្តគេឱ្យជាក់កុំបីភាន់
ឯកំលោះនេះក្រឡេចល្បិចច្រើនជាន់
មិនចេះទ្រាន់ស្មូរកន្ទ្រឹសស្មូមស្នេហា។
« ឱវាទនារី »
បទពាក្យ៩
-ក្រមុំតូចដូចបទុមក្រពុំពក
ប៉ិចពន្លកពីអន្លងវារីសាយ
ស្រទាប់ព្រឿងលឿងបំព្រងលំអងខ្ចាយ
ជាតម្រាយឱ្យភមរាប្រាថ្នាប៉ង។
-ក្រេបជញ្ជក់បុប្ផជាតិជួញស្រទាប់
លុះជញ្ជប់ស្កប់ស្កល់ចិត្តចោលជាម្តង
ចូលមកភ្លក់ជាតិមួយភ្លែងចូរដឹងទាន់។
-ថាបើមានប្រុសណាមួយចង់មកស្និទ្ធ
ត្រូវមើលចិត្តគេឱ្យជាក់កុំបីភាន់
ឯកំលោះនេះក្រឡេចល្បិចច្រើនជាន់
មិនចេះទ្រាន់ស្មូរកន្ទ្រឹសស្មូមស្នេហា។
« ឱវាទនារី »
No comments:
Post a Comment