Friday, January 3, 2014

របៀបនិពន្ធបទជាប់ទង(ពាក្យ៩) វ៉ែន សុន

របៀបនិពន្ធបទជាប់ទង(ពាក្យ៩) កំណាព្យមានចំណងជើងថា

" ចាន "
បទជាប់ទង( ពាក្យ៩ )

ច្រើនតំណល្អបានរស់ព្រោះមានចាន
ច្រើនសណ្ឋានបានម្ចាស់ប្រើស្មើជ្រៅរាក់
ចានធំតូចដូចឈ្មោះទៀតញាតិបញ្ជាក់
ម្ចាស់ចានអ្នកលាក់លាងចាប់ផ្កាប់រួមគ្នា។

ចានរបេះប្រេះស្រាំមាត់ភ្លាត់រណ្តំ
ដាក់បង្ខំចំចានផងបងប្អូនវា
ស្រាំទាំងទ្វេគេដាក់ជ្រៀតទៀតវេទនា
ប្រាណសុខជាគ្នាជាចានបានព្រោះម្ចាស់។

យើងបានរស់ខ្ពស់ថ្កើងថ្កានចានហ្នឹងណា
ពេលពិសាអាហារគ្រប់យប់ថ្ងៃខ្លះ
ក្តៅត្រជាក់អ្នកដាក់បានចានថ្មីចាស់
ចានស្តើងក្រាសច្បាស់មិនតប្រកែកឡើយ៕៚

ថ្ងៃទី១៧.១២.២០១២
និពន្ធដោយ
វ៉ែន សុន

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks