១.ព្រះរាជជីវប្រវត្តិសង្ខេប
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ព្រះអង្គព្រះរាជសម្ភពនាថ្ងៃទី ១៤ ខែឧសភា ឆ្នាំ១៩៥៣។ទ្រង់ជាព្រះរាជបុត្រាច្បងរបស់ព្រះករុណាព្រះបាទសម្ដេច
ព្រះនរោត្ដម សីហនុវរ្ម័ន និងសម្ដេចព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថ សីហនុ។
ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
បន្តពីព្រះវររាជបិតាក្រោយពេលដែលព្រះអង្គបានដាក់រាជ្យសម្បត្តិកាលពីថ្ងៃទី៧
ខែតុលា ឆ្នាំ២០០៤។ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ទ្រង់ព្រះប្រសូតនាថ្ងៃទី១៤
ខែឧសភាឆ្នាំ១៩៥៣នាព្រះរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ ទ្រង់ជាព្រះរាជបុត្រាច្បងរបស់ព្រះករុណាព្រះបាទសម្ដេចព្រះមហាវីរះក្សត្រនរោត្ដមសីហនុវរ្ម័ននិងព្រះរាជមាតាព្រះនាមនរោត្ដមមុនីនាថសីហនុ។ ព្រះអនុជព្រះអង្គព្រះនាមនរោត្ដមនរិន្ទពង្ស
(សោយទិវង្គតឆ្នំា២០០៣)។ព្រះអង្គជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្នបន្តរាជ្យសម្បត្តិពីព្រះវរះរាជបិតាជាតិខ្មែរព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុវរ្ម័ន។
២.ការសិក្សា
នៅឆ្នាំ១៩៥៩ ដល់១៩៦២ ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សានរោត្ដម,
វិទ្យាល័យដេកាតនៅរាជធានីភ្នំពេញ។ បន្ទាប់មក
ព្រះអង្គត្រូវបានព្រះរាជបិតាបញ្ជូនទៅទីក្រុងប្រាហ្ក
(Prague) ប្រទេសឆេកូស្លូវ៉ាគី កាលពីឆ្នាំ១៩៦២។ នៅទីនោះព្រះអង្គបានចូលរៀននៅសាលាបឋមសិក្សា,
វិទ្យាល័យ និងសាលាតូរ្យតន្ត្រី ដែលទ្រង់បានសិក្សាផ្នែកតន្ត្រី
និងរបាំបុរាណរហូតដល់ឆ្នាំ១៩៧៥។ ព្រះអង្គស្ទាត់ជំនាញខាងភាសាសាស្ត្រ
ដោយទ្រង់ចេះភាសាបារាំង
និងឆែកយ៉ាងស្ទាត់ជំនាញ។ ក្រៅពីនេះ ទ្រង់ក៏អាចប្រាស្រ័យភាសាអង់គ្លេស
និងរុស្សីបានយ៉ាងប្រសើរផងដែរ។ នៅក្នុងឆ្នាំ១៩៧៥ ព្រះអង្គបានចាកចេញពីប្រាហ្ក
ដើម្បីទៅសិក្សាផ្នែកខ្សែភាពយន្ត នៅប្រទេសកូរ៉េខាងជើង ហើយបន្ទាប់មកទ្រង់បានត្រឡប់ចូលមាតុភូមិវិញនៅឆ្នាំ១៩៧៧។
នៅឆ្នាំ១៩៨១ ព្រះអង្គបានផ្លាស់ទៅប្រទេសបារាំង ដើម្បីបង្រៀនរបាំបាឡេ ហើយបន្ទាប់មកព្រះអង្គធ្វើជាព្រះប្រធានសមាគមរបាំខ្មែរ។
ព្រះអង្គរស់នៅប្រទេសបារាំងអស់រយៈពេលជាង២០ឆ្នាំ។
៣.ព្រះរាជគោរម្យងារ
មុនពេលដែលទ្រង់ក្លាយជាព្រះមហាក្សត្រនៃកម្ពុជាព្រះអង្គមានព្រះរាជគោរម្យងារជា
"ស្ដេចក្រុមឃុន" ដែលព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហនុវរ្ម័នទ្រង់ព្រះរាជទាននាថ្ងៃទី១
ខែកុម្ភៈ ឆ្នាំ១៩៩៤ បន្ទាប់មកត្រូវបានតំឡើងព្រះរាជគោរម្យងារជា
"សម្ដេចព្រះបរមនាថ" នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៤។
៤.ព្រះរាជាភិសេក
បន្ទាប់ពីព្រះវរររាជបិតាទ្រង់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហនុវរ្ម័នទ្រង់ដាក់រាជ្យសម្បត្តិព្រះអង្គត្រូវបានក្រុមប្រឹក្សាព្រះរាជសម្បត្តិជ្រើសតាំងជាឯកច្ឆ័ន្ទជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបន្តរាជ្យពីព្រះបិតា។
ព្រះរាជពិធីរាជាភិសេកព្រះអង្គជាផ្លូវការត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំងព្រះរាជធានីភ្នំពេញនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។ព្រះបរមនាមក្នុងរាជ្យរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្ដម សីហមុនី គឺ៖ "ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម
សីហមុនី
សមានភូមិជាតិសាសនា,រក្ខតខត្តិយា,ខេមរារដ្ឋរាស្ត្រ,ពុទ្ធិន្ទ្រាធរាមហាក្សត្រ,ខេមរាជនា,សមូ ហោភាស,
កម្ពុជឯករាជរដ្ឋបូរណសន្តិ, សុភមង្គលា ,សិរីវិបុលា ,ខេមរាស្រីពិរាស្ត្រ,
ព្រះចៅក្រុងកម្ពុជាធិបតី"
ប្រែសេចក្ដីថា៖
"អ្នកបម្រើមាតុភូមិ សាសនា
ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភ័ក្តិ និងភ័ក្ដីភាព។ព្រះមហាក្សត្រដែលព្រះពុទ្ធ
និងព្រះឥន្ទ្រលោកឧបត្ថម្ភ។ អ្នករួបរួមខេមរជនទាំងអស់។ អ្នកការពារឯករាជ្យ
បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព
និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ។"
ព្រះនាមរបស់ព្រះអង្គផ្ទាល់គឺបានមកពីការផ្សំគ្នារវាងព្រះនាមរបស់ព្រះមាតាបិតាព្រះអង្គគឺ
សីហ (សីហនុ) និង មុនី (មុនីនាថ)។
៥.គ្រឿងឥស្សរិយយស
- ឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍
- ឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍
- មន្ត្រីធំនៃកងពលកិត្តិយស នៃសាធារណរដ្ឋបារាំង
- មេដាយប្រាក់នៃក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង
៦. អំពីរភាសាបរទេស
ក្រៅពីភាសាជាតិខ្មែរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថព្រះទ្រង់ចេះ
ភាសាឆេក បារាំង និងអង់គ្លេស ចិន។
ចប់ព្រះរាជជីវប្រវត្តិដោយសង្ខេបប៉ុណ្ណេះ!
|
No comments:
Post a Comment