Sunday, January 5, 2014

កំណាព្យនេះ ខ្ញុំយកពាក្យអវិជ្ជមាន ប្រែក្លាយជាវិជ្ជមានវិញ ដើម្បីបង្កើត ជារូបារម្មណ៍,សូមអញ្ជើញពិនិត្យ៖ កំណាព្យ ស្អប់! បទផ្កាឈូករីក(ពាក្យ៧)

កំណាព្យនេះ ខ្ញុំយកពាក្យអវិជ្ជមាន ប្រែក្លាយជាវិជ្ជមានវិញ ដើម្បីបង្កើត 
ជារូបារម្មណ៍,សូមអញ្ជើញពិនិត្យ៖

កំណាព្យ ស្អប់!
បទផ្កាឈូករីក(ពាក្យ៧)

ស្អប់ពាក្យពាលព្រើល ទើបជួបប្រាជ្ញ
ស្អប់ចិត្តកោងកាច ទើបជួបស្លូត
ស្អប់ពាក្យល្ងង់ជួប ពហុសូត្រ
ស្អប់ខ្ជឹលខិលខូច ទើបឧស្សាហ៍ ។

ស្អប់អំពើបាប ទើបជួបបុណ្យ
ស្អប់ឫកត្រុនៗ ទើបហានក្លា
ស្អប់ពាក្យអមិត្ត ទើបសុខា
ស្អប់អាប់បញ្ញា ទើបខំរៀន ។

ស្អប់ពាក្យអាក្រក់ ទើបជួបល្អ
ស្អប់ពាក្យថាក្រ ទើបជួបមាន
ស្អប់ពាក្យកំណាញ់ ទើបធ្វើទាន
ស្អប់ពាក្យថាឃ្លាន ទើបឆ្អែតពោះ ។

ស្អប់អំពើខុស ទើបជួបត្រូវ
ស្អប់ពាក្យអាស្រូវ ជួបកិត្តិយស
ស្អប់ពាក្យថោកទាប ទើបជួបខ្ពស់
ស្អប់ពាក្យនាំឈ្លោះ ទើបសុខសាន្ត៕៚

ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ ២០១២
និពន្ធដោយ វ៉ែន សុន

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks