Sunday, January 26, 2014

មហាវីរកុលធីតាខ្មែរមហានគរ —

មហាវីរកុលធីតាខ្មែរមហានគរ

១. នេះនឹងថ្លាថ្លែងចែងចារពាក្យកាព្
អត្ថបទកំនាព្យកត្តិនាមស្រ្តី
អំពីរសមត្ថភាពវីរស្រី
វីរក្សត្រី កវីនិពន្ធ។
២. វរសិល្បការិនីខ្មែរ
ជាស្រីឆ្នើមដែលពេញដោយកត្តិគុណ
សមត្ថភាពឆ្នើមអស្ចារ្យលើសលន់
កត្តិនាមកត្តិគុណលើជាតិខេមរា។
៣. វីរក្សត្រី មហាធីតា
ក្សត្រីអស្ចារ្យឆ្នើមក្នុងសាវតា
ព្រះនាងលីវយីវាងវៃបញ្ញា
ដឹកនំាខេមរាទូទំាងនគរ។
៤. ព្រះនាងអគ្គអង្គមហេសី
ជាប្រាជ្ញក្សត្រីឯកឆ្នើមលេចធ្លោ
ព្រះនាងឥន្រ្ទទេវី ជំហរ
មហាអង្គរយុគសម័យមាស។
៥. ជាប្រាជ្ញឆ្នើមឯកស្រីខ្មែរទីមួយ
ដែលជ្រោងលើកស្ទួយជួយជាតិល្បីពាស
ប្រាជ្ញសំង្ក្រឹត.អប់រំប្រជារាស្រ្ត
រន្ទឺពេញពាសដោយសារស្នាដៃ។
៦.,ទ្រង់ជាក្សត្រីសាស្រ្តាចារ្យ
វិទ្យាធិការ សាកលវិទ្យាល័យ
ផ្លូវលោកផ្លូវធម៌ព្រះរតនត្រ័យ
ក្សត្រីធិបតេយ្យចំណេះវិជ្ជា។
៧. ជំទាវអគ្គមហាទេវី
ព្រឹទ្ធនារី ស្រែ្យន ក៏មហិមា
ល្បីក្នុងសាវតាជាតិកម្ពុជា
ជួយរាស្រ្តប្រជាកំចាត់ជនក្បត់។
៨. ស្រីខ្មែរក្លាហ៊ានក្នុងនយោបាយ
ចេញមុខដោះស្រាយដោយចិត្តអំណត់
ដើម្បីទឹកដី ខេមរាប្រាកដ
កំចាត់ជនក្បត់គឺស្តេចសម្រែ។
៩. អង្គព្រះមហាក្សត្រីយានី
កុសមះនារីរត្ន័ស្រីវឌ្ឍនា
ព្រះទ័យទ្រង់ប្រោសសណ្តោសមេត្តា
ព្រះទ័យជ្រះថ្លា ពុទ្ធសាសនាខ្មែរ។
១០. លោកស្រី ស៊ូសិទ្ធ កវីស្រីឆ្នើម
ថ្វីមាត់សំណើមឆ្នើមវោហាស៏ដែល
អ្នកចម្រៀងរបំារាជទ្រព្យខ្មែរ
ថ្វីដៃឆ្នើមដែលខាងតែងនិពន្ធ។
១១. អធិរាជិនីសម្លេងមាស
ទឹកដមពេញពាសល្អឯកលើសលន់
រស់សិរីសុទ្ធា ពុំងារមានគុណ
លើខ្មែរពេកពន់ដោយសម្លេងឯក។
១២. ប៉ែនរ៉ន ហួយមាស រាជនីសម្លេង
ស្រួយស្រេះជាងក្មេងទឹកដមល្អប្លែ
បំពេអារម្មណ៏ខ្មែរ ដោយសំនៀងឯក
ហែមសុវណ្ណ ផ្នែកចម្រៀងបន្ទាប់។
១៣. វរស្រ្តីខ្មែរសមត្ថភាពឆ្នើម
គ្រាប់ពូជដង្ហើមទំនៀមទន្លាប់
វប្បធម៌ប្រពៃណីប្រកាន់ភ្ជាប់
ស្រីខ្មែរល្អគាប់ព្រឹទ្ធចរិយា។
១៤. ស្រ្តីខ្មែរឆ្នើមដង្ហើមជាន់ក្រោ
ពេញសមត្ថភាពដោយតម្រិះបញ្ញា
ទំាងវិស័យភាពយន្ត សុទ្ធឆ្នើមអស្ចារ្យ
ជាកុលធីតាមហាអង្គរ។
១៥. កវីស្រីខ្មែរ បិចសង្វារវ៉ាន
ចំណេះចំណានតែងប្រលោមលោក
អ្នកនិពន្ធ កែវច័ន្ទបូរណ៏ ជ័យជោគ
ផ្លូវធម៌ផ្លូវលោក ក៏ចេះប្រាកដ។
១៦. កវីនិពន្ធ អ៊ុំសុផានី
សុទ្ធតែនារី សោភីម៉ត់ចត់
ប៉ុលពិសី កវីចិត្តអំណត់
មុតមំាម៉ត់ចត់ខាងកិច្ចការងារ។
១៧. អ្នកនិពន្ធ ម៉ៅសំណាង ស្រ្តី
សំបូរទ្រឹស្តីចំណេះវិជ្ជា
ខាងតែងនិពន្ធដល់មហិមា
ស្នាដៃវិជ្ជាខាងអក្សរសាស្រ្ត។
១៨. បណ្ឌិតស្រ្តីខ្មែរ កែវណារុំ
ស្រាវជ្រាវអប់រំវប្បធម៌ជាក់ច្បាស់
ពង្រីកពង្រឹងការស្រាវជ្រាវណាស់
ស្រ្តីចេះច្បាស់ខាងវប្បធម៌ខ្មែរ
១៩,បណ្ឌិតសភាចារ្យ ខ្លូតធីតា
ស្រីសាស្រ្តាចារ្យដល់សែនពូកែ
ទស្សនវិជ្ជា, ពុទ្ធសាសនាដែល
ចំណេះស្រីខ្មែរពិតជាចំណាន។
២០.កវីនិពន្ធ ប៉ែនសេដ្ឋារិន
សំណេរពោរពេញដោយគុណធម៌បាន
អ្នកនិពន្ធ ទីង សុខា ចំណាន
សមស្រីកល្យាណពូជពង្សខេមរា។
២១. ដឹកនំាភាពយន្ត ពាន់ភួងបុប្ជា
នឹង សឹមចាន់យ៉ា អ្នកនិពន្ធរ៉ា
នេះហើយសុទ្ធស្រ្តីឆ្នើមខេមរា
គំនិតប្រាជ្ញាកុលធីតាខ្មែរ។
២២. សមត្ថភាពស្រី្តខ្មែរពិតជាមាន
ប្រាជ្ញាវិញ្ញាណស្មារតីពូកែ
អោយតែការអប់រំស្មើបុរសដែល
បញ្ញាពូកែមិនចាញ់ប្រុសឡើយ។
២៣. អត្ថបទពាក្យកាព្យសុំស្លេះឈប់ចារ
សូមញាតិខេមរាមេត្តាអភ័យ
លើសលួសខុសឆ្គងពាក្យពេចន៏អត្ថន័យ
សូមជួយលកលៃកែខៃស្ថាបនា។
២៤. បើសិនភ្លំាងភ្លាត់ចុងជួនអក្ខរា
ទ្រឹស្តីវោហាស៏ខ្វះន័យខ្លឹមសារ
ជួយផ្តល់មតិយោបល់វិញរ៉ា
ក្នុងនាមខេមរាឈាមខ្មែរដូចគ្នា។
២៥. កត្តិនាមវីរស្រ្តីខ្មែរច្រើន
ដែលជួយបង្កើនប្រយោជន៏ជាតិជា
តែនាមខាងលើសុទ្ធស្រីមហិមា
ចំណេះវិជ្ជាសមត្ថភាពលើសគេ។
២៦. បំណងកវីក្មេងដែលចារទៅ
ដាស់នារីក្មេងជាយុវត្តី
អោយខំសិក្សា ស្រាវជ្រាវឃ្មាតខ្មី
បង្កើនទ្រឹស្តី រៀនពិចារណា។
២៧. ខិតខំរក្សាកេរឈ្មោះស្រ្តី
ឈ្មោះដូនតាក្តី កុំអោយបាត់រ៉ា
ជួយជ្រោងតម្លៃជាកុលធីតា
វប្បធម៌ខេមរា ស្រីខ្មែររក្សា។
២៨. ខំអប់រំខ្លួនដុសខាត់បញ្ញា
កុំបៀតស្នេហាលួចលាក់មុនការ
ច្បាប់ស្រីមានពង្រឹងចរិយា
នោះទើបធីតាមហាអង្គរ។
រាជធានីភ្នំពេញថ្ងៃពុធទី០៣ខែមេសាឆ្នំា២០១៣
និពន្ធដោយ ផេង សុខវ៉ាន់ដា (វិសុដ្ឋារ៉ាមុនី)
 

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks