Sunday, January 5, 2014

អនិច្ចា...!វីរជនស្នេហាជាតិខ្មែរ

អនិច្ចា...!វីរជនស្នេហាជាតិខ្មែ

១. អើយអនិច្ចា....! ដួងចិត្តខ្លោចផ្សា អាសូរវាសនា
ជាតិកម្ពុជា ប្រជាខេមរា រួមអ្នកស្នេហា
ជាតិដល់កំសត់។
២. អើយអនិច្ចា ជីវិតសង្ខារ វាសនាបែនបត់
អ្នកស្នេហាជាតិ គេកៀបសង្កត់ អោយទោសជូចត់
ព្រោះរឿងទឹកដី។
៣. ព្រោះជាតិសាសនា ពូជសាសន៏ខេមរា រាស្រ្តខ្មែរប្រុសស្រី
គេតាមធ្វើទុក្ខ មិនដែលប្រណី ឃ្លាតប្រពន្ធប្តី
រស់មិនបានសុខ។
៤. សូម្បីអ្នកចម្រៀង បញ្ចេញសូរសៀង ច្រៀងរឿងស្នេហ៏ស្រុក
ស្នេហ៏ជាតិទឹកដី គេតាមអុកឡុក មិនអោយស្រណុក
អោយរស់ភ័យខ្លាច។
៥. ពីមួយជំនាន់ ទៅមួយជំនាន់ កូនខ្មែរបាក់ស្បាត
រឿងនយោបាយ ខ្លាចគេរាតត្បាត ចាប់ចងអាក្រាត
ធ្វើទុក្ខរូបកាយ។
៦. សែន! អនិច្ចា...! ដល់អ្នកស្នេហា- ជាតិគ្រប់រូបកាយ
ទោះគេធ្វើទុក្ខ បុករុករូបកាយ ក៏លោកមិនណាយ
នៅតែស្នេហ៏ជាតិ។
៧. ថាសាសន៏គេចុះ គេមិនសណ្តោស ខ្មែរសណ្តានញាតិ
ចុះខ្មែរគ្នាឯង ក្រុមខ្មេរចោលម្សៀត មិនអាណិតទៀត
ផ្តន្ទាអ្នកជាតិ(និយម)
រាជធានីភ្នំពេញ,ថ្ងៃសោរិ៏ទី៣០ខែវិច្ឆិកាឆ្នំា២០១៣
និពន្ធដោយ
ផេង វិសុដ្ឋារ៉ាមុនី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks