Sunday, January 26, 2014

ស្វាយជួរ ភូមិកំណើតខ្ញុំ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា

ស្វាយជួរ ភូមិកំណើតខ្ញុំ
ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា
&&&&&
. !ភូមិស្វាយជួរ ទីឋានកំណើត                                      
 ទឹកដីខ្ញុំកើតអាស្រ័យជីវិត                                                                              
    រស់នៅសប្បាយជួបជុំ ញាតិមិត្ត                                
រួមទំាងអ្នកជិតខាងរួមជាតិខ្មែរ។
វាលស្រែធំធេងល្វឹងល្វើយម្លេះណា                            
ទំាងដីចម្ការច្បារដំណំាដែរ
    ទន្លេបាសាក់នំាល្បាប់ចូលស្រែ                                 
ចិញ្ចឹមរាស្រ្តខ្មែរអ្នកភូមិស្វាយជួរ។
វត្តទឹកវិលចុងកោះ,សម្រស់ភូមិខ្ញុំ                               
ញាតិប្រមូលផ្តុំធ្វើបុណ្យសាសនា
     ទីឋានស្ងប់ស្ងាត់រៀនសូត្រធម៌អាថ៌                            
ទីពិភាក្សាប្រជុំការងារ។
ស្វាយជួរ,ភូមិខ្ញុំរស់សែនសប្បាយ                               
ញាតិមិត្តទំាងឡាយបងប្អូនមីងមា
  ​​  កម្លោះ ក្រមុំ ស្អាតស្រស់គ្រប់គ្នា                               
ចរិត ឬកពារសមជាកូនខ្មែរ។
 ស្វាយជួរ អ្នកភូមិខ្ញុំសាមគ្គីធម៌                                   
 មិនចេះលាបពណ៌ ចចើងចិត្តប្រែ
         គោរពប្រណិបត្តិឪម៉ែ                                         
ទំនៀមសាសន៏ខ្មែរ រក្សាភ្ជាប់
ស្វាយជួរ,ថ្ងៃអង្គារទី២១ខែមករាឆ្នំា២០១៤
និពន្ធដោយ ផេង វិសុដ្ឋារ៉ាមុនី
    
    


No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks