*******************************
១. រឿងរ៉ាវកន្លងកាលពីជាតិមុន
ទឹកភ្នែកហូរជន់ នឹករឿងស្នេហ៍កម្ម
ដូចមានបារមី បណ្តាលចិត្តចំា
កាលនោះចុងឆ្នំា នាឆ្នំាប៉ែតបួន ។
២. ជំរុំឬទ្ធីសែន ទល់ដែនខ្មែរសៀម
យុទ្ធជនខ្មែរត្រៀម តស៊ូដេញយួន
បងជាយុទ្ធជន ធ្វើសឹកមំាមួន
ឯស្រស់ស្រីស្ងួន ជាយុទ្ធនារី ។
៣. រៀមហើយនិងស្រី ចេញច្បាំងតទល់
តែត្រូវថ្នាំពុល ខ្មំាងយួនវាតទី
បងស្លាប់រួមគ្នាជាមួយឆវី
ជំរុំឬទ្ធី សែនដែនតេជៈ ។
៤. រៀមហើយនឹងស្រីបានត្រឹមសច្ចា
ថាចូលរោងការ ពេលទ័ពយើងឈ្នះ
តែត្រូវគ្រោះកម្ម ចូលមករំាងស្ទះ
ជីវិតត្រូវលះបង់លើសមរភូមិជ័យ ។
៥. ឆ្នំាកៅសិបពីរ រៀមចាប់ជាតិថ្មី
ឯរូបអូនស្រី កើតឆ្នំាកៅបី
គ្រោះកម្មបំបែកដល់ស្នេហ៍ជាតិថ្មី
ឲ្យរៀមព្រាត់ស្រី ដូចកាលជាតិមុន ។
៦. ក្រោយចប់បាក់ឌុប បួន ឆ្នំាកន្លង
ដំណឹងដល់បង ស្រីរៀបការហើយ
ជនរួមជាតិអើយនេះកម្មខ្ញុំហើយ
ស្រីស្រស់ត្រាណត្រើយ ភ្លេចរឿងជាតិមុន។
-------------------------------------------------
រាជធានីភ្នំពេញ ១៧ មករា ២០១៥
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា ( ផេង វិសុដ្ឋារ៉ាមុនី )
No comments:
Post a Comment